ទំនិញថៃឡើងថ្លៃ

ក្រោយពីមានម៉ាស៊ីនថតវីដេអូមិនទាន់បានមួយឆ្នាំផង ខ្ញុំត្រូវថែមហាឌីសបន្ដបន្ទាប់ចំនួន​បួនហើយ​មកទល់​ឥឡូវ​នេះ ។ ហាឌីសទើបថែមថ្មីមានចំណុះ ១ធីប៊ី (TB) ។ មុននឹងទិញមួយលើកចុងក្រោយនេះ ខ្ញុំពិចារណាច្រើន​លើក​ច្រើនសាររឿងម៉ាក្សរបស់វា ។ ទៅហាងលើកដំបូងចាប់ចិត្ដ ហាឌីសក្នុង (Internal Hard Disk) ដែលមានចំណុះ ២ ធីប៊ី ហើយសម្រេចចិត្តយកមួយហ្នឹង ។ នៅលើស្លាក តម្លៃ 2850 បាត តែនៅតុគិតលុយ តម្លៃ ៣៤៥០ បាត ។ ខ្ញុំភ្ញាក់ព្រើត ព្រោះខុសគ្នា ៦០០ បាត ឬ ២០ ដុល្លារ ច្រើន​ដែរ ព្រោះបើនៅខ្មែរ នាំកូនឡើងសុរិយាញ៉ាំស៊ុបបានមួយដងដែរ ។ អ្នកលក់គេថាទើប​តែឡើងមួយម៉ោងមុននេះទេ ព្រោះទឹកជំនន់លិចរោងចក្រ ។ ខ្ញុំដូរចិត្ដមករកមើលម៉ាក្សផ្សេង ។ ទីបំផុតមកចាប់ចិត្ដហាឌីក្រៅ (External Hard Disk) ១ធីប៊ី វិញ ។ មួយម៉ាក្ស បេហ្វឹឡូ (Baffalo) និងមួយទៀតម៉ាក្ស ស៊ីហ្គេត (Seagate) ។ ហាឌីសដែលខ្ញុំមានរួចមកហើយជាម៉ាក្ស បេហ្វឹឡូ និងអេស៊ើ (Acer) ។ ម៉ាក្ស បេហ្វឹឡូ ប្រើធន់គ្រាន់បើ មិនដែលមានបញ្ហាអ្វីទេ ចំណែកអេស៊ើក៏​ដូចជាមិនអីដែរ ថែមទាំងស្ងាត់ទៀតផង ។ តែដោយឮអ្នកប្រើមួយចំនួនថា ម៉ាក្ស ស៊ីហ្គេត ជាម៉ាក្សល្បី ទើបដូរចិត្ដយកម៉ាក្ស ស៊ីហ្គេត ។ ទាំងស៊ីហ្គេត ទាំងបេហ្វឹឡូ មានតម្លៃ​ប្រហាក់​ប្រហែល​គ្នាគឺ ២៩៩០​បាត និង ២៨៩០បាត (តម្លៃថ្ងៃទី ២៦ តុលា ២០១១) ។ រំលងបាន​មួយសប្ដាហ៍ ខ្ញុំត្រូវធ្វើដំណើរទៅទីរួមខេត្ដ រួចឆៀងចូលហាងកុំព្យូទ័រមួយភ្លែតរកទិញហ្រ្វី (Electrict Outlet) ជាហាងដែលទិញហាឌីសពីថ្ងៃមុន ។ តម្លៃហាឌីសបានឡើងទាំងអស់ គឺឡើង ប្រហែល ៦០០ បាត ។ ហាឌីសដែលពីថ្ងៃមុនពេញទូរ ថ្ងៃដែលខ្ញុំទៅលើកក្រោយនេះ អស់រលីងទៅហើយ ។ មូលហេតុដែលឡើងថ្លៃនិងទំនិញអស់ពីស្ដុក អ្នកលក់ថា មកពីកន្លែងផលិតត្រូវទឹកលិច។

External Hard DisksSeaGate

សារនេះចង់ជម្រាបដល់អ្នកប្រើកុំព្យូទ័រទាំងអស់ដែលចង់រកទិញគ្រឿងកុំព្យូទ័រនាពេលនេះគួររង​ចាំបន្ដិចសិន ឬត្រូវហាមកុំព្យូទ័រកុំអាលខូច ព្រោះគ្រឿងបន្លាស់កំពុងឡើងថ្លៃ ។

Advertisements

9 responses to this post.

  1. ទិញអាហ្នឹងច្រើនម្លេះ ដាក់អីខ្លះទៅ ?

    Reply

  2. ពិមុនក៏គិតថាអញ្ចឹងដែរ ។ តែដល់ទៅមានកាមេរ៉ាថតរូប ថតវីដេអូ និងពេលខ្លះមានចម្រៀង​រឿងវីដេអូ ខ្ញុំក៏ចេះតែចម្លងទុក ហើយបើលុបចោលស្តាយ​ដល់យូរទៅទិ​ន្នន័យច្រើនទៅៗ ហេតុហ្នឹងទើបពង្រីកផ្ទះ ។
    អរគុណលោកពូ

    Reply

  3. External Hard Disk ខាងខ្ញុំហៅកាត់ថា អិចហាដឌិស្គ ។
    ប្រើអាធំៗ ចាប់ពី១ធីប៊ីទៅ ស្រៀវតែពេលវាធ្លាក់រឺខូច បាត់បង់
    ទិន្នន័យអស់ម្ដងៗក៏ច្រើនៗដែរ ។

    Reply

  4. ហៅ អិចហាដឌិស្ក ដូចជាពិរោះម្យ៉ាងដែរ ហើយស្រួលមាត់ផង ។ ខ្ញុំមិនដឹងថាអ្នកផ្សេងហៅថាម៉េច ខ្ញុំក៏ហៅដូចដែលសរសេរខាងលើទៅ ។
    រឿងអាយុកាលប្រើការនេះ​ ខ្ញុំចេះតែគិតដែរថា បើវាខូចនោះ ខ្ញុំបាត់អស់ហើយ ។
    និយាយអញ្ចឹង តាមដែលដឹងតាមលោកពូ Lovepeech05 និងតាមសារព័ត៌មាននានាថាថៃជាកន្លែងផលិតធំខាងគ្រឿងក្នុងកុំព្យូទ័រ តើនៅខាងលោក achharia គ្រឿងអស់ហ្នឹងឡើងថ្លៃទេ ចាស?

    អរគុណចាស

    Reply

    • នៅខាងខ្ញុំ គ្រឿងអស់ហ្នឹងមិនមានឡើងថ្លៃទេ
      មានតែកំពុងចុះថោកដោយការលក់ដេញជើងគ្នា ។
      ពីមុនខ្ញុំសង្វាតដោនឡូដអ្វីៗយកទុកដែរ តែដល់អីឡូវ
      គិតថា ចំឡងតែតំណទៅបានហើយ ចង់បានអ្វីទៅយក
      បានភ្លាមៗ …ដោនឡូដយកមកបានភ្លាមៗ ។
      របស់គេទុកនៅលើមេឃដូចរបស់យើងស្រាប់ៗដែរតើ 😀

      Reply

  5. Posted by Web on November 7, 2011 at 2:33 pm

    good job!

    Reply

  6. ពីមុនមានត្រឹម ៤ជីកាបៃ ហ្នឹងចាត់ទុកថាធំណាស់ តែឥឡូវគេមានដល់ថ្នាក់ហ្នឹងផង ។ ជឿនលឿនមែន ។

    Reply

  7. ច៎ាស ពិតមែនហើយ

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: