តើត្រូវចងដៃប៉ុន្មាន ?

wedding invitation

ខែនេះគឺជាខែដែលអ្នកសម្អាងការ អ្នកភ្លេងត្រូវប៉ាន់បំផុតព្រោះជារដូវការ ។ តែសម្រាប់​អ្នក​ដែល​ត្រូវទៅ​ចូល​​រួមវិញច្បាស់ជាល្វីងមុខមិនខានឡើយព្រោះត្រូវចងដៃ  ។ ផ្ទះខ្ញុំ​ខែ​នេះ​​ទទួលបាន​សំបុត្រ​អញ្ជើញ​ដល់​​​ទៅ ៤ រោងឯណោះ ។ គិតដល់ពិធីជប់លៀងពេលល្ងាចពិតជាសប្បាយ តែចំណុចមួយទៀត​ដែល​ត្រូវ​​គិត​ដ​ល់គឺ​រឿង​​​ចងដៃដូចជាល្វីងមុខបន្តិច ប៉ុន្តែទោះជាយ៉ាងណាក៏ត្រូវតែទៅ​ខានមិនបាន​ទេ ព្រោះ​ជា​​សាច់ញាតិ​ និង មិត្តភ័ក្រ្តរួមការងារទៅហើយ ទោះជាមិនទៅញ៉ាំក៏ត្រូវចងដៃដែរ ។

គំនិតខ្លះ ៗ របស់អ្នកចូលរួមក្នុងពិធី ៖

ពេលនេះមានអារម្មណ៍ថា ហេតុអីបានជាការចូលរួមពិធីមង្គលការដូចជាស្មុគស្មាញបែបនេះ ៖

– ត្រូវកាត់សម្លៀកបំពាក់ថ្មី ៗ ៖ បើស្លៀកដដែល ៗ គេថាយើងនេះទៅណាក៏ឃើញតែ​អាម៉ាចង្កេះ​ហ្នឹង (មួយចង្កេះឆ្អេះនឹងខ្លួន) ។ បើកាត់ថ្មីត្រូវចំណាយលុយទៀតហើយមែនទេ ។

– ផាត់មុខ ៖ត្រូវចំណាយលុយលើការផាត់មុខធ្វើសក់ បើមិនធ្វើគេថាយើងមិនផ្តល់កិត្តិយសដល់ម្ចាស់​ពិធី តែបើតែងជ្រុលបន្តិចទៅគេថាយើងហ្នឹងលេងខ្លួនជ្រុលពេក ​ (ខ្ញុំគិតថាចំណុចនេះ​ច្បាស់ជា​មានអ្នកធ្លាប់ជួបមកហើយ) ។

– ខោអាវកាត់ហើយ ចុះស្បែកជើងពាក់អាចាស់ហ្នឹងបានអត់ ? បើពាក់ទៅមិនសមនឹងសម្លៀកបំពាក់ត្រូវ​ទិញថ្មីទៀតហើយ ។ (លុយទៀត)

-​ ចូលរួមក្នុងពិធី៖ បើនិយាយជាមួយអ្នកផ្សេងច្រើនពេក គេគិតថាយើងមកដើម្បីរកប្រយោជន៍ មិនចាប់​អារម្មណ៍​លើម្ចាស់កម្មវិធី ។​ តែបើទៅហើយមិនបាននិយាយជាមួយអ្នកណាសោះគេគិតថា យើងនេះ​គ្មាន​អ្នកណាសេពគប់ ចូលចំណោមគេមិនចុះ ។​  

– ទៅចូលរួមក្នុងពិធីពីរនាក់​ក៏ត្រូវគេថា យើងនេះគ្មានមារយាទ (គេហៅតែម្នាក់មកពីរនាក់)

– តែបើ​សិន​ជារវល់មិនបានទៅ តើត្រូវចងដៃប៉ុន្មានទៅហ្ន៎ ?

ឥឡូវនេះមកស្តាប់គំនិតខ្លះរបស់ម្ចាស់ពិធីវិញម្តង តើគាត់គិតយ៉ាងម៉េចដែរ ?

ពិធីជប់លៀងមង្គលការនៅក្នុងភោជនីយដ្ឋាន(ម៉ុងឌីយ៉ាល់ ចេនឡា កោះពេជ្រ ….)  ភ្ញៀវដែលចូលរួម​គេ​ទៅ​ពីរ​នាក់​ចង​ដៃតែ ១៥ ដុល្លា ។

( ថ្លៃតុចិនមួយតុ ២០០ ដុល្លា  ថ្លៃហាង ? ថ្លៃស្រា ប៊ីយ៉ែ ទឹកក្រូច ទឹកសុទ្ធ សូដា ?… ) 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: