សួរណំ

Advertisements

19 responses to this post.

  1. តើប្រហុកមានកំណើតមកពីណា ?

    Reply

  2. មានបងប្អូនណាដឹងទេ សូមមេត្តាជួយឆ្លើយជំនួសខ្ញុំផង ។ ឥឡូវនេះខ្ញុំកំពុងតែរក ។

    Reply

  3. កុហក់ ចេះមកពីមិនស្មោះ, មិនស្មោះចេញមកពី មិនដឹង, មិនដឹងចេញមកពី មិនចេះ, មិនចេះចេញពីល្ងង់, ល្ងង់ចេញមកពីមិនរៀន, ហើយមកពីអីទៀត… ?

    Reply

  4. សួស្តីលោកពូ ! លោកខ្មែរលីងគាត់សួរពីរឿង ប្រហុក ។ ទោះបីជាលោកពូឆ្លើយមិនចំសំណួរ​ក៏ក្មួយសូមអរគុណ ហើយសង្ឃឹមថាលោកពូជួយរកចម្លើយបន្តទៅទៀត ។

    Reply

  5. អុញខុសសោះ! ស្មានតែកុហក់ ប្រហុកសោះ ! ពាក្យនេះស្រដៀងគ្នា ស្អុយដូចគ្នា ចឹងកើតមកពីត្រីងាប់ នៅស្រែអំបិល ! ម៉េចត្រូវអត់? នឹកឃើញកាលនៅរៀនថ្នាក់កុមារដ្ឋាន មានមេរៀនមួយ គេប្រាប់របៀបធ្វើប្រហុក ប្រហែលជាគេប្រាប់ ប្រហុកកើតមកពីណាដែរ តែមិនចាំរកនឹកមិនឃើញ…។

    Reply

  6. អរគុណណាស់លោកពូ មែនទេដឹង ព្រោះប្រហុកគេធ្វើពីត្រីដែលហើមទុកទាល់តែស្អុយ ទើបយកទៅប្រឡាក់អំបិលម្តងទៀត ។ ម៉េចដែរលោកខ្មែរលីងត្រូវអត់ ?
    កាលនៅក្មេង ៗ ប៉ាម៉ាក់គាត់ធ្វើប្រហុក​ប្រើឲ្យជួយ​កាត់ក្បាលត្រី មិនដែលបានជួយ​កាត់​ឲ្យ​អស់ទេ ព្រោះខ្ជិលកាត់បានតែបន្តិច​លួចទៅ​គេង​បាត់ ។ ប្រើឲ្យជួយធ្វើខ្ជិល តែបើថ្ងៃណាមាន ប្រហុកចិញ្រ្ចាំ ផ្អកចិញ្រ្ចាំវិញ ញ៉ាំមិនឲ្យ​ចាញ់​គេទេ ទាល់តែអស់បាយពីឆ្នាំងទើបងើបចេញ ។ អ្នកផ្ទះខ្ញុំចូលចិត្តប្រហុកគ្រប់ ៗ គ្នា ។ វា​ស្អុយ​មែនតែឆ្ងាញ់ខ្លាំងណាស់ ។​

    Reply

    • កាលនៅរៀនពេលនោះ លោកគ្រូអោយកូនសិស្ស ចិញ្រ្ចាំប្រហុក ដាក់ស្ករនិងម្ទេស ជាមួយស្វាយខ្ចីឆ្ងាញ់ឥតទាស់ ញាំពេញទាំងថ្នាក់ ដូចជុបលៀងចឹង ។ នៅស្រុកខ្ញុំនៅ ជនបទប្រហែល អាស្វាយខ្ចីនិងប្រហុកជាមួយស្ករនិងម្ទេសហ្នឹងហើយ ជាអាហារពិសេស នាពេលនោះ ។ និយាយទៅចង់ញាំដល់ហើយ តែស្រុកខ្ញុមអត់ស្វាយដូចស្រុកខ្មែរទេ បើបានញាំ ញាំចែកខ្ញុំផង !

      Reply

  7. មិនអីទេលោកពូបើបានញ៉ាំ ចាំខ្ញុំជួយញ៉ាំជំនួស ។ មែនហើយលោកពូនិយាយពីប្រហុកកម្រ​មាន​ខ្មែរណាដែលថាមិនធ្លាប់ញ៉ាំណាស់ វាជាអាហារ​ប្រចាំ​ត្រកូលរបស់ខ្មែរទៅហើយ ។ បើអ្នកផ្ទះខ្ញុំវិញចិញ្ច្រាំប្រហុកឆៅអញ្ចឹងមានផ្លែឈើច្រើន​មុខ​ណាស់ដូចជា អំពិលខ្ចី ស្វាយខ្ចី ល្ហុងស្រគៀល ខ្វិត ចេកខ្ចី ម្កាក់…ពិតជាឆ្ងាញ់ខ្លាំងណាស់ ។ ចំណីបែបនេះ​បើញ៉ាំ​ម្នាក់ឯង​ក៏​អត់​ឆ្ងាញ់ដែរ ទាល់តែមានគ្នាច្រើនទើបឆ្ងាញ់ ។ ​

    Reply

  8. ពុទ្ធោបង! ទម្រាំខ្ញុំប្រែចេញចំណងជើងត្រង់នេះ…។

    Reply

    • តាមពិតបងចង់បង្កើតវេទិកាជជែកកំសាន្ត សួរឆ្លងឆ្លើយគ្នា ដែលគ្លេសថា Chatting Room ។ ញាតិណាចង់ដឹងពីអ្វីមួយ អាចលើកជាសំណួរមកទីនេះបាន ហើយញាតិផ្សេងទៀតដែលដឹងឬម្ចាស់ប្លក់ខ្លួនឯងក៏អាច​នឹងឆ្លើយបកស្រាយតាមកម្លាំងសតិបញ្ញាដែលខ្លួនមាន ។
      អាឡូវជួឆ្លើយបងផង ចំពោះសំណួរបស់លោកខ្មែរលីងដែលសួរថា ៖ តើប្រហុកមានកំណើតមកពីណា ?
      ជួយបកស្រាយផងណា!

      Reply

  9. អរគុណដែលចូលរួមបកស្រាយចម្ងល់របស់ខ្ញុំ ។ ប្រហែលជាខ្ញុំតាំងសំណួរខុសទេដឹង ។ បំណងគឺចង់ដឹងថា តើប្រហុកហ្នឹងជនជាតិណា (ខ្មែរ យួន ឡាវ ឬ សៀម) ជាអ្នកផ្ដួចផ្ដើមច្នៃយកត្រីមកធ្វើមុនគេ ?

    សូមអរគុណទុកជាមុនចំពោះការជួយស្រាយបំភ្លឺ ៕

    Reply

  10. Posted by ក្រេហ្ស៊ី on August 8, 2011 at 3:35 pm

    តាម​វិគីភីឌា​អង់គ្លេស (http://en.wikipedia.org/wiki/Prahok) ថា ប្រហុក​គឺ​បង្កើត​ឡើង​ដំបូង​ដោយ​​ជនជាតិ​​ខ្មែរ។ តាម​ខ្ញុំ​ចាំ​ដូចជា​ធ្លាប់​បាន​អាន​អត្ថបទ​ណា​មួយ​ទេ គេ​ថា ដោយ​សារ​តែ​ខ្មែរ​ចេះ​បង្កើត​ប្រហុក ត្រី​ងៀត ត្រី​ឆ្អើ​ នេះ​ហើយ ដែល​ខ្មែរ​អាច​ធ្វើ​ដំណើរ​ទៅ​ច្បាំង​ដល់​ណា​ដល់​ណី​មិន​ខ្លាច​ខ្វះ​អី​ញ៉ាំ (មិន​ច្បាស់​ទេ)! សូមអរគុណ!

    Reply

  11. ឆ្ងុយៗ ក្លិន ហុក ៗៗ

    Reply

  12. សង្ស័យតេចូលចិត្ត​ប្រហុកដែរហើយមើលទៅ​បានជាហិតក្លិនមកដល់ទីនេះបាន ។​ស្វាគមន៍​បេប៊ីដែលបានមកដល់ទីនេះ ។

    Reply

  13. សុំទោស ប្រធានបទបង សួរណំ ​ឬ សួរនាំ មានន័យថា​ សួរឲគេណែនាំ តែពាក្យថា​ សួរណំ មិនដែលឃើញ 🙂 🙂 🙂 ។

    Reply

  14. សួរណំគឺជាពាក្យកន្លាស់កាត់​ សាកកន្លាស់លមើ៎លដឹងហើយ ។ ស្វាគមន៍ដែលមក​កាន់ប្លក​របស់​ខ្ញុំករុណា ។

    Reply

  15. It make you surprise!

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: