ក្រ និង មាន

ធម្មជាតិសុទ្ធសឹងបង្កើតអ្វីៗឲ្យមានគូគ្នា បើមិន ១០០ ភាគរយ ក៏អ្វីៗនៅលើលោកនេះស្ទើរទាំងអស់សុទ្ធតែមានគូ ។

ធ្លាប់ឃើញក្នុងភាពយន្ត ជីវិតមនុស្សថៃនៅទីក្រុងដូចជាឆ្ងាយពីជនបទ ។ ប៉ុន្តែម្ចាស់​ផលិតកម្មថតចាប់តែត្រង់ណាស្អាត ៗ ទាន់សម័យទេដឹង ។ នេះជាទិដ្ឋភាពលំនៅដ្ឋាននៅបាងកក ៖

P4300196aP4300163aBangkok from the skyP4300165a

ចង់បង្ហាញថា ទន្ទឹមនឹងភាពហ៊ឺហាទាន់សម័យនៃទីក្រុង ក៏នៅមានភាពក្រីក្រ មិនទាន់សម័យជ្រកជ្រៀតតាមកន្លុកកន្លៀតនានានៃទីក្រុង ។​នេះហើយជា​គម្លាត​រវាងអ្នកមាននិងអ្នកក្រ ។ តែទោះជាយ៉ាងណាក៏ស្រុកគេ…ដែរ។

គម្លាតអ្នកមាននិងអ្នក្រនៅកម្ពុជារបាយការធនាគារ…

Advertisements

29 responses to this post.

  1. ដូចអ្នកក្រនៅស្រុកខ្មែរដែរហ្នឹង

    Reply

  2. ពិតមែនហើយបុរិន្ទ ដូចគ្នាបេះបីទតែម្តង រូបភាពដែលខ្ញុំថតនេះគឺនៅចំកណ្តាលទីក្រុងតែម្តងគឺក្បែរ​ផ្លូរថភ្លើង ។

    Reply

  3. ជំរាបសួរបង …

    នេះ ជាការពិត ដែលមិនអាចប្រកែកបាន !
    មិនចំពោះថា ជាប្រទេសមហាអំណាច កូននាគ កូនខ្លាអាស៊ី អ្វីនោះឡើយ
    មួយណា ក៏មិនអាចខ្វះ មិនអាចឃ្លាតឆ្ងាយឲ្យដាច់ពីគ្នា បាន​ឡើយ រវាង
    ឋានះ យសសក្ដិ …នៅក្នុងសង្គមនីមួយៗ ។

    ប៉ុន្ដែ ប្រការដែលសំខាន់ គឺសុំកុំឲ្យតែមានគម្លាតទាបដាច់ពេក ប៉ុណ្ណោះបានហើយ
    ព្រោះ បាន ឋានះ ទន់ទាប មានកំរិតទាប ជាអតិបរមានោះ នឹងមិននាំឲ្យសង្គម
    រីករាយចំរើន នោះឡើយ ..ហើយក៏ជាផលវិបាក ជាខ្លាំងដល់ការអភិវឌ្ឍន៏ ក្នុង
    សង្គមជាតិនីមួយៗ ព្រមៗគ្នា នោះ ។

    សូមអរគុណ

    Reply

  4. អរគុណប្អូនប្រុសដែលបានចូលរួមផ្តល់ជាគំនិតល្អ ៗ សម្រាប់ប្លកនេះ ។ ពិតមែនហើយ​នៅក្នុង​ប្រទេស​ណាក៏ដូចជាប្រទេសណាដែរ អ្នកក្រនិងអ្នកមានតែងតែមានជានិច្ច ។ គ្រាន់តែ​ថាអ្នក​ក្រ​នៅ​ស្រុកគេនេះ​ បើតាមតែបងសង្កេតឃើញ​គឺជីវភាពគេមិនសូវជាញ៉ាប់យ៉ឺនដូចជាអ្នកស្រុកយើងទេ ។ យ៉ាងហោចណាស់ក៏គេមានមុខរបរសម្រាប់រកស៊ី ចំណែកការចំណាយប្រចាំថ្ងៃរបស់ពួកគេបើធៀប​ទៅនឹងស្រុកខ្មែរ អាចទាបជាងផង ។ ចំណែកមធ្យោបាយសម្រាប់ធ្វើដំណើរចំណាយរិតតែទាបទៅ​ទៀត ។​

    Reply

    • ស្រុក របស់គេ គឺដូច្នោះ ខុសតែស្រុកខ្មែរយើងទេ ដែលពិបាកយ៉ាប់យឺន
      រកអ្វី មកថ្លែងមិនត្រូវទេ !

      រាស្រ្ដសែនក្រ រដ្ឋមានហែរហូរ ស្ដុក ( Bank ) ដាក់មិនអស់ …

      សូមអរគុណ..

      Reply

      • ស្រុកគេរាស្រ្តមានមុនរដ្ឋ ស្រុកខ្មែរមិនទៀងទាត់រដ្ឋមានមុនរាស្រ្ត ។

  5. Posted by kh2kh on May 5, 2011 at 2:42 pm

    សួស្ដី​សុធា

    នៅ​ស្រុក​បារាំង រដ្ឋាភិបាល​ចេញ​ច្បាប់​មិន​អោយ​មាន​អ្នក​ក្រ។ មាន​ន័យ​ថា៖
    សម្រាប់​ជន​ជាតិ​បារាំង​ ​រដ្ឋាភិបាល​ត្រូវ​មើល​ព្យាបាល​សុខភាព បើ​គ្មាន​លុយ ​រដ្ឋាភិបាល​ត្រូវ​អោយ​លុយ​ចាយ”​គ្រប់​គ្រាន់”​ បើ​គ្មាន​ផ្ទះ​នៅ ​រដ្ឋាភិបាល​ត្រូវ​រក​ផ្ទះ​អោយ​នៅ។
    បើ​​រដ្ឋាភិបាល​​អត់​អនុវត្ត​ច្បាប់ ​ជន​ជាតិ​បារាំង​អាច​ប្ដឹង​​​រដ្ឋាភិបាល…

    តែ​អ្នក​ក្រ​នៅ​តែ​មាន​ ព្រោះ៖
    -មាន​មនុស្ស​មិន​ព្រម​ទទួល​ជំនួយ
    -មាន​មនុស្ស​មិន​ស្គាល់​ច្បាប់​និង​សិទ្ធិ​ខ្លួន
    -មាន​មនុស្ស​ចាញ់​បោក​គេ
    -មាន​មនុស្ស​ចង់​រស់​នៅ​តាម​ផ្លូវ មិន​ចង់​បាន​ផ្ទះ…
    -មាន​មនុស្ស​ធ្វើ​បាប​គ្នាឯង
    -…

    អញ្ចឹង​បាន​ថា​ហ្នឹង! C’est la vie!

    Reply

  6. បើស្រុកយើងដូចស្រុកបារាំងអញ្ចឹងដែរ ប្រហែលជាអ្នក្រតិចជាងរាល់ថ្ងៃនេះ ។

    Reply

  7. អរគុណលោក kh2kh និង លោកkhmerlingដែលបានចូលរួម ។ នៅស្រុកបារាំងពិតជាអស្ចារ្យមែនហ្ន៎ អញ្ចឹងតើបានជាមានខ្មែរជាច្រើនចង់ទៅរស់នៅទីនោះ តែខ្ញុំដូចជាឆ្ងល់ណាស់​តើហេតុអ្វី​បាន​ជាគេ​មិន​ព្រមទទួលជំនួយ ហើយព្រមទាំងចង់រស់នៅតាមចិញ្ចើមថ្នល់ទៀត ? តើលោកkh2khអាចប្រាប់បានទេ​ថា ខ្មែរយើងដែលទៅរស់នៅទីនោះទទួលបានសិទ្ធដូជ្នេះដែរឬទេ ? សូមអរគុណទុក​ជាមុន​សម្រាប់​ចម្លើយរបស់លោក ។

    Reply

    • Posted by kh2kh on May 5, 2011 at 6:10 pm

      បើ​ចង់​យល់​ទាល់​ទៅ​សួរ​ព្រះ​ពុទ្ធ។ 🙂
      អ្នក​មិន​ព្រម​ទទួល​ជំនួយ​​ឬ​អ្នក​ចង់​រស់​នៅ​តាម​ចិញ្ចើមថ្នល់ សុទ្ធ​ជា​មនុស្ស​ពិសេស​ម៉្យាង មិន​មែន​មនុស្ស​ធម្មតា​ទេ! ជួន​កាល​ជា​មនុស្ស​ឧត្តមគតិ … សម្រាប់​ខ្ញុំ​គាត់​ជា​មនុស្ស​គួរ​អោយ​ចាប់​អារម្មណ៍​ណាស់។

      អោយ​តែ​រាជការ​បា​រាំង​ទទួល​ស្គាល់​អោយ​នៅ​ស្រុក​វា​តាម​លក្ខខណ្ឌ​ច្បាប់​វា​​ មនុស្ស​ទាំង​ឡាយ​អាច​ទទួល​​សិទ្ធិ​ដូច​បារាំង​អញ្ចឹង។

      ជំរាប​លា​បាទ​

      Reply

      • Posted by Somada on May 5, 2011 at 6:28 pm

        អរគុណណាស់លោក kh2kh ចេះកំប្លែងផងហ្ន៎ ។

      • នោះ​គឺអ្នកដែលមិនជាប់ជំពាក់ នឹងអត្មា …ហេហេហេ !

        រស់តាមចឹញ្ចើមថ្នល់ មានទៅខ្វល់ទើសនឹងនរណា ..ចង់ដេក កន្លែងណាក៏បាន
        ចង់ជុះនោម មិនបាច់បង្គន់ដូចយើងទេ! ( និយាយលេងបន្ដិច ) ហេហេហេ

        បើអញ្ចឹងតើមានជាប់ជំពាក់ នឹងអាត្មា ត្រង់កន្លែងណា ???​ហេហេហេ..

        ចំ ជាអស្ចារ្យមែន !!!

        សុំទោស !

      • ពិសិដ្ឋនិយាយអញ្ចឹងធ្វើឲ្យបងនឹកឃើញ នៅភ្នំពេញជាពិសេសជុំវិញ​របង​​ស្តាត ឆ្អេះអើយមហាសែនឆ្អេះ ជិះកាត់ម្តង​ៗ សឹងតែសន្លប់ទៅ​ហើយ ។ តើពេលនេះយ៉ាងម៉េចដែរ ? ប្រហែលជាអភិវឌ្ឍន៍ពីឆ្អេះ​មកជាបាក់ផុយរបងអស់ហើយទេដឹង ។

  8. ម៉េញ មានអ្នកប្រឹក្សាយោបល់បរទេសម្នាក់ មកសម្ភាសន៍ខ្ញុំ ដើម្បីធ្វើការស្រាវជ្រាវ ពីរឿង ភាពក្រីក្រនៅកម្ពុជា… ខ្ញុំបានប្រាប់ថា ភាពក្រីក្រត្រូវបានកាត់បន្ថយ តែសេរីភាព បែរជារឹតតែដុនដានទៅៗ… គាត់សួរថា តើពលរដ្ឋកម្ពុជា ចេះសន្សំលុយទេ ខ្ញុំថា មិនទាន់ចេះទេ ពួកគេកំពុងតែរៀនសន្សំ… រដ្ឋាភិបាលកម្ពុជាវិញ មិនទាន់ចេះ ហើយមិនព្រមរៀនទៀត… មើលចុះ លុយរោយពេលថ្នល់ មិនព្រមរើសទុកដាក់ឱ្យស្រួល បែរជា ប្រឹងស្រែកថា កម្ពុជាក្រណាស់ ត្រូវការជំនួយបន្ថែមទៀត…

    Reply

  9. អរគុណខ្លាំងណាស់លោកមេឃាដែលបានជួយបញ្ចេញគំនិត ។បើគាត់មិនស្រែកថាក្រអញ្ចឹង ក៏គ្មាន​អ្នក​ជួយដែរ ។ ពេលទទួលបានជំនួយហើយអ្នកដែលរីករាយ​និងសប្បាយបំផុត​នោះគឺ​មិន​មែនប្រជា​ពល​រដ្ឋទេ… ។ ប្រជាពលរដ្ឋដេកចាំតែសងបំណុលគេទៅ ជំពាក់គេសងដល់កូន ដល់ចៅនៅមិនទាន់​រួច​បំណុលទៀត ។ ជំពាក់​គេរហូត​មិនដឹង​ជាជាតិ​ណា​សង​រួចទេ ។ កូនចៅខ្មែរកើតមកភា្លម​ជំពាក់​គេ​ភ្លាម នេះហើយជាតិខ្មែរ ។ តើថ្ងៃណាទើបរួចផុតពីបញ្ហាទាំងអស់នេះ​។

    Reply

  10. ពិតជាដូចគ្នាឆ្ងាយមែន ហេតុអ្វីអ្នកក្រនៅតែក្រ អ្នកមានកាន់តែមាន?

    Reply

  11. ផ្កាយធ្លាប់លឺចាស់ ៗ និយាយទេថា “អ្នកមានឲ្យជួញអង្ករ អ្នកក្រឲ្យជួញដែក” ។

    Reply

  12. Posted by Somada on May 7, 2011 at 6:02 pm

    អ្នកមានឲ្យជួញអង្ករ បើឲ្យអ្នកក្រជួញវិញច្បាស់ជាអស់ដើមអស់ចុងហើយព្រោះត្រូវការស៊ីចុក​រាល់​ថ្ងៃ ។ អ្នកក្រឲ្យជួញដែក គឺបើអត់អីស៊ីទេ ចង់ស៊ីដែកក៏មិនបានដែរ ។ ត្រូវទេផ្កាយ ?

    Reply

    • អូចឹងហេ? ទើបតែដឹងហេនៀក អរគុណបងម្លាញ់ដែលបានជួយណែនាំ 🙂

      Reply

  13. ក្រែងគេថា “បើចង់មានឲ្យជួយអង្ករ បើចង់ក្រឲ្យជួញដែក” ទេដឹង ? ប៉ុន្តែខ្ញុំមិនដឹងន័យប្រាកដថាម៉េចទេ ។

    Reply

  14. សុំទោសលោកkhmerling ខ្ញុំមិនច្បាស់ដែរចំពោះសុភាសិតនេះ ។ តែខ្ញុំធ្លាប់លឺប៉ារបស់ខ្ញុំនិយាយប្រាប់​ដូច្នេះ អ្នកមានឲ្យជួញអង្ករ អ្នកក្រឲ្យជួញដែក ។

    Reply

  15. ជួយ​អង្ករ​ព្រោះ​មនុស្ស​ទទួល​ទាន​បាយ​រាល់​ថ្ងៃ ឬ​ឯ​តម្លៃ​អាច​ឡើង​នៅ​ពេល​ដែល​តម្រូវ​ការ​ខ្ពស់… ចំណែក​ឯ​ដែក​វិញ យក​ទៅ​គេ​ទិញ​យក​ទៅ​សង់​ផ្ទះ​នៅ​រាប់​ឆ្នាំ ធ្វើ​កាំបិត​ក៏​ប្រើ​បាន​យូរ មិន​ងាយ​ខូចដល់​ចឹង​ទៅ​ប្រាកដ​ជា​ក្រ​មិន​ខាន…

    Reply

  16. អរគុណសំណួរ​ដែលជួយបកស្រាយ​

    Reply

  17. តែនៅបាងកកដូចមិនលឺថាដេញពួកអ្នកក្រីក្រចេញយកដី
    ធ្វើអភិវធ្ឍន៍ឬសម្បទានដល់ពួកថៅកែបរទេសទេ មែនទេ ?

    Reply

  18. សុំទោស លោកachharia រឿងនេះខ្ញុំមិនបានដឹងទេ ។ ខ្ញុំគ្រាន់តែធ្វើដំណើរឆ្លងកាត់ប៉ុណ្ណោះ​មិនបាន​ដឹង​រឿងនេះទេ តែបើមានមែនក៏ប្រហែលជាមិនព្រៃផ្សៃដូចខ្មែរយើងនៅបឹងកក់ទេមើលទៅ ។ អានព័ត៌មានដែលគេចុះផ្សាយពីអ្នកភូមិបឹងកក់ ពិតជាគួរឲ្យសង្វេគខ្លាំងណាស់ ។

    Reply

  19. […] មាននិងក្រ […]

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: