គ្រួសារនិងការងារ?

មិនថាមានឬក្រទេ ការបែកបាក់គ្រួសារ (លែងគ្នា) តែងតែជួបប្រទះចៀសមិនផុត ។ ថ្មីៗនេះ​អតីតបវរកញ្ញាពិភពលោកនិងអតីស្វាមីនាងបានលែងលះគ្នា ។ ហេតុផលដែល​នាំឲ្យទាំងពីរ​នាក់លែងលះគ្នាគឺម្នាក់ៗលើកយកការងារជាសំខាន់ ។ ចង់ដឹងបន្ថែមចុច…  ។​ សូមមើល​ទិដ្ឋភាព​នៃពិធីប្រកាសការលែងលះ (មើលចប់កំអាលទៅ​ណា ជួយបញ្ចេញយោបល់ផង ចាស!) ៖

 

មានយោបល់យ៉ាងណាដែរពេលអានឬមើលចប់ ? សម្រាប់អ្នកវិញ តើការងារនិងគ្រួសារមួយ​ណាធំជាង ?

Advertisements

15 responses to this post.

  1. បញ្ហានេះ ផ្កាយធ្លាប់ជួបប្រទះ ធម្មតានៅក្នុងជីវិតមនុស្សយើង គឺពិបាកក្នុងការដែលធ្វើអ្វី១ឲ្យ​បាន​​ជោគជ័យ​ក្នុងពេលតែ១ណាស់ ហើយកម្រណាស់ដែលរឿង២ល្អក្នុងពេលតែមួយនោះ ដូច​យ៉ាង​រវាងស្នេហានិងការងារ ។
    – បើយើងគិតតែពីស្នេហាជាធំ ដោយមិនគិតដល់ការងារទេនោះ យើងនឹងបាត់បង់ពេលវេលា សំរាប់​ការផ្គត់ផ្គងគ្រួសារ ។ បើទោះស្នេហាយើងស្អិតរមួតដល់កម្រិតណាក៏ដោយ តែបើតម្រូវ​ការ​ខ្វះ​ខាត​ហើយនោះ ភាពរកាំរកូសនិងកើតមាននៅក្នុងគ្រួសារ ហើយស្នេហា​ក៏ចាប់ផ្តើម​មាន​បញ្ហាអាចឈានដល់ការលះលែងដូចគ្នា។
    – បែរមកវិញ បើយើងចង់ស្វែងរកតម្រូវការសំរាប់ផ្គត់ផ្គង់ដល់គ្រួសារ ដើម្បីឲ្យគ្រួសារមានតាម​តម្រូវការ មិនខ្វះមុខក្រោយ តែយើងបែរជាភ្លេចគិតដល់ភាពកក់ក្តៅក្នុងគ្រួសារ នឹងធ្វើឲ្យអ្នក​ក្នុង​គ្រួសារមានការអាក់អន់ស្រពន់ចិត្ត ហើយនឹងប្រះឆា ឈានដល់ការបែកបាក់ដូចគ្នា។

    សរុបសេចក្តីមក ធ្វើអ្វីក៏ដោយយើងត្រូវចេះបែកចែកពេលវេលាសំរាប់គ្រួសារនិងការងារឲ្យបាន​ច្បាស់លាស់ ទើបអ្វីៗនឹងប្រសើរឡើង ។ និយាយចេះតែនិយាយបានហើយ តែអ្វីក៏ដោយ​មិន​អាចបានជោគជ័យស្របពេលតែ១នោះទេ 🙂

    Reply

  2. សម្តីរបស់ផ្កាយខាងលើដូចធ្លាប់ឆ្លងកាត់មែនទែនអញ្ចឹងហ្ន៎ ! អរគុណផ្កាយដែលតែងតែជួយផ្តល់​ជាគំនិតល្អ ៗ ។ បងគិតការបែងចែកពេលវេលាឲ្យបានត្រឹមត្រូវគឺជាការសំខាន់ណាស់ តែបញ្ហា​សំខាន់មួយទៀតនោះគឺភាពស្មោះត្រង់ និងទំនុកចិត្ត ។ បើយើង​គ្មានភាពជឿជាក់រវាងគ្នា​ទៅ​វិញទៅមកហើយនោះបញ្ហាចម្រុងចម្រាស់ពិតជាកើតមានក្នុងក្រុមគ្រួសារជាមិនខានឡើយ ។ (បើខឹងឲ្យខំអត់ បើខ្សត់ឲ្យប្រឹងរក )។

    Reply

    • បង! ផ្កាយពិតជាធ្លាប់ជួបប្រទះមែន នេះគឺអារម្មណ៍ដែលមានតាំងពីតូចដល់ធំ ហើយនេះក៏ជា​វិបត្តិ១ដែលផ្កាយខ្វះភាពកក់ក្តៅដែរ ។ មិនមែនជាស្នេហាផ្កាយនោះទេ តែវាបាន​កើតឡើង​ចំពោះ​​គ្រួសារផ្កាយផ្ទាល់ ។ ដោយសារតែប៉ាមាក់លះលែងគ្នា ផ្កាយត្រូវខ្វះការកក់ក្តៅពីប៉ា ហើយម៉ាក់ រស់នៅជាមួយគ្នារាល់ថ្ងៃតែមិនសូវបានជួបមុខ គាត់គ្មានពេលសំរាប់ផ្កាយ​សូម្បី​តែថ្ងៃបុណ្យទាន មូលហេតុនេះធ្វើឲ្យផ្កាយគិតថាគាត់មិនបាន​ស្រលាញ់​ផ្កាយនោះទេ។ តែបើ​មើលស្ថានភាពបច្ចុប្បន្ន ស្រីម៉េមាយម្នាក់ រកលុយចិញ្ចឹម​គ្រួសារទាំងមូល ហើយផ្គត់ផ្គង់​កូនស្រី​មក​រៀននៅភ្នំពេញ ជួលផ្ទះ មិនមែនបន្ទប់ នៅតែម្នាក់ឯងទៀត​ ដែលទាំងអស់នេះគ្រួសារ​គេ​អ្នកមានខ្លះក៏ស្ទើរតែមិនបានដូចផ្កាយផង ។ តើអាចជ្រើសរើសបានទេ? បើគាត់ផ្តល់ពេលវេលា​សំរាប់ថែផ្កាយ ពេលនេះផ្កាយប្រហែលនៅស្រែនៅឡើយទេ។ តែពេលនេះផ្កាយមក​ភ្នំពេញ​រៀន​ចប់ហើយ ក៏ដោយសារតែការប្រឹងប្រែងរបស់គាត់ដែរ តែគាត់មិនបានដឹងទេថាកូនម្នាក់នេះ​ក្លាយ​ជាមនុស្សខ្វះភាពកក់ក្តៅបាត់ទៅហើយ

      Reply

  3. បងសូមចូលរួមសោកស្តាយផងចំពោះព័ត៌មានខាងលើនេះ ។​ តែដើម្បីផ្កាយ ម៉ាក់របស់ប្អូនសុខចិត្ត​លះបង់ពេលវេលា និង កម្លាំងញើសឈាមប្តូរយកលុយ ដើម្បីកូនបានរៀន បានរស់នៅស្រួល ។ តើម្តាយណាដែលមិនចង់នៅក្បែរកូន ម្តាយណាដែលសុខចិត្តឲ្យកូនលំបាក ។ ប្អូនគួរតែមាន​មោទនភាព​ចំពោះខ្លួនឯង កុំសម្លឹងមើលពិភពក្នុងភាពងងិតខ្លាំងពេក ។ បើគាត់គ្មានពេលវេលា​សម្រាប់​ផ្កាយ តើពេលនេះផ្កាយមានពេលវេលាសម្រាប់គាត់ទេ ? ប្រើពេលវេលាដែលគាត់មានបន្តិច​បន្តួចនេះ(ថ្ងៃទំនេរ)ផ្តល់សេចក្តីសុខឲ្យគាត់ ធ្វើឲ្យគាត់សប្បាយចិត្ត ។ សូមឲ្យផ្កាយមានសេចក្តីសុខ​ក្នុងក្រុមគ្រួសារ បើសិនជាគាត់បានអានអត្ថបទដែលកូនស្រីគាត់បានសរសេរខាងលើនេះ គាត់ពិតជាទប់ទឹកភ្នែកមិនបានឡើយ ។ សំណាងល្អណា៎ផ្កាយសួគ៌ ។

    Reply

    • ចា៎បង អរគុណសំរាប់ដំបូលន្មាននេះ តែផ្កាយគិតថាគាត់គ្មានពេលទំនេរនោះទេ បើទោះផ្កាយ​ទំ​នេរ​គ៏គាត់គ្មានពេលសំរាប់ផ្កាយដែរ។ តែទោះយ៉ាងណាក៏ផ្កាយមានមោទនភាព​មិនតិចដែរ​ចំ​ពោះ​​គាត់​បើទោះគាត់គ្មានពេលវេលាសំរាប់ផ្កាយក៏ដោយ ព្រោះចំនុចនេះផ្កាយជឿថាមាន​ស្រ្តី​ដែលតិច​ណាស់​ដែរអាចធ្វើបានដូចគាត់ ។ ព្រោះគាត់អាចរកលុយផ្គត់ផ្គង់ផ្កាយ​មកដល់​ភ្នំ​ពេញ អាចចិញ្ចឹមកូនក្មួយ​២ ៣នាក់បាន ដោយហេតុថាផ្ទះផ្កាយមិនមែនជាអ្នកមាននោះទេ ហើយគាត់មានសម្ថភាពបែបនេះ គឺចាត់ទុកថាគាត់ជាស្រ្តីខ្លាំងម្នាកហើយ។ ក៏ដោយសារមូល​ហេតុនេះហើយ ដែលធ្វើឲ្យផ្កាយខ្លាច ខ្លាចថាផ្កាយនឹងគ្មានសម្ថភាពផ្គត់ផ្គង់គាត់បានគ្រប់​គ្រាន់​បែបនេះ ពេលដែលគាត់ចាស់ជរា ព្រោះរាល់ថ្ងៃសូម្បីតែខ្លួនឯងផ្កាយនៅចិញ្ចឹមខ្លួនមិនទាន់បាន​ផង ហើយអាយុក៏កាន់តែជ្រេទៅហើយដែរ 😦

      Reply

      • បងសូមសរសើរម៉ាក់ផ្កាយដែលគាត់ព្យាយាមតស៊ូដើម្បីកូន និង ក្មួយរបស់គាត់រៀន ។ បងជឿថាគង់មានថ្ងៃណាមួយផ្កាយបាននៅក្បែរម៉ាក់ជាមិនខាន ចង្កៀងផ្ទះណា ភ្លឺផ្ទះនោះ ។

      • ផ្កាយក៏សង្ឃឹមថាមានថ្ងៃនោះដែរ ហើយសង្ឃឹមថាវានឹងមកដល់ក្នុងពេលឆាប់ៗនេះជា​មិន​ខាន

      • សូមឲ្យក្តីសង្ឃឹមរបស់ផ្កាយក្លាយជាការពិត ម៉ាក់ផ្កាយពិតជារំភើបចិត្ត និង ត្រេកអរដែលគាត់មានកូនស្រីកត្តញ្ញូដូចជាផ្កាយ ។

  4. វាពិត​ជាពិបាក​ក្នុង​ការ​ជ្រើស​រើស​ណាស់ ។ បើចង់​បាន​នារីល្អ​មា្នក់​បុរស់​ក៍​ត្រូវ​តែ​មាន​ការ​ងារ​ល្អ​មួយ​ដែរ​តើ​មែន​រឺ​ទេ? ហើយ​បើ​ចង់​បាន​ការ​ងារ​ល្អ​មួយ​គេ​ក៍​ត្រូវ​តែ​ព្យា​យាម​ធ្វើ​ការ​ពី​តួច​រហូត​ដល់​ចំណុច​ល្អ​នេះ ។ ដូច​នេះ​ហើយ​បុរស់​ដែល​មាន​ការ​ងារ​ល្អគឺ​ជាអ្នក​បូជា​ជីវិត​ដើម្បី​ការ​ងារ​មែន​ទេ? យើង​ពិត​ជាពិបាក​វិនិច្ឆ័យ​ណាស់​អំពី​រឿង​ជីវិតគ្រួសារ ព្រោះ​មុនុស្ស​ពី​នាក់​មាន​គំនិត​រៀងៗ​ខ្លួន។ វា​មិន​ដូច​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ រឺ ប្រលោម​លោក ដែន​អ្នក​និពន្ធ​តែ​ម្នាក់​ជាអ្នក​កាច់​ចង្កូត​នោះទេ ។ ខ្ញុំ​ជឿ​ថា នៅ​ក្នុង​សង្គម​ពិត​ វាពិត​ជាមិន​ងាយ​ស្រួល​ដោះ​ស្រាយ​បញ្ហា​ដូច​នៅ​ក្នុង​ភាពយន្ត​ រឺ ប្រលោម​លោក​ឡើយ ។

    Reply

  5. តែបងថា បុរសល្អម្នាក់ និង ការងារល្អ អាចកើតឡើងក្នុងពេលជាមួយគ្នាបាន ។ សម្រាប់ក្នុងជីវិតអាពាហ៍ពិពាហ៍សំខាន់បំផុតនោះគឺ ភាពស្មោះត្រង់ និងភាពជឿជាក់ បើសិនជាអ្នក​ទាំងពីរដែលជាមនុស្សដើរលើផ្លូវតែមួយជាមួយគ្នាមិនទុកចិត្តគ្នា ខ្វះភាពស្មោះត្រង់នោះបញ្ហាពិត​ជាកើតមានជាមិនខានឡើយ ។ គូរស្នេហ៍ដែលជឿជាក់គ្នា ទុកចិត្តគ្នាទោះជារវល់ ឬ នៅឆ្ងាយពីគ្នា យ៉ាងណាក៏ដោយ ក៏មិនអាចផ្តាច់ចំណងរវាងអ្នកទាំងពីរបានដែរ ។ ចំណុចសំខាន់ក្នុងចំណងអាពាហ៍ពិពាហ៍នោះគឺ ភាពស្មោះត្រង់ ។

    Reply

  6. យើងមិនអាចរស់នៅដោយគ្មានគ្រួសារ និងការងារបានទេ!

    Reply

    • គ្រួសារ និង ការងារត្រូវតែដើរទន្ទឹមគ្នា ដូច្នេះយើងត្រូវចេះ​ប្រើពេលវេលាសម្រាប់​បញ្ហា​ជីវិត​របស់​យើង​នេះ ។ មិនអាចមានមួយខ្វះមួយបានទេណ៎ា ។

      Reply

  7. តាមសង្កេតមើលទៅជនជាតិអាស៊ីយើងទាំងប្រុសទាំងស្រីនៅមានទឹកចិត្តទន់ជ្រាយនៅឡើយ ។ ផៈរ៉ាដន ដែលជាជនជាតិថៃបង្ហាញនូវអាក់អួលទឹកភ្នែករលីងរលោងនៅពេលសម្ភាស ប៉ុន្តែខាងស្រីគឺនាងណាតាលី​មានជំហររឹងប៉ឹង គេបង្ហាញភាពរន្ធត់បន្តិចបន្តួច​ទេហើយត្រឡប់​មកប្រក្រតីវិញ ។ ខ្ញុំថាបញ្ហាការងារ​ដែលទាំងពីរនាក់​លើកយក​មក​ជាតិហេតុផលនៃការលែងលះ មិនអាចជាបញ្ហាបានទេ ។ អាចមក​ពីគោលគំនិត​មិនសូវត្រូវគ្នា​ទេដឹង ។ ពាក្យចាស់លោកថា ជួញជិតប្រសើរជាងជួញឆ្ងាយ ។

    Reply

    • បើតាមខ្ញុំដឹងតាមរយៈជនជាតិអឺរ៉ុប និង អាស៊ីភាគច្រើនមិនអាចរស់នៅជាមួយគ្នាបានយូរ​នោះគឺ បញ្ហា​ធំបំផុតគឺទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិទាំងពីរវាខុសគ្នាឆ្ងាយពេក ប្រៀប​ដូចជាមេ​ឃ​និ​​​ង​ដី ។ ដូច្នេះម្នាក់ ៗ ត្រូវតែចេះសម្របខ្លួនចំពោះបញ្ហានេះ​បើសម្របមិនបានទេ ​​នោះបញ្ហា​និង​អាចកើត​មាន​ដូចប្តីប្រពន្ធទាំងពីរខាងលើអញ្ចឹង ។

      Reply

  8. […] គ្រួសារនិងការងារ […]

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: