ទៅថតរូប

កាលពីនៅស្រុកខ្មែរពេលត្រូវការរូបថត ក៏ទៅថតភ្លាម (បិតកាត) ។ដោយពេលថតរួចទទួលបានទាំងរូបថត និង ហ្វីល ហើយប្រសិនជាយើងចង់បានរូបថតបន្ថែមគ្រាន់តែចំណាយលុយទៅលើការផ្តិតប៉ុណ្ណោះ ចង់បានប៉ុន្មានក៏បានដែរ ។ ប៉ុន្តែល្ងាចម្សិលមិញ (ថ្ងៃអាទិត្យ ទី ២៣ ខែមករា ២០១១) នៅសាលាកូនរបស់ខ្ញុំ គ្រូត្រូវការរូបថតរបស់គេ ដើម្បីយកទៅធ្វើប័ណ្ណសម្គាល់ខ្លួន (កាតសិស្ស) ។ ខ្ញុំក៏នាំកូនទៅថត ដោយគេប្រាប់ថា ១ ប៉ុស្តិ ១០០បាទ តែបើត្រូវការប្រញាប់គឺ ១២០បាទ ។ ដោយមិនចង់ចំណាយពេលជិះឡានទៅយកម្តងទៀត ខ្ញុំក៏សម្រេចថា នៅចាំយក ព្រោះបើមកទៀតទាំងទៅទាំងមកគឺចំណាយពេល ១ម៉ោង ។ ពេលកំពុងរងចាំគ្រួសាររបស់់ខ្ញុំ (ប្តី) សុំ fileបានទេ ? ព្រោះគេថតរូបមិនប្រើហ្វីលទេ ម្ចាស់ហាងឆ្លើយថា បើចង់បាន file ទាល់តែថែមលុយទៀត ៨០បាទ ម្ចាស់ថ្លៃហើយទើបតែលឺទេនែ៎ ថែមលុយយក file រូបថតខ្លួនឯង ។ អញ្ចឹងមានន័យថា ថតម្តងបានតែ រូបថត ៩ សន្លឹក អស់១២០(ប្រហែល៣ដុល្លា) ។ បើចង់បាន file ត្រូវអស់ ៥ ដុល្លា ។ តែនេះខុសមកពីខ្ញុំ ព្រោះខ្ញុំធ្លាប់ទៅថតហាងនៅក្បែរមហាវិទ្យាល័យ តម្លៃដូចគ្នាបានទាំង  file តែលើកនេះ បែរជាទៅដល់មឿង(ទីរួមខេត្ត) រូបមិនស្អាត ហើយថ្លៃទៀត ។

នេះជាបទពិសោធន៍របស់ខ្ញុំ ដូច្នោះខ្ញុំសូមផ្តាំ មិត្តភក្តិទាំងអស់ថាធ្លាប់ចូលកន្លែងណាល្អ ចូលកន្លែងនឹងទៅ ដើម្បីកុំឲ្យខកចិត្ត ហើយខូចអារម្មណ៍ដូចជាខ្ញុំទៀត ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: