Archive for March, 2013

My little girl

អ្នកជាឳពុកម្ដាយ តែងតែតាមដានរាល់សកម្មភាពនានាដែលកូនបានធ្វើ​និងជួយតម្រង់​ឬណែនាំ​កាល​បើ​ឃើញ​​ថាកូនៗបានធ្វើខុសអ្វីដែលយើងចង់បាន ។ ក្នុងនោះការហូបចុកជារឿងសំខាន់ ។ គ្រួសារយើង​តែង​តាមដានកូន ៗ ព្រោះកូនប្អូនមិនសូវរវល់នឹងបាយទឹកនំចំណីផ្លែឈើអ្វីទេ ។ បើបណ្ដោយ គេញ៉ាំ​ពីរ​បីម៉ាត់ឈប់ហើយ ។​ ថ្ងៃនេះគ្រួសារយើងរវល់នឹងការងារខាងក្រៅ មិនបានញ៉ាំបាយជុំគ្នាទេ យើង​បណ្ដោយ​ឲ្យកូន ៗ ញ៉ាំបាយជាមួយបងប្អូនដែលជាក្មេងៗដូចគ្នាបីបួននាក់ ។ ឭចានស្លាបព្រា​មួយស្របក់​កូននីតា​ដើរ​មក​តោងដៃប៉ាគេ ។ គាត់ពិតជាដឹង​ថា​ កូននស្រីគាត់ញ៉ាំបាយមិនទាន់ឆ្អែតទេ ។ 

ប៉ា ៖ … នីតាកូន​ញ៉ាំបាយ​បានប៉ុន្មាន​ម៉ាត់​មិញ ម៉េចក៏ឈប់ភ្លាមហើយ ​?

នីតា ៖ កូន​អត់ដឹងទេប៉ា ។

ប៉ា ៖ អុញ…

….

នីតា ៖ ម៉ាក់ ៗ ជួយ​ថាកូនមើល តើប៉ាប្លែកអត់?

ម៉ាក់ ៖ ប្លែករឿង​អីទៅ​កូន ?

នីតា ៖ ប៉ាសួរ​កូនប្លែក​ដល់ហើយ ។

ម៉ាក់ ៖ សួរ​ថាម៉េចទៅកូន ?

នីតា ៖ ប៉ាសួរ​កូន​ថា ញ៉ាំបាយ​ម៉ានម៉ាត់? ហើយ​កូនមានទៅរាប់ថាបានប៉ុនា្មន​ម៉ាត់ឯណា ហើយ​ចុះ​ពេលម៉ាក់ញ៉ាំបាយ​ ម៉ាក់​មានរាប់អត់ ?

ម៉ាក់ ៖ ម៉ាក់​អត់បានរាប់ដែរហ្នឹង ។

នីតា ៖ អញ្ចឹង​ហើយ​បានជាកូន​ថា​ ប៉ាសួរ​កូន​ប្លែក​ហ្នឹងណ៎ា ។

ម៉ាក់ ៖ អូ! ពាក្យដែល​ប៉ាសួរ​ហ្នឹង មានន័យថា កូនញ៉ាំបាយ​ច្រើនអត់តើ ។

នីតា ៖ ចុះម៉េចប៉ាមិនសួរ​​ដូចម៉ាក់​ដូចម៉ាក់អញ្ចឹង​ទៅ ។ សួរ​ប៉ុន្មានម៉ាត់អញ្ចឹង​អ្នក​ណា​ទៅ​ឆ្លើយ​បាន …

Near me note

ថ្ងៃនេះសូមណែនាំពីកម្មវិធី Near me Note ដែលមាន​នៅក្នុងទូរស័ព្ទ​ប្រភេទ​ស្មាត​ហ្វូន(អ្នក​លក់​ប្រាប់ថា​អញ្ចឹង ព្រោះខ្ញុំ​ក៏​មិនសូវ​ដឹង​រឿង​ទូរស័ព្ទ​នឹង​ប៉ុន្មាន​ដែរ ) ។ កាលពីមុន កម្មវិធី​ក្នុង​ទូរស័ព្ទ​អាចប្រើ​ប្រាស់បាន​​តែកម្ម​វិធីមួយ​ចំនួន​ប៉ុណ្ណោះ ។ តែសម័យ​នេះ​ទូរស័ព្ទ​មាន​សមត្ថភាព​​ស្មើ​នឹង​កុំព្យូទ័រ​មួយ​គ្រឿង​ដែរ ដែល​យើង​អាច​យក​ភ្ជាប់​ជាមួយ​អ៊ីន​ធើនែត្រលេង​បាន​យ៉ាង​សប្បាយ ។ ដោយ​កូនទាំងនីតា​ចូលចិត្ត​លេង​ទូរស័ព្ទ ប៉ារបស់គេក៏​បានរកវិធីបង្រៀន​អក្សរ​ខ្មែរដល់គេ ដោយ​ឲ្យ​សរសេរអក្សរ​លើ​ទូរស័ព្ទជំនួសលើក្រដាស ។ លទ្ធផលឃើញ​ថា​គេចូលចិត្ត​សរសេរ​ជាងលើក្រដាស ។

កម្មវិធី​ដែល​បង្ហាញ​ខាង​ក្រោម​នេះ​ ខ្ញុំមិន​ដឹង​ថាទូរស័ព្ទម៉ាក​ផ្សេង​ពីនេះ​កេហៅ​ឈ្មោះថាយ៉ាង​ម៉េចទេ តែOPPO គេដាក់ថា Near me note ។

អត្ថបទទាក់ទង
ទូរស័ព្ទដៃ

លកញ្ចក់ណូគៀ

ថេប្លិត