អនុស្សាវរីយ៍រស់រវើក

…ទៅហើយមកវិញបានបន្សល់ទុកនូវទេសភាពស្រស់ត្រកាលក្នុងអារម្មណ៍និងផ្ដិតទុក​តាមរយៈ​កូនម៉ាស៊ីនថតរូបឌីជីថល ។​ចំណែកសកម្មភាពរស់រស់រវើកដែលបានឃើញក៏ស្ថិតក្នុង​អារម្មណ៍ ពេល​នេះនឹកភ្នកចង់បានម៉ាស៊ីនថតវីដេអូ គ្រាន់នឹងចាប់រូបរស់រវើកមកចែកជូនមើល​និង​ទុក​ជាអនុស្សាវរីយ៍តាមទីដែលបានឃើញ ។ អ្នកភូមិយើងប្រហែលជា​មានបទពិសោធន៍​ច្រើនអំពី​ម៉ាស៊ីនថត​វីដេអូ​ខ្នាតតូច ៗ ថោក ៗ គុណភាពខ្ពស់ ៗ ។ ម្សិលមិញទៅផ្សារប៊ិកស៊ី (BigC) ឆៀង​ចូលបញ្ជរលក់ម៉ាស៊ីនថតក្នុងផ្សារ។ មានម៉ាស៊ីនថតពីរម៉ាក្សដែលចាប់អារម្មណ៍ គឺ Canon និង Brica ។ តម្លៃដែលកំពុងពិចារណាគឺ

  1. Brica DV-HG1 តម្លៃ ៦៨៥០ បាត (២២៥ ដុល្លារ៍)
  2. Canon LEGRIA FS406 តម្លៃ  ៩៩៩០ បាត (៣២៩ ដុល្លារ៍), និង
  3. Canon LEGRIA HF R26 ១៩០០០ បាត (៦២៦ ដុល្លារ៍) ។ 

(អត្រាប្ដូរប្រាក់៖ ១ដុល្លារ៍ = ៣០,៤៣ បាត) 

ប្រកាសនេះមានបំណងស្វែងរកការផ្ដល់យោបល់ពីប្រិយមិត្តពិសេសពីអ្នកភូមិវើដប្រេស ទាក់ទនឹងគុណភាពហើយពិសេសគឺតម្លៃ ចង់ដឹងថានៅស្រុកយើង តើពួកម៉ាស៊ីនថត​វីដេអូប្រភេទ​នេះ មានតម្លៃយ៉ាងណាដែរ ? ចង់ដឹងៗៗៗៗ…

Advertisements

21 responses to this post.

  1. អត់យោបល់ព្រោះអត់ស្គាល់ឧបករណ៏អស់ហ្នឹងទេ!

    ទុកលុយទិញអង្ករដាំបាយហូយវិញ ប្រសើរជាង!

    Reply

    • Posted by អាវុធ on May 29, 2011 at 7:30 pm

      សេ្រចហើយបើមិនដឹងអញ្ចឹងខំចូលមកធ្វើអី សួរខ្ញុំណេះ ខ្ញុំក៏អត់ដឹងដែរ ។

      Reply

  2. Posted by somada on May 29, 2011 at 8:49 pm

    អរគុណកំឡោះខ្មែរដែលបានចូលមកបញ្ចេញយោបល់ ។ តែខ្ញុំមានគំនិតថា​មនុស្ស​យើង​ប្រសិន​ជាខ្វះ​ព្រឹក ខ្វះល្ងាចក៏មិន​ហ៊ាន​នឹកប្រាថ្នាចង់បានរបស់ផ្សេង ៗដែរ​។ តែបើមានហូបចុកគ្រប់គា្រន់ហើយ បើអាចឆ្លៀត​ទិញ​របស់​នេះ​របស់នោះ គ្រាន់នឹងមានប្រើប្រាស់ដូចគេដូចឯងក៏មិនខុសអីដែរ មែនទេ។ កើតមកមួយជាតិធាតុមួយចាន បើអាចបំពេញតាមបំណងរបស់ខ្លួនបានក៏ល្អ ព្រោះចាត់ទុកថាជា​កាដូសម្រាប់​ខ្លួនឯង និង ក្រុមគ្រួសារផង ។

    Reply

    • ពេញចិត្តណាស់បង មួយឃ្លាហ្នឹង៖
      កើតមកមួយជាតិធាតុមួយចាន បើអាចបំពេញតាមបំណងរបស់ខ្លួនបានក៏ល្អ ព្រោះចាត់ទុកថាជា​កាដូសម្រាប់​ខ្លួនឯង និង ក្រុមគ្រួសារផង ។

      Reply

  3. អត់ដឹងឲ្យយោបល់ម៉េចហេបងអើយ បើសិនបងប្អូនណាបានដឹង ជួយប្រាប់ខ្ញុំផង អាគិគិៗៗៗ

    Reply

  4. មានម្ដងនោះខ្ញុំធ្លាប់ប្រើកាម៉េរាម៉ាក្ស Brica ហ្នឹងដែរ ។ ក្នុងកម្រិតតម្លៃដូចគ្នា រូបវាច្បាស់​បែបធម្មជាតិជាងពួក Sony ។ តែប្រើបានប្រហែលជិតពីរឆ្នាំ អេក្រង់ប្រែលែងចេញរូប ហើយវាក៏ក្លាយជាទ្រព្យសម្អប់ទៅ ។ Brica ហ្នុងអាចថតសម្លេងបាន ។ ចំណែកពពួក Cacon ធ្លាប់ឮថាល្អយីហោល្បី តែមិនដែលបានយប្រើទេ ព្រោះអត់មានថវិការក្នុងគម្រោងទិញរបស់ថ្លៃ ។

    Reply

  5. មិនបាច់ពិចារណារច្រើនទេ មួយណាថ្លៃជាងគេអាហ្នឹងល្អជាងគេ

    Reply

  6. អរគុណkhmerling និង​ borin ដែលចុលរួមផ្តល់យោបល់ ។ ហើយក៏មិនភ្លេចអរគុណផ្កាយដែរ ដែលខំឃោសនារកអ្នកផ្តល់យោបល់ដល់បង ។

    Reply

  7. http://www.i-qlick.com/main/en/product.html?page=shop.browse&category_id=15

    ក្រុមហ៊ុន Canon នៅស្រុកខ្មែរ លក់ផលិតផល ប្រហាក់ប្រហែល នឹងតម្លៃដែលបាន ផ្សាយ តាមគេហទំព័រនេះ … បើមើលតាម តម្លៃ ដែល សុធា ប្រកាស ខាងនោះ ធូរថ្លៃ ជាងខាងនោះហើយ…

    Reply

  8. http://www.i-qlick.com/main/en/product.html?page=shop.browse&category_id=27

    ចុចលើ តំណរភ្ជាប់នេះ ទៅដល់ហ្មង !!!

    Reply

  9. អរគុណលោកមេឃាខ្លាំងណាស់ដែលបានចូលរួមផ្តល់យោបល់ ព្រមទាំងចំណាយពេលដ៏មានតម្លៃ​ជួយស្វែងរកតម្លៃម៉ាស៊ិនថត​ដែលបានប្រកាស ។ នៅទីនេះពិតជាថោកជាងមែន ចំពោះម៉ាស៊ីន​ថតដែលប្រុងទិញនេះគឺម៉ាក​ Canon LEGEIA FS406 តម្លៃ ៩៩៩០បាត ប្រហែលជា ៣២៩ដុល្លា ។ កាលពីកន្លះខែមុននេះទិញទូរស័ព្ទ NOKIA C5-03 មានតម្លៃ ៦៣៥០បាត ប្រហែលជា ២១០ដុល្លា ទិញ​ហើយមកឆែកInternet តម្លៃនៅស្រុកខ្មែរស្រាប់តែអន់ចិត្តស្តូកតែម្តងព្រោះនៅខ្មែរថោកជាង តម្លៃតែ​១៨០ដុល្លាប៉ុណ្ណោះ ។ ដូច្នេះហើយទើបសម្រចចិត្តដាក់ប្រកាសឲ្យបងប្អូនអ្នកភូមិ wordpress ជួយ​ផ្តល់​​​យោបល់ ។

    Reply

    • បើតាម ខ្ញុំដឹង ក្រុមហ៊ុន Canon ដែលផលិតកាម៉េរ៉ា សម្រាប់លក់នៅក្នុងតំបន់ អាស៊ី មានច្រើន ប្រទេស… កុំភ្លេច ពិនិត្យមើល ប្រទេសផលិតផង មុននឹងប្រៀបធៀបតម្លៃ…

      ចំពោះ ក្រុមហ៊ុន Canon កម្ពុជា មាននាំចូលមកពី គ្រប់ប្រទេស មិនថា ជប៉ុន (មិនសូវច្រើន ព្រោះពិបាកលក់ ហើយថ្លៃ) ប្រទេស ម៉ាឡេស៊ី (មិនសូវនិយម ពិបាកលក់) ចិន (ថោក ហើយ ស្រួលលក់)…

      អ្នកបច្ចេកទេស បានណែនាំឱ្យប្រើប្រាស់ផលិតផល ជប៉ុន ទោះបីថ្លៃបន្តិច ទម្ងន់ធ្ងន់ជាងគេ បន្តិច តែគុណភាព និងប្រើប្រាស់ជាប់បានយូរ មិនងាយខូចទេ…

      បើមាន ម៉ូដច្រើនពិបាក ជ្រើសរើស ត្រូវ គិតពីចិត្តខ្លនឯងថា ចង់បានត្រឹមណា !? ជានិច្ចកាល បុរស មិនសូវរារែក ដូចជា នារីទេ ពេលគិតថា ចង់បាន Legria FS 406 ទៅដល់ ទិញតែម្តង ប្រសិនបើ ជារបស់ពិត (ជប៉ុន) ហើយមានលុយ គ្រប់គ្រាន់ (ថ្លៃថោក មិនសំខាន់) ពិសេស គឺ បុរស ទុកចិត្តក្រុមហ៊ុនដែលនាំចូល… ជាក់ស្តែងមិត្តភក្តិ ខ្ញុំកាលពី សប្តាហ៍ មុន គ្រាន់តែបានឃើញ ក្រុមហ៊ុន i-qlick ឃោសនា ភ្លាម មើលតម្លៃ ល្មមធន ទិញភ្លាម… អាឡូវបានប្រើប្រាស់ របស់គេ បាត់… បើ យើងនៅតែ អល់អែក អាចអត់បានប្រើទេ !

      សង្ឃឹមថា មានប្រយោជន៍…

      Reply

      • សូមអរគុណលោកមេឃាខ្លាំងណាស់ យោបល់របស់លោកពិតជាតម្លៃខ្លាំងណាស់សម្រាប់​រូបខ្ញុំ ចំពោះម៉ាស៊ីនCanonដែលខ្ញុំប្រុងទិញនេះ​វាជាផលិតផលរបស់ជប៉ុន ចំណែកធនធាន​មានគ្រប់គ្រាន់ហើយ គ្រាន់តែខ្វះទំនុកចិត្តប៉ុណ្ណោះ (បើទិញហើយខុស ពិតជាស្តាយ​ក្រោយ​ខ្លាំងណាស់) តែពេលនេះមានអ្នកផ្តល់យោបល់ដ៏​ល្អ​ម្នាក់ ជួយស្វែងរកព័ត៌មាន ព្រមទាំងជួយជាគំនិតថែមទៀត ពិតជាសំណាងណាស់សម្រាប់រូបខ្ញុំ ។

  10. ស្វែងយល់អំពីម៉ាស៊ីនថតរួប សូមអានអត្ថបទនេះ៖ http://svichet.wordpress.com/2009/06/04/megapixel/

    Reply

  11. សូមអរគុណអ្នកទាំងអស់គ្នាដែលបានផ្តល់យោបល់ ។ ខ្ញុំបានកាត់ចិត្តទិញហើយ គឺយកម៉ាក្ស Canon LEGRIA FS406 ។ គេដាក់ថា Made in Japan ទាំងតួកាមេរា ទាំងថ្ម ។ ចាំមានពេលខ្ញុំយកមកបង្អួត ។ ព័ណ៌រូបភាពវីដេអូរាងដូចស្លេកៗយ៉ាងម៉េចទេ ឥឡូវកំពុង​សិក្សាអំពីវា​ ។

    Reply

  12. យ៉ាងម៉េចហើយ កាម៉េរ៉ា Canon ថ្មី … ល្អប្រើដែរ ឬទេ !?
    បើល្អ ចង់ទិញប្រើដែរ… តែចាប់អារម្មណ៍អា Full HD…

    Reply

  13. អរគុណ លោកមេឃា

    បើមិនយកទៅរកស៊ីដូចជាងថតតាមការបុណ្យ គឺគ្រាន់តែថតរូបជាអនុស្សាវរីយ៍គ្រួសារ មិត្តភក្តិ … កាម៉េរ៉ានេះពេញចិត្ដខ្ញុំហើយ ប៉ុន្តែខ្វះកន្លែងទុកទិន្នន័យ ព្រោះតាំងតែទិញមក ងាកថតងាកថត ។ រូបវីដេអូច្បាស់ល្អ តែរូបសន្លឹកមិនសូវច្បាស់ទេ ព្រោះការងារ​វាគឺថតវីដេរអូ ។ សម្រាប់ថ្ម ថតបានយូរដូចគេផ្សាយមែន ។ តាំងពីទិញមកដល់ថ្ងៃនេះ តម្លៃទៅមើលនៅហាងបានធ្លាក់មកជិត 30 ដុល្លារហើយ ។ តែមិនអីទេ យ៉ាងណាក៏បានប្រើ​ដែរ ហើយម្យ៉ាងទៀតរបស់អស់នេះទិញហើយមិនដែលលក់បានថ្លៃដើមទេ ជារឿងធម្មតា ។

    អរគុណម្ដងទៀត ចាស

    Reply

  14. ពេលផលិតវិដេអូបានមួយ កុំភ្លេចបង្ហោះផ្សាយផង…
    អាចរកមើលកម្មវិធី កាត់ត ដើម្បីបញ្ចូលអក្សរអីថែមទៅ រឹតតែឡូយ…

    Reply

  15. ច៎ាសមានហើយវីដេអូនោះ តែមិនបានបង្ហោះឲ្យមើល ព្រោះវាជាវីដេអូការរបស់ប្អូនស្រី ។ វាច្បាស់ល្អណាស់ អរគុណមេឃាដែលបានជួយផ្តល់យោបល់​ កុំអីប្រហែលជាមិនបានប្រើ​ទេមើលទៅ ។

    Reply

  16. […] អនុស្សាវរីយ៍រស់រវើក […]

    Reply

  17. […] អនុស្សាវរីយ៍រស់រវើក […]

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: