ស្រឡាញ់ការអាន

Library summer camp 2011 1aLibrary summer camp 2011 2aLibrary summer camp 2011 4aLibrary summer camp 2011 5a

ថ្ងៃនេះកុមារៗចំនួន ៨០ នាក់មកពីសាលារៀននានាក្នុងខេត្តមហាសារខាម​និងខេត្តរ៉យអេត មកជួបជុំគ្នាក្នុងពិធីបោះជំរំ Library Summer Camp 2011 ។ កម្មវិធីនេះមានរយៈពេល៤​​ថ្ងៃ​គឺ​ចាប់ពីថ្ងៃទី ២៥-២៨​ខែមេសា ឆ្នាំ ២០១១ ។​ គោល​ដៅ​នៃ​​ពិធី​គឺ​ចង់​ឲ្យកុមារៗ​មាន​ចំណូល​ចិត្ត​ខាង​ការ​អានសៀវភៅឲ្យបានច្រើន យល់​ដឹង​ពី​របៀប​​​ប្រើ​ប្រាស់ និងស្វែងរកសៀវភៅក្នុងបណ្ណាល័យ ជាពិសេស​គឺឲ្យ​ពួក​គេ​ស្វែង​យល់​​ពីពិភព​លោក​ខាងក្រៅតាម​រយៈការអាន ព្រមទាំងកែច្នៃសម្ភារៈផ្សេង​ៗ ពីក្រដាស​​ទៀតផង ។ កូនជាទីស្រឡាញ់របស់ខ្ញុំក៏ចូលរួមក្នុងពិធីនេះដែរ ។

Library Summer Camp 2011sLibrary Summer Camp 2011z

រូបភាពផ្សេងទៀត ចុចត្រង់នេះ

Advertisements

9 responses to this post.

  1. ម៉ាក់ៗគេឱ្យចូលរួមដែរឬបង?
    កូនក្រមុំបងទាំងពីរគួរឱ្យស្រឡាញ់ណាស់។ មើលទៅសុភាពដល់ហើយ។

    Reply

  2. ម៉ាក់របស់ក្មេងៗឯទៀតគេឲ្យកូន ៗ របស់ចូលរួមព្រោះកម្មវិធីនេះខាងសាកលវិទ្យាល័យគេជាអ្នក​រៀបចំដើម្បីឲ្យក្មេងៗយកពេលវេលានាថ្ងៃវ៉ាកងធំនេះ មកអានសៀវភៅក្នុងបណ្ណាល័យ​ជាជាងយក​ពេល​វេលាទៅលេងឥតប្រយោជន៍ ។ គេចង់ឲ្យក្មេង​ៗផ្សារ​ភ្ជាប់ជីវិតរបស់គេទៅ​លោក​ខាងក្រៅ​តាម​រយៈការអាន ។ អរគុណ ដែលបានសសើរកូនបង មិនសុភាពទេណា តែពួកគេជាក្មេងក្លាហាន​ហើយឆ្លាតទៀតផង ថ្ងៃដែលបងធ្វើការគឺគេទាំងពីរនាក់បងប្អូននៅបណ្ណាល័យ ដល់ម៉ោងបងចេញ​ធ្វើការ​ទើបជួបគ្នា ។

    Reply

  3. ចាសបង ពិតជាឆ្លាត ក្លាហាន និងគួរឱ្យស្រឡាញ់ ព្រោះមិននាំពិបាកម៉ាក់ប៉ាដែលជាប់ធ្វើការ។ សូមជូនពរពួកគេនូវពុទ្ធពរទាំងប្រាំប្រការសុំឱ្យគេមានសុខភាពល្អជានិច្ច។

    Reply

  4. អរគុណខ្លាំងណាស់ Lykalyane បងក៏សូមឲ្យប្អូនសុខភាពល្អ និង ជួបតែសំណាងល្អជានិច្ចណ៎ា ។

    Reply

  5. ចាស​អរគុណ។ បងទាំងពីរក៏ដូចគ្នា។

    Reply

  6. នេះ ជាកម្មវីធីល្អ …ប្រសិនជាស្រុកខ្មែរយើង
    មានកម្មវិធី ដូច្នោះ បញ្ចូលទៅក្នុងប្រព័ន្ធសិក្សាអប់រំនោះ ពិតជាល្អ
    ជាក់ជាមិនខាងឡើយ ។

    សូមអរគុណ

    Reply

  7. ពិតជាល្អមែនណាប្អូនប្រុស កម្មវិធីនេះគេរៀបចំដើម្បីពង្រឹងសមត្ថភាពកូនចៅរបស់គេ និង បណ្តុះអារម្មណ៍ក្មេង ៗ ឲ្យស្រឡាញ់ចូលចិត្តបណ្ណាល័យជាងកន្លែងណា ៗទាំងអស់ ។​

    Reply

  8. សូមសម្តែងសេចក្តីត្រេកអផង បងស្រី ដែលកូនៗ ចេះស្រលាញ់
    ការអាន ព្រោះការអានជាមូលដ្ឋានគ្រឺះជួយឲ្យក្មេងបានពង្រីក
    ចំណេះដឹង និងពង្រឹងសក្តានុពលផ្នែកខាងខួរក្បាលឲ្យកាន់តែ
    ប្រសើរឡើង។
    សូមអគុណ..

    Reply

  9. […] Library Summer Camp 2011 […]

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: