ស្រុកឡាវយ៉ាងម៉េចដែរ?

ក្រោយពីធ្វើសិក្ខាសាលាបូកសរុបនិងទិសដៅកែទម្រង់របស់មហាវិទ្យាល័យមនុស្សសាស្ត្រនិង​វិទ្យាសាស្ត្រសង្គមរួចមក មហាវិទ្យាល័យបានចាត់រៀបចំដំណើរទស្សនកិច្ចសិក្សាមួយទៅ​ប្រទេសឡាវ ពីថ្ងៃទី ២១ –​ ២៤ ឧសភា ២០១១​។ ដំណើរទស្សនកិច្ចរួមមានបុគ្គលិក សាស្ត្រាចារ្យ គ្រូបង្រៀន ចំនួន ៥៣ នាក់ ។ នៅប្រទេសឡាវ ទីកន្លែងសំខាន់ៗ ដែលត្រូវ​ទៅ ជាអាទិ៍ មឿងវាំងវៀង, មឿងឆៀងខួង និង ហ្លួងព្រះបាង ហើយបើគិត​ចម្ងាយផ្លូវទាំងទៅទាំងមកប្រហែលជាង ១៥០០ ពាន់គីឡូម៉ែត្រ។

ប្រទេសឡាវបើគិតពីផ្ទៃដី (២៣៦.៨០០ គីម៉ែត្រការ៉េ) គឺធំជាងប្រទេសកម្ពុជា ប៉ុន្តែប្រជាជន​មានជាង​ ៦ លាននាក់ប៉ុណ្ណោះ ។ កាលពីនៅរៀន ក្នុងមុខវិជ្ជាភូមិវិទ្យាជាមួយនឹងខ្លឹមសារមេរៀន មានរូប​ថត​ភ្នំចម្រុះ​គ្នា គួរ​ឲ្យចាប់អារម្មណ៍​ហើយចង់ដឹងចង់ឃើញផ្ទាល់ទៀតផង ។ ប្រទេស​ឡាវ​ជា​ប្រទេស​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​គ្មាន​សមុទ្រ​និងជាប្រទេសដែលសម្បូរទៅដោយភ្នំ។ …

Lao visit6P5220204.jpg 1

Lao visit5 P5230364.jpg 1P5220111.jpg 1P5220118.jpg 1

P5220271.jpg 1   P5240105.jpg 1

រូបថតជាច្រើនទៀត…

Advertisements

13 responses to this post.

  1. អូយ បានដើរច្រើនណាស់តើបងស្រី? ស្អាតដែលតើ ផ្កាយធ្លាប់បានទៅតែត្រឹមព្រំដែន មិនសូវស្អាតចឹងផង មានអ្វីគួរឲ្យចាប់អារម្មណ៍ខ្លះនៅនឹងបង?

    Reply

    • បងអត់បានដើរទេអូន បងជិះឡានតើ ! កន្លែងដែលបងទៅគឺស្ថិតនៅភាគខាងជើងនៃប្រទេសឡាវ គឺជាតំបន់ភ្នំ ។ ផ្លូវនៅតាមតំបន់នោះគឺនៅតាមចង្កេះភ្នំរហូត បត់ចុះបត់ឡើងរហូត អ្នកដែលមិនពុល​ឡាន​ក៏ពុលដែរ ព្រោះផ្លូវដែលប្ពត់ចុះពត់ឡើងប្រៀបដូចជាពស់កំពុងវារអញ្ចឹង ។ បើនិយាយពី​ទេសភាពវិញពិតជាស្អាតខ្លាំងណាស់ ភ្នំនៅស្រុកគេគ្មានដីទំនេរទេ គឺសម្បូរដើម​ឈើ​ធំៗ និង សុទ្ធតែ​ជាដីចម្ការរបស់អ្នកស្រុក​។ បើប្រៀប​ធៀប​កម្រិត​ជីវភាពប្រជាជន​ដែលរស់​នៅ​តំបន់​​ភ្នំ​ប្រទេសឡាវ គឺមានភាពធូរធារជាងស្រុកយើង ។​ សម្រាប់សណ្ឋាគារ​នៅតំបន់ឆៀងខួង​គេមិនប្រើម៉ាស៊ីន​​​ត្រជាក់ទេ ព្រោះតំបន់នេះត្រជាក់ខ្លាំង ។ តែថ្ងៃដែលបង​ទៅគឺអាកាសធាតុ​ត្រជាក់​ល្មម​ ងាយ​ស្រួល​រស់នៅ ។ ​

      Reply

      • អូ ចឹងប្រហែលសប្បាយខ្លាំងណាស់ហើយមើលទៅ? ចុះសម្រាប់ម្ហូបគេវិញយ៉ាងម៉េច​ដែលបង? អាចទទួលយកបានអត់? ព្រោះផ្កាយលឺថាម្ហូបគេមិនសូវជាឆ្ងាញ់ប៉ុន្មានទេ បើផ្កាយញ៉ាំគុយទាយនៅជាយដែនវិញ ចានធំហូស ហើយរបៀបញ៉ាំខុសពីយើង​តែម្តង

      • ពិតជាសប្បាយមែនហើយអូន ! តែបើអ្នកពូលឡានវិញ យំមិនចេញទេ ។ ចំណែកម្ហូបគេវិញឆ្ងាញ់ ប្រហែលនឹងមុខម្ហូបខ្មែរយើងដែរ របៀបញ៉ាដូចជាយើងដែរ ។ តើផ្កាយឃើញគេញ៉ាំម៉េចដែរ ?

    • ឃើញគុយទាវគេចានធំ តែគុយទាវតិច ហើយបន្លែគុយទាវគេ ដាក់ប៉េងបោះ និង ត្រសក់​ អាគិគិៗៗ ។ ចុះតម្លៃយ៉ាងម៉េចដែរបង? បងទៅតាមតួរមែន?

      Reply

      • បងអត់ដឹងថាថ្លៃឬថោកទេអូន ព្រោះបងទៅនេះគេfreeឲ្យទាំងអស់ (មួយគ្រួសារតែម្តង)​តាំងពីការធ្វើដំណើរ កន្លែងស្នាក់នៅ ការហូបចុក ការចូលទស្សនាតំបន់នានា ទឹកសុទ្ធ​ទឹក​ក្រូច​ក្នុងការធ្វើដំណើរទាំង​ទៅ​ទាំង​មក ។ ដូច្នេះទៅនេះបើសិនជាធ្វើចិត្តបានមិនទិញរបស់​អនុស្សាវរីយ៍ទេនោះពិតជាមិនត្រូវចំណាយមួយរៀលទេ ។ តែនរណាទ្រាំបានបើឃើញ​របស់ត្រូវចិត្តហើយនោះ ។ បងទៅតាមtourដែលកន្លែងធ្វើការគេរៀបចំឡើង ។

  2. ម៉ាក់រាងស៊ិចស៊ី បើគិតទៅដូចបងស្រីរបស់អាពីរនាក់ហ្នឹងចឹង 🙂
    ស្រឡាញ់ក្នាញ់កូនៗបងណាស់។

    Reply

  3. អរគុណដែលបានសរសើរ តែកុំសរសើរខ្លាំងពេកខា្លចលើសឈាមណាអូន ។ អីយ៉ាស៊ិចស៊ីត្រង់ណា​ទៅប្អូនស្រី ? បងរកខ្លួនឯងមិនឃើញទេ ជួយប្រាប់ផងបានទេ ។

    Reply

  4. ឃើញក្នុងរូបថតសុទ្ធតែមានទឹកមុខស្រស់ស្រាយ
    សប្បាយគ្រប់គ្នា គ្មានអ្នកពុលឡានទេមើលទៅ ។
    តើពួកអ្នកស្រុកធម្មតាភាគច្រើនគេញ៉ាំបាយដំណើបមែនទេ ?

    ១៥០០ ពាន់គីឡូម៉ែត្រ? ប្រហែលសរសេរច្រលំហើយ ។

    Reply

  5. មុខស្រស់ស្រាយតែក្នុងពេលឲ្យគេថតហ្នឹងទេដឹង ។ ចម្ងាយផ្លូវនោះទំនងជាសរសេរច្រឡំដូចដែល archharia លើកឡើងមែន ព្រោះ ១៥០០ ពាន់គីឡូម៉ែត្រ គឺ ១៥០០០០០០ គីឡូម៉ែត្រឯណោះ បើឆ្ងាយម្លឹងៗ ម៉េចមិនទៅលេងពិភពព្រះចន្ទវិញទៅ ។ (បើខ្ញុំគុណច្រឡំសូមកែផង)

    Reply

  6. អូ​! សុំទោសលោកachharia និង khmerling ពិតជាច្រឡំមែនគឺ ១៥០០គីឡូម៉ែត្រ ។ អរគុណដែលចាប់អារម្មណ៍ និង សំណេររបស់ខ្ញុំ ។ បើនិយាយពីរឿងពុលឡានគឺ មានច្រើនគ្នាដែរ តែចាំច្បាស់ជាងគេគឺមាន ខ្ញុំម្នាក់ និង​កូនកូនស្រីពៅ ពុលថ្ងៃទៅ និង ថ្ងៃត្រឡប់មកវិញ ។ ចំណែកអ្នកស្រុកវិញគឺពួកគាត់ញ៉ាំបាយដំណើប ។

    Reply

  7. ពពកកកកំពូលផ្នំដូចបូកគោយើងដែរ ប្រហែលត្រជាក់ហើយមើលទៅ ។ ឃើញក្រឡឬពាងអី គេធ្វើធ្វើអីដែរ មានដឹងទេ ?

    Reply

  8. ពិតជាត្រជាក់ខ្លាំងណាស់ សណ្ឋាគារនៅទីនោះគេមិនប្រើម៉ាស៊ីនត្រជាក់ទេ ។

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: