ថៃអនុម័តនាំគ្រឿងបរិភោគពីក្រៅ

ពេលនេះទឹកជំនន់កំពុងវាយលុកតំបន់ឧស្សាហកម្មរបស់ប្រទេសថៃ ។ ទីតាំងផលិតមួយចំនួនត្រូវទឹកជន់លិច នាំឲ្យកម្លាំងផលិតត្រូវធ្លាក់ចុះ ។ កម្រិតផលិតគ្រឿងឧបភោគបរិភោគនៅប្រទេសថៃអាចផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុកនិងនាំចេញទៅលក់ក្រៅប្រទេស ។ ជាអាទិ៍ មុនទទួលរងគ្រោះ ក្នុងមួយខែ ៗ ថៃនាំពងមាន់ទៅលក់នៅក្រៅប្រទេសដប់លានពង ។  នៅថ្ងៃទី ៣០ តុលា ២០១១ រដ្ឋាភិបាលថៃបានសម្រេចឲ្យនាំចូលគ្រឿងបរិភោគពីបរទេសមកវិញ ។ ស្អែកនេះពងមាន់បីលានពងនិងទឹកបរិសុទ្ធរាប់ហ្មឺនដបនឹងត្រូវនាំចូលពីបរទេស ដូចជា ម៉ាឡេស៊ី…។ ថៃធ្លាប់តែនាំចេញគ្រឿងឧបភោគបរិភោគទៅក្រៅប្រទេស ដល់ពេលទិញរបស់អស់ទាំងនោះចូលមកវិញមើលទៅប្រទេសគេហាក់ដូចជាខ្វល់ខ្វាយខ្លាំងណាស់។ មុននឹងអនុម័តរឿងនាំចូលរបស់ខាងលើនេះគេមានការពិចារណាល្អិតល្អន់ណាស់ ។ ចំណុចសំខាន់គឺសុវត្ថិភាពចំណីអាហារ ព្រោះគេខ្លាចក្រែងមានមេរោគមកជាមួយទំនិញនាំចូលទាំងនោះ ។ ប្រការនេះមើលទៅប្លែកពីខ្មែរយើងដែលទាំងពេលមានគ្រោះធម្មជាតិទាំងពេលមិនមានគ្រោះអ្វីសោះក៏យើងនាំចូលសឹងទាំងអស់ដែរ សូម្បីតែបន្លែនិងសាច់សត្វចិញ្ចឹមភាគច្រើនដែលក្នុងស្រុកមានលទ្ធភាពផលិតបាន ក៏យើងត្រូវពឹងការនាំចូលពីប្រទេសជិតខាងដែរ ។

រឿងពាក់ព័ន្ធ

Advertisements

One response to this post.

  1. គួរអោយសោកស្តាយណាស់ដែរ នេះប្រហែលមកពី ទឹកជំនន់ហ្នឹងមកទទួល នាយករដ្ឋមន្ត្រីថៃថ្មីទេដឹង ? ម្យ៉ាងទៀតឮថានៅថៃនេះ តម្លើងគ្រឿងក្នុងកំព្យូទ័រ (Harddrive) ច្រើនជាងគេ (60%) លើពីភពលោកផង ។

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: