សូមជួយចំណាំផ្កា

ម្ចាស់ប្លក់បានដាក់បង្ហាញរូបផ្កាប្រចាំប្រទេសអាស៊ាន ។ ហើយមានប្រិយមិត្ត​យើងច្រើន​ចាប់អារម្មណ៍ផ្ការំដួល ។ ក្នុងពេលជាមួយគ្នានេះ មានផ្កាខ្លះម្ចាស់ប្លក់ខ្លួនឯង​អត់ស្គាល់​ផង​ទេ ។ បើប្រិយមិត្តណាមិនស្គាល់ដូចខ្ញុំដែរ ឬបានឮតែឈ្មោះ សូមចូលមកជួយ​ចាំគ្នា ។ ខ្ញុំមានរូបផ្កាមួយចំនួនមកបង្ហាញ ៖

រំដួល និង ក្តាំងងា

Kdang Ngeaa

រំដួលជាផ្កាប្រចាំជាតិយើង ។ ផ្កានេះមានវត្តមានក្នុង​ចម្រៀង​និង​ជាឈ្មោះ​តួអង្គ ក្នុងរឿង និង ឈ្មោះមនុស្សពិតក្នុងសង្គមខ្មែរដែរ ដូចជា រំដួលដងស្ទឹងសង្កែ, រំដួលសៀមរាប, ​រំដួល​​ក្រចេះ … ។​ ក្តាំងងា នេះម្ចាស់ប្លក់ធ្លាប់ឮតែនៅក្នុងចម្រៀង ពិសេសបទ ដើរលេងក្នុងសួន ។ ប្រិយ​មិត្ត​ណាចេះបទនេះ សូមជួយយកមកចែកជួនផង ។ សូមនិយាយដោយត្រង់ថា នៅកន្លែង​ធ្វើការ ម្ចាស់ប្លក់ដើរ​កាត់និង​ឃើញរាល់ថ្ងៃ ប៉ុន្តែមិនស្គាល់ថាជាផ្កាអ្វី ។  ហេតុនេះ​ដើម្បីជា​ប្រយោជន៍​ដល់ម្ចាស់ប្លក់ខ្លួនឯងផងនិងដល់ប្រិយមិត្តដែលមិនស្គាល់​ ខ្ញុំសូម​នាំយក​មកដាក់បង្ហាញឲ្យបានស្គាល់ជាទូទៅ ។ 

ស្តាប់បទរំដួលក្រចេះដោយអ្នកចម្រៀង កែវ សារ៉ាត់៖

ផ្កាចំប៉ី និង ចម្ប៉ា

Champey2Champeya

ចំប៉ី ជាផ្កាប្រចាំជាតិឡាវ ប៉ុន្តែឡាវនិងថៃគេហៅខុសពីយើង គឺគេហៅផ្កាចំប៉ីថា ចាម-ប៉ា ឬ ចាំ- ប៉ា ។ ឡាវមានបទចម្រៀងប្រចាំជាតិរបស់គេមួយបទ មានចំណង​ជើង​ថា ដួង​ចាមប៉ា ។  នៅ​ស្រុក​យើង អ្នកខ្លះគេប្រកាន់មិនដាំចំប៉ីក្បែរលំនៅ​ឋានទេ គេច្រើនដាំនៅតាមទីសាធារណៈ​ឬនៅ​ក្នុងវត្ត ។ ខ្ញុំ​ឃើញគេប្រមូលផ្កាចំប៉ីនេះទាំងបាវៗ ពិសេស​នៅតាមផ្លូវសហព័ន្ធរុស្ស៊ី ។ គេ​យកទៅ​លក់ គេថាវាជាថ្នាំ ។ ប៉ុន្តែគេមិនបានប្រាប់ថា វា​កប​នឹងជំងឺអី្វទេ ។ ផ្កា ចម្ប៉ា (ឬ ចំប៉ា) មានខ្លិន​ក្រអូប ។ ថៃនិងឡាវហៅថាផ្កានេះថា จำปี (ចាំ-ប៉ី) ។ សុភាពស្រ្តីយើង​ខ្លះចូលចិត្ត​យកវាមកចង​សក់ ឬគេ​យកទៅ​ថ្វាយព្រះ ។ តាមទិដ្ឋភាពជាក់ស្តែង ផ្កាចម្ប៉ាគេដាក់ថាស ឬខ្ចប់ស្លឹកចេក​ យ៉ាង​មាន​របៀប​ចំណែក​ផ្កាចំប៉ី​វិញ គេច្រកបាវឬការ៉ុងយ៉ាងសុកមម៉ុក ។ ខ្មែរយើងមានបទចម្រៀង​ជា​ច្រើនបទ​ដែលទាក់ទងនឹងផ្កាចម្ប៉ានិងចំប៉ីនេះ ។

ដើម្បីបានស្គាល់ញាតិអាស៊ាន សូម​ស្តាប់បទរបស់ឡាវ មានចំណងជើងថា ​ដួងចាំប៉ា (ដួងចំប៉ី)៖

Advertisements

20 responses to this post.

  1. តាប៉ុណ្ណេះឆ្គាល់ហើយ

    Reply

  2. អរគុណដែលបានមកលេងផ្ទះបង ហើយចូលរួមឆ្គាល់ទាំងអស់គ្នា ។

    Reply

  3. Posted by ឌីយ៉ា on March 16, 2011 at 9:12 pm

    នៅស្រុកខ្ញុំ ក្តាំងងារហ្នឹងគេហៅថា​ផ្កាក្រវ៉ាន់! ញ៉ុមចូលចិត្តផ្កានេះណាស់

    Reply

  4. ខ្ញុំថាក្តាំងងាហ្នឹងដូចមិនអញ្ចឹងទេ ។ ខ្ញុំអត់ពូកែខាងផ្កាទេ តែក្តាំងងាហ្នឹងដូចជាស្រទាប់វែងជាងតូច​ជាង ។ ប្រហែលជាក្រវ៉ាន់ដូច ឌីយ៉ា ហៅទេដឹង ។

    Reply

  5. សួស្តីលោក សួនវាចារ និង លោកឌីយ៉ា​ ផ្កាដែលខ្ញុំលើកយកបង្ហាញខាងលើនេះ ដើមវា​មានលក្ខណៈ ជាវល្លិ៍ដូចជាដើមផ្កាក្រដាសអញ្ចឹង ។ តើផ្កាក្រវ៉ាន់នោះដើមវាយ៉ាងម៉េចដែរ ? ខ្ញុំក៏មិនសូវជំនាញរឿងផ្កានេះប៉ុន្មានដែរ ហើយនៅកន្លែងធ្វើការគេដាំដើមផ្កាក្តាំងងារគ្រាន់​ជាម្លប់សម្រាប់ចតឡាន ហើយក្លិនផ្កានេះក្រអូបទៀតផង ។

    Reply

    • Posted by ឌីយ៉ា on March 21, 2011 at 4:39 pm

      មកពីនៅស្រុកញ៉ុមមានច្រើន ទើបបានស្គាល់ហ្នឹងណាបង! ផ្កាហ្នឹងបើ​ទុក​ក្នុង​ហោប៉ៅអាវ​ក្រអូបណាស់

      Reply

  6. រំដួល រំដួល ផ្កានេះក្រអូបនៅពេលយប់ ផ្កានឹងផ្កាយចូលចិត្តណាស់ តែមិនដឹងថាទៅរកនៅកន្លែង​ណាទេលូវ ព្រោះដូចជាចង់សាបសូន្យអស់ហើយ 😦

    Reply

  7. ខ្ញុំសូមកែតម្រូវបន្តិច! ផ្កាក្តាំងងាខាងលើហ្នឹង គេហៅថាផ្កាចេកទុំទេ, ផ្កាក្តាំងងាពិតនោះ គឺដូច March 19, 2011 at 9:31 am និយាយអីចឹង សន្លឹកផ្ការបស់វាស្តើង វែងៗ ហើយរាយតែ១ស្រទាប់ទេ មានសន្លឹងផ្កា ៤ទៅ៦សន្លឹក(ប្រហែលប៉ុណ្ណឹង :D) ហើយដើមរបស់វា ក៏មិនវារឡើងដើមឈើដទៃដូចផ្កាចេកទុំដែរ។ ផ្កាចេកទុំនេះ ស្រួលដុះស្រួលដាំ ខុសពីផ្កាក្តាំងងា ដែលត្រូវការ ការថែទាំ។ ចំណែកផ្កាក្រវ៉ាន់វិញ ស្រដៀងទៅនឹងផ្កាចេកទុំដែរ តែវាមានទំរង់ផ្កាតួចជាង ល្អិតជាង ហើយភាគច្រើនរាយពី១ទៅ២ស្រទាប់(ផ្កាចេកទុំកម្រនឹងរាយ១ស្រទាប់ណាស់ ភាគច្រើន២ ក៏អាចមាន៣ដែរ) ហើយក្លិនរបស់វាធ្ងន់ជាងផ្កាចេកទុំ។ ក្បែរព្រះភូមិផ្ទះខ្ញុំ មានច្រើន :D:D

    Reply

    • Posted by Mark on May 24, 2012 at 4:00 pm

      មែនហើយភារៈ ខ្ញុំថាវាគឺជាផ្តារំចេកែរ មិនមែនផ្កាក្តាំងងាទេ។​

      Reply

  8. អរគុណដែលបានមកលេង ចាំថ្ងៃណាខ្ញុំទំនេរចាំទៅលេងផ្ទះភារៈ​មើលផ្កានោះម្តង ។

    Reply

  9. សូមខ្ចីផ្ទះsomada និយាយលេងលោកភារៈ, សួស្តីលោកភារៈ ។ ចេះតែស្វាគមន៍គេទៅលេងផ្ទះ រួចដេកពួនត្រង់ណាទៅបើផ្ទះមួយកំប៉ិតឡិតអញ្ចឹង ? ជញ្ជាំងក៏គ្មាន ញាតិវើតប្រេសទៅលេង​ចុះមុនចុះ ចាំខ្ញុំទៅតាមក្រោយ ពេលជួសជុលជញ្ជាំងបិទជិតអស់ហើយសិន ។
    និយាយលេងទេ ។ សូមស្គាល់ផង ។

    Reply

  10. បាទ សួស្តី khmerling! ផ្ទះខ្ញុំនៅក្បែរហ្នុងទេ! តោះកុំនិយាយនេះនោះច្រើនពេក ញ៉ាំទឹកតែ ម៉ាកែវពីរសិនទៅ មើលផ្កា តែងកំណាព្យសិនទៅ 😀

    Reply

    • ជួបគ្នានៅទីនេះហើយបបួលគ្នាទៅណាទៀត នៅញ៉ាំបាយជុំគ្នាមួយពេលសិនទៅ ។ ចាំខ្ញុំមួយភ្លែត​ ខ្ញុំទៅធ្វើម្ហូបសិនណា ព្រោះមាន​ត្រីផ្ទក់ និង ផ្កាកំប្លោក​ ។ ចង់ញ៉ាំទឹកគ្រឿង ឬ ត្រីខ ?​

      Reply

  11. Posted by Kano on January 18, 2012 at 5:13 pm

    ដាក់ឈ្មោះខុសហើយ

    Reply

  12. ខុសត្រង់ណា សូមជួយប្រាប់ផង !

    Reply

  13. Posted by Makara on May 14, 2012 at 9:59 am

    រូប​ក្ដាំង​ងាគឹជា​ផ្កា​ចេកទុំ (Artabotrys siamensis) ផ្កា​ក្ដាំងងាក៏ស្រដៀងតែឈ្មោះឡាតាំងជា: Cananga odorata និងជា Ylang-Ylang ក្នុងភាសាអគាំង។

    Reply

    • អរគុណាស់មករា ម្ចាស់ផ្ទះសូមស្វាគមន៍ មកអង្គុយលេងញ៉ាំទឹកដូងត្រជាក់មួយកែវសិនទៅ!

      Reply

  14. Posted by Mark on May 24, 2012 at 3:55 pm

    I know how to sing this song

    Reply

  15. Posted by Teket on June 11, 2012 at 11:15 am

    សូមជួយកែឈ្មោះផ្កាក្តាំងងាផងកុំឲ្យក្មេងៗគេយលើច្រឡំ

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: