អាកាសធាតុប្រែប្រួល

Little rain in MSU2Little rain in MSU1

មិនដឹងថានៅស្រុកយើងអាកាសធាតុយ៉ាងណាដែរទេ ។ ប៉ុន្មានថ្ងៃនេះនៅទីនេះធ្លាក់ខ្យល់​រងារដូវរំ​ហើយ​អញ្ចឹង ហើយមានភ្លៀងរលឹមដូចរដូវភ្ជុំ​​ ។ ធ្លាប់រាល់ឆ្នាំឲ្យតែដល់ខែនេះ អាកាស​ធាតុចាប់ផ្ដើមក្ដៅ ព្រោះជិតដល់រដូវបុណ្យទានចូលឆ្នាំខ្មែរហើយ ។ តាមចំណាំ នៅរដូវរងារ​ខាង​កន្លែងខ្ញុំនៅនេះនឹងរងារមុនស្រុកយើង(ភ្នំពេញ)ប្រហែលពីរបីថ្ងៃ ។ ការធ្លាក់ខ្យល់រងារនិង​ភ្លៀង​រលឹមនាពេលនេះ មិនដឹងថាមកពីអ្វីទេ ។ សូមឲ្យវាជាការប្រែប្រួលអាកាសធាតុបែបធម្មជាតិទៅ​ចុះ ។ ថាបែបនេះព្រោះបារម្មណ៍ក្រែងវាមិនមែនកើតមកពីធម្មជាតិ តែវាជាឥទ្ធិពល​ការផ្ទុះនៅ​ប្រទេសជប៉ុន ។ ម្សិលមិញមើលទូរទស្សន៍ថៃ គេផ្សាយថាចំហាយជាតិវិទ្យុសកម្មបានសាយភាយ​ដល់ប្រទេស​ក្បែរខាងជប៉ុន ដូចជាកូរ៉េ ហ្វិលីពីន…និងមកដល់ប្រទេសវៀតណាមហើយ​តែស្ថិត​ក្នុង​កម្រិតទាប ហើយនេះចំហាយនេះក៏បានភាយដល់ភាគខាងត្បូងនៃប្រទេសអាមេរិកដែរ ។ ទោះណាជាគេអះអាងថាកម្រិតជាតិវិទ្យុសកម្មដែលរកឃើញនៅបណ្ដាប្រទេសទាំងនោះមានស​ភាពទាបយ៉ាងណាក្តី ក៏នេះជាក្ដីបារម្មណ៍​របស់មនុស្សជាតិទាំងមូលដែរ ។

ខ្ញុំឆ្ងល់ថា អាមេរិកមាន​ចម្ងាយជាងប្រាំបីពាន់គីឡូម៉ែត្រពីជប៉ុន ​ខ្មែរនិងប្រទេសតំបន់ឥណ្ឌូចិន​មាន​​ចម្ងាយ​ប្រហែល ៥០០០-៦០០០ គីឡូម៉ែត្រពីជប៉ុន ចុះ​ហេតុអ្វីក៏គេថាកម្រិត​ចំហាយទាំង​រក​ឃើញ​នៅអាមេរិកនិងវៀតណាមមានកម្រិតទាបដូចគ្នា ? តើកម្រិតចំហាយនេះនឹងដល់ប្រទេស​យើងទេ ?

ជាយោបល់ ខ្ញុំសូមរឭកថា លោកអ្នកត្រូវចេះការពារខ្លួនឯង ប្រសិនមានភ្លៀងគួរការពារយ៉ាង​ណាកុំឲ្យរាងកាយយើងប៉ះទឹកភ្លៀង ត្រូវដាក់អាវភ្លៀងឬឆត្រតាមខ្លួន។ ខ្ញុំធ្លាប់អានប្លក់ខ្លះដែល​សរសេរ​អំពីសារផ្ញើតាម​ឲ្យគ្នាអំពីរឿងជាតិវិទ្យុសកម្មនេះ ។ កាលនោះមានការបកស្រាយថា វាពាក្យចចាមអារ៉ាម ។ អត្ថបទនេះទំនងជាមិនមែនជាពាក្យចចាមអារាមទេ ព្រោះគេផ្សាយក្នុង​បណ្ដាញទូរទស្សន៍ដែលជាការផ្សព្វផ្សាយជាសាធារណៈ ។

Advertisements

4 responses to this post.

  1. សង្ឃឹមថាអាកាសធាតុប្រែប្រួលដោយសារធម្មជាតិទៅចុះ ។ ចង់ឃើញពិភពលោកមានជីវិតយូរ​អង្វែងទៀត ។

    Reply

  2. ខ្ញុំដូចជាឈឺព្រះកេសតិចៗ ទិចមកពីចំហាយស្អីហ្នុងទៅនិ?

    Reply

  3. Posted by Somada on March 31, 2011 at 9:27 pm

    សង្ស័យតែអញ្ចឹងហើយមើលទៅ​ កុំឲ្យសង្ស័យស្អែកទៅរកពេទ្យទៅ ។ សុំទោសលោកសួនវិចារ​ជាលោកសង្ឃមែនទេ (ព្រះកេស)?

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: