ត្រីផ្ទក់

សួស្តីបងប្អូនអ្នកភូមិ wordpress ទាំងអស់គ្នា ថ្ងៃនេះម្ចាស់ផ្ទះសូមលើកយករូបភាព​ត្រីផ្ទក់ មកបង្ហាញ ព្រោះថាថ្ងៃនេះបានទៅផ្សារហើយប្រទះឃើញគេ​លក់ត្រីផ្ទក់ សម្រាប់​បងប្អូន​ដែលនៅស្រុកខ្មែរ​ពិត​ជា​ឆ្ងល់​ហើយមែនទេ គ្រាន់តែទៅផ្សារឃើញ​គេ​លក់​​ត្រីផ្ទក់​មានអ្វី​ចម្ឡែក​ទៅហ្ន៎ ! មែនហើយ​នៅកន្លែ​ង​ដែល​ខ្ញុំរស់​នៅនេះ​កម្រ​ឃើញ​មាន​គេ​លក់​ត្រីផ្ទក់​ណាស់ (ឬ​ពិបាករកទិញ​តែកន្លែង​ខ្ញុំនៅទេ​ដឹង?) ជាពិសេស​ថ្ងៃណា​ដែល​នឹកឃ្លាន​ចង់​ញ៉ាំសម្លម្ជូរ ស្ងោរជ្រក់ត្រី ឬ ទឹកគ្រឿង (ភាគច្រើនគេយកត្រីប្លានីន​ជាប្រភេទ​ត្រីចិញ្ចឹម​ដែលយកពូជ​មក​ពីប្រទេស​ជប៉ុន) ។ តែរសជាតិ​ត្រីនៅទីនេះមិន​សូវឆ្ងាញ់ដូចជានៅផ្ទះយើងទេ ត្រីស្រុកយើង​ញ៉ាំសាច់របស់វាផ្អែម តែនៅទីនេះខ្សោះ​ៗ ម៉េចមិនដឹងទេនិយាយមិនត្រូវ ។

Advertisements

9 responses to this post.

  1. Posted by kh2kh on March 18, 2011 at 11:13 pm

    ស្បែក​វា​អោយ​​រលោង​តែ​ហ្មង។
    វា​ធំ​ប៉ុណ្ណា? ហើយ​នៅ​ទីណា?

    Reply

    • ដូចជាគេមិនហៅស្បែកទេ គេហៅស្រកា ស្រកាហ្នឹងនៅលើស្បែក ។ ចំណែកពពួកត្រីអណ្ដែង ត្រីប្រាមិនមានស្រកា មានតែស្បែកដណ្ដប់ខ្លួន ប្រហែលហៅស្បែកបាន ។

      Reply

  2. ប្រហែល Kh2kh ជាអ្នកក្រុងហើយ បានជាហៅស្រកាត្រីថាស្បែកត្រី ។ រឺអាចមានការហៅខុស​គ្នាតាមតំបន់ក៏បាន ។

    Reply

  3. អរគុណដែលបានចូលមកបញ្ចេញយោបល់ ។ ការដែលម្ចាស់ប្លក​លើករូបត្រីផ្ទក់នេះបង្ហាញព្រោះថា នៅស្រុកថៃ(កន្លែងដែលខ្ញុំរស់នៅ)នេះពិបាករកត្រីផ្ទក់ណាស់ ជាពិសេសពេលដែលចង់ញ៉ាំស្ងោរ​ជ្រក់​ត្រី ឬ សម្លម្ជូរម្តង ៗ ដូចជាមិនងាយរកទិញបានទេ ។ ស្រាប់តែម្សិលមិញនេះទៅផ្សារ​ឃើញគេលក់់ ត្រីផ្ទក់ (ត្រីរ៉ស់) បំពងក៏ទិញមកញ៉ាំ ។ កូនៗរបស់ខ្ញុំ ញ៉ាំបាយទាល់តែអស់ពីឆ្នាំងតែម្តង ។

    Reply

  4. ត្រីផ្ទក់និងត្រីរ៉ស់ ខុសគ្នាមិច?

    Reply

  5. ត្រីផ្ទក់ ត្រីរ៉ស់ និង ឆ្តោគឺជាប្រភេទពូជត្រីតែមួយ គ្រាន់តែនៅតូចគេហៅថាត្រីផ្ទក់ លុះមាន​ទម្ងន់​
    ប្រហែល​​ជាមួយគីឡូគេហៅថា ត្រីរ៉ស់ ហើយបើធំជាងនេះគេហៅថា ត្រីឆ្តោ ។

    Reply

  6. អរគុណលោកខ្មែរលីង ដែលចូលខ្លួនមកបកស្រាយជំនួស Somada ។

    Reply

  7. I want to post quick hello and want to say appriciate for this good article. L7hj9khgC49LC2

    Reply

  8. ត្រីផ្ទក់មានផលប្រយោជន៏អ្វីខ្លះ

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: