ផ្ទះខ្ញុំអាយុមួយឆ្នាំហើយ

ធ្មេចបើក ៗ រយៈពេលមួយឆ្នាំបានកន្លងផុតទៅយ៉ាងរហ័ស នេះគឺជាខួបមួយឆ្នាំនៃការបង្កើតប្លក vsthea(somada) ដែលមានរូបផ្ការំដួល​ដែលជាផ្កាប្រចាំជាតិខ្មែរ តំណាងឲ្យប្លករបស់នាងខ្ញុំ ។ រយៈ​ពេលមួយឆ្នាំនៃការបង្ហាញខ្លួនក្នុងភូមិwordpress នេះបានធ្វើឲ្យ ខ្ញុំទទួល បាននូវ​ចំណេះ​ដឹង​ជាច្រើន​តាម​ប្លកផ្សេង ៗ របស់អ្នកភូមិយើង ។ អ្វីដែលធ្វើឲ្យខ្ញុំសប្បាយចិត្ត ព្រមទាំង មានអារម្មណ៍​កក់ក្តៅជានិច្ច នោះ​គឺការរាក់ទាក់ និង ការចូលរួមបញ្ចេញមតិយោបល់​របស់បងប្អូន​ដែល ជាជន​ជាតិ​ខ្មែរ នៅតាម​បណ្តា​​​ប្រទេសផ្សេង​ ក៏ដូចជាអ្នកដែលកំពុងរស់នៅក្នុងប្រទេស ។

នាពេលនេះនាងខ្ញុំក៏សូមថ្លៃងអំណរគុណចំពោះបងប្អូនទាំងអស់ ដែលតែងតែឆ្លៀតពេលដ៏មមាញឹក​ចូល​មកលេងប្លករបស់ខ្ញុំ ហើយក៏សូមថ្លែងអំណរគុណ​ចំពោះអ្នកភូមិ​យើងដែលបានចែករំលែក​នូវ​ចំណេះ​​ដឹង​ល្អ ៗ ក៏ដូចជាបទពិសោធន៍​ថ្មី​ ៗ សម្រាប់កូនខ្មែរគ្រប់រូប ។ ហើយក៏សូមអរគុណចំពោះការ​គាំទ្រ​និងផ្តល់កម្លាំងចិត្តរបស់ស្វាមី​ជាទីស្រឡាញ់​ ដែលជួយឲ្យខ្ញុំមានឱកាសបាន​ស្គាល់​បងប្អូន​អ្នកភូមិ​wordpress ទាំងអស់ ។

រយៈពេលមួយឆ្នាំនេះ​នាងខ្ញុំបានសរសេរអត្ថបទផ្សេង ៗគិតមកដល់ថ្ងៃនេះ គឺមាន​ចំនួន ៦៨ អត្ថបទ ព្រម​ទាំងទទួលភ្ញៀវបានចំនួន ៩៧៦៨​ នាក់ ។

សូមជូនពរឲ្យអ្នកភូមិយើងជួបប្រទះ​តែសេចក្តីសុខសំណាងល្អ​ នាឱកាសឆ្នាំថ្មីឆ្នាំសាកល ២០១២ ដែល​នឹង​ឈានមកដល់នាពេលដ៏ខ្លី​ខាងមុខនេះ ។

04086cc60bd191e24c9c7a10318326b5

Advertisements

13 responses to this post.

  1. អបអរសាទរខួបមួយឆ្នាំនៃផ្ទះបងសុ(ធា)ម៉ា(និត)(ធនី)ដា។ មិនដឹងថាខ្ញុំសរសេរខុសឬត្រូវទេ។ បើតាមពិនិត្យមើលទៅទិន្នន័យគឺថា លេខហុងស៊ុយ ហ្មង ៦៨ អត្ថបទ និងភ្ញៀវ ៩៧៦៨ នាក់។
    ចង់ចាប់ឆ្កែចាប់ឆ្មាជូនជាចំណងដៃឡើងផ្ទះបងដែរតែម្តឹងផ្ញើតាមណា។ 😀

    Reply

  2. អរគុណណាស់កល្យាណ សរសេរឈ្មោះបងនិងកូនស្រីពៅត្រូវ តែកូនស្រីច្បងឈ្មោះម៉ានេត្រ ។ មិនបាច់ផ្ញើឆ្កែឆ្មាមកឲ្យបងទេ ព្រោះបងអត់មានកន្លែងចិញ្ចឹម បើមានចិត្តចង់ចងដៃមែន នោះផ្ញើតែស្រូវ បួនដប់បាវមកបានហើយ បងមិនថាអីទេ ហើយសុខចិត្តទៅដឹកដល់ផ្ទះ​ទៀត គិៗៗៗៗៗ​ ។

    Reply

  3. ម៉ែទើបប្រាប់មកថាឆ្នាំនេះធ្វើស្រូវបានគ្រាន់បើផង ចងដៃបងបួនដប់កួរទៅចុះ។
    តាមទម្លាប់ពេលឡើងផ្ទះគេច្រើនហែរជំនូនចំណងដៃ មានទាំងមាន់ទាឆ្កែឆ្មាអីដែរចឹងបានជា​ខ្ញុំនឹកដល់អាណឹងមុនគេព្រោះផ្ទះខ្ញុំមានស្រាប់។
    សុំទោស បែបរំខានបងហើយ! សូមជម្រាបលា ង៉ៃក្រោយលែងសរសេរឈ្មោះ​កូនបងខុសទៀតហើយ។

    Reply

  4. គំនិតល្អមែនប្ងូនស្រីខ្ញុំ ! គ្មានអីរំខាននោះទេ គ្រប់ពេលដែលមានអ្នកភូមិយើងមកលេង ធ្វើឲ្យបងសប្បាយចិត្ត និង​ កាត់បន្ថយជម្ងឺនឹកស្រុកដល់ទៅ ៨០ភាគរយឯណោះ ។ អរគុណ​ម្តងទៀតណាកល្យាណដែលឆ្លៀតពេលយកឆ្កែឆ្មាមកចងដៃ ។

    Reply

  5. សូមជួយអបអរសាទរផងណា SOMADA !
    និងសង្ឃឹមថាផ្ទះ(ប្លក)នេះនឹងមានសុវត្ថិភាពជារៀងរហូត !
    កុំភ្លេចដាំផ្កាអោយច្រើនៗផង ទេវតានឹងជួយថែររក្សា
    ផ្ដល់សេចក្តីសុខ សេចក្តីចំរើននិងសិរីសួស្ដីអោយ ។

    Reply

  6. សាធុ​ ៗ ៗ អរគុណណាស់លោក​achharia ។ សូមឲ្យលោក​achharia សំណាងល្អ និង​មានសេចក្តីសុខគញរប់ពេលវេលា ។​

    Reply

  7. ចូលរូមអបអរផ្ទះបងស្រីបង្កើតបានមួយឆ្នាំហើយ យេ យេ គួរតែធ្វើកម្មវិធីមួយ​ហើយ​ចឹង 😀

    Reply

  8. អរគុណណាស់ផ្កាយ ចាំបងបបួលអ្នកភូមិយើងជប់ហើយលៀងឲ្យផ្អើលគេម្តង គិៗៗៗៗ

    Reply

  9. េ ដ អ វីដ វើ េ ឺ .

    Reply

  10. អី​យ៉ា!! សង់​បាន​១​ឆ្នាំ​ហើយ​ ខ្ញុំ​ទើប​តែ​ចូលបាន ៣ដង 😀 ចាំ​ចូល​អោយ​ញឹក ។
    បាន​២ឆ្នាំ​ហើយ​។ ចុះ​បង​នៅ​ថៃ ថ្ងៃ​គេ​ចូល​ឆ្នាំ​ចិន​សែន​ដែរ​អត់?

    Reply

  11. សួស្តីឆ្នាំថ្មី ល្បងក្បាលធំ​ រីករាយណាស់​ដែលបានចូលមកលេង ។ នៅស្រុកថៃគេសែនដូច​ខ្មែរ​យើងដែរ ហើយភាគរយនៃអ្នកដែលសែនក៏ច្រើនជាងខាងស្រុកយើង​ដែរ ។ សម្រាប់ក្រុមគ្រួសារបង​មិនបានសែនទេ គិតថាចាំឲ្យបានសជាងនេះបន្តិចចាំសែន ឲ្យគេច្រឡំ​ថាចិនខ្លះ តែឥឡូវនេះ​សម្បុរដូចឆ្ងាយពេក (និយាយលេងទេណា) ។ ​

    Reply

  12. […] គម្រប់មួយឆ្នាំ […]

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: