ផ្កាលឿងរាជ

ថ្ងៃនេះ(២០ កក្កដា ២០១១)ឃើញកាសែតកោះសន្តិភាពចុះអំពីការដាំកូនឈើលម្អទីក្រុងនៅខេត្តកំពង់​ឆ្នាំង ។ កូនឈើនោះគឺ ដើមលឿងរាជ និង ដើមរំដួល ។ ដោយអត្ថបទមិនបាននិយាយអ្វី ក្រៅពី សកម្ម ភាពនៃការដាំ ហេតុនេះខ្ញុំសូមលើកយកលក្ខណៈខ្លះៗអំពីដើមលឿងរាជមកចែកជូន ។ តាមពិតខ្ញុំទើប តែស្គាល់ដើមនេះមិនទាន់ដល់ ១០ ឆ្នាំនៅឡើយទេ ។ នៅស្រុកថៃគេហៅដើមនេះថា រាជព្រឹក្ស ។ កាល ឃើញផ្លែវាដំបូងស្មានថាជាផ្លែអូញម៉ូញ (នៅប្លក់របស់កល្យាណសរសេរថា អូយម៉ូយ) តែតាមពិតដើម ឈើទាំងពីនេះជាដើមឈើផ្សេងគ្នាទៅវិញទេ ។ នារដូវផ្កាលឿងរាជរីក មើលទៅស្រស់ស្អាតណាស់ សម្រាប់អ្នកចូលចិត្តព័ណ៌លឿង (តែមិនមែនពណ៌លឿងដូចស្បង់លោកទេ)។ ទន្ទឹម នឹង ភាព ស្រស់ ស្អាតនៃស្លឹក និងផ្កា ដើមលឿងរាជក៏បានផ្ដល់នូវសម្រាមសន្ធឹកបានពីផ្កានិងផ្លែដែលជ្រុះ ។

ដើមនេះមានប្រភពមកពីប្រទេសអាស៊ីភាគខាងត្បូងរាប់តាំងពី ប៉ាគិស្ថាន ឥណ្ឌា ស្រីលង្កា ភូមា ជាដើម ។ លឿងរាជជារុក្ខជាតិខ្នាតមធ្យម មានកម្ពស់ ១០ ទៅ ២០ ម៉ែត្រ មានផ្កាព័ណ៌លឿងជាចង្កោម ។

នៅ ភ្នំពេញក៏មានដាំដើមនេះដែរ ខ្ញុំធ្លាប់ឃើញនៅតាមដងផ្លូវពីស្តុបផ្សារទួលទំពូងឡើងមកផ្លូវ ២៧១ (ផ្លូវពេទ្យរុស្ស៊ី) ។

ប្រយោជន៍ក្រៅពីជារុក្ខជាតិលម្អ លឿងរាជ ក៏ជា…(សូមជួយបន្ថែមផង ចាស)…

Loeung Reach6Loeung Reach5Loeung Reach all in ones

Advertisements

41 responses to this post.

  1. ខ្ញុំធ្លាប់ឃើញញឹកញាប់ដែរ ប៉ុន្តែទើបតែដឹងឈ្មោះវានៅគ្រានេះឯង ។
    អរគុណ បានដាក់រូបនិងប្រាប់ឈ្មោះអោយដឹង ។ បើហៅរាជព្រឹក្ស
    ដូចពិរោះជាងលឿងរាជ ។

    Reply

  2. ច៎ាស អរគុណលោកអច្ឆរិយដែលតែងតែឆ្លៀតពេលមកលេងប្លករបស់ខ្ញុំ ។ មែនហើយហៅផ្ការាជព្រឹក្សពិរោះជាងមែន ហើយស្តាប់ទៅដូចជាមានមន្តស្នេហ៍ទៀតផង ។

    Reply

  3. ម្យ៉ាងដែរ យើងបានប្រាស្រ័យទាក់ទង និងចែករលែក ពត៌មានគ្នាបានទាន់ចិត្ត ដោយសារបញ្ចេកវិទ្យាទំនើបៗ ដូចនៅស្រុកអាស៊ី អាមេរិក និងអឺរ៉ុប ទាក់ទងគ្នា មួយពព្រិចភ្នែក អស្ចារ្យមែន!

    ចំណែកដើមឈើនេះ គេដាំវាបានប្រយោជន៍អ្វីខ្លះ? somada! ផ្កាវាជារំយោលមាសលឿង ម៉េចគេមិនដាក់ផ្ការំយោល…?

    Reply

    • និយាយលេងជាមួយលោកពូ Lovepeech05
      ផ្កាស្នោរក៏មានចង្កោមជារំយោលចឹងដែរ ហៅថាលឿងរាជថាផ្ការំយោលតិចផ្កាស្នោរគេ​ច្រណែន​ផងដែរ ។ ម្យ៉ាងទៀតខ្មែរយើងមានផ្កាមួយប្រភេទដែលមានឈ្មោះថា ផ្ការំយោល ដូច្នេះរួចទៅហើយ ។

      Reply

  4. ពិតមែនហើយលោកពូ ដោយសារតែបច្ចេកវិទ្យាទំនើបនេះហើយ ទើបធ្វើឲ្យខ្ញុំមានឳកាស​បាន​​​ស្គាល់លោកពូ ព្រមទាំងលោក អច្ឆរិយ ។ ទោះបីជាមិនដែលបានជួបផ្ទាល់ក៏​ដោយ តែនេះចាត់ទុកថាជាសំណាងសម្រាប់ក្មេង​ៗ ខ្មែរជំនាន់ក្រោយ​ដែលទទួលបានការរាប់អាន​ដ៏ខ្ពង់ខ្ពស់ និង ទទួលបានដំបូន្មានល្អ ៗ ពីលោកពូទាំងពីរ និង បងប្អូនចាស់ទុំក្នុងប្លក​ផ្សេងទៀតជាច្រើន ។
    ចំពោះប្រយោជន៍របស់វាបើតាមតែដឹងគឺវាផ្តល់ម្លប់ និង ផ្កាដ៏ស្រស់ស្អាតសម្រាប់​លម្អតាមដងផ្ឡូវ និង​ផ្ទះ ។ ត្រូវអត់លោកពូ ខ្ញុំដឹងតែប៉ុណ្ណឹងទេ បើមានអ្នកណាដឹងច្រើនជាង​នេះ សូមជួយបន្ថែមផង ។

    Reply

  5. អស្ចារ្យណាស់បងដែលបានចែករំលែក។ នៅបន្ទាយមានជ័យ (ម្តុំអាងត្រពាំងថ្ម) ហៅដើមនេះថា រាជឆ្ពឹស។ សុំមិនបន្ថែមអ្វីទេគ្រាន់តែដឹងថាគេហៅបានច្រើនយ៉ាង រាជព្រឹក្ស រាជឆ្ពឹស (អានសង្កត់ រាជឈ្ពឹះ) លឿងរាជ។
    ខ្ញុំដូចជាបានអាននៅក្នុងប្លក់បង (សូមទោសបង កុំប្រកាន់មនុស្សចាស់ដូចខ្ញុំ) ជាតិសៀមបានយកផ្កានេះជាផ្កាសម្គាល់ជាតិរបស់គេ​ ដូចយើងយកផ្ការំដួលមកសម្គាល់ជាតិយើងដែរ។

    Reply

    • សុំថែមម៉ាតិចទៀត ខ្ញុំធ្លាប់ហូបផ្លែវាដែរ ផ្អែមចត់ៗ គេថាវាជាថ្នាំជួយបន្ថយអាការរាក។

      Reply

  6. បើកល្យាណថាខ្លួនឯងចាស់អញ្ចឹង ចុះខ្ញុំមិនរឹតតែយ៉ាប់ទៅហើយទេហី ព្រោះកល្យាណ​ហៅខ្ញុំថាបង ។ អរគុណណាស់ដែលឆ្លៀតពេលមកលេង​មិនឲ្យស្ងាត់ ពិតមែនហើយផ្កា​ខ្លះ ឬ ឈ្មោះបន្លែផ្លែឈើមួយចំនួន មានឈ្មោះខុស ៗ គ្នាទៅតាមស្រុកភូមិនីមួយ ៗ ។ និយាយ​អញ្ចឹង​ធ្វើឲ្យខ្ញុំនឹកឃើញរឿងមួយ កាលពីទើបការហើយ​ថ្មី ៗ ទៅលេងសាច់​ញាតិ​​ខាងសា្វមី​នៅ​ឯកំពង់ចាម ។ ពេលទៅដល់ចំពេលដែលគេធ្វើម្ហូបថ្ងៃត្រង់ គឹម(ហៅតាមចិន ព្រោះអ្នក​កំពង់​ចាមភាគច្រើនខ្សែចិន) គាត់ប្រើឲ្យយក ខាត់ណាកាត់​ មកឲ្យគាត់ ខ្ញុំក៏ទៅ​យក​ ខាត់​ណា​ដែលគេកាត់រួចស្រេចយកមកឲ្យគាត់ ​។ គាត់ថាមិនមែនអាហ្នឹងទេ រកចង់វិលមុខ ទម្រាំ​តែ​ដាច់ចិត្តសួរ ទើបដឹងថាអហ្នឹងទេហី ស្រុកខ្ញុំគេហៅថា ស្ពៃក្តោប ។ នៅមានម្ហូបជាច្រើនមុខ​ទៀត​ដែលពួកគាត់ហៅខុសពីអ្នកស្រុកខ្ញុំ ចាំមានពេលខ្ញុំនឹងសរសេរដាក់ប្លក់ឲ្យមើល ។​ ចុះអ្នកស្រុកកល្យាណហៅស្ពៃក្តោបថាម៉េចដែរ ?

    Reply

    • មិនមែនទេបង មកពីខ្ញុំភ្លេចមុខភ្លេចក្រោយបានជាគេ(ប្អូនៗ)នាំគ្នាហៅខ្ញុំថាយាយ។
      ចាស ខ្ញុំអរគុណបងដែរដែលមានរឿងថ្មីៗមកចែករំលែក(ដោយទាំងខ្ញុំផងបានដឹង)។ ស្រុកខ្ញុំ(កំពង់ធំ)ហៅស្ពៃក្តោបធម្មតាទេ។ ស្រុកខ្ញុំនិយាយស្អីក៏ច្បាស់ទាំងអស់ ទាស់តែមួយ​​របៀបគត់គឺ បើពាក្យថា ស្ល និយាយថា ឡ «ថ្ងៃនេះបានអីឡ?» ស្លាហូបម្លូ អានថា ឡា។ ក្រៅពីហ្នឹងអានតាមអក្សរទាំងអស់ ដែលខុសពីអ្នកតាកែវ គេអាន តាគែ..វ , កែវផឹកទឹក អានថា គែ..វ។

      Reply

      • Posted by Somada on July 24, 2011 at 3:15 pm

        អ្នកកំពង់ចាមក៏និយាយថា ឡដែរណា គេសួរគ្នាថា បានអីឡថ្ងៃហ្នឹង ? ស្លាក៏ហៅថាឡាដែរ តែត្រង់ហូបម្លូ ស្លា ចាស់គាត់ហៅគ្នាថា ស៊ីម្លូឡា ។ អ្នកនៅជំនៀរតាកែវ និយាយស្រដៀងអ្នកព្រៃវែងដែរ ។

  7. ហេតុអីបានជាស្គាល់អ្នកកំពុងកំពង់ចិត្តអើយ? អ្នកកំពង់ចាមកាលពីមុន សម្បូរអ្នកមាន លុយច្រើន ដែលតែងតែរត់ពន្ធ ទិញច្រើនតែក្រណាត់ នៅស្រុកថៃយកទៅកម្ពុជា ហើយចោរ ក៏សម្បូរធ្វើបាបពួកកំពុងចាមណាស់ដែរ បើតាមឮគេបា្រប់ ហើយចោរនោះទៀតសោត ក៏ចោរមានកាំភ្លើងធុន បេ និងអាការបត់ ជាដើម តែពួកខ្ញុំដើរគេមិនដែលយកភ្នែកមើលទេ ។ អ្នកកំពង់ចាមប្រហែលជាកាចតិចហើយមើលទៅ! ហើយអ្នកសៀមរាបនិងខ្មែរសុរិន្ទ្រ ខ្ញុំថា ស្លូតជាងគេ និយាយពាក្យរដឺនៗ ជេរមិនខឹងទេ មើលទៅ! តែនៅពេលមួយបានជួបនារី អ្នកស្រុកមង្គលបូរី និយាយរដឺនដូចគ្នា ហើយសួរគាត់ថា ស្រីៗកាចទេ ? គាត់ថា អូសហូ..! មិនបានទេកាចណាស់! ឃើញសំដីចឹងទេ កាចណាស់! ចឹងមែន somada?

    Reply

    • ស្រុកណាក៏មានមនុស្សកាច ស្លូតដូចតែគ្នាទេលោកពូ​ ប្រសិនជាមិនមាននរណា​ម្នាក់​ធ្វើ​ឲ្យ​គាត់​ខឹងនោះ​ ។ ឬមួយលោកពូទៅធ្វើអីគាត់ទេដឹង បានជាគាត់ឆ្លើយ(មិនបានកាចទេណា)​អញ្ចឹង ? ព្រោះស្តាប់លោកពូនិយាយដូចជាខិលមិនធម្មតាដែរហ្នឹង ។

      Reply

      • អុញយល់ច្រឡំសោះ, somada! ថ្ងៃនោះទៅកាត់សក់ ហើយជាងនោះចំនារីហ្នឹងឯង គាត់ទើបបានទៅដល់អាមេរិក ដោយប្តីគាត់ធានាយកទៅ នាងអាយុ២២-២៣ទេ តែប្តីគាត់អាយុ ៣០ ជាងហើយ ហើយថាមិនសូវមានសក់ ហើយស្កូវទៀត នេះបើតាមគាត់ប្រាប់ ហើយសរសើរខ្ញុំថា អត់មានស្កូវទេ សក់ស្លូតទៀត ឡើងឈាម តិចដែរ និយាយលេងចុះឡើង ប្រាប់ទាំងផ្ទះទៀតផង ។ល។ ខ្ញុំមិនដែលចេះខិលសោះ ចេះតែនិយាយលេងហ្នឹង!

      • នេះមកពីលោកពូមានក្បួនរើសថ្ងៃទៅកាត់សក់ឲ្យស្រីស្រឡាញ់នោះអី ។ ដឹងអីស្រីដែលតាមស្រឡាញ់នោះ​ប្រពន្ធគេទៀត ។ ប្រយ័ត្នតែប្តីគេដឹងពិតជាវីវរហើយលោកពូ ។ អរគុណណាស់លោកពូដែលបានប្រាប់ពីថ្ងៃកាត់សក់​ឲ្យស្រីស្រឡាញ់ ខ្ញុំវិញ​ឲ្យតែដល់​ថ្ងៃព្រហស្បតិ៍ បើគ្រួសារខ្ញុំចង់ទៅកាត់សក់​ ខ្ញុំមិនឲ្យទៅទេ ខ្លាចដូចលោកពូ ខ្ញុំច្បាស់ជាវីវរហើយ ។

  8. អត់ដែលស្គាល់ផង តែតាមមើលតាមរួបដូចផ្កាស្នោរ ។ ម្ចាស់ប្លក់ដែលភ្កក្សមើលទេ តើវាមាន​រសជាតិដូចស្នោរទេ ។ ខ្ញុំរកមើលតាមផ្លូវម្ដុំទួលទំពូងហ្នឹង តែអត់ជួបទេ ។ ខ្ញុំក៏ចូលចិត្តផ្កាលឿងដែរ ។

    Reply

  9. សួស្តីសួនវាចារ គ្រួសារខ្ញុំធ្លាប់ដាំវានៅមុខផ្ទះដែរ កាលនោះមានអ្នកច្រឡំថាជាផ្កាស្នោដែរ ។ ផ្លូវចេញពីគៀនសាលាឡើងមកពេទ្យរុស្សី តែខ្ញុំចាំឈ្មោះផ្លូវនោះអត់បានទេ ព្រោះកាលនៅ​រៀនផ្លូវនោះ ជាផ្លូវដីហើយក៏មិនសូវសម្បូរផ្ទះដូចឥឡូវដែរ ។ ​

    Reply

  10. ឥឡូវសម្បូរដាំនៅមុខវិទ្យាល័យជាស៊ីមសាមគ្គី (ជិតអូរបែកក្អម)

    Reply

  11. ជាស៊ីមសាមគ្គី ជាសាលាដែលខ្ញុំធ្លាប់រៀនកាលនៅអនុវិទ្យាល័យ ។ និយាយអញ្ចឹងកល្យាណ​នៅម្តុំនោះមែនទេ ? បើពិតមែនមានន័យថានៅក្បែរ ៗ គ្នាហើយ ។

    Reply

  12. អត់ទេបង ខ្ញុំនៅភ្នំពេញនៅម្តុំអង់តែន។ តែប្អូនខ្ញុំទៅប្រឡងបាក់ឌុបនៅនោះ។
    សុខសប្បាយជានាទេបងៗ?

    Reply

  13. បងសុខសប្បាយជាធម្មតា អរគុណណាស់ ។​ភ្នំពេញមានអង់តែនច្រើនណាស់​កល្យាណ​អើយ មិនដឹងថាអង់តែនមួយណាទេ ។

    Reply

  14. ហស់​ៗ សុំទោសបង…ភ្លេចប្រាប់ថាទួលគោក។ អង់តែនទួលគោក។ អរណាស់ដែលបងៗ សុខសប្បាយ។ រដូវនេះសម្បូរជម្ងឺគ្រុនឈាមណាស់បង សូមប្រយ័ត្នចំពោះក្មួយៗ។

    Reply

  15. អូស្គាល់ហើយអញ្ចឹងនោះប្រហែលជានៅលើអង់តែនហើយមើលទៅ មិនអីទេចាំបងទៅលេងណា ។ អរគុណដែលបារម្មណ៍ពីសុខទុក្ខរបស់ពួកយើង ។ ពេលកូនបងបានអាន កូនៗសុំផ្ញើការអរគុណអ្នកមីង (កល្យាណ) ផង ។

    Reply

    • គ្មានវាចារតប (ដល់ចឹងទៅម្តឹងយាយថាម៉េច! ខ្ញុំមិនមែនព្រាយទេណាបងដែល​ចេះទៅ​នៅ​លើចុងឈើ ចុងអង់តែននោះ)
      :-D។

      Reply

  16. ទោះជានៅកន្លែងណាក៏មិនសំខាន់ដែរ តែធ្វើយ៉ាងណាឲ្យតែខ្ញុំរកផ្ទះកល្យាណឃើញ សុំបាយបានមួយពេលទៅ រួចខ្លួនហើយ ។ មិនអញ្ចឹងហ្អេសម្ចាស់ផ្ទះ សង្ឃឹមថា​មិនដេញមកវិញ​ទាំងពោះទទេរនោះទេ ។

    Reply

  17. (ម្ចាស់ផ្ទះគម្រិះ) នៅបាយហ្នឹងហើយបង ចាំខ្ញុំទៅកើបស្រូវសិន…:-D
    (ម្ចាស់ផ្ទះចិត្តល្អ) អញ្ជើញពិសាបាយនឹងខ្ញុំទៅកុំទៅណា! ឬ អញ្ជើញពិសាបាយជាមួយខ្ញុំម្តងមើល៍!

    Reply

    • សង្ឃឹមថាកល្យាណនៅចំណុចទី ២ អញ្ចឹងមុននឹងបងទៅ បង​ត្រូវអត់បាយពីល្ងាចឲ្យហើយ​ចាំទៅញ៉ាំសរុបនៅផ្ទះកល្យាណ ។ គំនិតបងល្អទេ​?
      (ថ្ងៃមុនទៅលេងផ្ទះអ្នកភូមិ wordpressម្នាក់ពេលទៅ​ដល់ ម្ចាស់ផ្ទះ​គេ​ប្រាប់ថា​ ទៅកើប​ស្រូវ​សិន ។ ផ្ទះណាមួយទេហ្ន៎ បងចាំអត់បានសោះ ?)

      Reply

      • ចុះពីណាគេក៏ចិត្តអាក្រក់ដល់ម៉្លោះ។ ដូចជាភ្លេចដែរហ្នឹងបងម្តឹងផ្ទះពីណាទេ… 😀
        ហាសៗ ហា បងអើយខ្ញុំភ្លេចច្រើនណាស់។
        ចំពោះក្មួយៗ៖ មីងទៅពេទ្យឃើញកូនគេឈឺច្រើនណាស់ (កូនអ្នកមានក៏គ្រុនឈាមដែរ)។ ដូច្នេះបានជានឹកដល់ក្មួយ ខ្លាចពេលទៅរៀនទៅអី មានមូសខាំ។

      • អរគុណខ្លាំងណាស់កល្យាណដែលបារម្ភពីក្មួយ ៗ ។ បងពិតជាសប្បាយចិត្តដែលមានប្អូនស្រីដូចជាកល្យាណ​ ទោះបីជាយើង​មិនដែល​បានជួបមុខគ្នាដោយផ្ទាល់ក៏ដោយ តែ​សន្តាន​ចិត្ត​ដែលប្អូន​មានចំពោះ​ក្រុមគ្រួសារបង ពិតជាធ្វើឲ្យបងរំភើបខ្លាំងណាស់ ។

  18. អេ ផ្កានេះឈ្មោះលឿងរាជ? អត់ដឹងសោះ តែផ្កានេះស្អាត បើ​មានពូជចង់សុំដាំដែរ ព្រោះ ផ្កាវាស្អាត ពេលបាន​ឈរជិត​ជួយលើកសម្រស់ទៀតផង 🙂

    Reply

  19. ផ្កាយសួគ៌ា ចង់បានពូជវាយកទៅដាំ មិនពិបាក ព្រោះដើមលឿងរាជមានផ្លែ ហើយក្នុងផ្លែមាន​ហើយគ្រាប់វាហ្នឹងប្រហែលយកមកបណ្ដុះបាន ។ បញ្ហារឿងកន្លែងដាំទៅវិញទេ បើមានដីធំទើប​ដាំបាន ព្រោះដើមវាមិនតូចទេ ។ តាមsomada រៀបរាប់ដើមវាធំ ព្រោះខ្ពស់ដល់ទៅ ១០ ម៉ែត្រឯណោះ ។

    Reply

    • អរគុណដាវិតដែលបាន​ជួយណែនាំ តែ​រឿង​ដី ដែលដាំមិនពិបាកនោះទេ ព្រោះ​ផ្ទះ​នៅខេត្ត​របស់ផ្កាយគឺ​មាន​ដី​ធំទូលាយ ហើយម្យ៉ាង​ផ្កាយធ្លាប់បានឃើញដើមនេះរូចហើយ ក៏បាន​ថត​ក្រោយ​ផ្កា​វាដែរ តែមិនខ្ពស់ដល់ថ្នាក់នោះទេ ព្រោះ​ផ្កាយ​ឈរ​ថត​កាន់ផ្កាវាបានទៀតផង

      Reply

  20. ម្តឹងថានរណាជាអ្នកដាក់ Address wordpress របស់លោកដាវីដ ព្រោះពេលខ្ញុំចុចលើហ្នឹងទៅ មិនចូលប្លក់គាត់ទេ។ សូមម្ចាស់ប្លក់(លោកដាវីដ) ពិចារណា​តាមការគួរ។
    សុំទោសផងបើខ្ញុំខុស។

    Reply

    • អ្នកមីងកល្យាណមិនខុសទេ ដាវីដ (David Sam) ខ្ញុំឯណេះទេដែលខុស ព្រោះមកលេងផ្ទះគេ​ហើយ​ខ្ញុំប្រាប់លំនៅខ្លួនឯងខុស ។ សូមអរគុណដែលអ្នកមីងចាប់អារម្មណ៍និងចង់ទៅលេង​ផ្ទះខ្ញុំ ។ ផ្ទះខ្ញុំស្ងាត់ណាស់មិនសូវជាមានភ្ញាវទេ ព្រោះខ្ញុំអត់ចេះរាក់ទាក់ និងមិនសូវនៅផ្ទះ​ផង ។ ខ្ញុំទុកផ្ទះនោះជាឃ្លាំងហើយឥឡូវនេះ តែទោះយ៉ាងណាមានភ្ញាវខ្លះច្រឡំចូលទៅមួយម្ដង​ម្យាមដែរ ។

      Reply

  21. Posted by Somada on July 30, 2011 at 9:08 am

    និយាយអញ្ចឹងធ្វើឲ្យបងនឹកឃើញរឿងមួយ ចុះផ្ទះ​កល្យាណ​ធ្វើថ្មីហ្នឹង​មានជណ្តើរ​ហើយ​នៅ ? ទៅលេងម្តង​ពិបាកដល់ហើយ​ត្រូវចាំ​ទម្រាំតែបានចូល ពិបាកជាងផ្ទះចាស់ តែស្អាត និង​ ទាន់សម័យ​ជាងមុន ។​​ ​

    Reply

    • វេទនាណាស់បងអើយ រក មឺនុយ រកអីមិនឃើញទេ។ ខ្ញុំស្រឡាញ់ ឌីម របស់វា ទោះជាកូនចោរតូចឱ្យយោបល់ថា​ ផ្ទះដូចរបស់សុភ័ក្ត្រាស្រួលធ្វើ ក៏នៅមិនចង់ដូរអាមួយនេះសោះ។
      មិនដឹងថាមកពីស្អីទេបានជាយឺតយ៉ាងហ្នឹង ប្រហែលមកពីខ្ញុំដាក់រូបច្រើនពេក។
      អរគុណបងណាស់ដែលឧស្សាហ៍ទៅលេងខ្ញុំជាងគេ។ ខ្ញុំអរគុណបង។

      Reply

  22. កុំភ្លេច “នំកូឡាបក្រហម” នៅប៉ុស្ត វប្បធម៌-អរិយធម៌ខ្មែរ!

    Reply

  23. អត់ទោសបង និយាយនិយាយដើមនេះវារមែងចេញផ្កានៅខែណាដែរ? សូមអរគុណបង

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: