សង្គមត្រូវការមនុស្សល្អ

នេះគឺជាចំណុចខ្លះ​ៗ ដែលខ្ញុំបានដកស្រង់ចេញពីសៀវភៅ “สอนลูกให้เป็นคนเก่ง และ คนดี” “វិធីសាស្រ្តបង្រៀនកូនឲ្យក្លាយជាក្មេងឆ្លាត និង ក្មេងល្អ” ។​

មានការសាវជ្រាវមួយបានបង្ហាញថា បើសិនជាលោកឪពុកអ្នកម្តាយសម្លឹងមើលកូនក្នុង​ផ្លូវ​ណា​មួយនោះ ក្មេងនឹងក្លាយជាមនុស្សប្រភេទនោះតាមតែឪពុកម្តាយគូសវាសឲ្យ ។ សំណួរ​ដែល​យើង​ជួប​ប្រទះ​ជាញឹកញាប់នោះគឺ តើឪពុកម្តាយគួរធ្វើខ្លួនដូចម្តេចដើម្បីជាគម្រូរបស់កូន​ ៗ  ? លោកអ្នក​គឺជា​កញ្ចក់​បង្ហាញ និង ជាគម្រូល្អសម្រាប់ពួកគេ ហើយលោកអ្នក​គួរ​តែជួយ​ពួក​គេ​តាម​របៀប​ណា ?

​ ប្រសិនជាយើងមានបំណងជួយក្មេង ៗ ឲ្យឃើញពីតម្លៃរបស់ខ្លួនគេ លោកឪពុកអ្នក​ម្តាយត្រូវ​តែ​ផ្លាស់​ប្តូរ​ឥរិយាបថដែលអស់សង្ឃឹមចំពោះកូនឲ្យបានសមស្របតាមគុណសម្បត្តិ​ ​និង​ សភាព​ពិតរបស់​កូន ។ លោក​ឪពុកអ្នកម្តាយត្រូវតែបើកចិត្តឲ្យទូលាយ​ដើម្បីទទួលស្តាប់ការ​អធិប្បាយនូវរាល់បញ្ហារបស់កូន​ ៗ ទាំង​ផលវិជ្ជមាន និង ផលអវិជ្ជមាន ។ កុំយកការស្រមើស្រមៃ​របស់​ខ្លួនទៅរួមផ្សំជាមួយក្មេង ។ មាន​លោក​ឪពុកអ្នកម្តាយមួយចំនួន​ដែលមានបំណងចង់ក្លាយ​ខ្លួនជាតារាភាពយន្ត ជាអ្នករៀនពូកែ ឬ ចង់​ធ្វើការ​ផ្សេង ៗ ទៀតតាមដែលខ្លួន​ស្រមើស្រមៃ តែ​ខ្លួនមិនអាចសម្រេចបំណងប្រាថ្នាទាំងនោះបាន ហើយក៏យក​ការស្រមើស្រមៃទាំងនោះ​ឲ្យកូន​ជា​អ្នកសម្រេចជំនួស ដោយ​បង្ខំ​កូន​ឲ្យធ្វើ​តាមការចង់បាន​របស់​ខ្លួន ដែលសូម្បីតែខ្លួនឯងក៏មិនអាចសម្រេចបានផងនោះ ។ ទាំងនេះ​គឺជាបញ្ហាធំបំផុតរបស់ក្មេង​ ៗ ​ដែលពួកគេមកទទួលភារៈទាំងនោះដោយមិនដឹងខ្លួន​ ដោយ​​​មិនទាំងសួរកូនផង​ថា តើកូនចូលចិត្ត ឬ មិនចូលចិត្ត ​តើគេចង់ធ្វើបែបនេះដែរឬ​ទេ ? ​

​ សម្រាប់ក្មេង​ដែលមិនសូវពូកែគិត ចូលចិត្តខាងភាសា​ដែលលោកអ្នកត្រូវគាំទ្រគេ​ឲ្យ​ដើរតាមផ្លួវនេះ តែលោកអ្នកបែរជាបង្ខំឲ្យគេរៀនផ្នែកវិទ្យាសាស្រ្តដែលលោកអ្នកមានបំណងឲ្យ​គេ​ក្លាយជាវិស្វករ វេជ្ជបណ្ឌិត្យ គិលានុបដ្ឋាយិកា ដែលអាជីពទាំងនេះ មិនបានស្ថិតនៅក្នុង​បំណង​ប្រាថ្នារបស់កូន​ ៗ ឡើយ​ ។ មានក្មេងខ្លះក៏បានបោះបង់ជីវិតនៃការសិក្សាក្នុងមួយ​ជីវិត​របស់គេដែលនឹងត្រូវថ្កុំថ្កើង​ មក​បំពេញ​បំណង​ឪពុកម្តាយរបស់គេទៅវិញ ។ ការដែលយើងធ្វើ​ដូច្នេះមានន័យថាយើងបំផ្លាញសុភមង្គល​ក្នុង​ជីវិតរបស់គេដោយដៃយើងផ្ទាល់​ ។

​ យើងត្រូវសម្លឹងមើលកូនរបស់យើងឲ្យបានល្អិតល្អន់​ ត្រូវមើលឲ្យឃើញធាតុពិតរបស់​គេ លោក​ឪពុក​អ្នក​ម្តាយជាច្រើនព្យាយាមពត់បំបែរកូនរបស់ខ្លួន​ទៅតាមអ្វីដែលពួកគេចង់បាន ហើយ​នៅពេល​ដែល​កូន​ធ្វើ​មិនបានតាមបំណងរបស់ខ្លួន ក៏អស់សង្ឃឹមដែលជាហេតុធ្វើឲ្យ​បាត់​បង់​ឱកាស​ដែល​ជា​បំណង​ប្រាថ្នា​ពិត​របស់កូន ។ បញ្ហាទាំងនេះធ្វើឲ្យកូនបាត់បង់ឱកាសផ្ទាល់​ខ្លួន​របស់ពួកគេ ដោយសារ​តែគំនិត​មានៈ​របស់​លោកអ្នកដែលជាឪពុកម្តាយ ឬ អាណាព្យាបាល​នោះឯង ។

​លោកឪពុកអ្នកម្តាយគួរតែស្វែងយល់ពីកូន ៗ ឲ្យបានច្រើន​បំផុតដូចជា ត្រូវស្គាល់​ពី​គុណ​​សម្បត្តិ​ ចំណង់​​​​​​​ចំណូល​ចិត្ត ភាពប៉ិនប្រសព្វរបស់កូន ៗ ជាជាងទៅប្រៀប​ធៀបកូនជាមួយអ្នកដទៃ ដោយ​ជ្រើស​រើស​​​អ្នក​ដទៃមកធ្វើជាគម្រូសម្រាប់កូន ៗ ។

​​ លោកឪពុកអ្នកម្តាយគឺជាគម្រូសម្រាប់កូន ៗ ក្នុងការប្រតិបត្តិខ្លួន ដូចពាក្យចាស់លោក​ពោ​លថា “ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់” ។ កូន ៗ គឺជាឈាមមួយតំណក់របស់យើង ដូច្នោះគេ​ពិតជាមាន​ចំណុច​ជា​ច្រើន​ដែលដូចយើង តែមិនមែនទាំងអស់នោះទេ ។ កូន ៗ មានជីវិត មាន​សាច់​ឈាម​ដែល​ជាកម្ម​សិទ្ធ​របស់​គេ​​ផ្ទាល់ ក្មេង​ៗ ប្រៀបបានទៅនឹងក្រដាសសមួយសន្លឹក​ដែលប៉ះអ្វីវានឹងប្រឡាក់ដាមជាប់មិន​ងាយលាងជម្រះ ឬ លប់ចេញដោយងាយ ៗ ហើយក៏ជាស្លឹកឈើ​ខ្ចីល្វក់​ដែលងាយរហែក និង បំផ្លាញ​បានដោយស្រួលបំផុតនោះដែរ ។

​ ប៉ុន្តែសម្រាប់ក្មេង​ ៗ ខ្លះ​ដែលរៀនមិនសូវពូកែ យើងត្រូវតែព្យាយាម​ជួយគេ ដើម្បីឲ្យ​គេ​ដឹង​ថា​គេ​មិន​មែន​ជាមនុស្សឯកោនោះទេ ។ ទោះបីជាគេមិនមែនជាមនុស្សឆ្លាត​ក៏មិនមែនមាន​ន័យ​ថាគេ​ជាមនុស្ស​គ្មាន​តម្លៃ​ ឬ ក៏ជាមនុស្សឥតប្រយោជន៍សម្រាប់សង្គមនោះទេ ព្រោះ​សង្គមមនុស្សត្រូវ​ការមនុស្សល្អ​ជាង​ត្រូវ​ការ​មនុស្សឆ្លាត ។ យ៉ាងហោចណាស់ក៏អាច​ឲ្យគេ​ក្លាយជាមនុស្សល្អម្នាក់ក្នុងសង្គម ស្គាល់ខុស សា្គល់​ត្រូវ ហ៊ាន​លះបង់ មានទឹកចិត្តឈឺឆ្អាល ព្រមទាំងជាមនុស្សចេះទទួលខុស អត់ធ្មត់ ព្យាយាម ដែលទាំងនេះ​គឺជា​គុណ​សម្បត្តិ​ដែល​សង្គមយើង​ត្រូវការជាទីបំផុត ។

Advertisements

8 responses to this post.

  1. គំនិត្យល្អ កម្ររកបាន! គំនិត្យល្អតែងញាំងចិត្តខ្លួន និងកូនរបស់ខ្លួនឱ្យប្រព្រឹត្តអំពើល្អ គឺការប្រឹងប្រែង រិះរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីជួយជំរុញ លើកទឹកចិត្ត និងឧបត្ថម្ភ កូនគ្រប់ពេលវេលា ឱ្យវាមានឱកាសគ្រប់គ្រាន់ ដើម្បីរៀនសូត្រ វានិងអាចចាប់បាននូវអ្វី ដែលយើងចង់បានមិនខាន យើងត្រូវមានតារាង កាលវិភាគ សម្រាប់វាឱ្យបានត្រឹមត្រូវ ។ ការប្រឹងប្រែងតស៊ូរៀនសូត្រ ជាកត្តាមួយដ៏សំខាន់ សម្រាប់មនុស្សគ្រប់វ័យ មិនថាក្មេង ឬចាស់ កុំអស់សង្ឃឹម កុំគិតថាខ្លួន គ្មានសមត្ថភាព ឬធ្វើមិនបានទេ កុំគិតថាខ្លួនក្រ យើងត្រូវ មានមហិច្ឆតាមុសមុត យើងត្រូវហ៊ានយកដៃអោបភ្នំ ឈោងចាប់ផ្កាយ បើទោះបីជា ធំឬខ្ពស់ យ៉ាងណាក្តី យើងមិនត្រូវរុញរាទេ ! មិនថាអញ្ចឹង?

    Reply

  2. ពិតមែនហើយលោកពូ តែខ្មែរយើងមួយចំនួនតូចគាត់មិនសូវគិតដល់ចំណុចនោះទេ គាត់ច្រើន​គិត​​តែថា​ “ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់” ដូច្នេះបើគាត់ធ្វើស្រែ កូនគាត់​ក៏​ធ្វើ​ស្រែ​ដូច​គាត់ដែរ ។ តែទោះបីជាយ៉ាងណាក៏សូមសរសើរលោកឪពុកអ្នកម្តាយភាគច្រើន​ដែលគាត់​ព្យាយាមលះបង់ស៊ីអត់ស៊ីឃ្លាន ដើម្បីឲ្យកូនគាត់បានរៀនសូត្រខ្ពង់ខ្ពស់​ កុំឲ្យពិបាកវេទនា​ដូចគាត់ទៀត ។ គាត់ស៊ូលំបាកជំនាន់គាត់ តែគាត់ចង់ឃើញ​ជំនាន់កូនចៅ មានស៊ីគ្រប់គ្រាន់​មិន​លំបាកវេទនាដូចពួកគាត់ទៀត ។
    អរគុណលោកពូដែលចូលរួមផ្តល់គំនិតល្អ ៗ ដល់ក្មេង​ៗ ជំនាន់ក្រោយ​។

    Reply

  3. ប្រពន្ធល្អ កម្ររកបាន ធ្វើយ៉ាងម៉េចបានប្រពន្ធចេះដឹងចឹងទេខ្ញុំ

    Reply

    • អត់ខ្វះទេបុរិន្ទ ។ ខ្វះអីប្រុសពេញដីស្រីពេញនគរ ។ និយាយដូចអត់សង្ឃឹមអាម៉េចទេ ។

      Reply

  4. បុរិន្ទថ្ងៃនេះលេងពាក្យណាស់ហ្ន៎ ! អរគុណដែលបានសរសើរ ។

    Reply

  5. ចាំជួយរកទុកមួយឱ្យផងចឹង!

    Reply

  6. ជាការពិត​ បើ​សង្កម​មាន​មនុស្ស​ល្អ​ច្រើន​នាក់ សង្គម​នឹង​មិន​ប្រឈម​នឹង​បញ្ហា​ពុក​រលួយ​ឡើយ​ ប៉ុន្តែ​ ខ្ញុំ​សង្គេត​ឃើញ​ថា​ សង្គម​ខ្មែរ​បច្ចុប្ននេះ​ សូម្បីតែ​គ្រូ​បង្រៀ​ ដែល​ជា​អ្នក​អប់រំ​សិស្ស​ឪ្យ​ក្លាយ​ជាមនុស្ស​ល្អ​ តែ​មាន​គ្រូ​ប្រងៀន​មួយ​ក្តាប់​ មិន​បាន​ប្រើប្រាស់​កោរពកុសល្យ​របស់​ខ្លួន​ឡើយ​ តែ​បែរ​ជា​បង្រៀន​ឲ្យ​កូនសិស្ស​នូវ​ដំបូន្មាន​មិន​ល្អ​ ដូច​ជា​យក​លុយ​ពី កូន​សិស្ស​ ដើម្បី ផ្តល់​នូវ​ពិន្ទូ​ល្អ​ទៅ​វិញ​។ ចំណែក​មន្រ្តី ជាន់​ខ្ពស់​វិញ​កំពុង​ជិះជាន់​ប្រជាពលរដ្ឋ​ក្រី​ក្រ ទៅវិញ​។​

    Reply

  7. រឿងគ្រូពុករលួយ មិនរលួយ មកពីរដ្ឋាភិបាល មិនគិតគូរមិនអើពើ នឹងវិស័យសិក្សាអបរំ តែម្តង ពីព្រោះថា បើកូនចៅខ្មែរយើង ឬខ្មេរយើងបានរៀនសូត្រ គ្រាន់បើទៅ គេបោកប្រាស និងបន្លំមិនបាន ចឹងហើយបានជាគេ មិនឱ្យមានការសិក្សាបានល្អនោះ ! មិនថាអញ្ចឹង ? យើងគួរតែក្រោកឡើង ទាមទារហើយទើបបាន នៅស្ងៀមមិនបានទេ !

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: