កោសខ្យល់

ការកោសខ្យល់គឺជាទម្លាប់ទូទៅមួយសម្រាប់ប្រជាជនខ្មែរ តែក្មេង ៗ ឥឡូវ​នេះ ភាគ​ច្រើន​គេមិន​កោស​ទេ​ព្រោះមានថ្នាំពេទ្យសម្រាប់ព្យាបាលជម្ងឺ ។ តែជំនាន់ខ្ញុំ ត្រូវតែកោសព្រោះមិនសូវសម្បូរ​ថ្នាំពេទ្យ បើ​ឈឺ​ខ្លាំង​​គឺកោសខ្យល់ហើយម៉ាក់ឲ្យលេបថ្នាំប៉ារ៉ាមួយគ្រាប់រួច សម្ងំគេងមួយសន្ទុះទៅពេលភ្ញាក់ឡើង ពិត​​​ជា​ស្រួល​​ខ្លួនជាមិនខាននោះទេ ។ ការកោសខ្យល់នេះជាទម្លាប់អាក្រក់មួយ សម្រាប់រូបខ្ញុំទៅហើយ មិនដឹងថាបងប្អូនអ្នកភូមិ​យើង​ដូចខ្ញុំ​ដែរ​ឬ​ទេ ? បើសិនជាឈឺ(ផ្តាសាយ​តូច-ធំ) ទោះជាលេបថ្នាំអស់ ប៉ុន្មានក៏មិនជាដែរ ទាល់តែកោសទើប​ជា ។ ទោះបីជាដឹងថាកោស​ទៅវាឈឺ ហើយ មាន​ស្នាម​ជាំ​រាប់អាទិត្យក៏ដោយ ក៏សុខចិត្ត​ដែរ ។ ​ធ្លាប់តែឮលោកព្រហ្មម៉ាញនិយាយរឿងកំប្លែងពីរឿងកោសខ្យល់នេះ សា្តប់ហើយក៏សើចគិតថាជា​រឿង​ដែល​គាត់ប្រឌិតឡើងសម្រាប់ឲ្យបងប្អូនយើងសើចតែប៉ុណ្ណោះ តែដឹងអីពេលនេះជួបខ្លួនឯងហើយ ។​ ​ដោយ​សារតែអាកាសធាតុផ្លាស់ប្តូរញឹកញាប់ធ្វើឲ្យខ្ញុំផ្តាសាយធំត្រឡប់មកពីធ្វើការក៏កោសខ្យល់ ហើយ​សម្ងំ​​គេង មួយសន្ទុះ ដោយមិនអស់ចិត្តគ្រួសារ(ស្វាមី) របស់ខ្ញុំក៏នាំទៅមន្ទីរពេទ្យ ព្រោះខ្លាចឆ្លងដល់កូន ៗ ។ ទៅដល់មន្ទីរពេទ្យ គ្រូពេទ្យឃើញស្នាម​ជាំនៅលើខ្លួនរបស់ខ្ញុំ គាត់ហាក់ដូចជាភ័យស្លត់ចិត្ត ហើយ​ក៏​សួរ​ខ្ញុំថា មានរឿងអី ត្រូវគ្រួសារធ្វើបាប​មែនទេ ? ខ្ញុំក៏ឆ្លើយប្រាប់គាត់ថា មិនមែនទេ ។ គាត់​ក៏​និយាយ​បន្តរបៀបលួងលោមយើងថា មានបញ្ហាអីនិយាយប្រាប់គាត់​មក បើគាត់អាចជួយដោះស្រាយ​គាត់​នឹង​ជួយ​ មិនបាច់ខ្លាចក្រែងចិត្តអីទេ ។ ​ខ្ញុំព្យាយម​និយាយ​ពន្យល់គាត់ជាច្រើនតែគាត់នៅតែសម្តែង​ទឹកមុខ​ឆ្ងល់​​កាន់តែខ្លាំង(សង្ស័យតែ​ភាសាថៃខ្ញុំប្រើមិនបានហើយមើលទៅ យ៉ាប់ហើយខ្ញុំ) ។ ដោយមិនអស់ចិត្ត​និង​ស្នាមជាំលើខ្លួនរបស់ខ្ញុំគាត់ក៏នហៅ​គ្រួសាររបស់ខ្ញុំទៅសួរបញ្ជាក់ ទម្រាំតែដឹងរឿង មួយ​សន្ទុះ​ធំ​ឯណោះ (នៅសុខ ៗ ឲ្យគេហៅ​ស្វាមីទៅ​សួរចម្លើយលេង) ។ តែមិនអីទេវាទុកជា​មេរៀន​សម្រាប់​ថ្ងៃ​ក្រោយ​ សម្រាប់ខ្លួនឯង ហើយក៏​សូម​ផ្តាំទៅបងប្អូនអ្នកភូមិយើងផងថា បើទៅស្រុកគេ ត្រូវទៅ​រក​ពេទ្យ​សិន​ បើធ្លាប់កោសខ្យល់​ដូចជាខ្ញុំវិញ ចាំមកវិញចាំកោស ។

Advertisements

19 responses to this post.

  1. ចឹងនៅស្រុកថៃហ្នឹង គេអត់កោសខ្យល់ទេឬអី ?

    Reply

  2. ច៎ាសលោកពូ គេអត់កោសទេ ចុះនៅខាងលោកពូវិញគេកោសដែរអត់ ?

    Reply

  3. បទពិសោធន៍អស្ចារ្យមែនបង! ឃើញស្នាមបែបនេះ គេសង្ស័យថាប្តីប្រើហឹង្សាមែនហើយ។
    រាល់ដងខ្ញុំឃើញប្រកាសបងសុទ្ធតែមានភ្ជាប់រូបភាពយោង លើកនេះគ្រាន់តែឃើញ​ចំណង​ជើង មិនទាន់បានអានផងខ្ញុំនឹកថាបងមុខជាថតរូប​ពេលចាប់អាពីរនាក់តូចៗ​ហ្នឹង​កោស​ខ្យល់​យកមកដាក់មិនខាន។ ដល់ពេលអាន គឺបងជាអ្នកត្រូវកោសខ្យល់សោះ 😀

    Reply

    • មែនហើយ​កល្យាណ​ពេទ្យ​ម្នាក់នោះគាត់គិតអញ្ចឹង​ហើយគាត់ក៏មានបំណង​ចង់​ជួយ​ប្តឹង​ប៉ូលីសឲ្យបងដែរមើលទៅ ។ លើកនេះអត់ហ៊ានដាក់រូបទេ(ស្អាតខ្លាំងពេក) ខ្លាចបងប្អូន​អ្នក​ភូមិយើងផ្អើល​ រត់អស់​លែងចូលមកលេងផ្ទះបង ពិតជាវីវរហើយ ។ កូនបងទាំងពីរនេះ​បង​មិន​ទម្លាប់កោសខ្យល់ទេ សូម្បីតែចាក់ថ្នាំក៏បងមិនដែលឲ្យពេទ្យចាក់ដែរ លើកលែងតែ​ចាក់​ថ្នាំ​ការពារកាលពីនៅតូច គឺបងច្រើនតែប្រើថ្នាំលេបតែក៏មិនមែនតាមហាងលក់ថ្នាំដែរ ។ កាលនៅស្រុកខ្មែរសុខចិត្តងើបពីយប់ម៉ោង៤ភ្លឺទៅសុំលេខនៅពេទ្យគន្ធបុប្ភា ព្រោះជា​មន្ទីរពេទ្យ​ដែលជំនាញខាងជម្ងឺក្មេង ហើយក៏ជាពេទ្យ ដែលប្រើថ្នាំចាក់ទៅលើក្មេង ៗ ក្នងករណីធ្ងន់ធ្ងរតែប៉ុណ្ណោះ ។​ ដូច្នេះហើយទើបបងជាប់និស្ស័យមិនទម្លាប់ឲ្យប្រើថ្នាំចាក់ ។​

      Reply

  4. ខ្ញុំពិតជាអត់ដឹងមែន ថាប្រជាពលរដ្ឋថៃ មិនកោសខ្យល់នោះ ចុះប្រជាជនវៀតណាម តើពួកគេកោសខ្យល់ទេ ? ខ្ញុំដឹងថា ប្រជាពលរដ្ឋអាមេរិក ស្បែកស-ខ្មៅ មិនកោសខ្យល់ទេ ! អរគុណសូម៉ាដាដែលបានលើករឿងនេះមកនិយាយ !

    Reply

  5. ចាំខ្ញុំសួរជនជាតិវៀតណាមឲ្យ តែពួកថៃអត់ទេសូម្បីតែខ្មែរសុរិន្ទ​ក៏គេលែងកោសដែរលោកពូ ព្រោះធ្លាប់សួរក្មេង ៗជំនាន់ក្រោយខាងសុរិន្ទ្រនេះដែរ គេប្រាប់ថាមិនធ្លាប់កោសទេ ។

    Reply

  6. កោសខ្យល់ហ្នឹងឈឺណាស់ ល្មួលខ្លួនដូចអង្ទង់ត្រូវចំរ៉ប់ចឹង តែកោសហើយស្រួលខ្លួនមែន តែក៏ឈឺខ្លួនណាស់ដែរ ខ្លះកោសដៃធ្ងន់ៗណាស់ ជាពិសេសស្រីៗតែម្តង !

    Reply

  7. 😆 ជាផ្តាសាយហើយនៅបងស្រី? ចុះទឹកស្រកចេញពីផ្ទះហើយឬនៅ?

    Reply

    • បងជាហើយ តែកូនៗ និង បងប្រុសមិនទាន់ជាទេ ព្រោះឆ្លងពីបង​ទៅអស់ហើយ ។
      អរគុណណាស់បុរិន្ទ ផ្ទះបង​អត់លិចទេ ។

      Reply

  8. ពិបាកដែរណាបង ចឹងត្រូវប្រយ័ត្នបន្តិច​ពេល​នៅ​ស្រុក​គេ​ព្រោះ​គេ​មិន​ដឹង​កោសខ្យល់​អី​ដូច​យើង​ទេ ផ្កាយពេល​ខ្លះ​ក៏​ត្រូវកោសខ្យល់​ដែរ មូល​ហេតុ​​​ខ្ជិល​ផឹក​ថ្នាំ ព្រោះ​ថ្នាំ​ជាន់​គ្នា​ចឹង​ជម្រើស​ចុង​ក្រោយ​គឺ​កោសខ្យល់ ជូន​ពរ​បងឆាប់​ជា​ណា​បងស្រី 🙂

    Reply

  9. Posted by sokhadiary on November 17, 2011 at 11:40 am

    កុំថាឡើយបង សូម្បីតែខ្ញុំសព្វថ្ងៃក៏ចឹងដែរ ទាល់តែកោសខ្យល់បានបាត់ តែបើត្រឹមផ្តាសាយអាច លេបថ្នាំបាន តែបើឈឺក្បាល វិលមុខត្រូវតែកោសខ្យល់ដាច់ខាត បើមិនអញ្ចឹងទេ ហ្នឹងធ្ងន់ធ្ងរមិនខាន ។ ជនជាតិថៃបុរាណមានកោសខ្យល់ដែរតើហីបង? ម៉េចបានជាវេជ្ជបណ្ឌិតបងជួបអត់ដឹងចឹង? បើយួនវិញ ដឹងមិនខានពីព្រោះសេនកោសខ្យល់ផលិតពីយួនទេ

    Reply

  10. Posted by sokhadiary on November 17, 2011 at 11:51 am

    ខ្ញុំឥឡូវក៏ផ្តាសាយដែរ ។លោកប្តីខ្ញុំក៏មិនដែលកោសខ្យល់ដែរ កាលមុនសាកកោសគាត់ម្តងគាត់ ឈឺលើសដើម 

    Reply

  11. ស្រុកយើងពីមុន ប្រហែលឆ្នាំ 80-90 មានគេដើរក្រឡុកសំបកគម្របដបទឹកក្រូច និងស្ពាយស្បោងពីក្រោយ ហើយពពាយនាយថា ក ច ៗ (កោសខ្យល់)។ នេះជាសេវាកោសខ្យល់ដល់ផ្ទះ ។ តែឥឡូវលែងឃើញហើយ ព្រោះគេមានហាងរបស់គេបើកព្រោងព្រាត ។

    Reply

  12. ពិតមែនឬវាលស្រែ ? ពិតជាទាន់់សម័យមែនហ្ន៎មានសេវាកម្មកោសខ្យល់​ដល់ផ្ទះ​បែបនោះ តែបើតាមសំដីវាលស្រែប្រហែលជាពួកយួនហើយដែល​ដើររកស៊ីបែបនោះ ។ ជំនាន់នោះ​សម្បូរយួនណាស់ ពួកវាមិនចេះខ្មាស់ទេ ឲ្យបានលុយ ដូចជាដើរទិញអេតចាយជាដើម ។ យួនជំនាន់នោះភាគច្រើនក្លាយជាសេដ្ឋីអស់​ហើយ ព្រោះរបរអេតចាយនោះ​ចំណេញ​ខ្លាំង​ណាស់ ។

    Reply

  13. កោសខ្យល់ ដើមកំណើតមកពីណាទៅ

    Reply

  14. អត់ដឹង​ផង បើCake GaRu ដឹងជួយប្រាប់ផងបានទេ ?

    Reply

  15. អត់ច្បាស់ដែរប្រហែលមកពីចិន​កូរ៉េជប៉ុន

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: