គេងមិនលក់

តម្រូវការនៃការសម្រាករបស់មនុស្សម្នាក់ៗ​មិនដូចគ្នាទេ រាងកាយរបស់មនុស្ស ខ្លះសម្រាក បាន តិច ក៏ ស្រស់ថ្លាធ្វើការងារបានល្អ ។ តែសម្រាប់អ្នកមានដែលអាយុតិច សុខភាពមិនល្អ មានជម្ងឺប្រចាំខ្លួន ត្រូវ ការ សម្រាក​​ច្រើន ។ ហើយអ្នកដែលមានអាយុច្រើនក៏មិនសូវសម្រាន្តលក់ដែរ ។

ប្រសិនជាលោកអ្នកជួបប្រទះនូវបញ្ហាគេងមិនដេកមិនលក់​បែបនេះ សូមអនុវត្តន៍តាមវិធីសាស្រ្ត ងាយ ៗ ដូចខាងក្រោមនេះ ៖

– ត្រូវក្រោកពីដំណេកឲ្យបានទៀងទាត់

– រៀបចំបរិយាកាសក្នុងបន្ទប់គេងឲ្យបានល្អ

– គ្រែប្រើសម្រាប់តែដេកប៉ុណ្ណោះ មិនគួរប្រើធ្វើកិច្ចការផ្សេងៗ ដូចជាអានសៀភៅ ឬ ធ្វើការងារនោះទេ ។

– គួរដេកនៅពេលងងុយ ប្រសិនបើដេកមិនលក់ក្នុងរយៈពេល 10 នាទី សូម​ក្រោកពីទៅធ្វើការងារផ្សេង​ ៗ ដែលអាចឲ្យ​សប្បាយចិត្ត ហើយនៅពេលដែលមានអារម្មណ៍ងងុយហើយ​មកដេកម្តងទៀត ។

– ហាត់ប្រាណក្នុងពេលល្ងាចឲ្យបានជារៀងរាល់ថ្ងៃ កុំធ្វើមុនដេកព្រោះនិងធ្វើឲ្យកាន់តែដេកមិនលក់។

– ហាមផឹកកាហ្វេ ទឹកតែ ស្រា ឬ ប៊ីយ៉ែរ ។

– ការងូតទឹកក្ដៅ ផឹកទឹកដោះគោក្ដៅ ការធ្វើម៉ាស្សា ដូចជាការធ្វើសមាធិនឹងជួយឲ្យយើងឆាប់គេង ។

– កុំគេងសងនៅពេលថ្ងៃ ព្រោះនឹងធ្វើឲ្យយើងគេងមិនលក់នៅពេលយប់ ។

– បើមិនចាំបាច់មិនគួរលេបថ្នាំងងុយគេងទេ ។

Advertisements

17 responses to this post.

  1. ខ្ញុំរាល់ថ្ងៃពិបាកគេងណាស់ ព្រោះអត់មានភួយសាច់ដណ្តប់​ 😆

    Reply

    • បូរិន្ទចង់បានភួយសាច់មានឈាមកក្លាក់ឬភួយសាច់ស្ងួតឈាម ឬភួយសាច់របៀបផ្សេង ។
      និយាយទេបូរិន្ទ, ខ្ញុំក៏ដូចបូរិន្ទដែរ ដេកមិនសូវលក់ទេ ព្រោះគិតច្រើនពេក មិនមែនខ្វះភួយសាច់ទេ ។

      Reply

      • សូមកែបន្តិច៖ និយាយទេបូរិន្ទ កែជា ខ្ញុំនិយាយលេងទេបូរិន្ទ ។

  2. រកមួយទៅ នៅម្នាក់ឯងយូរពេកមិនល្អទេ ។ តែភួយដែលបុរិន្ទ​ចង់បាននោះ ដណ្តប់រាល់ថ្ងៃ​មិនបានទេណា ខ្លាចគេងមិនលក់លើសដើម ។

    Reply

  3. ឥឡូវកំពុងតែមានបញ្ហារឿងហ្នឹងដែរ កំពុងតែរកមធ្យោបាយ បញ្ឆោតខ្លួនឱ្យកេងលក់ តែពុំទាន់មានផ្លូវសោះ ចាំមើលសាកមើលតាមដម្បូន្មាន somada មើលខ្លាចកាក់កប ។ អរគុណ somada ដែលបានចែករំលែក!

    Reply

  4. ទទួលបានផលយ៉ាងណា សូមលោកពូជួយប្រាប់ផង ព្រោះខ្ញុំមិនទាន់បានពិសោធន៍ដែរ ។​អរគុណលោកពូដែលឆ្លៀតមកលេង ។

    Reply

  5. ខ្ញុំសង្ឃឹមថានឹងបានប្រយោជន៍មិនខាន គឺផ្អាកផឹកកាហ្វេ,ស្រា, បៀយារ, ទឹកតែហើយ ចាប់ពីថ្ងៃទៅ ។៚

    Reply

  6. បើទោះជាសម្រាន្តមិនលក់ដូចមុន ក៏អាចធ្វើឲ្យសុខភាពលោកពូប្រសើរជាងមុនដែរ ។ មីងប្រហែលជាអង្គុយញញឹមហើយមើលទៅព្រោះពូឈប់ផឹកស្រាអញ្ចឹង ។

    Reply

  7. បើមានមីងគ្រាន់អង្គុយញញឹម ប្រហែលជាមិនសូវមានបញ្ហា កេងទេមើលទៅ តែខ្លាចក្រែង មានមីងអង្គុយរអូររាល់ថ្ងៃ ហើយមិនអាចជួយកិច្ចការបាន ក៏រិតតែធ្វើឱ្យឈឺក្បាល និងរិតតែធ្វើឱ្យកេងរិតតែមិនលក់ ថែមទាំងកិច្ចការក៏មិនបានសម្រេចនោះ ច្បាស់ជារិតតែយ៉ាប់ហើយ ។

    Reply

  8. បងអើយ សម្រាប់អ្នកផ្សេងផ្កាយមិនដឹងហេ តែសម្រាប់ផ្កាយវិញ យប់ណាក៏ដូច​យប់ណាដែរ​មិនសូវគេងលក់នោះទេ បើទោះគេងក៏យល់សប្តិរាល់យប់ មិនដែល​ថាគេងបានស្កប់ម៉្ងៃណា​នោះទេ ធ្វើម៉េចហូវ?

    Reply

  9. អរគុណហើយអ្នកគ្រូពេទ្យ ។ ពេលខ្លះការងារពេលថ្ងៃហៀររហូតដល់ពេលយប់ ងងុយដេកណាស់ដែរតែចេះតែខំបើកភ្នែក ជួនកាលយកឈើចាក់ធ្មេញទល់​ដូចអាថមក្នុងរឿងតុក្កតាថមនិងជើរីអ៊ីចឹង ។​ មិនដឹង​ពេល​ណា​ដេក​បាន​ស្កប់ស្កល់ស្រួលខ្លួនដូចអស់គេទេ ។ តែពេលខ្ឡះមានដេកមិនលក់ដែរ ចឹងចាំយកវិធីដែល​ចុះក្នុងនេះទៅធ្វើ ។ ឲ្យខ្ញុំចោលកាហ្វេយ៉ាងម៉េចបាន បើទើបតែចេះផឹកមិនទាន់បានប៉ុន្មាន​ផង ។

    Reply

  10. ស្មានមានតែ peehs05 ទេ ដែលកេងមិនសូវលក់ ដឹងអីផ្កាយនៅលើដី ក៏កេងមិនលក់ដែរ! មិនអីទេចឹង ទុកឱ្យស្រកតិចសិនទៅ ចាំរកថ្នាំជាក្រោយ ។ យល់សប្តអីខ្លះផ្កាយ ចែកឱ្យដឹងផងបានទេ ?

    Reply

    • ហាក ផ្កាយក៏មានសាច់មានឈាម មាន​បេះដូងដែរតើ រឿងអីមិនចេះគេ​មិនលក់នោះ? គេ​ង​មិន​សូវលក់ស្ទើររាល់ថ្ងៃហើយ លើកលែងតែប្រើថ្នាំ និង​ហត់ខ្លាំងទើបអាចគេង​លក់ តែក៏​នៅ​តែយល់សប្តិ ។ រឿង​ដែល​យល់​សប្តិ​មានច្រើន ជួនកាលឃើញ​រឿង​ដែល​កើត​ឡើង​តាំង​នៅក្មេង​ ពេល​ខ្លះ​ឃើញ​អ៊ំដែល​បាន​ចែក​ឋាន រឺ​ក៏ ឃើញ​វាយ​ពស់​ងាប់​ ច្រើនណាស់ប្រាប់​មិន​អស់​នោះទេ។

      Reply

  11. ផ្កាយដឹងទេថា យល់សប្តិឃើញពស់គឺមានគេស្រឡាញ់ តែចម្លែកណាស់ហេតុអីបានជាផ្កាយ​វាយពស់ឲ្យងាប់អញ្ចឹង អត់ខ្លាចវាខាំទេមែនទេ ?

    Reply

  12. ថ្ងៃនេះយល់សប្តឆ្លងដែន មិនដឹងជាយ៉ាងម៉េច ឃើញទេពអប្សរសាសន៍ ពីលីពីន កំពុងចងពង់ងូតទឹក ស្រាប់តែដើរមករក…..សុំមិននិយាយ ដូចជាមិនគួរជឿងសោះ ! ភ្ញាក់ឡើងយល់សប្តសោះ ហើយភ្លឺភ្នែកចែស ក៏ងើបឡើងបើកអិនធើរណិត ដើរមើលបងប្អូន សុខទុក្ខយ៉ាងណាដែរ ?

    Reply

    • ัយល់សប្ដិចឹង មែនទែនច្រើនអត់ ព្រោះបាននៅក្នុងយល់សប្ដិហើយ ។

      Reply

  13. Posted by marwanly on November 6, 2011 at 2:40 am

    តើខុំ្​ត្រូវរើសមនុស្សដែលស្រលាញ់ខុំ្​ខាំ្លងរីមនុស្សខុំ្​ស្រលាញ់ប្រាប់ខុំ្​ផង

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: