ផ្លែអ្វី?

ធ្លាប់ញ៉ាំផ្លែឈើមកច្រើនហូរហែរ មានផ្លែខ្លះធ្លាប់ស្គាល់ឈ្មោះតាំងពីដើមមក ហើយខ្លះទៀត​ស្គាល់​ឈ្មោះនៅពេលបានញ៉ាំ ហើយក៏នៅមានផ្លែខ្លះទៀតដឹងតែពីញ៉ាំវា តែមិនដឹងឈ្មោះអ្វី ។​ផ្លែឈើក្នុងចានខាងក្រោមនេះជាផ្លែដែលខ្ញុំមិនស្គាល់ឈ្មោះ ប្រសិនអ្នកភូមិឬអ្នកក្រៅណា​បាន​ស្គាល់ សូមមេត្តា​ជួយចែករំលែកផង ។

FruitFruitss

ក្រៅពីប្រាប់ឈ្មោះហើយ ប្រសិនជាបានដឹងអំពីគុណប្រយោជន៍នៃផ្លែនេះទៀត ពិតជាប្រសើរមែនទែន ។

សូមអរគុណ​ទុកជាមុន !

Advertisements

20 responses to this post.

  1. ផ្លែនោះគេហៅផ្លែអង្កាំ តែផ្កាយហៅថា ផ្លៃកំពះគូថ សូមទោសរាងអាក្រក់ស្តាប់បន្តិចហើយ ព្រោះវាមើល​ទៅ​រាង​ដូចបេះបិទតែម្តង អាគិគិៗៗ ។វាមានរសជាតិជូរអែមឆ្ងាញ់តើ ផ្កាយចូលចិត្តផ្លែ​នឹង​ណាស់ តែកម្រនឹង​ញ៉ាំ​វា ដោយសារមូលហេតុអត់អ្នកណាបកសម្បកវាឲ្យ ។បើកាលពីមុនមានអ្នកបកឲ្យ ញ៉ាំស្ទើររាល់ថ្ងៃ ៕ បន្លា​វា​មុត​ណាស់ ឲ្យតែបកលើកណាមុតដៃរហូត ។ អត្ថប្រយោជន៍វាផ្កាយអត់ដឹងហេ

    Reply

  2. អរគុណណាស់ផ្កាយ ។​ ចុះឥឡូវហ្នឹងម៉េចបានជាគេលែងបកឲ្យញ៉ាំអញ្ចឹង ហើយគេទៅណាបានជា​បណ្តោយ​ឲ្យផ្កាយមុតដៃ អាណិតដល់ហើយហ្ន៎ !

    Reply

    • អត់បានជួយអីផង មិនបាច់គុណស្រ័យអីនោះទេបងស្រី

      មានម៉េច លូវនៅតែអត់អ្នកបកឲ្យញ៉ាំចឹង ព្រោះប្រហែលដល់ពេលយើង ត្រូវអត់អីញ៉ាំនឹងណា 🙂

      Reply

  3. ខ្មែរយើងមានពាក្យពីរម៉ាត់ផ្សេងគ្នា គឺ រកាំ​ និង អង្កាំ ។ ផ្លែក្នុងចានហ្នុងគេហៅថា រកាំ មិនមែន អង្កាំ ទេ ។ ចំណែក អង្កាំ ជាគ្រាប់តូចធ្វើអំពីឈើ កែវ ឬជ័រ មានប្រហោងសម្រាប់ដោតខ្សែ ។ (សូមមើលនិយម​ន័យ​នៃពាក្យ​ទាំងពីរក្នុងវចនានុក្រមខ្មែរ) ។ ដើមរកាំមានបន្លាស្ញេះដូចរោមកាំប្រម៉ាអញ្ចឹង ។

    Reply

  4. ក្នុងសំណេរគេសរសេរ រកាំ ប៉ុន្តែពេលនិយាយគេថា អង្កាំ គឺមិនខុសពីពាក្យ ននោង, រណា ជាដើម ពេល​និយាយគេថា អានោង, អាណា ជាងនិយាយថា​ ននោង ឬ​ រណា ។
    ផ្លែរកាំមានបរិមាណវីតាមីន C ខ្ពស់ ហេតុនេះបើហូបផ្លែនេះជាប្រចាំ វាអាចជួយបន្ថយជំងឺ​ផ្ដាសាយបាន ។ ម្យ៉ាងទៀផ្លែរកាំក៏ជួយបន្ថយអាការៈស្រេកទឹកនិងជួយការរំលាយអាហារ​ទៀតផង ពិសេសទៅទៀតនោះ​ផ្លែ​រកាំ​អាច​ជួយឲ្យយើងបាយឆ្ងាញ់ ។

    Reply

  5. អរគុណខ្មែរលីង​ដែលជួយអធិប្បាយពីផលប្រយោជន៍របស់ផ្លែរកាំ ។

    Reply

  6. អុញ ផ្លែអង្កាំ ! ខ្ញុំធ្លាប់ញាំយូរណាស់ហើយ កាលនៅក្នុងព្រៃ ផ្លែនេះជូរណាស់ តែមានអាខ្លះ ជូរអែមឆ្ងាញ់ ប្រហែលជាមកពីទុំល្អឬមិនល្អទេមើលទៅ ។ នេះធ្វើអោយខ្ញុំនឹកឃើញ អានុស្សារីយ៍នៅក្នុងព្រៃ ជាពិសេសត្រង់ស្រុកសំពៅលូន ត្រង់ម្តុំគីឡូលេខ ១៣ តែម្តង ។ កាលពេលមុនសុទ្ធតែព្រៃ មើលថ្ងៃមិនចង់ឃើញ តែឥឡូវនេះ រកដើមឈើធ្វើថ្នាំ មិនចង់បាន ខ្ញុំដើរវង្វែងដល់វាលអស់ទៅ ។ នៅខាងដីថៃ មានចំការចេក ពួកខ្ញុំហៅថាភូមិ ចំការចេក ថ្ងៃមួយនោះនាំគ្នា ដើររ៉ាស់ឡើងទៅភូមិថៃ នៅក្បែរនោះ ពួកប្រជាជនថៃគ្រាន់តែឃើញ នាំគ្នារត់ចោលភូមិចោលផ្ទះស្ងាត់ច្រៀប ម្តងណេះដើរមើល កាពិ ប៊ិះចេង ខ្ទឹមម្រេច សាប៊ូ និងក្រណាត់ខ្លះៗ យកមកប្រើប្រាសតាមត្រូវការ ហើយមកកន្លែងវិញ ទាហានថៃមិនហ៊ាន មកទេ តែដល់ពេលយើងចេញផុត ទើបឮសូរបាញ់កាំភ្លើង រប៉េះរប៉ស់ ។ល។

    Reply

    • ស្វាគមន៍លោក lovepeehso5 ដែលបានមកដល់ផ្ទះរបស់ខ្ញុំ ។ ច៎ាស ពិតមែនហើយវាពិតជាមានរសជាតិជូរអែមមែន តែបើញ៉ាំប៉ះអាខ្ចី​ពិតជាជូរខ្លាំងណាស់ ។

      Reply

      • រកផ្លូវមកមិនចង់ឃើញ ដើរតាមដានម្ចាស់ផ្ទះ ! អាផ្លែហ្នឹង ខ្ញុំស្មានតែមានតែនៅក្នុង ព្រៃ តែមានគេដាំលក់ដែរ ឬយ៉ាងណា ? នៅក្នុងព្រៃច្រើនដុះនៅក្បែរដងអូរ មានដង្កោរ ក្រវ៉ាញ ម្រេចដុង ឈើភ្លើង និង ឥសីផ្សំស្រេច ហើយនិងថ្នាំកម្លាំង មាន អង្រែដែក ត្បាល់ដែក វ័ល៍ដែក អាចម៍ដែក ជាដើម ។ល។ ជារៀងរាល់ថ្ងៃ ខ្ញុំដាំទឹកថ្នាំ ញាំមិនដែលខានទេ ថ្នាំខាងលើហ្នឹងឯង ។

      • អរគុណលោក​lovepeehso5 ម្តងទៀត ដែលបានប្រាប់ពីរូបមន្តថ្នាំ​ដល់​អ្នកភូមិយើង ។ ដើរតាមដានខ្ញុំពីអង្កាល់ ម៉េចបាន​ជាខ្ញុំអត់ដឹងអញ្ចឹង ? ហើយរឿងដេលលោក​សួរនោះខ្ញុំអត់ដឹងទេ ព្រោះខ្ញុំធ្លាប់តែញ៉ាំ​ដើមវាម៉េចនោះខ្ញុំអត់ស្គាល់ទេ ។

      • កាលនៅក្នុងព្រៃ ស្គាល់ដើមថ្នាំច្រើនណាស់ ហើយធ្លាប់មានគេ បញ្ជាអោយរកកាប់ ដើមថ្នំអោយគេដែរ ។ ក្នុងនោះដើមឈើភ្លើង គេតែងយកទៅធ្វើថ្មាំ សម្រាលកូនថ្មីៗ តែខ្ញុំឆ្នៃប្រឌិត យកវាទៅកោស ដូចកោសដូង នាំគ្នាកោសបានប្រហែលមួយបាវ ក៏យកទៅបំពុលត្រី ក្នុងអន្លុងក្នុងអូរមួយ មានអីត្រីពុលផ្ងាពស់ ដូចគេប្រើថ្នាំពុលដែរ ដោយសារឈើភ្លើងវាក្តៅ បើតាមពិនិត្យមើលទៅ មិនប៉ះពាល់សុខភាព ដូចប្រើថ្នាំ ពុលទេ។ រឿងដែលខ្ញុំដើរតាមដានពីក្រោយ គាត់មិនបានដឹង ពិតមែនមិនងាយដឹង ទេ ពីព្រោះខ្ញុំចេះសម្រាលខ្លួន មិនអោយឮស្នូរជើងដើរ ហើយពេលមួយក៏ធ្លាប់ យល់សប្ត ដើរលើទឹកបាន យល់សប្តនេះមានន័យសំខាន់ណាស់ ដែលពាក់ពាន់ មនុស្សរាប់រយ ដើរតាមក្រោយខ្ញុំ តម្រង់មកស្រុកខ្មែរ នាំគ្នាដើរលើទឹកដល់ស្រុកខ្មែរ ចូលត្រង់ម្តុំភ្នំកោះកុង ព្រលឹងខ្ញុំកើតឆ្ងល់ថា តើយើងដើរចូលតាមណារួច? មួយរំពេច នោះស្រាប់តែភ្នំទាំងមូល ប្រេះបែកញែកកើតជាផ្លូវ អោយពួកខ្ញុំដើរបានយ៉ាងស្រួល ហើយឡើងដល់កំពូលខាងលើ…។

        ដើមផ្លែអង្កាំហ្នឹងដូច ប្រភេទដើមដូង មានធាងវាវែងៗ មានបន្លាផង តែមិនដែល ឃើញមានខ្ពស់ទេ គឺបែកគុំនៅនឹងដី ហើយចេញជាទងមានផ្លែចង្កោមៗ ពណ៌ក្រហមច្រាល តែបើទុំញ៉ូរាងពណ៌ត្នោត ។

    • មិត្តស្និទ្ធរបស់ រកាំ គឺអំបិលម្ចេស ។ ពីរនាក់សេទីស្វាយអណ្តាតរកពុទ្ធោហើយ ។

      Reply

  7. ស្អីទៅ ពីរនាក់សេទីស្វាយអណ្តាត អត់យល់ទេ ? សូមជួយពន្យល់ផង។

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: