រថភ្លើង

លិខិតឆ្លងដែនស្រុកយើងមានអាយុកាលខ្លីណាស់ បើធៀបនឹងថៃ ។ ប៉ុន្តែយើងអាចតអាយុលិខិត​ឆ្លង​ដែន តែឮថារបស់ថៃតអត់បានទេ ។ មកដល់ម៉ោងនេះ តពីរដងហើយ ៗ តម្តងៗបានពីរ​ឆ្នាំ ។ ក្រោយពីតហើយ មួយម៉ោងក្រោយមកព្រលប់ទៅហើយ អញ្ចឹងក៏សម្រេច​ចិត្តសម្រាកនៅ​ជាយដែនដែនដីអារញ្ញមួយយប់ ។ លុះស្អែកឡើងបន្តដំណើរទៅបាងកក ។ ចង់ដឹងរសជាតិ​រថភ្លើង ក៏សម្រេចចិត្តជិះរថភ្លើង ។ ខ្ញុំសូមឲ្យយោបល់ថា ពីអារញ្ញទៅបាងកក បើមានពេល​ច្រើន​មិនប្រញាប់ទេ ជិះរថភ្លើង ល្អជាង ៖ ថោក សុវត្ថិភាព ខ្យល់អាកាសធម្មជាតិ ។

 P4300024aP4300045aP4300032aP4300186a

បើមានពេល ខ្ញុំនឹងអធិប្បាយលម្អិតជាងនេះ ។

Advertisements

10 responses to this post.

  1. សប្បាយទេ បាទ?

    Reply

  2. ដែលសាកជិះអាទេះភ្លើងស្រុកខ្មែរទេ?
    ខ្ញុំធ្លាប់ជិះគឺដូចជិះអាទេះម៉ែ​ន។​ 😛

    Reply

    • មិនធ្លាប់ជិះទេ តែគិតថាបើមានឱកាសនឹងទៅជិះសាកម្តង ។

      Reply

    • ខ្ញុំធ្លាប់ជិះពីរដង (ទៅនិងមក)កាលពីជាង 15 ឆ្នាំមុន ។ ចេញពីភ្នំពេញម៉ោង ៦.៤៥ ព្រឹក ទៅដល់បាត់ដំបងប្រហែលព្រលប់ ៗ ។ ដូចលោកបូរិន្ទថាមែន គឺពេលនោះដូចជិះរទេះគោមែន ហើយដល់ពេលនេះនឹកថាប្រហែលអភិវឌ្ឍន៍ប្រសើរជាងមុនហើយ ទើបមកដឹងតាមលោកបូរិន្ទថា ដូចជិះរទេះគេអាដែល ។ បើអញ្ចឹងទោះមានពេលហូរហៀរក៏មិនមកចំណាយពេលជាមួយដែរ ជិះឡានល្អជាង ។

      Reply

  3. ពិតជាសប្បាយ និង រំភើបទៀតផង ព្រោះជាលើកដំបូងសម្រាប់ម្ចាស់ប្លកដែលជិះរថភ្លើង ។

    Reply

  4. ចង់ជិះរថភ្លើងដល់ហើយ… មិនដែលធ្លាប់ជិះសោះ !!!

    Reply

  5. លោកមេឃាសាកជិះរថភ្លើងនៅស្រុកយើងម្តងទៅមើល ហើយកុំភ្លេចប្រាប់ខ្ញុំវិញផងថា វា​ខុសប្លែកឬក៏ដូចសម័យដែលលោកខ្មែរលីងជិះយ៉ាងណានោះ ។

    Reply

  6. Posted by kh2kh on May 3, 2011 at 9:23 am

    ប្រហែល​សប្បាយ​មែន។

    តើ​មាន​សូរ​ខ្លាំង​ឬ​អត់?
    វា​មាន​ល្បឿន​ប៉ុន្មាន​គីឡូ​ម៉ា​ម៉ោង?
    ​រថភ្លើង​ប្រើ​អគ្គិសនី​ឬ​​ប្រើ​ព្រេង​?

    អរគុណ​បាន​ចែក​អោយ​​ខ្ញុំ​ស្គាល់

    Reply

  7. អរគុណkh2khដែលបានមកចូលរួមបញ្ចេញយោបល់ ។ សំឡេងដូចជាសំឡេងឡានដែរ ។ វាជា​ប្រភេទ​​រថភ្លើងប្រើប្រេង ចំណែកល្បឿនប៉ុន្មាននោះខ្ញុំមិនដឹងនោះទេ តែតាមស្មានមើលប្រហែលមិនលើស ៨០ គ.ម/ម៉ ។ រត់មិនទាន់ពេញល្បឿនផងដល់រ៉ាមួយហើយ ។ គេឈប់ប្រហែល ៥ នាទី រួចទៅមុខទៀត ។ តម្លៃសំបុត្រ ៤៨បាទសម្រាប់មនុស្សចាស់ និង ២៤បាទសម្រាប់ក្មេង ។ ពីស្ថានីយ៍អារញ្ញទៅបាងកក មានចម្ងាយ ២៥៥ គីឡូម៉ែត្រ ។ លុះទៅដល់បាងកកទើបនាំគ្នាជិះរថភ្លើងប្រើដោយចរន្តអគ្គីសនីទៅកន្លែងផ្សេងទៀត ។

    Reply

  8. Posted by Nin on May 30, 2011 at 2:52 pm

    តាមពិតរថភ្លើងស្រុកខ្មែរឥឡូវមិនដំណើរការទេ ព្រោះថ្មីពេក តែសង្ឃឹមថានឹងកែលម្អវិញឆាប់ៗ….

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: