បេះដូងខ្មែរ

មកនៅស្រុកគេយូរដែរហើយ ពេលស្រុកគេមានភ័យអាសន្ន ឬ សប្បាយ គេតែងតែមានបទចម្រៀង​ដែលឆ្លុះ​បញ្ចាំងពី​បញ្ហាជីវិត​ពិត​របស់​សង្គមគេ ។ បទចម្រៀងទាំងនោះមានដូចជា​ការ​ផ្តល់​កម្លាំង​ចិត្ត ការ​​ជួយលើកទឹកចិត្ដ បណ្ដុះគំនិតឲ្យចេះជួយគ្នាទៅវិញ​ទៅមក​ ក្នុងនាមជាអ្នកមានឈាមជ័រដូចគ្នា ។ និយាយ​​ដល់រឿងនេះ ខ្ញុំក៏នឹកដល់ស្រុកយើង តើយើងមានបទចម្រៀងបែបនេះដែរទេ ? ខ្ញុំព្យាយាមរក​បទ​​​ដែលមានលក្ខណៈដូចខាងលើតែមិនបានជួបសោះ ហើយក៏​ព្យាយាម​រកតាមផ្ទះ​អ្នកភូមិ​ដែល​នៅ​ក្បែរ​​ ៗ គ្នាតែនៅតែមិនប្រទះ ឬ មួយខ្ញុំចូលមិនទាន់បានគ្រប់ផ្ទះ ព្រោះអ្នកភូមិ​យើងក៏ច្រើន​។

ចៃដន្យអីស្រាប់តែថ្ងៃនេះបានជួបបទមួយរបស់ផលិតកម្មរស្មីហង្សមាស ដែលច្រៀងដោយលោកឈន​ សុវណ្ណរាជ ស្ដាប់ទៅពិត​ជា​ត្រូវ​ចិត្ត និង ពេញចិត្តជាខ្លាំង ព្រោះខ្លឹម​សារ​​នៃបទចម្រៀង​នេះ​គាត់បាន​បង្ហាញ​​​ពីទឹកចិត្ត ដែលចេះជួយ​ឈឺ​ឆ្អាល​គ្នា​ទៅវិញ ទៅមក របស់​បង​ប្អូន​ខ្មែរយើង ស្តាប់ហើយពិត​ជា​ធ្វើ​ឲ្យ​​ខ្ញុំមានអារម្មណ៍រំភើបមែនទែន ។ ម្យ៉ាងទៀតទំនុកចម្រៀងមានលក្ខណៈខ្មែរ ប្រហែលមិន​ចម្លង​គេទេ​ទៀតផង ។​

តែមិនដឹងថាអ្នកភូមិយើងមានគំនិតយោបល់ដូចខ្ញុំទេ ?

សូមស្តាប់បទចម្រៀង បេះដូងខ្មែរជាមួយខ្ញុំ៖

ឬអាចទស្សនាជាលក្ខណៈខារ៉ាអូខេ សូមចុចត្រង់នេះ

Advertisements

3 responses to this post.

  1. ចា៎បង បទនឹងអត្ថន័យល្អ ហើយប្រហែល​ជា​មិន​ចម្លងពីគេ​ហេ​មើលទៅ តែ​ទាស់ត្រង់​ថា​បេះ​ដូង​ខ្មែរ​នេះ​បញ្ជាក់ពី​គ្រឿង​ស្រវឹង កុំអី​ត្រូវ​ល្អគ្រប់​១០​ហើយ

    Reply

  2. អរគុណណាស់ផ្កាយដែលបានរំលឹក បងភ្លេចឲ្យឈឹងថាបេះដូងខ្មែរគឺគ្រឿងស្រវឹង ! តែអ្វីដែលផ្កាយចង់ប្រាប់នោះគឺសា្របៀអង្គរមែនទេ ?

    Reply

  3. ចំរៀង មានពីរយ៉ាង ៖
    ១ ចំរៀងដែលគេច្រៀងឡូឡា​ ហេហា ដើម្បីសប្បាយ
    ១​​ ចំរៀងដែលគេច្រៀងបំពេរអារម្មណ៍ ដើម្បីសណ្តំដួងចិត្ត
    អោយបានពិរោះ ទន់ភ្លន់អន្លង់អន្លោច។
    នេះខ្ញុំគិតថាពួកគេកំពុងច្រៀងឡូឡា…តែក៏ឃើញថាបានសប្បាយដែរ ។

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: