កាលៈមេ

នៅទីនេះភ្លៀងធ្លាក់ស្ទើរតែរាល់ថ្ងៃ ជាពិសេសពេលយប់ និង ពេលព្រឹកព្រលឹមអាកាសធាតុត្រជាក់​ ព្រម​ទាំង​​រលឹម​ស្រិច ៗបែបនេះបាន ធ្វើឲ្យជំងឺ​នឹកផ្ទះរើឡើងវិញ ជាពិសេស ​នឹកដល់ថ្ងៃភ្ជុំបិណ្ឌ ។ រដូវភ្ជុំបិណ្ឌ​តាម​ផ្ទះ​នីមួយ ៗ តែងតែ​នាំគ្នាធ្វើ​នំអន្សម នំគម នំបត់ នំជាល ជាដើម បើទោះបីជាផ្ទះខ្លះ​មិនបាន ធ្វើ ខ្លួនឯង ក៏មានបងប្អូន​នៅឯស្រុកធ្វើផ្ញើរមកឲ្យញ៉ាំដែរ ។

ថ្ងៃនេះ​សូមណែនាំនំមួយប្រភេទ ដែលមាន​គ្រឿងផ្សំ​និងរសជាតិប្រហាក់ប្រហែល​ទៅនិង​នំស្រុកយើង​នោះ​គឺ កាលៈមេ ។  កាលៈមេគឺជានំផ្អែមមួយប្រភេទ មានរសជាតិផ្អែម​ឈ្ងុយ​ឆ្ងាញ់ មានទំហំប៉ុន ៗ មេ​ជើង​​តែ​ប៉ុណ្ណោះ ។ បើប្រៀបកាលៈមេទៅ​នឹង​នំ​ស្រុក​ខ្មែរយើងវិញ​គឺ​ដូចជានំជាល​ គ្រាន់តែថា កាលៈមេ​គេ​​ប្រើ​ខ្ទិះ​ដូង​ច្រើន​ តែទុក​មិនបានយូរ​ដូចជា​នំ​ជាលនោះទេ  នំជាលយើងអាចទុកបានរាប់ខែ តែ​កាលៈមេ​​​​​​ទុក​បាន​តែបីថ្ងៃប៉ុណ្ណោះ ។

គ្រឿងផ្សំកាលៈមេមាន ម្សៅអង្ករដំណើប ស្ករស និង ខ្ទិះដូង ស្លឹកចេក (តែនៅតំបន់ខ្លះ គេមិនប្រើ​ស្លឹក​ចេក​​ទេ គេប្រើថង់ដើម្បីខ្ចប់)  ។

P7100780 1P7100783 1

 

 

Advertisements

9 responses to this post.

  1. មានពេលចាំងជួយផ្ងើអោយញ៉ាំផង

    Reply

  2. ដូចនំចាំង តែរសជាតិយ៉ាងម៉េចដែរ ?

    Reply

    • ពិតជាដូចនំចាំងមែនលោកខ្មែរលីង តែរសជាតិខុសគ្នា ។ បើញ៉ាំនំចាំងត្រុវមានស្កសរ ឬ ទឹកដោះគោជ្រលក់​តែនំកាលៈមេនេះ មិនបាច់ទេ ព្រោះវាមានរសជាតិផ្អែមស្រេចទៅហើយ ។ អរគុណខ្មែរលីងដែលឧស្សាហ៍មកលេង​។

      Reply

  3. ចេះធ្វើនំច្រើនដល់ហើយបងម្លាញ់។ បើ​មិនយល់ទាស់ទេផ្ញើរឲ្យផ្កាយញ៉ាំផង អាគិគិៗៗៗ

    Reply

  4. ចេះញ៉ាំនំច្រើនបានត្រូវណាផ្កាយ បងអត់ចេះធ្វើទេ គ្រាន់តែចាប់ចិត្តនិងរសជាតិរបស់វា​តែ​ប៉ុណ្ណោះ ។ ម៉េចដែរផ្កាយល្បីថាជិតចូលរោងការហើយមែនទេ ?

    Reply

  5. គ្រាន់តែអានចង់ស្រក់ទឹកមាត់! ហិហិ

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: