ពិនិត្យសុខភាព

ដើម្បីអបអរសាទរក្នុងឱកាសប្រារព្ធខួប៨ឆ្នាំ​នៃការបង្កើត មហាវិទ្យាល័យវេជ្ជសាស្រ្ត និង ឱសថសាស្រ្ត​របស់​សាកល​វិទ្យា​ល័យ​​​​មហាសារខាមនេះ នាថ្ងៃទី ២១ ខែ វិច្ឆិកា ២០១១ នៅ មហាវិទ្យាល័យ វេជ្ជ​សាស្រ្ត និង ​ឱសថសាស្រ្ត​ផ្តល់ជូននូវ​ការពិនិត្យ​សុខ​ភាព​ដោយ​ឥត​គិតថ្លៃ ។ ប្រភេទជម្ងឺ​ដែល​ពិនិត្យជូន​មានដូចជា ៖

១. ពិនិត្យជម្ងឺ ទឹកនោមផ្អែម  លើសឈាម  និង ជម្ងឺធាត់

២. ពិនិត្យប្រភេទឈាម

៣. ជម្ងឺបេះដូង

៤. ការពិគ្រោះយោបល់ និង ផ្តល់ការណែនាំអំពីសុខភាព

(​ការពិនិត្យសុខភាពខាងលើនេះនិង​ត្រូវចំណាយ ១០០០បាទប្រហែលជា ៣៣​ដុល្លា​សម្រាប់​ថ្ងៃ​ធម្មតា)

សូមបញ្ជាក់ផងដែរ កាលពីសប្តាហ៍មុន​គេមានចាក់ថ្នាំបង្កាជម្ងឺ ផ្តាសាយធំ (H5N1) ​ដោយឥតគិតថ្លៃ​ផង​ដែរ ។ គ្រួសារយើង ទាំងបួននាក់បានចាក់ថ្នាំការពាររួចរាល់ហើយ ចុះបងប្អូនយើងនៅឯស្រុកខ្មែរ យ៉ាង​ម៉េច​ដែរ ចាក់ថ្នាំការពារហើយឬនៅ ?

ប្រភពព័ត៌មាន

ការពិនិត្យសុខភាពដោយឥតគិតថ្លៃ

5 responses to this post.

  1. នៅទីនេះអត់​មានទេបងអើយ បើទោះ​មាន​ក៏​ពិបាកទទួលពត៌មានដែរ ទម្រាំ​បានទទួល​នោះ​គឺ​អស់​ថ្នាំ​បាត់ហើយ ។ 🙂

    Reply

  2. បងចាំបានថាដូចជានៅឆ្នាំ ២០០៨ កាលនោះ ទើបមានជម្ងឺផ្តាសាយបក្សី​ដំបូង នៅមន្ទីរពេទ្យ​កាល់ម៉ែត្រមានថ្នាំចាក់ការពារជម្ងឺផ្តាសាយបក្សីនេះ តែមួយម្ជុល ២០ដុល្លា ។ កាលនោះប្រុងនឹងទៅចាក់នឹងគេ​ដែរ តែគេប្រាប់ថាអស់ថ្នាំ​ទៅហើយ ។

    Reply

    • មិនងាយទេបងអើយ នៅស្រុកយើងបងដឹងច្បាស់ហើយ ថាពិបាកណាស់ ពត៌មាន​មិន​សូវ​ទូលាយ ហើយម្យ៉ាងនោះ​ស៊ីលើស៊ីហើយ ។ សូម្បីថ្លើមអីនឹងក៏​មិន​សូវ​ដឹងដែរ បើ​ថាបាន​ដឹង​មែន​ក៏ មិនមានអារម្មណ៍​ចង់ដែរ មូលហេតុ​គឺប្រជ្រៀតគ្នាចង់​បែក​ខ្ទិះ​ហើយ ខ្លាចខ្យល់គមុន​ពេល​បាន​ចាក់ថ្នាំបង្ការ 🙂

      Reply

  3. ฺពេលចាក់ថ្នាំបង្ការម្ដង ហេតុអ្វីបានជាអ្នកខ្លះត្រូវក្ដៅខ្លួនមានអាការៈមិនស្រួលខ្លួន ។ បើចាក់ទៅត្រូវឈឺចឹង ល្អទេ ?

    Reply

  4. ខ្ញុំក៏មិនបានដឹងដែរខ្មែរលីង តែគ្រាន់តែដឹងថាមុនពេលចាក់ចាក់ថ្នាំបើយើងមានអាការៈគ្រុន​ក្តៅ​គឺពេទ្យគេមិនចាក់ឲ្យយើងទេ ។ អរគុណខ្មែរលីង​ដែលបានចូលមកលេង ។

    Reply

Leave a reply to pkay_sour Cancel reply