កំភ្លឹង

រុក្ខជាតិកៀនរបងខ្លះយើងដាំគ្រាន់លម្អ លើកសម្រស់លំនៅដ្ឋានតែប៉ុណ្ណឹង ។ ថ្ងៃនេះសូម​ចូល​ខ្លួន​ធ្វើ​គ្រូ​ថ្នាំ​បូរាណ ។ ក្រៅពីជារុក្ខជាតិលម្អ កំភ្លឹងក៏មានប្រយោជន៍ចំពោះ​សុខភាព​របស់​យើងដែរ ៖

1. ស្លឹក ៖ បំបាត់អាការៈចុករោយស្រពន់ បន្សាយសសៃ ជួយបន្ថយអាការហើម ។ សម្រាប់​ស្រ្តី​ដែល​ទើប​នឹងសម្រាលកូន គេយកស្លឹក​ទៅបំពោកលើពោះ វា​អាច​ជួយ​​ឲ្យមាត់ស្បូន​រួមតូច បំបាត់​អាការៈ​ធ្លាក់​ស ជួយ​បណ្តេញជាតិខ្លាញ់ និង សារ​ជាតិ​ពុល​ដែល​មាន​នៅក្នុងរាងកាយ​របស់​ស្រី្ត​ទើប​​នឹង​សម្រាល​កូន​បាន​ទៀតផង ។ លើសពីនេះទៅទៀត កំភ្លឹង អាចយកទៅធ្វើជាថ្នាំ ជំនួយ​កម្លាំង និង ជួយឲ្យ​បន្ទោរ​បង់​បាន​ ស្រួល ។

2. គ្រាប់ ៖ កាត់បន្ថយអាការៈឈឺចាប់នៅពេលមានរដូវ និង ធ្វើឲ្យឈាមរដូវមកអស់ ។

3. ឬស ៖ យកទៅបុកឲ្យហ្មត់ ហើយយកទៅបិតលើស្នាមដំបៅ ធ្វើឲ្យមុខរបួស​ឆាប់ជា​សះស្បើយ​​ ។

Kamploeng2Kamploeng1

Advertisements

17 responses to this post.

  1. កំភ្លឹង កំភ្លឹង ដូចជាធ្លាប់លឺនៅណាចេះ? ម៉េចក៏ផ្កាយរកនឹកអត់ឃើញសោះចឹង? យ៉ាប់មែន​ហើយផ្កាយ តែបើតាមើលការរៀបរាប់ខាងលើ ឃើញថាមានប្រយោជន៍មិនអន់ទេ ។ តាម​ពិតនៅតាមផ្ទះនីមួយៗ បើមានដាំរុក្ខជាតិចឹងៗក៏ល្អម្យ៉ាងដែរ ជួយទាំងសម្រស់ ហើយ មាន​ប្រយោជន៍ច្រើនទៀតណ៎ ។ អរគុណបងស្រីដែលបានជួយផ្តល់ជាចំណេះដឹង 🙂

    Reply

    • នៅក្បែរ ៗ ខ្លួនផ្កាយទេដឹង ។

      Reply

    • អត់ទេបង ក្បែរផ្កាយគ្មានសោះរុក្ខជាតិ 😦

      Reply

      • មែនហើយផ្កាយនៅលើមេឃ មានរុក្ខជាតិឯណាដុះលើមេឃបានហ្ន៎ ។ តែផ្កាយគួរតែ​រករុក្ខជាតិខ្លះដាក់ក្បែរខ្លួន​គ្រាន់កំដរអផ្សុក ។

      • ផ្កាយធម្មតានៅលើមេឃ តែផ្កាយនេះនៅក្រោមមេឃទេណា៎បង អាគិគិៗៗៗ

        មិនមែនមិនចង់ទេ តែមិនសូវដឹងរបៀបថែ ម្យ៉ាងជួលផ្ទះគេនៅ វាមិនស្រួលក្នុងការ​ដាំ​រុក្ខជាតិនោះទេបងអើយ

      • ជួលផ្ទះគេនៅដូចតែគ្នាទេអូន ។ បើសិនជាផ្កាយស្រលាញ់រុក្ខជាតិ​មែន​នោះ គួរតែទិញ​ជារបៀបកូនឈើតូច ៗ (ប្រទាលជាដើម) ដាក់តាំងលើ​តុ ឬ នៅក្បែរកន្លែងគេង ។ វាក៏អាចជួចលើករាសីយើងខ្លះដែរ ។

      • ​ធ្លាប់ទិញតើបង តែដាំមិនរស់សោះ ដាំហើយបានតែបន្តិចក៏ងាប់បាត់ទៅ ។ ហើយបើ​ផ្កាស្អាតៗចង់ដាំវាមានដីប្រលាក់ច្រើនពេក រកអាដើមតូចៗមិនសូវជាបាន ។ មិនដឹង​ដើមអីលើករាសីផង ព្រោះបើដាំងាប់ទៅរឹតតែធ្វើឲ្យចិត្តនេះស្រង៉ាកទៀត 😦

      • សង្ស័យតែធ្លាប់មានកណ្តុរខាំដៃហើយមើលទៅ បានជាដាំអីមិនដុះអញ្ចឹងនោះ ។ ព្រោះធ្លាប់លឺចាស់ ៗ គាត់និយាយថាអញ្ចឹង ។

      • អត់ផងណឹងបង តែផ្កាយមិនសូវដឹងវិធីសាស្រ្តក្នុងការដាំ ហើយម្យ៉ាងមិនសូវ​មាន​ពេលថែផង ចឹងបានចឹងណឹងណា

      • អញ្ចឹងទេហេ្អស​បងស្មានតែកណ្តុរខាំដៃ​។

  2. ิបើមិនច្រឡំទេ កំភ្លឹងហ្នឹងជាតយមែនទេ ? បើតយមែន គេអាចយកមកធ្វើនំបានទៀតផង ។

    Reply

  3. ចា៎ស មិនមែនទេលោកខ្មែរលីង កំភ្លឹងផ្សេង តយផ្សេង ។ ពីដំបូងខ្ញុំក៏ច្រឡំដែរ ព្រោះវា​មាន​ស្លឹកដូចគ្នា ។

    Reply

  4. ឈ្មោះ ធ្លាប់លឺគេច្រៀងថា សក្រវ៉ាផ្កាកំភ្លឹង…ដែរ
    រូបរាង ធ្លាប់ឃើញផ្កាហ្នឹងដែរ តែមិនស្គាល់ឈ្មោះ
    ថាផ្កានឹងឈ្មោះផ្កាកំភ្លឹងសោះ ទើបតែពេលនេះ 🙂
    មែន ! ស្លឹកវាដូចស្លឹក តើយ ពណ៌បៃតងដែលគេយក
    ទៅលាយម្សៅលតអោយបានជាពណ៌បៃតងនិងមាន
    ក្លិនឆ្ងាញ់ម្យ៉ាងផងដែរ ។ តើផ្កាកំភ្លឹងហ្នឹងក្រអូបទេ ?
    អរគុណ !

    Reply

  5. អរគុណ ខានជួបគ្នាយូរហើយ achharia សុខសប្បាយជាទេ ? ចំណែកក្លិនរបស់ផ្កា​កំភ្លឹង​ក្រអូប តែវាមិនឈួលដូចផ្កាម្លិះនោះទេ ។

    Reply

    • ខ្ញុំសុខសប្បាយជាធម្មតាទេ អរគុណ !
      ពិបាកបន្តិចគឺ ទម្ងន់ខ្លូនវាមិនព្រមចុះសោះ
      ភ្លេចខ្លួនឆ្អែតតែពីរបីពេល ឡើងពីរគីឡូវិញភ្លាម ។
      ក្លិនផ្កាស្រាលៗច្រើនតែក្រអូបឆ្ងាញ់គួរអោយចូល
      ចិត្តណាស់ ។ អរគុណ somada ច្រើនបានតបប្រាប់
      ខ្ញុំវិញ​ពីក្លិនផ្កាកំភ្លឹងនេះ ។

      Reply

  6. ច៎ាស មិនអីទេ ។ សំណាងល្អណាលោក achharia

    Reply

  7. មើលទៅប្រយោជន៍វាមានច្រើនសម្រាប់ស្ត្រីច្រើនជាងបុរស ។ អរគុណដែលចែកឲ្យដឹង ។

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: