ស្នូរជួង

នៅរៀងរាល់ថ្ងៃចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រគឺជាថ្ងៃដែលក្មេងៗ គ្រប់គ្នាត្រូវទៅរៀន។ សម្រាប់ក្មេងដែលរៀននៅបឋមសិក្សាអំឡុងឆ្នាំ ១៩៨៥ ប្រហែល ជាមិនភ្លេចទេមើលទៅ គឺម្នាក់ ៗ រងចាំរាប់ស្នូរជួងដែលបន្លឺឡើង ។ ស្នូរ​ជួង​ចេញលេង បានបន្លឺឡើងជាបន្តបន្ទាប់តែស្នូរជួងដែលធ្វើឲ្យយើងទន្ទឹងចាំ នោះ​គឺស្នូរ​ជួងចេញ លេងលើកទី ១ សម្រាប់ វេនព្រឹក និង ស្នូរជួងចេញលេងលើកទី ៣ នៅពេល​ល្ងាច ។ ភ្នែករាប់គូរបាន សម្លឹងទៅ មាត់ទ្វារ ឃើញមានគ្រូពីរនាក់ និង មានសិស្សដែល​ត្រូវ​​វេន យាមសាលា ២ ឬ ៣ នាក់ដើរតាមគ្រូដើម្បីជួយកាន់កែវ​ជ័រ​សម្រាប់ដាក់​ទឹកដោះ​គោ ដែលឆុងរួចជាស្រេច (ម្តង ២ ឆ្នាំងធំៗ) ក្នុងសិស្សម្នាក់ទទួលបាន១កែវ ។ យើង​ទទួល បានរបបទឹកដោះគោ នេះជារៀងរាល់ថ្ងៃដែលយើងទៅរៀន ។ ទឹកដោះគោ​សម័យ នោះបានទទួលការ ឧបត្ថម្ភពីប្រទេសសូវៀត ។

Advertisements

4 responses to this post.

  1. ឃើញទឹកដោះគោ នឹកឃើញសម័យហ្នុង គេមានទឹកដោះគោម្សៅហើយកកដុំៗ ។ គិតសព្វៗទៅម្នាក់ៗដូចមិនបានគិតពីហួសឌឺឡេអីទេ ឲ្យបានផឹក ។ ខ្ញុំថាឆ្ងាញ់របស់គេ ។ បានទៅឬស្សីម្តងនោះ គេមានគេលក់ដែរ តែមិនដឹងថ្លៃឬថោក ។

    Reply

  2. ពិតជាឆ្ងាញ់មែនហើយលោកដេវីដ ព្រោះសម័យនោះមិនសូវសំបូរអិញ៉ាដូជឥឡូវទេ មានតែនំខ្លឹង នំកន្ទក់ ប៉ុន្មានមុខនេះប៉ុណ្ណោះ ដល់ទៅបានទឹកដោះគោញ៉ាម្តង ៗ សប្បាយចិត្តសឹងអី ។ អរគុណលោ​ក​ដេវីដដែលមកលេងក្នុងប្លកនេះ ។

    Reply

  3. ខ្ញុំ​ទៅ​រៀន​ដែរ​តែ​អត់​ដែល​បាន​ទឹក​ដោះ​គោ​ញ៉ាំ​ផង​នឹង​ !

    Reply

  4. ប្រហែលជាជំនាន់ក្រោយបងហើយអញ្ចឹងនោះ ។

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: