ច័ន្ទគ្រាស ២០១១

20110613130151[1]

​         ថ្ងៃយប់ថ្ងៃទី១៥ឈានចូលថ្ងៃទី​១៦ មិថុនា នេះនៅវេលាម៉ោង 01:22:37 រហូតដល់ម៉ោង​ 04:03:22 ព្រឹកនេះ​នឹងមាន​បាតុភូត​ច័ន្ទគ្រាស ។ ព្រឹត្តិការណ៍នេះមានរយៈពេលយូររហូត​​ដល់ទៅ ៣ម៉ោង ៣៩នាទី ។

សូមអញ្ជើញបងប្អូនអ្នកភូមិយើងរងចាំមើលទាំងអស់គ្នាណា តែមិនដឹងថាស្រុកយើង​​​មើល​​ឃើញ​ឬ​អត់​ទេ ? (យប់នេះមិនបាច់គេងទេ ចាំមើលទាំងអស់គ្នាណា !) ព័ត៌មានបន្ថែម…

Advertisements

8 responses to this post.

  1. មិនមែននៅប្រទេសយើងហេណ៎? ផ្កាយមើលអត់ឃើញអីផង

    Reply

  2. ប្រហែលស្រុកយើងក៏មើលឃើញដែរ តែអាចមកពីរឿងនេះមិនមែនជាប្រធានបទក្តៅ ហើយតាម​វេលា​ដែល​បាតុភូតធម្មជាតិនេះកើតឡើងចំពេលម្នាក់ៗលង់ដំណេកទៅហើយ ។ នៅក្នុងប្រិតទិនរបស់លោក អ៊ឹម បូរិន្ទ ថា ចន្ទគ្រាសឆ្នាំ ២០១១នេះមានឡើងនៅថ្ងៃទី ១៥ មិថុនា ពីម៉ោង ១.២៣ ដល់ ៥.០៣ (ព្រឹក) ហើយអាច​មើល​ឃើញនៅ ស្ទើរគ្រប់ទិសទីនៃពិភពលោក ក្នុងនោះមាននៅ​អាស៊ី​ផងដែរ ។ តាមតំណ​ភ្ជាប់ដែល​Vsthea​ដាក់ឲ្យ នៅស្រុកថៃដែលមានខេត្តក្របស់គេក្បែរៗយើង ក៏មើល​ឃើញ​ដែរ ។ សរុបមកនៅខ្មែរ​យើងទំនង​ជាមើលឃើញដូចស្រុកគេជាប់យើងដែរ ។ ស្តាយដែរដែលឆ្នាំនេះមិនបាននៅមើលចន្ទគ្រាស ។ រាល់ដង​ឲ្យតែមានហេតុការណ៍នេះកើតឡើង ស្នូរគោះក្តុងក្តាំងលាន់ឡើង ។ ខ្លះគោះដើមឈើ ឲ្យចេញផ្លែ​…។

    Reply

  3. មែនហើយលោកខ្មែរលីង ចាស់ៗ យើងជឿខ្លាំងណាស់ ឲ្យតែមានច័ន្ទគ្រាសគាត់នាំគ្នាដើរគោះ​ដើមឈើ ដើម្បីឲ្យវាសម្បូរផ្លែផ្កា ។ ខ្ញុំចាំបានថាកាលនៅក្មេង ៗ ធ្លាប់ដើរគោះដើមកន្ទួត និង ដើមអំពិលទឹកដែលដុះនៅខាងក្រោយផ្ទះជាមួយប៉ារបស់ខ្ញុំ ។

    Reply

  4. សោកស្តាយណាស់ដឹងដំណឹងអត់ទាន់។
    កាលនៅតូច ខ្ញុំក៏ធ្លាប់វាយធុង ឬប៉ោតដែរ ថែមទាំងស្រែកឡូឡាយទាំងកណ្តាលយប់ សប្បាយដែរ

    Reply

  5. Is it in Thailand?

    Reply

  6. I’m in Thailand. In Asian can see this event. thanks for your comment.

    Reply

  7. អ្នកស្រុកគេហៅបាតុភូតហ្នឹងថា រាហ៊ូចាប់ចន្ទ ។

    Reply

  8. អរគុណដែលបានចូលរួមបញ្ចេញយោបល់ មែនហើយលោកវាលស្រែ ចាស់ ៗ ស្រុកយើងហៅថា​រាហ៊ូចាប់ច័ន្ទ ។

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: