បោកកូនជ្រូក

ថ្ងៃនេះទំនេរ សូមជីកកកាយ៖

របបប្រចាំថ្ងៃសម្រាប់ទៅរៀននៅសាលាមួយថ្ងៃ ៣០ បាត ឬ ៤០០០ រៀល ។ នៅទីនេះក្មេង​ៗ ទៅ​រៀន​គេ​មិនត្រឡប់មកញ៉ាំបាយផ្ទះវិញទេ គឺតាំងពីម៉ោង ៨.០០ព្រឹក រហូត​ដល់ល្ងាច ម៉ោង ៤.០០​ទើបចេញ ។ តែកូន ៗ ខ្ញុំត្រូវទៅនៅម៉ោង ៧.៣០ ហើយត្រឡប់មកដល់ផ្ទះនៅម៉ោង ៦.០០ល្ងាច ។ ប្រាក់នេះតិច​ទេ បើ​ធៀបនឹងកូនគេអ្នកធូរធារជាងយើង ។ ចំនួនប៉ុណ្ណេះ ជួនក៏ចាយអស់ ជួននៅសល់ ពេល​ខ្លះកូនចាយ​មិន​អស់ ។ ជាប្រយោជន៍នៃការណែនាំអំពីការចាយវាយ សន្សំសំចៃ (មិនមែនខ្មេះ) គ្រួសារ​មាន​វិធី​ឲ្យ​កូន​ចេះប្រើលុយ និងចេះសន្សំ ។ ការសន្សំនេះ គឺសន្យាថា នឹងឳពុកម្ដាយថែម ៥០ ភាគរយលើលុយ​ដែល​ស​ន្សំបាន ។ មកដល់ថ្ងៃនេះកូនជ្រូក (ធ្វើអំពីកែវប្លាស្ទិកច្នៃ) ពេញ​ហើយ ។ ពិធីបោក​កូន​ជ្រូក​បាន​មក​ដល់ ។ ទិដ្ឋភាពផ្ទៃមុខកូនពេលឃើញលុយ​ដែលជាលទ្ធផល​នៃការសន្សំរបស់ខ្លួន គឺពោរពេញ​ដោយ​ក្តី​រំភើបរកទីបំផុតគ្មាន ។ ខ្លះយកប៊ិចក្រដាស​មកកត់​ចំនួន​កាក់ និង លុយក្រដាសដែលសន្សំបាន ។ ​សរុបមក​ កូនបងសន្សំបាន ១២៦២ បាត កូនប្អូនសន្សំ​បាន ១១៦៥ បាត ។ បន្ថែមទឹកប្រាក់ ៥០ ភាគ​រយ​ពីហោប៉ៅគ្រួសារដែលសន្យាទៀត កូនបង​មានលុយសរុប ១៨៩៦ បាត ឬ ២៤៦៤៨០ រៀល និង​កូន​ប្អូនមាន ១៧៤៧ បាត ឬ ២២៧១៧៥ រៀល ។ កូនៗនៅមិនទាន់ចង់ថានឹងទិញអីទេនៅពេលនេះ ហេតុ​នេះ​សុំដាក់ឲ្យនៅ​ក្នុងកូន​ជ្រូក​សិន ។

Bok koun crok1Bok koun crok2

Bok koun crok3

ចំណុចមួយក្នុងគ្រួសារ៖ ការសន្យា បើយើងសន្យានឹងកូនយ៉ាងណា ត្រូវធ្វើតាមសន្យានោះ គឺ​មិន​មែន​សន្យា​ខ្យល់ទេ សន្យាហើយត្រូវតែធ្វើ ។ ប៉ុន្តែអ្វីដែលសន្យាមិនមែនរឿងហួស​សមត្ថភាព មិនមែន​ផ្ដល់​ផល​មិ​នល្អដល់កូន ។ គឺសន្យាតាមអ្វីដែលយើងគិតថាយើងអាចធ្វើបាន ។ គឺ​មិនមែនសន្យាចោល ទេ បើ​សន្យាចោល គេហៅថា បោកប្រាស់ ។

14 responses to this post.

  1. អាពីរនាក់ក្មួយខំឡើង! កុំទាន់ចាយ យកទៅញាត់កូនជ្រូកវិញ។ កន្លះឆ្នាំទៀតនឹងបានទទួល​៥០% បន្ថែម (ហាសិបភាគរយនៃ ៥០% ចាស់ =​ ការប្រាក់លើការប្រាក់)។ ធ្វើម៉េចបើនេះជា​រង្វាន់សម្រាប់ក្មួយៗដែលពូកែសន្សំ។ កូនគេនៅក្បែរផ្ទះខ្ញុំនៅភ្នំពេញ ថា្នក់ទី៨ មួយថ្ងៃ ១០០០០រៀល = ២,៥ ដុលា ឯណោះ។
    បងដឹងទេថាខ្ញុំចូលចិត្តពាក្យមួយឃ្លារបស់បង «ពិធីបោក​កូន​ជ្រូក​បាន​មក​ដល់ ។»
    ថ្ងៃនេះសើចចេញដោយសារការជីកកកាយរបស់បង។

    Reply

  2. អញ្ចឹងចាត់ទុកថាជាបងធ្វើបុណ្យថ្ងៃចូលវស្សាហើយអញ្ចឹង ព្រោះធ្វើឲ្យកល្យាណ​សើច ។ តែបងសង្ឃឹមថា មិនមែនសើចនៅពេលដែលឃើញបង កកាយរឿងផ្ទាល់ខ្លួនទេមើលទៅ តែ​នេះជាវិធីសាស្រ្តពិតរបស់បងទាំងពីរ ដើម្បីឲ្យកូន ៗ ចេះទុក ចេះដាក់តាំងពីក្មេង ៗ ទៅ ។ អរគុណកល្យាណដែលបានមកលើកទឹកចិត្តក្មួយ ៗ ។

    Reply

  3. ចេះសន្សំតាំងពីតូច ធំឡើងក៏នឹងពូកែសន្សំដែរហើយ។
    អ្នកសន្សំប្រាក់ ក៏នឹងមានគំនិតចេះសំចៃប្រាក់កាសដែរ ។ ខ្លះគេបើកកុងធានាគារមួយអោយកូនដើម្បីដាក់ប្រាក់សន្សំផង
    យកការប្រាក់ផង ទាល់តែគ្រប់អាយុ១៨ឆ្នាំទើបអោយកូននោះមាន
    សិទ្ធបើកប្រាក់ហ្នឹងបាន ។

    Reply

  4. ម្ចាស់អត្ថបទបានរំលឺកបទចម្រៀងខ្ញុំពេញចិត្ត “បោកកូនជ្រូកទៅលេងស្រុក” http://www.youtube.com/watch?v=2MQ-iuCajMg
    អរកូណ

    Reply

  5. ច៎ាស ខ្ញុំក៏មានគំនិតចង់បើកកុងធនាគារឲ្យពួកគេទាំងពីរដែរ តែនៅស្រុកថៃនេះគែតឹងតែង​ខ្លាំងណាស់ ។ កាលខ្ញុំមកដំបូងទម្រាំតែបើកបានគេទូរស័ព្ទសួរមេធំគេនៅបាងកក​ឯណោះ ។ ដូច្នោះយើងក៏សម្រេចថានឹងបើកកុងធនាគារនៅស្រុកយើងវិញ តែមិនទាន់​បាន​បើកឲ្យទេនៅពេលនេះ គិតថានឹងបើកនៅពេលត្រឡប់ទៅផ្ទះវិញ ។​

    Reply

  6. មើលទៅដូចក្មេងៗមិនបានញ៉ាំបាយថ្ងៃត្រង់នៅផ្ទះទេ ។ ចឹងរួមទាំងចំណីផង និងបាយថ្ងៃត្រង់ ប្រហែល 4000 រៀលហ្នឹងគ្រាន់ដែរ ។ បើគ្រាន់ នៅស្រុកគេហ្នឹងរបស់ថោកហើយមើលទៅ ន៎៕

    Reply

    • ច៎ាស ពិតមែនហើយពួកគេទាំងពីរញ៉ាំបាយថ្ងៃត្រង់នៅសាលារៀន ហើយនៅពេលរសៀលក៏​មានបង្អែមឲ្យញ៉ាំផងដែរ ។ ដូច្នេះលុយដែលឲ្យពួកគេចាយនោះ ភាគច្រើនគេមិនសូវចាយ​នោះទេ ។​ អរគុណដែលបានមកចូលរួម ។

      Reply

  7. យ៉ា!!!!! បានលុយច្រើនគ្រាន់បើតើនៀក ប្រុងយកទៅណាណឹង?

    ធម្មតាហេ គេថាមនុស្សចាស់​បើ​ចង់​ប្រដៅ រឺទូន្មានឲ្យក្មេងស្តាប់ លើកលែងតែយើង​អនុវត្តនូវ​ គំរូល្អ​សម្រាប់ពួកគេជាមុនសិន ។ កិច្ចសន្យាក៏ដូចគ្នា បើយើងនិយាយហើយ ត្រូវតែធ្វើ ដើម្បី​កុំឲ្យក្មេងអន់ចិត្ត ហើយ​គិតថាយើង​ជាមនុស្សបោកប្រាស់ ថ្ងៃក្រោយ​ក្មេងអាចយក​គំរូ​មិនល្អ​តាម​ទៀតផង ។ តែមិនមែន​ធ្វើតែតាមចិត្តក្មេងរហូតនោះទេ ត្រូវ​មើលតាម​កាលៈទេសៈដែរ​:)

    Reply

  8. អត់ទាន់ដឹងទេផ្កាយអើយ តែគេខ្សិបប្រាប់ថា សន្សំដើម្បីទិញឥវ៉ាន់ដាក់បន្ទប់​គេង​របស់គេ តែជាអ្វីនោះគេមិនទាន់ប្រាប់ទេ ។ បងគិតថា មនុស្សចាស់ ឬ ក្មេង​នោះជាមនុស្សតែមួយទេ​តែកាលណាមានគេសន្យាហើយ មិនធ្វើតាមពាក្យសន្យានោះ ខឹងដូចតែគ្នាទេ ។ ដូច្នេះបងមាន​គំនិតថា ឲ្យពួកគេទាំងពីរនាក់នេះ​ ចេះរក្សាពាក្យសន្យា ព្រោះអ្វីដែលបង ៗ បានសន្យាជាមួយពួកគេហើយនោះ បងទាំងពីរប្រាកដជាធ្វើបានមិន​ថាលំបាក​ប៉ុណ្ណា​នោះទេ ។ ហើយអ្វីដែលសំខាន់បំផុតនោះគឺ ត្រូវចេះសន្សំសំចៃ មនុស្សយើងតែកាលណា​ខ្វះ​​ការសន្សំសំចៃហើយ ពិតជាពិបាកហើយនៅខាងថ្ងៃខាងមុខនោះ​។

    Reply

    • អូចឹងហេ? ល្អតើចេះសន្សំពីក្មេងទៅអញ្ចឹង តែ​កុំសន្សំហើយ​ខ្វេះចាយ​តាម​ពោះជ្រូកណា៎ ។ ផ្កាយជឿថាបងគឺជាម្តាយមួយរូប​ដែល​ស្រលាញ់​ និង​ផ្តល់​ការអប់រំដល់កូនៗបាន​យ៉ាងល្អ ជូនពរបងសុខភាពល្អ និង​បាន​កូនៗ​ ២ ៣ថែមទៀត 😛

      Reply

      • អរគុណណាស់ផ្កាយ បងទទួលយកពាក្យជូនពររបស់ផ្កាយ តែអាចុងក្រោយហ្នឹង ទទួលអត់បានទេណា បងដូចជាលែងចង់បានទៀតហើយ ។ គិតថា មើលថែ​គេ​ទាំង​ពីរ​ឲ្យក្លាយជាក្មេងល្អក្នុងសង្គម អាចឈរដោយខ្លួនឯងបានទៅ​ថ្ងៃមុខ បានតែប៉ុណ្ណេះ​បងសប្បាយចិត្តណាស់ទៅហើយ​ ។ សំណាងល្អណាផ្កាយ ។

  9. កូនៗបងពិតជាចេះសន្សំសំចៃពិតមែន ខ្ញុំគួរតែខិតខំយកគម្រូតាមហើយ។

    Reply

  10. អរគុណប្អូនស្រី​ !

    Reply

  11. […] បោកកូនជ្រូក Like this:LikeBe the first to like this post. […]

    Reply

Leave a reply to លី កល្យាណ Cancel reply