ភ្លាសាច់គោ ឬ កយ ก้อย

ធ្លាប់តែឮអ្នកទៅធ្វើការនៅខេត្តតំបន់ឦសាន្តប្រទេសកម្ពុជានិយាយអំពីម្ហូបបង​ប្អូន​នាតំបន់នោះ​ឲ្យស្ដាប់ ។ ក្នុងម្ហូបទាំងនោះមានម្ហូបខ្លះមិនមានការចម្អិនមិនបានឆ្អិនសព្វឬជាសាច់ស្រស់ៗ​តែ ម្ដង ។ ពេលនេះខ្ញុំបានទទួលរសជាតិម្ហូបថៃឦសាន្ត បើធៀបនឹងអ្វីដែលបាន​ឮអ្នកស្រុក​ខ្មែរ តំណាលឲ្យស្ដាប់កាលពីមុននិងអ្វីដែលបានឃើញនៅតំបន់ឦសាន្តនៃប្រទេសថៃ ទើបគិតថា​ម្ហូបអាហារ(ប្រហែលជា)មិនផ្សេងពីអាហារតំបន់ឦសាន្តខ្មែរទេ ។ ថ្ងៃនេះសូមបង្ហាញ​អាហារមួយ​មុខដែលមានឈ្មោះថា កយ (ก้อย) ។ កយ ជាអាហារហឹរមួយប្រភេទរបស់ថៃឦសាន្ត ។ បើមើល​សភាព​ទូទៅនៃកយគឺប្រហែលនឹងភ្លាសាច់គោខ្មែរយើង ។ ប្លែកត្រង់ថាសាច់គោដែលគេ​យកមក​ធ្វើ​នៅ​ឆៅ១០០ភាគរយ ។ សាច់គោនេះត្រូវគេហាន់ជាបន្ទះតូចៗ ហើយច្របល់គ្រឿងនិងឈាម​ស្រស់ ។ ក្នុងគ្រឿងហ្នឹងមើលទៅដូចអង្ករលីងលាយជាមួយផង ។ ចំណែកទឹកជ្រលក់ កយ គឺទឹក​ប្រមាត់ផ្សំជាមួយគ្រឿង ។

Thai Isan Food1

គេប្រើកយជាគ្រឿងក្លែមក៏មាន ឬញ៉ាំជាមួយបាយក៏បាន ប៉ុន្តែជាបាយ​ដំណើបទើបឆ្ងាញ់ ។ សូមហៅថាបាយដំណើប​ព្រោះ​បាយ​នេះមាន លក្ខណៈផ្សេងពីបាយអង្ករខ្សាយ ប៉ុន្តែជាប្រភេទ​ដំណើបដែលញ៉ាំ​ទៅមិនរងាន់​ដូចដំណើបស្រុកយើង ។ ត្រង់នេះក៏ធ្វើឲ្យនឹកដល់ការដែលធ្លាប់ឮ​គេតែង​តំណាលតៗគ្នាថា ពួកឡាវស៊ីបាយដំណើប ។ នៅភូមិភាគឦសាន្តថៃនេះ​មានប្រជាជន​មួយភាគធំជាឡាវ និងខ្មែរ ។

នៅស្រុកគេនេះ ជាទូទៅពេលអ្នកទិញសាច់គោអ្នកនឹងបានសាច់គោដែលទិញនិងគេថែម ទឹកនោម​គោមួយថង់ ឈាមគោស្រស់ និងអាចម៍គោខ្ចីមួយថង់ គឺអ្នកលក់តែង​ឲ្យទឹកនោមគោ​និង​លាមក​គោ​ខ្ចី​មួយថង់ៗ ព្រមជាមួយសាច់ដែលយើងទិញ ។ សួរថាតើយកទឹកនោមគោ ឈាមនិងអាចម៍គោ​មកធ្វើ​អ្វី ? ចម្លើយនេះអ្នកស្រុកនោះទើបគេដឹង …

Advertisements

17 responses to this post.

  1. ទោះបីចង់ញ៉ាំយ៉ាងណាក៏អត់មានអ្នកធ្វើអោយដែរ

    Reply

    • អូ! គួរឲ្យអាណិតដល់ហើយហ្ន៎ ពិតជាកំសត់មែន ។ មិនអីទេរកបានពេលណា ចាំឲ្យគេធ្វើឲ្យញ៉ាំទៅ ហើយកុំភ្លេចហៅខ្ញុំទៅផងណ៎ា !

      Reply

  2. គួរឲ្យស្រក់ទឹកម៉ាត់ដល់ហើយ បងស្រីចេះធ្វើម្ហូបឆ្ងាញ់ៗហាសនៀក មិនដឹងអង្កាល់បានភ្លក់ស្នាដៃ​បងស្រីហេ ហើយមិនដឹងធ្វើម៉េចចេះដូចបងទៀត ហិហិ 😦

    Reply

  3. អរគុណដែលបានសរសើរ តែម្ហូបខាងលើនេះបងមិនចេះធ្វើទេ សូម្បីតែញ៉ាំក៏មិនហ៊ានញ៉ាំដែរ ។​ផ្កាយឃើញពណ៌ក្រហម ៗ ដែលនៅលើចាននោះទេ ? វាគឺជាឈាមគោស្រស់ណា ឃើញភ្លាម​សាកញ៉ាំមួយម៉ាត់ដោយមិនបានដឹងគ្រាន់តែមានអារម្មណ៍ថាហិរខ្លាំងណាស់ព្រោះសុទ្ធតែម្ទេស ដល់គេប្រាប់ថែមទៀតថា​ជាឈាមគោ អូយ ក្រពើរះពេញពោះហើយខ្ញុំ ។

    Reply

    • ងាប់ ឈាមច្រើនពេកហើយ សង្ស័យមិនទាន់ញ៉ាំផង សន្លប់មុនបាត់ហើយផ្កាយ 😦

      Reply

  4. មិនដល់ថ្នាក់សន្លប់ទេប្អូនស្រី អ្នកដែលធ្លាប់ញ៉ាប្រាប់ថាឆ្ងាញ់ណាស់ តែបងនៅតែមិនហ៊ាន ។

    Reply

    • អូ ថាមិនត្រូវហេបង ព្រោះផ្កាយខ្លាចឈាមហាស តែបើបានសាកក៏មិនអីដែរ អាគិគិៗៗៗ

      Reply

  5. ចាំតើមើលទៅ! បើបានមកដល់មាត់ខ្ញុំវិញ ធានាថាមិនធ្វើឱ្យចុងភៅខូចចិត្តឡើយ។ រួចបើបានស្នាដៃបងសុធាទៀត…អ្ហេម ម៉ង ទោះជាទឹកនោមគោក៏ទ្រាំដែរ…
    នៅខាងមណ្ឌលគីរីឯណោះដូចជាមានម្ហូបស្រដៀងហ្នឹងដែរ តែភាគច្រើនជាពោះវៀនខ្ចី យើងឮគេហៅថាភីភា។ ខ្ញុំធ្លាប់ភ្លក្សម្តងដែរតែដូចមិនសូវចូលចិត្តទេ។

    Reply

  6. ចាំញ៉ាំស្នាដៃបងមែនទេ ចាំឲ្យស្វិតក្រពះទៅអូនចំពោះម្ហូបមួយមុខនេះ ព្រោះអត់ចេះធ្វើផង ។ តើម្ហូបភីភា ហ្នឹងឆ្ងាញ់ឬទេ ?

    Reply

  7. ស្រេចបាត់ហើយខ្ញុំ 🙂
    ភីភាហ្នឹងប្រហែលជាម្ហូបបែបឡាវ។ ខ្ញុំភ្លក្សយូរហើយ ដូចឡាបដែរតែភាគច្រើនជាពោះវៀនខ្ចីរបស់​គោ ហើយមានទាំងអាចម៍ខ្ចីផងដែរនៅក្នុងពោះវៀន បងបែបមិនចូលចិត្តដែរទេ ព្រោះក្លិនវាក៏ធុំ អាក្រក់ដែរ។ មានស្លឹកគ្រៃ ក្រូចឆ្មារ ជីរ មានម្ទេសម៉ែឪម្ទេសហើយ ភ្លក្សហើយបឺតស្រាអស់បីដង ទឹក១ដប នៅមិនបាត់ហើរទៀត។ ចាំង៉ៃណាបានញ៉ាំទៀត ថតមកជូនបងមើល។ ញ៉ុមអត់ជំនាញ​ធ្វើម្ហូបទេបង។

    Reply

  8. អញ្ចឹងប្រហាក់ប្រហែលគ្នាមើលទៅ ព្រោះកន្លែងដែលបងរស់នៅនេះគឺជាភាគឥសាន​នៃប្រទេសថៃ មានថៃ ខ្មែរ និង ឡាវ ។ ប្រជាជនដែលរស់នៅទីនេះភាគច្រើនគេនិយាយភាសាឡាវ ។ តែបើទៅដល់​សុរិន្ទ បុរីរ៉ាំ យើងនឹងបានលឺប្រជាជនដែលរស់នៅទីនោះនិយាយភាសាខ្មែរ ​។

    Reply

  9. នៅឆៅអញ្ចឹងខ្លាចតែមានសត្វល្អិតទេ ព្រោះបើសត្វហ្នឹងមានរោគសាច់វាក៏មានរោគដែរ ។

    Reply

  10. ប្រហែលជាមិនអីទេដឹង ។ សាច់គោភាគច្រើនគេចូលចិត្តញ៉ាវាឆៅ​ៗ អញ្ចឹង ។

    Reply

  11. ស្រក់ទឹកមាត់! តែធានាថា ហិលខ្លាំងជាងឆ្ងាញ់!

    Reply

  12. ពិតមែនហើយលោកកំឡោះខ្មែរ ។

    Reply

  13. ឃើញម្ហូននេះនឹកឃើញកាលខ្ញុំធ្លាប់ស្នាក់នៅបាងកកអស់រយៈ៦ខែម្ដងដែរ
    ធ្លាប់បានសាកញ៉ាំឡាបឈាមគោដាក់អង្ករលីង អូយហឹលតែឆ្ងាញ់ម្យ៉ាងដែរ
    ជាមួយអន្លក់ស្រស់មានជីនិងសណ្ដែកកួជាដើម ហើយក៏នឹកដល់មាន់អាំង
    បាយដំណើប បុកល្ហុង ប្រហិត… ផងដែរ ។

    Reply

  14. គឺជាមុខម្ហូបតែមួយដែលលោកachharia ធ្លាប់បានទទួលទាននោះហើយ ម្ហូបនេះគឺជាមុខម្ហូប​ប្រចាំ​តំបន់​ឥសាននៃប្រទេសថៃ ។

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: