សម្រកទម្ងន់ដោយប៉េងប៉ោះ

69R5VCAXNJ9D7CAUSHESGCAJV2XFCCAJMYI57CAN00PSZCA36OC87CA9BIOCCCAEN9FUNCA6V4P15CALZC16UCALCVUS6CA4LYO1TCARYDVXRCARG9IAFCA9VMK38CANQ41TPCAWAUK10CAEXJLQ3NOFRSCA9ZT6BKCA9ASIPHCAVB1OIWCA8O0GP9CADAEL0RCA4MCOL7CA8RN8RUCANMXM47CA4S7YFCCA5DAZ79CAF7KDCNCAE8EJPMCAGC70MHCAAS52JBCAP96T82CA8SSZPDCAGYM9WECA0DLYK7 6Z7J0CALIT9BGCAN1GWZXCADLPA05CAWWOZ6PCADTES6BCA6HQUGPCANSWA3XCA8G7OXICA0IWSHNCAAE5JOOCAJ45LTWCA7S8VZMCA89MXLICAMQQDU1CAN29OM9CAN3KGUDCARYE3KZCA0B2G2Z

តើការអធិប្បាយខាងក្រោមនេះ ពិត ឬ មិនពិត ? តើប៉េងប៉ោះមានផល​ប្រយោជន៍​សម្រាប់​រាង​កាយ​របស់​យើងយ៉ាងដូចម្តេចខ្លះ ?

ប៉េងប៉ោះជាប្រភេទបន្លែមួយប្រភេទដែលជួយឲ្យអាហាររបស់យើងមានសម្រស់ស្រស់ស្អាតបានមួយ​កម្រិត​ទៀត​ដោយសារតែមានព័ណ៌ដែលគួរឲ្យទាក់ទាញ ។ គេអាចយកប៉េងប៉ោះទៅធ្វើម្ហូប អាហារ​បាន​ជា​​​ច្រើន​មុខដូចជា បុកល្ហុង សាឡាត់ និង ញាំផ្សេង ៗ ទៀតជាច្រើន ។ ឥឡូវនេះប្រជាជន​ថៃបានយក​បែរ​មកចាប់អារម្មណ៍នឹងប៉េងប៉ោះយ៉ាងខ្លាំង ដោយសារតែមានការស្រាវជ្រាវបានបញ្ជាក់ឲ្យដឹងថា ប៉េង​ប៉ោះ​​នេះមានធាតុសំខាន់ ដែលជួយបន្ថយកាត់បន្ថយអត្រានៃជម្ងឺមហារីកនឹងជួយឲ្យសម្រស់​ក្មេង​ជាង​វ័យ ។ ជាពិសេសទៀតនោះគឺប៉េងប៉ោះអាចជួយបញ្ចុះទម្ងន់ខ្លួន និង ជួយផ្លាស់ប្តូរអ័រម៉ូនក្នុងរាងកាយ ដើម្បី​ឲ្យ​រាង​កាយ​​កាត់បន្ថយការញុំានំ និង ចំណីអាហារផ្សេង ៗ បានយ៉ាងមានប្រសិទ្ធិភាព ។

អ្នកជំនាញផ្នែកអាហារបានឲ្យដឹងថា ប៉េងប៉ោះនេះជាអាហារមួយប្រភេទដែលជួយមនុស្សធាត់ និង អ្នកដែលមានជម្ងឺធាត់ ដោយមិនចាំបាច់អត់អាហារ ឬ ហាត់ប្រាណរហូតដល់ធ្វើឱ្យអស់កម្លាំងខ្លាំង ពេក នោះ​ទេ ។ ចំណែកអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យរីត្រតឹង ប្រទេសសហរដ្ឋអាមេរិក បានសិក្សាពីស្រី ១៧ នាក់ ដោយឱ្យញុំាសែនវិជ ដែលបានដាក់ការ៉ុត ឬ ប៉េងប៉ោះជាស្នូលអាហារ ។ លទ្ធផលបាន​បង្ហាញ​​ថា អ្នកញុំាសែនវិជដែលមានស្នូលប៉េងប៉ោះ នឹងធ្វើឱ្យឆ្អែតយូរបំផុត ហើយ​មិនសូវ​ពិបាក​ទៅរក​របស់​ញុំាផ្សេង ៗ ទៀត​ដែលជាដើមហេតុនៃជម្ងឺធាត់នោះទេ ។ ប្រធានគម្រោងការស្រាវជ្រាវជឿជាក់ថា នេះ​មកពីប៉េងប៉ោះមានធាតុផ្សំដែលជួយឲ្យ​កំរឹតអ័រម៉ូនមិនសូវឃ្លាន ដូច្នេះការចុះទម្ងន់ខ្លួន ឬ កាត់​បន្ថយ​​​ជម្ងឺធាត់ ប៉េងប៉ោះអាចជួយ​លោក​អ្នកបានដោយមានប្រសិទ្ធិភាពបំផុត ។

​ ប្រសិនយើងទទួលទានប៉េងប៉ោះ តាមជំនឿរបស់ខ្លួន ដោយ​មាន​ជឿថាញុំាប៉េងប៉ោះ​ហើយ​នឹង​ធ្វើ​ឱ្យ​សាច់​ឈាមស្អាត ព្រោះលោកឪពុកអ្នកម្តាយបានណែនាំមកតាំងពីនៅក្មេង ៗ ។ តាមពិត ប៉េងប៉ោះ​មាន​ប្រយោជន៍​លើសពីអ្វីដែលបានគិត​ទៅទៀត ។

ប្រភព : http://www.siamhealthtoday.com/บทความสุขภาพ/ลดน้ำหนักตัว-ด้วยมะเขือเทศ.html

Advertisements

8 responses to this post.

  1. អត់ជឿរទេ
    ឲ្យតែញ៉ាំគឺឡើងទម្ងន់ហើយ

    Reply

  2. សាកជឿសិនទៅ ញ៉ាំដូចគេរៀបរាប់ខាងលើមួយខែពីរខែមើល ប្រញាប់តែបដិសេធ ។​តែបើ​ញ៉ាំហើយឡើងគីឡូមែនកុំភ្លេចថតរូបចែកអ្នកភូមិយើងមើលផងណា ។

    Reply

  3. យ៉ាងម៉េចហើយ ភ្លៀងទេនៅហ្នុង​ ? ជន់លិចអស់ហើយនៅឯណេះ ។ ប៉េងប៉ោះដាំមួយចំការលិចរលួយអស់ហើយ ។ ឱ!​ ធម្មជាតិអើយ !!!!!

    Reply

  4. សួស្តីសួនវិចារ ភ្លៀងរាល់ថ្ងៃ ទាំងថ្ងៃទាំងយប់​ចង់ទៅណាក៏ពិបាកដែរ ។ អានព័ត៌មានឃើញ​ទឹកលិចនៅស្រុកយើងពិតជាលំបាកចិត្តជំនួស ស្រុកគេលិចមានអ្នកជួយគញរប់ទិសទី ហើយប្រជាជនគេនៅតែស្រែកថាលំបាក ចុះទម្រាំស្រុកយើង បងប្អូនប្រជាជន​យើងមិនដឹង​ជាគាត់ពិបាកចិត្តយ៉ាងណានោះទេ ! ​

    Reply

  5. ចង់សម្រកដែរ តែមិនសូវចេះញ៉ាំប៉េងប៉ោះទុំសោះ

    Reply

  6. បើមិនចេះញ៉ាំប៉េងប៉ោះទុំ ញ៉ាំអាខ្ចីក៏បានដែរ ។

    Reply

    • ញ៉ាំបានទាល់ជាមួយ​ពងទាចៀនត្រីប្រមា សាច់គោអាំងអីបានញ៉ាំ បើសុខៗញ៉ាំទទេ​មិន​កើតហេ

      Reply

  7. អូ​! ផ្កាយនៅសុខ​ៗ ម៉េចក៏និយាយដល់ម្ហូបដែលបងចូលចិត្តអញ្ចឹង ដឹងទេខានញ៉ាំវាយូរ​ហើយ កូរពោះហើយខ្ញុំ ។

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: