មធ្យោបាយធ្វើដំណើរ

ការមករស់នៅតែងតែមានការលំបាក និង ស្រណុកដែលកើតមកព្រមគ្នាដោយមិន អាច​​​ខ្វះណាមួយបាន ។ ការមកដល់ស្រុកគេនេះដំបូងគិតថាពិបាកណាស់ ព្រោះចង់ ទៅ​​​ណាមកណាត្រូវដើរពីកន្លែងស្នាក់ទៅរកឡាន(ឈ្នួល)ជិះបើគិតទៅដូចជាមិន ឆ្ងាយ​ទេ ប៉ុន្តែមនុស្សមិនធ្លាប់ដើរនោះមានអារម្មណ៏ថា ដូចជាពិបាកបន្តិច (ហត់)តែ​បើ​ត្រឡប់​​មកវិញ ប្រាប់គេឲ្យជូនមកដល់កន្លែងស្នាក់តែម្តង ព្រោះខ្ជិលដើរ ។ តែដល់​មក​នៅ​យូរទៅដូចជាធម្មតាព្រោះវាជាទម្លាប់ទៅហើយ ។ ការធ្វើ​ដំណើរ​នៅ​ទី​នេះ​​គឺ​ថោក​ជាង​ស្រុកយើងឆ្ងាយណាស់ ព្រោះចម្ងាយផ្លូវ ៨គីឡូម៉ែត្រ អស់តែ ៨បាទ​តែប៉ុណ្ណោះ ។ បើនៅផ្ទះវិញថ្លៃម៉ូតូឌុបពីផ្ទះខ្ញុំទៅផ្សារចម្ងាយប្រហែល ៥០០ម៉ែត្រ​ប៉ុណ្ណោះថ្លៃដល់ទៅ ១០០០រៀលឯណោះ ។ ឡាននៅស្រុកគេនេះ​ស្រួល​រក​ជិះ​ណាស់ ព្រោះបើខកឡាន នេះមិនបានទៅ នៅចាំតែ៥នាទីមានឡាន​មួយ​ទៀត​មក​ដល់​ហើយ ។ មិនដឹងថាថ្លៃម៉ូតូ​ឌុបឥឡូវនេះ​ឡើងថ្លៃប៉ុន្មានទៅហើយទេ បើសាំង​ឡើង​ថ្លៃ​រហូតអញ្ចឹង ?

Advertisements

4 responses to this post.

  1. ប្រហែល​ជា​ឡើង​ថ្លៃ​ណាស់​ហើយ​ព្រោះ​សាំងឥឡូវ​១លីត​ស្មី ៥១០០​រៀលទៅហើយ

    Reply

  2. ឲ្យតែសាំងឡើងថ្លៃ ទំនិញពិតជាឡើងថ្លៃគ្រប់មុខមិនខានឡើយ អ្ហើយអ្នកដែលពិបាកគឺរាស្រ្ត ។

    Reply

  3. អ្នក​និយយា​អំពី​ឡាន​តាក់ស៊ី​នៅ​ប្រទេស​សៀម​មែន​ទេ?

    Reply

    • ច៎ាសនៅសៀមមែន តែមិនមែនឡានតាក់ស៊ីទេ គឺសងថែវ ។ អរគុណ khmerclothes ដែលចូលមកលេង​ផ្ទះខ្ញុំ ។

      Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: