ផ្កាប្រចាំប្រទេសក្នុងតំបន់អាស៊ាន

១. ព្រះរាជាណាចក្រកម្ពុជា ផ្ការំដួល២. ព្រះរាជាណាចក្រថៃ ផ្ការាជព្រឹក

៣. ប្រទេសឡាវ ផ្កាចំប៉ី៤. ប្រទេសវៀតណាម ផ្កាឈូក ៥. ប្រទេសម៉ាឡេស៊ី ផ្ការំយោល ៦. ប្រទេសភូមា ផ្កា Padauk ៧. ប្រទេសហ្វីលីពីន ផ្កាម្លិះ  ៨. ប្រទេស​ឥណ្ឌូនេស៊ី ផ្កាអ័រគីដ៩. ប្រទេសសឹង្ហបុរី ផ្កាអ័រគីដេ  (Vanda Miss Joaquim) ១០. ប្រទេសប្រុយណេ ផ្កាSimpor​             

ប្រភព akitia.com

Advertisements

35 responses to this post.

  1. កាលពីតូច ឧស្សាហ៍បានស្រង់ក្លិន ផ្ការំដួលណាស់… ប៉ា បេះយកមក ទុកក្នុងផ្ទះ ដើម្បីស្រង់ ក្លិន រាល់យប់… ក្លិនរំដួល នៅឈួលជាប់ច្រមុះ មិនទាន់បាត់ទេ ទោះបីជា កន្លងទៅ ច្រើនឆ្នាំ មកហើយ…

    បច្ចុប្បន្ន ពេលឆ្លងកាត់ មុខសួនច្បារវត្តបុទុម តែងតែធុំក្លិនរំដួល មិនដឹងថា គេហដ្ឋានមួយណា នៅរក្សា ផ្កាបែបនេះទៀតទេ ??? តើផ្ទះនោះមាន សល់កូនក្រមុំទេ ហ្ន ???

    Reply

  2. សុំទោសណាមេឃាដែលធ្វើឲ្យនឹកឃើញរឿងពីអតីតកាល ។ មេឃាព្យាយាម តាមហិតក្លិន​នោះ​រហូតទាល់តែរកឲ្យ​ឃើញទៅ ហើយ​បើចង់ដឹងមាន​កូន​​ក្រមុំ ឬ អត់នោះ សាកចូលទៅ ហើយកុំភ្លេចមើលឆ្កែផង ប្រយ័ត្នវាខាំណា៎ !

    Reply

    • ឱ្យតែ ឆ្កែហ៊ានមើលមុខខ្ញុំកោត… មិនបាច់ដល់ខាំទេ…
      បើទោះបីជា ចង់ខាំ ក៏ខាំមិនមុតដែរ… ព្រោះមាន អាគម ការពារ…

      Reply

      • អូ​! មានអាគមទៀត បង្រៀនខ្ញុំផងបានទេ ?

      • ធ្លាប់ឮ ពាក្យថា «អក្សរខ្មែរ មានអាគម» អត់ ? អាគម ខាំមិនមុត អីអស់ហ្នឹង បើមនុស្សធម្មតា ដែលមិនចេះអាគម ទាល់តែ សាក់លើស្បែក…

        សម្រាប់ Thea នៅឆ្ងាយអីចឹង គ្រាន់តែស្លៀកខោប៊យដែលក្រាស់ៗទៅ ឆ្កែ (តូចៗ)ខាំលែងបានហើយ… បើឆ្កែនៅស្រុកគេធំៗអីចឹង មានតែព្យាយាមនៅឱ្យឆ្ងាយពីវាទៅ… 🙂

      • អរគុណចំពោះពាក្យណែនាំរបស់មេឃា ។

  3. នឹកឃើញផ្ការំដួល ធ្វើអោយញ៉ុម ឃ្លានផ្លែរបស់វាណាស់! ពិតជាឆ្ងាញ់មែន! បងស្រីចេះតែរំលឹកអោយឃ្លានហើ្យតើហ្នៀក៎!

    Reply

    • ក្មេងពាល ចេះបកបោកមនុស្សចាស់ ដូច សុធា កើត… អីណា ផ្លែរំដួល ឆ្ងាញ់ !???
      ចេះតែនឹកឃើញហ្មង…

      Reply

  4. (ខ្សិបដាក់ wordpress) ក្មេងពាលស្គាល់ដើមផ្ការំដួលនេះទេ ? ខ្ញុំមិនដែលបានឃើញ​ដើម​ ឬ ផ្កាដោយផ្ទាល់ទេ ស្គាល់តាមរយៈរូបភាពតែប៉ុណ្ណោះ ។ អរគុណណ៎ាក្មេងពាល​ដែលបាន​ចូលមកលេង​ផ្ទះរបស់បង ។ កែខ្លួនជាក្មេងល្អវិញនៅ ?

    Reply

  5. គួ​អោយ​សោក​ស្តាយ​ណាស់​ដែល​ខ្ញុំ​នៅ​ស្រុក​ខ្មែរ​ដែរ​តែ​អត់​ទាន់​ស្គាល់​ផ្កា​រំ​ដួល​ផង​ធ្លាប់​លឺ​តា​ឈ្មោះ តើ​ផ្កា​រំដួល​នឹង​សំបូរ​ដុះ​នៅ​ទី​ណា​ទៅ?

    Reply

    • ប្រហែលជាសំបូរនៅខេត្តបាត់ដំបង ព្រោះមីងខ្ញុំម្នាក់គាត់នៅក្បែរវត្តមួយឈ្មោះថា វត្តរំដូល ។

      Reply

      • សួស្តីលោកខ្មែរលីងខ្ញុំអត់ស្គាល់វត្តរំដួលហ្នឹងផង នាំខ្ញុំទៅលេងផងបានទេ ? (និយាយលេងទេច៎ាសគិៗៗៗៗ)

      • នៅក្រុងសៀមរាប​​ បើ​លោកជិះតាមផ្លូវកំពង់ចាមឆ្ពោះទៅសៀមរាបក៏អាចឃើញ

  6. បងក៏អត់ដឹងដែរ !!! តែល្បីថាផ្ការំដួលក្រអូបណាស់ (បងក៏មិនធ្លាប់ឃើញដែរ)

    Reply

    • ចឹងតើបានបងថ្លៃដាក់រូបផ្ការំដូល ដំបូងឆ្ងល់ដែរមិចក៏ដាក់រូបហ្នឹង។
      យកផ្ការំដូលមកដំណាងខ្លួនហើយ បែជាម្ចាស់ខ្លួនអត់ដែលឃើញ។
      ចំណែកខ្ញុំធ្លាប់ឃើញ ហើយក៏ធ្លាប់ហិតដែរ 😆

      Reply

      • បងធ្លាប់ឃើញតើ(តាមរូបថត) តែគ្រាន់តែមិនដែលបានប៉ះ ។ ម៉េចដែរប្អូនប្រុស ផ្ការំដួលក្រអូបទេ ?

  7. ចង់​ស្គាល់​ផ្កា​រំដួល អាច​ទៅ​រក​នៅ​វត្ត​ភ្នំ​បាន… នៅ​ក្បែរ​ៗ​នាឡិកា​ធំ! គិត​ថា​ពិបាក​រក​សម្រាប់​អ្នក​មិន​ធ្លាប់​ស្គាល់ តែ​សន្តិសុខ​នៅ​ទី​នោះក៏​មាន បើ​រក​មិន​ឃើញ​ក៏​សួរ​គេ​មួយ​ម៉ាត់​ទៅ! ផ្កា​ប្រចាំ​ជាតិ​គួរ​តែ​ដឹង​ដែរ!

    Reply

    • នៅ វត្តបទុម ក៏មានដែរ តែ រចនា មិនធ្លាប់ដឹង…

      Reply

      • ក្រែង​វា​ពិបាក​រក​ទើប​ណែនាំ​កន្លែង​ដែល​ងាយ​ស្រួល​រក! 😛

      • រចនា ដឹងអត់ថា នៅវត្តបុទុម មានផ្ការំដួល… ?
        ធានា ថា អត់ដឹង ព្រោះ រចនា មិនពូកែប្រើច្រមុះ… (មានមនុស្សចំនួនមួយប្រាប់ដូច្នេះ…) :-p

      • នរណា​អ៊ីចេះ?

  8. បងធ្លាប់ទៅដែរ តែមិនបានសង្កេតសោះ អរគុណណ៎ាស្រីតូចរចនា ។

    Reply

  9. តាម​ខ្ញុំ​លឺ​ល្បី​នោះ​រំដួល​មាន​តែ​ពីរ​ទេ​
    ១. គឺ​រំដួលខេត្ត​ក្រ​ចេះ​
    ២. គឺ​រំដួល​ខេត្ត​កំពង់ស្ពឺ​មាន​ដុះ​នៅ​តាម​វាល​ស្រែ​នៅ​ក្នុង​ស្រុក​សំរោង​ទង​នឹង​ភ្នំ​ស្រួច​គត់(ម្តាយ​ខ្ញុំ​និយាយប្រាប់)​។
    តែ​ខ្ញុំ​អត់​ដឹង​ថា​តើ​រំ​ដួល​ក្រចេះ​នឹង​រំដួល​កំពង់​ស្ពឹ​នឹង​ដូច​គ្នាឬ​ក៍អត់​ទេ ។ ហើយ​បើអត់​តើ​រំដួល​មួយ​ណា​ជា​ផ្កា​ដំណាង​អោយ​ជាតិ​យើង (​រំដួល​ទាំង​ពី​នឹង​ខ្ញុំ​អត់​ស្គាល់​ទាំងពីរ ។

    Reply

  10. បងក៏មិនដឹងច្បាស់ដែររឿងហ្នឹង ។ បងនឹងព្យាយាមរកព័ត៌មានបន្ថែមទៀតលើផ្កានេះ អរគុណណ៎ា​លោកសម្ជស្សដែលឧស្សាហ៍មកលេង ។

    Reply

  11. ជម្រាបសួរម្ចាស់ផ្ទះ។
    នៅស្រុកកំពង់ធំខ្ញុំក៏សម្បូរដើមរំដួលដែរ។
    នៅភ្នំពេញយើងអាចរកមើលដើមរំដួលនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (តែផ្ការីកមិនទាន់ទេ​បាត់ខ្លួនហើយ​ ឯផ្លែវិញមិនបាច់និយាយ)។ ខ្ញុំទៅមើលផ្ការំដួលរីករាល់អាទិត្យតែមិនទាន់អ្នកបេះទេ។

    Reply

  12. តើរំដួលមានផ្លែទេឬជារុក្ខជាតិមានតែផ្កា ? ធ្លាប់ឃើញតែផ្កា តើផ្លែរំដួលហ្នុងមាន​រួបរាងយ៉ាង​ម៉េច​ដែរ ។ សូមចង់ដឹងផង ។

    Reply

  13. បើអត់មាននរណាឆ្លើយខ្ញុំសុំជម្រាបជូន។
    ផ្លែរំដួលមានពណ៌ក្រហមក្រម៉ៅតិចៗពេលជិតទុំនិងប្រែជាក្រហមក្រម៉ៅនៅពេលទុំជោរល្អ ហើយ​វា​ផ្លែ​ជាកញ្ចុំ ពេលយើងញ៉ាំវា អណ្តាតនិងធ្មេញ​សុទ្ធតែក្រហមក្រម៉ៅ។ គេមិនសូវនិយម​ញ៉ាំ​ព្រោះ​គ្រាប់​វា​ធំពេកសាច់តិចមួយរួចបើទុំជោរពេកឆាប់​ខូច(ជូរ)ត្រូវថ្នមផ្លែវាណាស់។ ស្រុកខ្ញុំពេល​ដើរ​ព្រៃ​សម្បូរ​ដែរតែ​បេះ​មិន​ដែលទាន់អ្នកស្រុកទេព្រោះគេត្រូវការលក់វា។
    តែខ្ញុំចូលចិត្ត។
    ប្រហែលជាអ្នកមីង Chanbo keo ក្នុង Facebook គាត់មានរូបនេះមើលទៅ។ សុំទោសកុំព្យូទ័រខ្ញុំចាស់ពេក ពិបាកបើកមើលរូបថតផ្លែឈើក្នុង Facebook របស់គាត់ទើបមិនមាន Link ជូនមើល។

    Reply

    • សូមខ្ចីវេទិកានេះអរគុណប្អូន lykalyane៖ ខ្ញុំជ្រែកមេឃទៅរកនៅ Facebook របស់មីង Chanbo Keo ដែរ តែអស់សិល្ប៍រកមិនឃើញ ឬអាចមកពីកុំព្យូទ័រខ្ញុំចាស់ដំណាល​នឹង​កុំព្យូទ័រប្អូនដែរហើយ ទើបរកមិនឃើញ​ ។ តែពេលត្រឡប់មកវិញចៃដន្យជួបផ្ទះមួយទៀតរបស់គាត់ ខ្ញុំចូលទៅលុកលុយក៏ឃើញផ្លែរំដួលនៅទីនោះ ។ http://www.chanbokeo.com/index.php?gcm=1411&grid=129923&gtop=5144

      អរគុណ lykalyane ណា៎!

      Reply

  14. អរគុណដែលបានណែនាំម្ចាស់ប្លកឲ្យស្គាល់ ។ ខ្ញុំនឹងទៅរកដើមរំដួលឲ្យឃើញ ជាពិសេសទៅ​ទៀត​នោះចង់ស្គាល់រសជាតិផ្លែរំដួល ដែលជាផ្កាតំណាងប្រទេសយើង ។

    Reply

  15. ផ្ការីកក្នុងចិត្ត

    Reply

    • មានដែរហីតាម៉ាប់ ជួយថតយកមក​បង្ហាញផង ។

      Reply

      • ឥត​មានផងបង ។ ខ្ញុំទើប​បក​ប្រែ​អត្ថបទ​ពីនិមិត្តរូបជាតិ​ខ្មែរ យក​រូប​ប​ងទៅ​ប្រើ​ដែលណឹង 😀

      • រូបទាំងអស់នេះបងយកពីគេដែរទេ ក្នុង​ចំណោមរូប​ខាង​លើអត់​មាន​រូប​ណាមួយជារបស់​បងទេ ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: