ទឹកជន់បុណ្យ…

អត់ដឹងថាទឹកជំនន់នៅស្រុកយើងស្ថិតនៅកម្រិតណាហើយទេ ព្រោះតាមបណ្ដាសារព័ត៌មាន ខ្មែរមិនឃើញមានអ្វីប្លែកពីរឿងនេះសោះ ។ ទោះយ៉ាងណា បន់សូមកុំឲ្យដូចថៃ ។ នៅស្រុកថៃ ទឹកជំនន់កំពុងវាយលុកសម្បើមណាស់ ។ អាជ្ញាធរគេកំពុងមានវិធានការទប់ស្កាត់ ។ គិតទៅ ប្រទេសជឿនលឿនគ្រាន់បើដែរ តែនៅតែមិនអាចទប់បានពីគ្រោះធម្មជាតិនេះ ។ បានន័យថា ការខូចខាតទាំងជីវិតមនុស្ស និងទ្រព្យសម្បតិ្ត ។ ចំនួនមនុស្សស្លាប់ដោយគ្រោះទឹកជំនន់មក ទល់ពេលនេះគេច្រើនជាងយើងបន្ដិច ។ តែការខូចខាតទ្រព្យសម្បត្តិ ទំនងគេខូចច្រើន​ជាង​យើងឆ្ងាយណាស់ ព្រោះគេមានរោងចក្រ និងតំបន់ឧស្សាហកម្មច្រើនជាងយើង ។

មានអ្នកខ្លះថា ទឹកជំនន់នៅស្រុកថៃមានសភាពធ្ងន់ធ្ងរបែបនេះ បណ្ដាលមកពីគេមានទំនប់ វារីអគ្គិសនីច្រើន ។ ដោយខ្លាចអត់ទឹកប្រើប្រាស់សម្រាប់ស្ថានីយ៍នីមួយ ៗ ពេលភ្លៀងមក គេខំ​បង្ខាំងទឹកទុក ។ លុះពេលភ្លៀងច្រើនខុសប្រក្រតី ធ្វើឲ្យទឹកចាស់ និងទឹកថ្មីកាន់ តែ​ច្រើន​ឡើង ៗ និងម្យ៉ាងទៀតសមុទ្រទឹកនាចទៀត ធ្វើឲ្យល្បឿនទឹកហូរចុះសមុទ្រយឺត ។ នេះហើយបានជា​ទឹកជំនន់​នៅ​ថៃមិនទាន់ស្រាកស្រាន្ត និងពេលនេះទឹកជំនន់កំពុងវាយលុកចូលក្រុងបាងកក​ហើយ ។

ទិន្នន័យត្រួសៗ ទឹកជំនន់នៅប្រទេសថៃបានវាយលុកខេត្ដចំនួន ៦២ ខេត្ដ ៦២១ ស្រុក ។ ចំនួនអ្នក​ស្លាប់ដោយទឹកជំនន់នៅប្រទេសថៃបានឡើងដល់ ៣២០ នាក់ បាត់ខ្លួន ៣ នាក់ ទទួលរងគ្រោះមានចំនួន ២.៧៩៨.៦៨៩ គ្រួសារ គិតជាមនុស្ស ៩.០២៨.៦២៤ នាក់ (ទិន្នន័យថ្ងៃទី ២០ តុលា ២០១១ ពីគណកម្មការគ្រប់គ្រងគ្រោះ​មហន្ដ​រាយ​) ។

Flood in Thai 2011a

ចំណែកការខូចខាតខាងខ្មែរ​យើងសូមរំលែកទុកភារៈសម្រាប់ប្រិយមិត្ដជួយបំភ្លឺផងចុះ​ …

សូមចូលរួមរំលែកទុក្ខចំពោះអ្នករងគ្រោះ​ ទាំងខ្មែរទាំងថៃក្នុងគ្រោះធម្មជាតិនេះផង ​។

អត្ថបទទាក់ទង៖

  1. ទឹកលិចផ្ទះ…
  2. ទឹកជំនន់នៅបាត់ដំបង
  3. កម្ពុជាត្រៀមវាយ…
  4. ទឹកជំនន់ខូចខាត…
  5. មន្ត្រីកម្ពុជាចុះ…
  6. ជំនន់ខេត្តនន្ទបុរី…
  7. ទិដ្ឋភាពទឹកជំនន់នៅប្រទេសថៃ…
Advertisements

10 responses to this post.

  1. ខ្ញុំគិតថា
    ទំនប់ទប់ទឹកច្រើនឡើងៗ យូរៗទៅធ្វើអោយស្ទឹង ទន្លេរ អូរ ប្រឡាយកាន់តែរាក់ទៅៗ
    ក៏ជាកត្តាមួួយនាំអោយទឹកឆាប់លិចរាចរាលដាលដែរ គ្រាន់តែភ្លៀងបន្តិចបន្តួច ។

    Reply

    • មែនហើយលោកachharia បើសិនជាគ្មានទំនប់ទឹកអាចឆាប់ស្រក ។ មានអ្នកវិភាគទៅលើ​បញ្ហានេះថា មកពីធ្វើទំនប់ទើបបណ្តាលឲ្យឆ្នាំនេះធ្ងន់ធ្ងរជាងឆ្នាំមុន ៗ ។

      Reply

  2. នេះមិនខុសពីខ្ញុំនិយាយទេ ទំនុបទឹកគេទប់ខាងលើនិងខាងក្រោម រឿងអីមិនចាល់ តើទំនប់ហ្នឹងចំណេញប៉ុណ្ណា ខាតប៉ុណ្ណា ឃើញហើយ ហើយនិងការកាប់ព្រៃឈើអស់ នៅពេលភ្លៀងមក ទឹកត្រូជនពេញវាល ពេញស្ទឹង ពេញអូរ មួយរំពេច ដោយគ្មានដើមឈើ ដើម្បីស្រូបយកទឹកភ្លៀងនោះ កាលខ្ញុមរស់នៅក្នុងព្រៃ តំបន់ចន្លោះប៉ៃលិននិងភ្នំម៉ាល័យ ខែវស្សាភ្លៀងសឹងរាល់ថ្ងៃ តែមិនសូវឃើញមានទឹកទេ បើជនក៏មិនយូរដែរ តិចបាត់អស់ហើយ ដើមឈើស្រូបយកអស់ អ្នកវិទ្យាសាស្រ្តគេនិយាយមិនខុសទេ ។

    Reply

  3. អរគុណណាស់លោកពូ មនុស្សយើងបំផ្លិចបំផ្លាញធម្មជាតិយូរមកហើយ ឥឡូវដល់​ពេល​ដែល​ធម្មជាតិសងសឹកវិញហើយ ។ មិនយូរទេលោកយើងនេះ​នឹងពោរពេញទៅដោយទឹក​គ្រប់ទីកន្លែងមិនខាន ហើយមិនយូរមិនឆាប់ក៏ដល់ពេលដែលផែនដីក្លាយទៅជាផែនទឹកជាក់​ជាមិនខាន ។

    Reply

  4. ស្រុកខ្ញុំស្រួវអត់ប៉ះពាល់អីទេ។

    Reply

  5. ជួយត្រេកអរផងបុរិន្ទ និយាយអញ្ចឹងស្រុកបុរិន្ទនៅខេត្តណាដែរ ?

    Reply

  6. មានចែកចាយសៀងភៅ កិច្ចព្រមព្រៀងក្រុងប៉ារីស ស្តីអំពីបញ្ហាកម្ពុជា ២៣ តុលា ១៩៩១ ឥឡូវនេះ គម្រប់ ២០ ឆ្នាំហើយ ២៣ តុលា ២០១១ សូមមើលនៅប៉ុស http://khm4education.wordpress.com

    អាន មើល យក ចែកចាយ ក៏បាន (Free!)

    Reply

  7. អរគុណលោកពូដែលបានចែកចាយឯកសារដ៏មានតម្លៃនេះឲ្យកូនខ្មែរគ្រប់រូបបានដឹង ។

    Reply

  8. មើលទឹកជំនន់នៅបឹងកកថ្ងៃនេះ គួរអោយខ្លាច លិចជិតអស់ហើយបឹងកក មើលទៅដូចទឹកកណ្តាលទន្លេចឹង យន្តហោះលិចជិតផុតកង់ហើយ យ៉ាងម៉េចចេះ ឆ្នាំនេះ ខ្ញុំទាយតែស្រុកខ្មែរ តែស្រុកថៃគ្រោះថ្នាក់ជាងស្រុកខ្មែរឆ្ងាយណាស់ ! ចុះសូម៉ាដា យ៉ាងណាដែរ មានចានដែកជិះដូចគេទេ ?

    Reply

  9. នៅក្បែរកន្លែងដែលខ្ញុំរស់នៅនេះក៏មានទឹកលិចដែរ តែអត់លិចដល់ខ្ញុំទេ ។

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: