កំប្លោក

 

KamplokIMG_4182 (1)

តាមវចនានុក្រមខ្មែរបានបញ្ជាក់ថា កំប្លោកគឺ​ជាឈ្មោះស្មៅ​មួយប្រភេទ ដែលដុះនៅក្នុងទឹក ។ កំប្លោក​នេះ​​មានប្រយោជន៍ច្រើនយ៉ាងណាស់ដូចជា ៖

– ផ្កាកំប្លោក វាគេយកធ្វើជាអន្លក់៖  តើលោកអ្នកធ្លាប់ញ៉ាំ ត្រីខជាមួយនិងអន្លក់ដែរឬទេ ? អ្នកស្រុក​ព្រៃ​វែង និង ស្វាយរៀងចូលចិត្តញ៉ាំ ត្រីខជាមួយត្រសក់ ត្រកួនស្រុស និង ផ្កាកំប្លោកណាស់ ព្រមទាំង​ញ៉ាំ​ជាមួយ​ទឹក​គ្រឿងទៀតផង ។ 

– ដើមកំប្លោកខ្ចី ៗ ឬ គេហៅម្យ៉ាងទៀតបានថា ត្រគាត អ្នកស្រុកព្រៃវែង និង ស្វាយរៀង​យកត្រគាត​នេះទៅធ្វើជាសម្លម្ជូរ វាជាអាហារប្រចាំស្រុកនេះ ។​

– ស្លឹកស្រស់ប្រើជា​ចំណីអាហារគោក្របី ដើមដែលហាលស្ងួតអាចប្រើការបានច្រើនយ៉ាង យក​ទៅធ្វើជា​ចំណង​ ខ្សែចែវ ​ខ្សែអង្រឹង និង សំពៀត ព្រមទាំងគ្រឿងសង្ហារឹមបានទៀតផង។

កាលពីថ្ងៃច័ន្ទ ទី២២ ខ្ញុំ និង ក្រុមគ្រួសារបានធ្វើដំណើរទៅកាន់ខេត្តសុរិន្ទ្រ ។  ការធ្វើដំណើរ​តាម​រថយន្ត​​ក្រុង អាចធ្វើឲ្យ​យើង​មើលឃើញទេសភាពនៅតាមដងផ្លូវ ព្រមទាំង​វាល​​​ស្រែ និង ចម្ការ​ដាច់កន្ទុយភ្នែក​របស់​បងប្ងូនខ្មែរសុរិន្រ្ទ ។ នៅក្បែរស្រែឃើញមានអូរតូច ៗ អ្នកភូមិ​ខ្លះនាំគ្នាបូមទឹកដើម្បីចាប់ត្រី  ខ្លួន​ប្រឡាក់​​ភក់ស្រមុះ តែយើងបានឃើញភាពសប្បាយរីករាយបានបង្ហាញ​តាមរយៈខ្សែ​ភ្នែករបស់ពួកគាត់ ។ ទិដ្ឋភាពទាំងនោះបានធ្វើឲ្យខ្ញុំមានអារម្មណ៍ថាដូចជាបានទៅដល់ស្រុកខ្មែរអញ្ចឹងដែរ ។ ហើយនៅ តាម​អូរ ដែលមានទឹកស្ទើរតែរីងអស់ទៅហើយនោះ យើង​ឃើញមានផ្កាពណ៌ស្វាយលាយសយ៉ាង​ស្រស់​​ដែល​ព្យាយាមបង្អួតខ្លួនតាមដងអូរ នោះគឺផ្កាកំប្លោកនោះឯង ។    

បងប្អូនណាដែលមិនទាន់ស្គាល់រសជាតិផ្កាកំប្លោកសូមអញ្ជើញទៅរកទិញ​មកញ៉ាំណ៎ា!

Advertisements

15 responses to this post.

  1. នឹកឃើញដល់នំបញ្ចុកសម្លខ្មែរ! ឆ្ងាញ់អស់ស្ទះ បើបានដាក់ផ្កាកំប្លោកធ្វើល្បោយ តែកុំដាក់កំប្លោកអោយសោះ! ហេហេ! ធំភក់ណាស់!

    Reply

  2. នៅខេត្តផ្កាយ គេហៅកំបោង ។ ពេលហៅទៅ ម្នាក់ៗសើច 😦

    Reply

  3. ខេត្តផ្កាយ នៅម្តុំណាទៅ ? បងដូចជាមិនធ្លាប់ស្គាល់ ជួយប្រាប់បងផងបានទេ ។

    Reply

    • នៅកំពុងឆ្នាំង នៅទីរូមខេត្ត តែកាលពីតូចៗផ្កាយលឺគេហៅចឹងមែនតើ! កំបោង

      Reply

      • តើឥឡូវនេះគេនៅហៅអញ្ចឹងទៀតឬទេ ?

      • មិនដឹងដែរ ព្រោះខានដើរថ្ងៃភ្ជុំនៅខេត្តយូរហើយ 🙂

      • ថ្ងៃភ្ជុំមិនបានដើរ ចាំដើរចូលឆ្នាំទៅអញ្ចឹង ។ អរគុណដែលឧស្សាហ៍មកលេង ។

      • ចា៎មិនអីហេបង តែថាចូលឆ្នាំក៏មិនបានដើរដែរ ចូលឆ្នាំអត់សប្បាយចិត្តសោះ 😦

      • តើអ្នកណាធ្វើឲ្យផ្កាយសួគ៌មិនសប្បាយចិត្តបែបនេះហ្ន៎ !

  4. ដល់ទៅគេលប់បឹងស្ទឹងត្រពាំងអស់ទៅ អំពេញយើងលែងសូវឃើញមានកំប្លោកហើយ ។ ពីមុននៅមុខផ្ទះខ្ញុំពេលធ្វើទឹកគ្រឿងម្ដងៗ តែទំពក់មួយកាវមួយសន្ទុះបានមួយសន្ធឹក ។ តែឥឡូវ បើចង់បានអន្លក់ផ្កាកំប្លោក ទាល់តែទិញគេ ។

    Reply

  5. Posted by Somada on March 27, 2011 at 7:55 pm

    ពិតមែនហើយលោកខ្មែរលីង ពិតជាពិបាករកមែន ហើយថ្លៃទៀតផង ។

    Reply

  6. Posted by kh2kh on April 5, 2011 at 9:17 pm

    មិនដឹង​ថ្ងៃណា​ទេ​បាន​ ខ្ញុំ​ស្គាល់​រស​ជាតិ​ផ្កា​កំប្លោក!

    Reply

  7. ពិតជាមានឱកាសបានញ៉ាំមិនខានលោក kh2kh ។ ចាំទៅញ៉ាំនៅស្រុកខ្មែរជាមួយគ្នា ។

    Reply

  8. ចង់បានទឹកគ្រឿងផ្កាកំប្លោកមួយចាន មិនដឹងជាឆ្ងាញ់ប៉ុណ្ណាទេ ។

    Reply

  9. មិនអីទេលោកKhmerlingចាំធ្វើហើយ យកទៅជូនដល់ផ្ទះតែម្តង ។

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: