សហគមន៍អាស៊ាន

កាលពីថ្ងៃទី ២៣ វិច្ឆិកា ២០១១នៅវេលាម៉ោង​១១.៤៥នាទីនៅបរិវេណខាងមុខអគារ របស់​សាកល​វិទ្យា​ធិការ សាកលវិទ្យាល័យ​មហាសារខាមមានប្រារព្ធពិធី ប្រារព្ធពិធីអញ្ជើញទង់ជាតិរបស់​ប្រទេស ដែល​ជា​សមា​​ជិកអាស៊ាន ដើម្បី​បង្ហូតឡើង ទៅលើដងទង់ជាតិ។ ពិធីនេះមានការចូលរួម​ពីលោក សាកល​វិទ្យា​ធិការ សាកលវិទ្យាធិការរង ព្រមទាំង​បុគ្គលិករបស់​សាកលវិទ្យាល័យ​មួយចំនួន​ផងដែរ ។

ការបង្ហូតទង់ជាតិ​ឡើងនេះជា​ការ​​បង្ហាញ​ឲ្យឃើញ​ថា​​​សាកលវិទ្យាល័យមហាសារខាមបាន​ត្រៀម​ខ្លួនរួចជាស្រេចក្នុងការចូលរួម​ជា​សហគមន៍នាឆ្នាំ ២០១៥​ ដែលកំពុងតែរំកិលចូលនាពេលដ៏ខ្លី​ខាងមុខ​នេះ ។ ការចូលជាសហគមន៍អាស៊ាន​នាពេលខាង​មុខនេះ​សាកលវិទ្យាល័យ​បាន​ត្រៀម​នូវ​យុទ្ធសាស្រ្ត មួយ​ចំនួន​ ដើម្បី​ឆ្លើយតប​ទៅនឹងត្រមូវការ​របស់​សហគមន៍ ដោយក្នុងនោះខាងសាកលវិទ្យាល័យ​មាន​គោលដៅថា សាកល​វិទ្យា​ល័យ​នឹងអភិវឌ្ឍន៍ខ្លួន​ឲ្យក្លាយ​ជាកន្លែង​ផ្តល់ចំណេះដឹង​ឈានមុខគេ​ក្នុង​ភូមិ​ភាគ​ឥសាន​នៃប្រទេសថៃក៏ដូចជាក្នុងតំបន់អាស៊ាន ។

​ សូមបញ្ជាក់ថាសមាជិករបស់អាស៊ាន​មានចំនូន​១០ ប្រទេសដែលមានដូចជា ព្រះរាជាណាចក្រកម្ពុជា, ព្រះរាជាណា​ចក្រ​ថៃ ប្រទេស ប្រុយណេ​ឥណ្ឌូនេស៊ី,​ ឡាវ, ម៉ាឡេស៊ី, ភូមា, ហ្វីលីពីន, សឹង្ហបុរី, និង ​វៀតណាម ។

ប្រភពព័ត៌មាន សាកលវិទ្យាល័យមហាសារខាម

 

A 20111123155205_8 B 20111123155230_0

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: