ក្មេងខ្មែរមិនខ្សោយ តែត្រូវការថ្នាល

ការបូកកសរុបលទ្ធផលប្រចាំឆ្នាំសិក្សា ២០១០​ នាសិក្ខាសាលា ក្រោមប្រធានបទ “ប្រមូល​ផ្តុំគំនិតឆ្ពោះទៅការកែទម្រង់សាកលវិទ្យាល័យមហាសារខាម” បានបង្ហាញថា  សាកល​វិទ្យាល័យមហា​សារខាមមានការវិវត្តក្នុងល្បឿនមួយគួរឲ្យកត់សម្គាល់ ។ កត្តានេះហើយ​ដែលនាំឲ្យមានចំនួននិស្សិតចាប់អារម្មណ៍និងចុះឈ្មោះចូលរៀនកើនឡើង​ពីមួយឆ្នាំទៅមួយ​ឆ្នាំ(សុំអួតឲ្យសាលាបន្តិចចុះ)។ នាឆ្នាំសិក្សា ២០១១ នេះ (កក្កដា ២០១១-ឧសភា ២០១២) សាកលវិទ្យាល័យទទួលនិស្សិតចូលរៀនថ្មីចំនួនជាងមួយហ្មឺននាក់ ។ នៅក្នុងឆ្នាំសិក្សាថ្មីនេះដែរ ក្នុងចំណោមនស្សិតជាងមួយហ្មឺននាក់ មាននិស្សិតពីព្រះរាជា​ណា​ចក្រកម្ពុជាដែលទទួល​អាហារូបករណ៍ក្សត្រីសុរិន្ថនចំនួន … នាក់ ។ រួមទាំងឆ្នាំកន្លងទៅនិងឆ្នាំសិក្សាខាងមុខ សាកលវិទ្យាល័យមាននិស្សិតខ្មែរសរុបជិតមួយរយនាក់ ។

គោលដៅចម្បងជាច្រើនដែលលើកឡើងក្នុងសិក្ខាសាលា គឺក្នុងបំណងពង្រឹងសាក​លវិទ្យាល័យ ឲ្យកាន់តែរឹងមាំឡើង ។ នេះជារឿងរបស់សាកលវិទ្យាល័យ អញ្ចឹងសូមមិនធ្វើអត្ថាធិប្បាយ​ ។ តែអ្វីដែលជាមោទនភាព​មួយគួរលើកឡើងនាពេលនេះ គឺសមត្ថភាពរៀនសូត្ររបស់និស្សិត​ខ្មែរនៅទីនេះ ។ ពួកគេបានសាងកេរ្តឈ្មោះដល់ប្រទេសជាតិ តាមរយៈការខិតខំរៀនសូត្រ​របស់ពួកគេ ។ នៅក្នុងវិធានការពង្រឹងភាសាអង់គ្លេសដល់និស្សិតថៃ លោកសាកល​វិទ្យាធិការ​បានមាន​ប្រសាសន៍ដោយភ្ជាប់នឹងនិស្សិតខ្មែរថា ៖

…ការពង្រឹងភាសាអង់គ្លេស ប្រទេសដែលជួយយើង(សាកលវិទ្យាល័យ)បាន គឺប្រទេសម៉ាឡេស៊ី ឬសូម្បីតែខ្មែរក៏អាចជួយបាន…។ ព្រឹទ្ធបុរសមហាវិទ្យាល័យមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម​បានផ្តល់ព័ត៌មានថា លទ្ធផលប្រឡងភាសាអង់គ្លេស ក្មេងខ្មែរបានពិន្ទុ ១០០ ពេញ ឯក្មេងយើង​ធ្លាក់ ។ ក្មេងខ្មែរហ្នុងគឺក្មេងក្នុងគម្រោងនិស្សិតព្រះរាជទាន (និស្សិតអាហារូបករណ៍ក្សត្រីយ៍​សុរិន្ថន) ។ ហើយនៅខាង(មហាវិទ្យាល័យ)វិស្វកម្ម ក្មេងខ្មែរបានលេខ​មួយ ឯក្មេងយើងអត់ ។ នេះជារឿងមួយដែលយើងគួរពិចារណាទាំងអស់គ្នា  ដោយយើងមិនត្រូវភ្ជាប់ទៅនឹងជម្លោះ​រវាងប្រទេសនិងប្រទេស ព្រោះបើយើងយកបញ្ហាហ្នឹងមកដាក់ ពិភពលោករស់នៅ​ជាមួយ​គ្នាមិនកើតទេ ។…

កំណត់សម្គាល់៖

  1. ពាក្យ ក្មេង ដែលប្រើក្នុងសម្រង់នេះបានដល់ និស្សិត
  2. ខ្លឹមសារក្នុងវង់ក្រចក ជាសេចក្តីពង្រីបន្ថែមរបស់ម្ចាស់ផ្ទះ

ទិដ្ឋភាពនៃអង្គសិក្ខាសាលា (១១ ឧសភា ២០១១ នៅសណ្ឋាគារតក្កសិលា) ៖

MSU meeting 11 May 2011cMSU meeting 11 May 2011bMSU meeting 11 May 2011aMSU meeting 11 May 2011d

Advertisements

32 responses to this post.

  1. ខ្ញុំមិនត្រឹមតែចូលចិត្តអ្នករៀនពូកែនោះទេ
    ថែមទាំងស្រលាញ់ទៀតផង បើអ្នកនោះជានារី 😆

    Reply

  2. បុរិន្ទមានទាំងស្រី មានទាំងប្រុស មិនត្រឹមតែរៀនពូកែទេស្អាត​ៗ ទៀតផង ។

    Reply

  3. 😆 និយាយចឹងចង់ស្គាល់ដល់ហើយ

    Reply

  4. ពួកម៉ាកញ៉ុមជាប់បួកហ្នឹងដែរតើ បង! 🙂

    Reply

  5. Posted by Nich on May 17, 2011 at 8:48 pm

    Nhom neng herz pouk mak her:D

    Reply

  6. បើមេៗ (រដ្ឋាផិបាល)ឈ្លោះតែគ្នាអញ្ចឹងកូនចៅទៅរៀនសុខដែរអី? បន់ឲ្យបានសុខចុះ អាលឡប់មកស្រុកវិញជួយធ្វើការ ។ ជូនពរប៉ុណ្នឹង ។

    Reply

    • ពិតជាបានសុខណាលោកដេវីដ យើងមករៀន មានទៅពាក់ព័ន្ធ នឹង​នយោបាយឯណា ។កន្លែងនេះគេចែកដាច់ល្អណាស់ កុំបារម្ភអី ។

      Reply

  7. អូយ កូនគេពូកែៗមែន ផ្កាយឯងនេះមិនដឹងធ្វើម៉េចរៀនពូកែដូចគេហេ សូមសរសើរហើយ​លើក​ទឹកចិត្តដល់អ្នករៀនពូកែទាំងអស់ផង ហើយសង្ឃឹមថាអ្នកក្រីក្រ ក៏មានពេលនោះមិនខាន ​ព្រោះថា​អ្នករៀនពូកែច្រើនណាស់ ដែល​មិនមានលទ្ធភាពរឺឧកាសបាន​បញ្ចេញសមត្ថភាពខ្លួន

    Reply

    • និស្សិតដែលជាប់អាហារូបករណ៍ភាគច្រើនជានិស្សិតដែលមកពីតាមបណ្តាខេត្តនានា ជាពិសេស​ខេត្ត​កំពង់ធំសម្បូរណាស់​។

      Reply

      • ខេត្តញ៉ុមអញ្ចឹង !
        មានអារម្មណ៍ថា ផ្ទះបងឥឡូវពិបាកចូល ជួនកាលរីហ្វ្រេសបីដងមិនទាន់ចូលផង។
        បងទើបធ្វើរបងថ្មីមិនមែន?

      • ជួបអ្នកកំពង់ធំម្នាក់ទៀតហើយអញ្ចឹង ។ ផ្ទះដដែលទេណាអូន បងក៏មិនដឹងយ៉ាងម៉េចដែរ ។

      • ខ្ញុំគិតដែរថាបងមានញាតិមិត្តច្រើនទៅលេង ចឹងបានជាចង្អៀត រឺមួយបងមកពីប្រព័ន្ធខាងខ្ញុំដំណើរការយឺត។

      • ខ្ញុំគិតដែរថាបងមានញាតិមិត្តច្រើនទៅលេង ចឹងបានជាចង្អៀត រឺមួយបងមកពីប្រព័ន្ធខាងខ្ញុំដំណើរការយឺត។
        បង…បើខ្ញុំមានមេរោគសូមប្រាប់ខ្ញុំផង ក្រែងខ្ញុំមានមេរោគឆ្លងគេឯង។

  8. សូមសរសើរដល់បងៗ ប្អូនៗដែលគាត់រៀនពូកែ។ សង្ឃឺមថាពួកគាត់និងក្លាយជាសសរទ្រូងរបស់ប្រទេសជាតិទៅចុះ។

    Reply

  9. ខ្ញុំរីករាយណាស់ដែលបានលឺ និងឃើញដូច្នេះ ។ ប្រឹងឡើងកូនខ្មែរ…………

    Reply

    • មែនហើយយើងពិតជាមានមោទនភាពខ្លាំងណាស់នៅពេលដែលបានលឺលោកសាកលវិទ្យាធិកា​សរសើរ​មិនដាច់ពីមាត់ពីនិស្សិតខ្មែរយើង ។ ​

      Reply

  10. ជម្រាបសួរបងស្រី
    បើចង់រៀននៅសាលាហ្នុង គេធ្វើម៉េចបានបានទៅរៀនកើត ? ត្រូវចាយលុយច្រើនទេបង ?

    Reply

  11. ច៎ាសសួស្តីប្អូន បើប្អូនពិតជាមានបំណងមករៀនមែន​បងគិតថាគ្មានអ្វីពិបាកទេ ។ ឧស្សាហ៍ទៅអើតមើលប្រកាសនៅក្រសួងអប់រំ ការិយាល័យអាហាររូបករណ៍ ភាគច្រើន​គេប្រកាស​នៅ​ក្នុងខែ ១០​ ឬ ១១ ។ ​ មានការប្រឡងខាងខ្មែរយើងប្រឡងជម្រុះ ឬ អត់នោះ បងមិនបានដឹងទេ តែ​បង​ដឹង​ថាខាងថៃគេទៅប្រឡងជម្រុះនៅចុងខែ១ ឬ ខែ២ និងមានសម្ភាសន៍ផ្ទាល់មាត់​ជាមួយគ្រូនៅ​តាមមហាវិទ្យាល័យនានាដែលយើងបានដាក់ពាក្យទៅ ។
    ចំពោះសំណួរដែលថា​តើត្រូវចាយលុយច្រើនទេ នោះបងសូមឆ្លើយថា​ការដែលយើងមករៀន​នេះ គឺជា​អាហារូបករណ៍សម្រាប់អ្នកដែលមករៀននៅ​មហាសារខាមនឹងទទួលបានប្រាក់ខែ6000បាទ ស្មើនឹង​២០០ដុល្លា និង​ មានកន្លែងស្នាក់នៅfree ។ ​អាចមកលេងផ្ទះក្នុងមួយឆ្នាំបាន​ម្តងដោយ​គេចេញ​​ថ្លៃធ្វើ Reentry​ សម្រាប់អ្នកដែលមិនចង់រៀនsummer អាចមកលេងផ្ទះពីខែមិនា​រហូតដល់ចុងខែឧសភា ដោយទទួលបានប្រាក់ខែតាមធម្មតា។

    Reply

  12. អរគុណបងហើយបងស្រី សម្រាប់ពិស្ដារ ។

    Reply

  13. អោយតែបានលឺថាកូនខ្មែរ និស្សិតខ្មែររៀនពូកែៗឈ្នះគេ
    បានទទួលរង្វាន់ជ័យលាភីនៅទីណាម្ដងៗ ខ្ញុំក៏មានមោទនភាព
    ជាមួយដែរ ។

    Reply

  14. អរគុណ​លោក achharia ដែលឆ្លៀតពេលដ៏មានតម្លៃមកចូលរួមក្នុងប្លក​របស់ខ្ញុំ ។ ពិតជាមានមោទនភាព​ខ្លាំងណាស់​ដែលលោកសាកលវិទ្យាធិកាសរសើរពីនិស្សិតខ្មែរ​មិនដាច់ពីមាត់ រាល់អង្គប្រជុំនានាគាត់តែងតែលើកឡើងពីចំណុចល្អ ៗ របស់និស្សិតខ្មែរមក(និយាយ)មិនដែលខាន​ឡើយ​បើទោះបីជាពេលនេះប្រទេសយើងកំពុងមានបញ្ហានឹងគ្នាក៏ដោយ ។

    Reply

  15. បងស្រី vsthea រៀននៅហ្នឹងហ៎ មាននិស្សិតស្ម័គ្រចូលរៀនមួយឆ្នាំរាប់ហ្មឺននាក់
    ប្រហែលជាសាលានោះមានគុណភាពល្អហើយបានជាមានសិស្សច្រើនដូចនេះ។

    សូមសរសើរនិស្សិតខ្មែរយើងពិតជាមានការតាំងចិត្តខ្ពស់ តែទោះយ៉ាងណាបើមិន
    ពូកែធ្វើម៉េចហ្នឹងបានអាហារូបករណ៍ដូច្នេះត្រូវតែប្រឹងប្រែងមិនចឹង បងស្រី! 😀

    Reply

  16. បងស្រីៗ ញ៉ុមឆ្ងល់រឿងមួយ: ម៉េចផ្ទះបងអត់សូវមានភ្ញៀវស្រីៗចឹង? ហេសហេ…….

    Reply

    • បងក៏ឆ្ងល់ដែរ ព្យាយាមដើររកដែរ​ តែរកមិនបាន ។ ជួយរកភ្ញៀវស្រី ៗ ឲ្យផងបានទេ ?

      Reply

  17. ខ្មែរមិនខ្សោយទេ តែយើងខ្វះចំណុចមួយ គឺការសាមគ្គីរវាងជាតិនិងឯកភាពជាតិ ពិសេសក្នុង​ចំណោមអ្នកធំៗ ។

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: