កីឡាពណ៌ กีฬาสี Color Sport

กีฬาสี ម្ចាស់ផ្ទះសូមប្រែថាជាខ្មែរថា កីឡាពណ៌ និងអង់គ្លេសថា Color Sport សិនចុះ ហើយរង់​ការ​តម្រូវពីអ្នកភូមិវើតប្រេសក៏ដូចជាពីប្រិយមិត្ដទាំងអស់ ។

ការប្រកួតកីឡាពណ៌ (กีฬาสี) ឃើញមានការរៀបចំស្ទើរគ្រប់សាលារៀននៃប្រទេសថៃ ។ នៅក្នុង ពិធីនេះ គេបែងសិស្សដែលចូលប្រកួតទៅតាមពណ៌ ជាអាទិ៖ ក្រហម លឿង ជំពូ …​។ វិញ្ញាសានៃការប្រកួតអាស្រ័យទៅតាមទីកន្លែងដែលចាត់ ដូចជា៖ រត់ប្រណាំង, ។ គោលដៅ នៃ រៀបចំកម្មវិធី គឺពង្រឹងភាពស្និទ្ធស្នាលរវាងសិស្សនិងសិស្ស, សាមគ្គីភាព… ។ សិស្សអាចស្គាល់គ្នា ទទួលមិត្តភក្ដិថ្មីៗបន្ថែមទៀត ចំណែកសាមគ្គីភាព សិស្សមានការជួយគ្នាពិសេសនៅក្នុងក្រុម ។ យើងប្រហែលជាធ្លាប់ឃើញអ្នកស្រែកផ្ដល់កម្លាំងចិត្ដដែលភាសាអង់គ្លេសហៅថា Cheer Leader ។ ក្នុងពេលសមាជិកពណ៌នៃក្រុមចូលប្រកួត ពួកក្រុមអ្នកផ្ដល់កម្លាំងចិត្ដនឹងស្រែក​បន្ទរ​គាំទ្រ​ដល់កីឡាករនៃក្រុមរបស់ខ្លួនឲ្យប្រឹងឡើង ។ កម្មវិធីអាចចាត់ទុកជាការជួប​ជុំរវាងមាតា​បិតា​អាណាព្យាបាលសិស្សានុសិស្សផងដែរ ព្រោះកូនសិស្សដែលចូលរួម​ភាគច្រើនជាក្មេង​សិស្ស​សាលាតាំងពីថ្នាក់ត្រៀមបឋមរហូតដល់ថ្នាក់ទី ៦ ។ ប្រការ​សំខាន់មួយ​ទៀត គេឆ្លៀតបញ្ជ្រាប​ការណែនាំកូនចៅរបស់គេឲ្យស្គាល់អំពីប្រពៃណីនៃការតុបតែងកាយរបស់​ជាតិគេនៅ​តាមតំបន់​នានានៃប្រទេស ។ ក្រៅពីក្រុមពណ៌ នៅមានក្រុមសិស្សដែលស្លៀក​ពាក់សម្លៀកបំពាក់​ប្រចាំ​តំបន់​របស់ប្រទេស​ សម្លៀកបំពាក់ប្រពៃណីរបស់គេជាដើម ។ ក្រុម​សិស្ស​​ទាំងអស់ត្រូវបាន​គេ​ចាត់ទៅតាមលំដាប់នៅក្នុងក្បួនព្យុហយាត្រា (Parade) ។

នៅរាល់ឆ្នាំសាលាកិត្ដិយា (โรงเรียนอนุบาลกิติยา) ដែលមានទីតាំងនៅទីរួមខេត្ដមហាសារ​ខាម​និង​ជាសាលាឯកជនមួយក្នុងចំណោមសាលាឯកជននានរបស់ខេត្ដតែងចាត់ពិធីនេះឡើង នាខែធ្នូ ។ ឆ្នាំនេះគេចាត់ពិធីនៅថ្ងៃទី ១០ ខែធ្នូ ។ កូនស្រីទាំងពីររបស់ផ្ទះនេះក៏បានចូលរួមដែរ ។ កូន​ស្រី​បង​គេចាត់ឲ្យនៅក្នុងក្រុមស្លៀកសម្លៀកបំពាក់ថៃភាគខាងត្បួង ចំណែកូនស្រីប្អូនស្ថិត​ក្នុងក្រុម​ផ្ដល់កម្លាំងចិត្ដពណ៌ក្រហម ។ នៅមុនថ្ងៃនៃពិធីសិស្សានុស្សិស​ទាំងអស់​ត្រូវ​បានគេ​បង្ហាត់​ឲ្យដឹង​អំពីរបៀបរបបនិងអ្វីដែលត្រូវធ្វើក្នុងក្រុម ពោលគឺវិន័យក្នុងក្រុម ។ សំខាន់គឺ​ការស្លៀក​ពាក់ ដែល​នេះអាចបន្ទុកមួយសម្រាប់ឪពុកម្ដាយឬអាណាព្យាបាលសិស្ស ព្រោះ​សិស្សម្នាក់ៗត្រូវមាន​សម្លៀក​បំពាក់​ដែលសាលាជួលមកឲ្យដោយខាងសិស្សជាអ្នកចេញថ្លៃជួល ។ ក្មេងៗពិត​ជា​សប្បាយនឹងពិធីនេះណាស់ ជិតដល់ថ្ងៃពិធី ពួកគេគេងមិនលក់ ច្រួលច្រាល (ក្មេងផ្ទះនេះ) ចំណែក​ក្មេងថៃដទៃទៀតក៏មិនខុសគ្នាដែរមើលទៅ ។

ម្ចាស់ផ្ទះយល់ថា កីឡាពណ៌នេះមិនមែនកើតឡើងដំបូងនៅក្នុងប្រទេសថៃទេ ប្រហែល​ជាថៃ​ចម្លង​មកពីបរទេស ។

IMG_0130aPC100094aPC100131aPC100066a

ប្រសិនបើខ្មែរយើងមានរៀបចំបែបនេះដែរ សម្លៀកបំពាក់ស្រុកយើងប្រាកដជាស្អាត សំបូរបែប​មិនចាញ់​ស្រុកគេប៉ុន្មានទេ ។

Advertisements

9 responses to this post.

  1. កូនបងស្អាតៗណាស់។ ដូចម៉ាក់ម៉េះម៉ានេត្រ!
    រួចចុះលទ្ធផលប្រកួតយ៉ាងណាដែរបង?

    Reply

  2. អរគុណដែលបានសរសើរ ។ ចំពោះលទ្ធផល​បងអត់ដឹងទេ ព្រោះអត់បាននៅដល់ចប់ផង ។ គ្រាន់តែការដើរព្យុះហយាត្រាចប់ដល់កន្លែងគេចែកទឹកផឹក​ទឹកដោះគោ និង នំអង្គុយមួយ​សន្ទុះបងក៏នាំគ្នាត្រឡប់មកវិញ ។

    Reply

  3. កីឡាចម្រុះពណ៌ !?

    Reply

  4. ថ ៃ េ ខ អ អត ថ រ ស CEN ដ ថ Servers រ ស WordPress.

    Reply

  5. ខ ួ វ េ ីណ អ ថ ៀត .

    Reply

  6. ១១ ដើ ី ឲ រ េស េ ស ថ ត អ ក រ ត .

    Reply

  7. Kemudian Barirah melaksanakan perintah tersebut dan Rasulullah saw berdiri, lalu berkhutbah di hadapan manusia.

    Reply

    • What’s the language, Caroline? Although I don’t understand the meaning of your comment is, may I say thank you for your visit. If you don’t mind, could you put a translation for it, please?

      Hope to see your next comings.

      Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: