ម៉ូតូឌុបស្រុកខ្មែរ

សួស្តីបងប្អូនអ្នកភូមិ word pressទាំងអស់គ្នា សុខសប្បាយជាទេ ?  សង្ឃឹមថាបងប្អូនទាំងអស់គ្នាពិតជា​សុខទាំងកាយ សប្បាយទាំងចិត្ត ។ ប្រហែលជាមានបងប្អូនខ្លះឆ្ងល់ជាមិនខានទេ ព្រោះបាត់មុខ​មួយ​រយៈ​មិនដឹងជាទៅណាស្ងាត់ឈឹងតែម្តង ។ ខ្ញុំបានធ្វើដំណើរត្រឡប់ទៅលេងផ្ទះនៅភ្នំពេញពីថ្ងៃទី ០២​-១២ មិថុនា ។​ ការធ្វើដំណើរទៅលេងផ្ទះលើកនេះគឺដើម្បីទៅចូលរួមក្នុងពិធីមង្គលកា​រប្អូនស្រីរបស់​ខ្ញុំ​កាល​ពី​ថ្ងៃ​ទី​០៨​ មិថុនា ២០១១ ។

ការធ្វើដំណើររាល់លើក តែងតែឃើញហេតុការណ៍ឬទិដ្ឋភាពនានានៅតាមដងផ្លូវ ។ តែអ្វីដែល​ចង់​លើក​យក​មក​បង្ហាញនៅពេលនេះគឺ រឿងម៉ូតូឌុប ៖

ភាពរញ៉េរញ៉ៃ ឬ គ្មានសណ្តាប់ធ្នាប់នៃក្រុមអ្នកម៉ូតូឌុបដែលដណ្តើមម៉ូយគ្នា ៖ ខ្ញុំធ្វើដំណើរពី​ក្រុង​ភ្នំពេញមកកាន់ប៉ោយប៉ែត ។  មកដល់ចំណតឡាន​បាត់ដំបង មានភ្ញៀវមួយចំនួនគាត់បានចុះ​ពី​លើ​ឡាន ដោយអ្នកខ្លះចូលបន្ទប់ទឹក  ហើយក៏មានអ្នកឯទៀតចុះនៅទីនោះតែម្តង ។ ពេល​តស៊ូ​ជ្រែក​​ចេញផុតពីកញ្ចុំម៉ូតូឌុបដែលឈរស្កះចោមរោមនៅទ្វារឡាន ស្រាប់ឮសម្លេង​ជជែក​​ តឹងសរសៃកដាក់គ្នា ខ្លាំង​ឡើង ៗ ទីបំផុតគូភាគីទាំង​ពីឈានដល់ការ​ប្រើកម្លាំងបាយ​ដើម្បី​ស្រាយទំនាស់ ។ ការប្រតាយ​​ប្រតប់​គ្នា ដាល់គ្នាធ្លាក់មួកធ្លាក់វ៉ែនតា ឈាមមុខហើមមាត់ នេះកើតចេញ​​ពីដណ្តើម​​ម៉ូយគ្នារបស់ក្រុម​ម៉ូតូ​ឌុប​នោះ​ឯង ។ តើពេលណាទើបម៉ូតូឌុបស្រុក​យើងមានវិន័យ លែង​វាយ​តប់គ្នាដណ្តើមម៉ូយទៀត ?

នៅកន្លែងមួយចំនួនពិសេសនៅផ្សារដើមគរ ​ឲ្យតែពួកគាត់ឃើញឡានឈ្នួល ឬ ឡានក្រុងមក​ដល់ម្តងៗ ពួកគាត់បើកម៉ូតូចេញប្រសាចទៅទាំង​មិនមើល​ឆ្វេង​ស្តាំ ឬ ខាងក្រោយទេ​ គាត់សម្លឹងមើល​តែឡាននោះតែប៉ុណ្ណោះ តើឡាននោះបើកទៅខាងណា ? ពេលខ្លះខ្ញុំភ័យ​ស្លន់ស្លោរ​មួយសារៗ​ដែរ ដោយសារក្បួនម៉ូតូឌុបដង្ហែរអមឡានដឹកអ្នកដំណើរ ។ តើនេះមកពីជីវ​ភាព​ក្រីក្រឬ​យ៉ាង​ណា ?

បើក្រឡេកមើលពីរបៀបរបបរបស់អ្នកម៉ូតូឌុបស្រុកគេវិញ មិនដឹងថាគេធូរធារឬខ្សត់ខ្សោយទេ តែវាហាក់ដូចជាខុសប្លែកពីយើងខ្លាំងណាស់ គេ​មានតារាងវេនត្រូវដឹករបស់​គេបាន​ច្បាស់​លាស់​ជា​ពិសេស​នោះគេបាន​កំណត់​តម្លៃរួច​ជា​ស្រេច​​ដោយមិនចាំ​បាច់ទៅតថ្លៃគ្នាចុះឡើង​នោះទេ ហើយក៏គេមិន​ចាំបាច់វាយគ្នាដណ្តើមម៉ូយនោះដែរ ។ ពេលឃើញអ្នកដំណើរ​គេសួរ​ពីរ​បី​ម៉ាត់ ទោះជិះឬមិនជិះគេមិនមកតាមតាប៉ែដូចខាងយើងទេ។ មានអ្នកម៉ូតូឌុបខ្លះនៅស្រុកយើង​ជួន​កាល​ប្រទាញ​ប្រទង់ឥវ៉ាន់អ្នកដំណើរដែលមើលទៅរញ៉េរញ៉ៃ​សម្បើមណាស់ គឺធ្វើដូច…អញ្ចឹង គួរឲ្យខ្លាច។ ខ្ញុំចង់ឃើញ​ទិដ្ឋភាព​ម៉ូតូឌុបស្រុកយើងមានរបៀបដូចជាគេដែរ សង្ឃឹមថា​នឹងបាន​ឃើញ​នា​ពេលឆាប់ ៗ នេះទៅ​ចុះ ។ ទាំងល្អទាំងអាក្រក់ដែលយកមកចែករំលែកនេះមិន​មែនលើកខាងនេះទម្លាក់ខាងនោះហួស​បែបបទនោះទេ តែនេះជាការពិត ។

Motor fee

Advertisements

14 responses to this post.

  1. ពិតជារញ៉េរញ៉ៃមែន! ចឹងហើយ បានកំឡោះខ្មែរ មិនជិះម៉ូតូឌុបណាដែលមករោមកំឡោះខ្មែរនោះទេ! សុខចិត្តមួយសន្ទុះ ទើបហៅជិះ!

    Reply

    • គំនិតល្អមែនកំឡោះខ្មែរ ចាំស្ងាត់មនុស្សចាំហៅ ។ តែម៉ូតូឌុបស្រុកយើងនៅតែឌឺដងដាក់គ្នាថា ជាអ្នកហៅមុន ជាអ្នកឃើញមុន … ។ តែសម្រាប់ខ្ញុំអ្នកដែលហៅតាប៉ែច្រើនខ្ញុំមិនជិះទេ ខ្ញុំនឹងដើរទៅរកអ្នកផ្សេង ។ អរគុណ​កំឡោះខ្មែរដែលចូលរួមផ្តល់យោបល់ ។

      Reply

  2. អុញ ការបាត់! ចុះម្តេចអូតថាអត់មានប្អូនស្រី
    នៅស្រុកខ្មែរគ្មាននណាយកចិត្តទុកដាក់មករៀបចំរឿងកំប៉ិកកំប៉ុកលុយមិនចូលនេះទេ

    Reply

    • តាមដានណាស់ហ្ន៎ អន្ទិតបុរិន្ទ ការប្អូនថ្លៃតើ ! ប្អូនស្រីបង្កើតគ្មានទេ ។ បុរិន្ទមានសួរបងរឿងប្អូនថ្លៃឯណា ? រឿងកំប៉ិកកំប៉ុកលុយមិនចូលម៉េចទៅប្អូនប្រុស បងដូចជាមិនយល់ទេ ជួយអធិប្បាយបន្តិចទៅ ?

      Reply

  3. បងអើយ ស្រុកយើងតែចឹងហើយ​ កុំថាតែម៉ូតូឌុប តែឡានតាក់ស៊ីក៏ចឹងដែរ មិនចេះនិយាយហេ ពីកាពីតូអូឬស្សីមកអូឬស្សីគេទារផ្កាយ៣០០០រៀល កោរមិនដាក់ទឹក បើនិយាយពីទាញកាតាបវិញ ចង់ផ្កាប់មុខចាប់ហ៊ីង ។ ពិបាក បើមិនដឹងកន្លែង មិនដឹងតថ្លៃម៉េចទៀត តែពិបាកថា សាំងឡើងថ្លៃ ហើយសឹក​សំបកកង់ម៉ូតូគេទៀត អត់យោបល់ ចឹងបានផ្កាយមិនចូលចិត្តសោះរឿងឲ្យជិះម៉ូតូឌុប

    Reply

  4. បងក៏មិនសូវចូលចិត្តដែរ តែទាល់ម្តង ៗ ហើយត្រូវតែជិះ (បើមិនជិះម៉េចខ្ជិលដើរ) ។

    Reply

    • ណឹងហើយបង អ្នកខ្លះគេថាយើងឬក មិនចង់ជិះម៉ូតូឌុបអីណា តែតាមការពិតយើង​ពិតជាពិបាកមែនណា៎

      Reply

    • លើកក្រោយអាចហៅខ្ញុំបាន​ឌុបអត់យកលុយទេចំពោះស្ត្រី (លើកកំពស់ចែនឌ័រ)

      Reply

  5. ពិតជាចិត្តទូលាយមែនប្អូនប្រុស តែកុំភ្លេចប្រាប់លេខទូរស័ព្ទមកផង ដើម្បីងាយស្រួលហៅឲ្យមកឌុប ។

    Reply

  6. ឃើញចុះរឿងម៉ូតូឌុប ធ្វើឲ្យនឹកដល់អតីតភាព ។ កាលនោះម៉ូតូឌុបKhmerlingអត់ធ្វើបែបនេះទេ ទាល់តែគេហៅជិះទើបដឹក ។ អត់ចេះមករោមសួរគួរឲ្យធុញយ៉ាងនេះទេ តែប្រហែលជានៅ​សម័យ​នោះមិនសូវមានម៉ូតូឌុបផងក៏មិនដឹង ដល់មកសម័យនេះដល់គេដណ្ថើមម៉ូយគ្នាអញ្ចឹង មើលទៅល្វីងមុខណាស់ ។ អរគុណVstheaដែលបានធ្វើឲ្យខ្ញុំនឹកដល់អនុស្សាវរីយ៍នៃជីវិត ។

    Reply

  7. បើនៅតែរញ៉េរញ៉ាយអញ្ចឹង គួរកុំឲ្យមានម៉ូតូឌុប ហើយបង្កើតឲ្យរត់កង់ឌុបដូចមុនវិញទើបល្អជាង ។

    Reply

  8. យោបល់ល្អមែនលោកវាលស្រែ បើធ្វើដូច្នោះបានពិតជាចំណេញទាំងលុយ ព្រោះមិនបាច់ចាក់សាំង អាចកាត់បន្ថយផ្សែងពុល ព្រមទាំងជួយថែរក្សាបរិស្ថាន​បានមូយកម្រិតទៀតផង ។

    Reply

  9. […] 3. ម៉ូតូឌុបស្រុកខ្មែរ […]

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: