ពិធីរាប់បាត្រ

កាលពីព្រឹកថ្ងៃទី 11 ខែមីនា នៅកន្ឡែងស្នាក់ មានរៀបចំពិធីរាប់បាត្រ ។ ក្រុម​គ្រួសារយើងបាន​​ចូលរួមដាក់បាត្រ ។ ពិធិដាក់បាត្រនៅទីនេះភាគច្រើនគេដាក់ជា​អាហារ​កំប៉ុង​ដូចជាមី ទឹកដោះគោ ត្រីខ… ។ ក្នុងពិធីនេះមានអ្នកដែលប្រគេនចង្ហាន់​(បាយ សម្ល)ប្រហែលជា ៤-៥នាក់ប៉ុណ្ណោះ តែអ្វីដែលខ្ញុំចាប់អារម្មណ៍នោះគឺ គេមិន​បាន​​ដាក់លុយដូចនៅស្រុកយើងទេ ។ រាប់បាត្រហើយដូចជាស្រឡះខ្លួន សប្បាយចិត្ត​។​​

Offering food to monks1Offering food to monks2Offering food to monks3Offering food to monks4

Advertisements

6 responses to this post.

  1. និយាយអញ្ចឹងមានអ្នកខ្លះរួមទាំងខ្ញុំផង រាល់ពេលទៅរាប់បាត្រ ពេលត្រឡប់មកវិញមិនដែលបាន​លទ្ធផល​អីទេ ។ ព្រោះត្រូវអ្នកផ្ទះសួរថាមានបាត្រប៉ុន្មាន ? ចម្លើយគឺអត់ដឹង ព្រោះតាអាចារ្យនាំ​បន្លប់ឲ្យទៅឧទ្ទិសបួងសួងមុននឹងរាប់បាត្រ អាល័យតែឧទ្ទិសក៏ភ្លេចរាប់បាតថាមានប៉ុន្មាន ។ សូមសួរបន្តិច ថ្ងៃរាប់បាត្រហ្នឹងមានបាត្រប៉ុន្មានដែរ ? ខ្ញុំទាយទុកថា ប្រហែលជាអត់ដឹងទេ ។

    Reply

    • មានប្រាំពីរច៎ាស ខ្ញុំចាំបានព្រោះពេលនោះខ្ញុំត្រៀមរបស់របរ(សុំទោសមិនដឹងថាភាសាព្រះសង្ឃ​គេហៅ​ថាម៉េច) ចំនួនប្រាំអង្គ តែដល់វេនលោកពីរអង្គចុងក្រោយប្រគេនបានតែមីម៉ាម៉ា ។

      Reply

  2. Posted by វ៉ាន់ ចំរើន on March 16, 2011 at 8:06 pm

    មើលទៅដូចសប្បាយណាស់បង ! និយាយចឹងបងដែលមកលេងស្រុកខ្មែរទេ ?

    Reply

  3. បានធ្វើបុណ្យពិតជាសប្បាយចិត្តខ្លាំងណាស់ ទោះជានៅទីណាក៏ដោយ ។ ច៎ាស! បងនឹងទៅថ្ងៃ​ចូល​ឆ្នាំនេះហើយ កំពុងតែរាប់ថ្ងៃថយក្រោយ ។ នៅទីណាក៏មិនសប្បាយដូចជាផ្ទះរបស់យើងដែរ មែនទេ​លោកចំរើន ?

    Reply

  4. Posted by bou sokhorn on July 10, 2013 at 3:52 pm

    i don’t know krovan flower , so can u show me ?

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: