ពិធីចែកសញ្ញាប័ត្រ

ទិដ្ឋភាពខ្លះ ៗ មុខមហាវិទ្យាល័យអក្សរសាស្ដ្រនិងសង្គមសាស្ដ្រ នៅ​ក្រៅ​សាល​ពិធីចែកសញ្ញាប័ត្រ នាថ្ងៃ ២១.១២.២០១១ ។

PC210042 1 PC210007 1  PC210024 1 PC210134 1PC210011 1 PC210051 1PC210044 1

PC210025 1  PC210086 1

  1. ទិដ្ឋភាពនៅថ្ងៃសមបង្ហើយ…
  2. ទិដ្ឋភាពនៅថ្ងៃចែកសញ្ញាបត្រ…
Advertisements

16 responses to this post.

  1. Congratulation !

    I believe this country they spell “pundit” but not “bandit” like in Kampuchea.

    Reply

    • បើតាមរូបសំណេរ ពាក្យថា បណ្ឌិត នៅក្នុងភាសាខ្មែរនិងភាសាថៃមិនខុសគ្នាប៉ុន្មានទេ ។ ចំណែកនៅក្នុងការបញ្ចេញសំឡេងរាងឃ្លាតគ្នាបន្ដិច ខ្មែរយើងថា បន់ ឌឹត (បណ្ឌិត) ចំណែកថៃគេថា បាន់ ឌីត (บัณฑิต) ។ ចំណែកការសរសេរពាក្យ បណ្ឌិត ជាអក្សរឡាតាំង ខ្មែរយើងច្រើនសរសេរជា Bandit ចំណែកថៃគេច្រើនសរសេរជា Bundit ឧទាហរណ៍ ៖ សាកលវិទ្យាល័យក្សេមបណ្ឌិត (มหาวิทยาลัยเกษมบัณฑิต Kasem Bundit University), បណ្ឌិតជុឡា Bunditchula.net …។

      Reply

  2. ចំពោះពាក្យ​ថាបណ្ឌិតនេះ ខ្មែរ និង​ថៃ បញ្ចេញ​សំឡេងដូចគ្នា ។ កាលនៅ​រៀន​មាន​មិត្ត​ភក្តិ​ម្នាក់ឈ្មោះ បណ្ឌិត ​​តែនៅពេល​ដែល​គាត់​សរសេរឈ្មោះជាភាសាអង់គ្លេសគាត់សរសេរ​ថា Bandit ព្រោះគាត់មិន​បាន​ស្វែងយល់​ពី​អត្ថ​ន័យ​​នៃពាក្យនោះមុននឹងសរសេរ ។ អរគុណណាស់លោកពូ​ដែលបានចូលមកលេង ។

    Reply

  3. ខ្ញុំគិតថា បើសរសេរ Bandit ខ្លាចជាន់នឹងន័យមិនល្អក្នុងភាសាអង់គ្លេស គួរនាំគ្នាសរសេរជា Bondit​ វិញ ព្រោះមើលទៅដូចជាល្អម្យ៉ាងដែរ ។

    Reply

  4. ដើម្បីកុំឱ្យយល់ច្រឡំ នឹងពាក្យដែលមានន័យ មិនសមរម្យ ឬ ប្លន់( bandit) (ចោរប្លន់)ជាភាសាអង់គ្លេស យើងគួរសរសេរជាពាក្យពិតប្រាកដ ដែលមាននៅក្នុងពាក្យអង់គ្លេស (Pundit) ដែលជាពាក្យចេញមកពីភាសា សំស្រ្កិត (pundita)។ បើគ្រាន់តែដាក់ឈ្មោះ ក៏នៅតែមិនសមដែរ ជាពិសេសអ្នកដែលរៀនសូត្រចេះដឹង ខ្ញុំចង់សំដៅទៅលើ កម្រិតការ សិក្សាថ្នាក់បណ្ឌិត ហើយម្នាក់ដែលឈ្មោះ បណ្ឌិត នោះ ប្រហែលជាគាត់ មិនដែលសរសេរ ឈ្មោះគាត់ថា bandit មើលទៅ តែដូចជាអ្នកផ្សេងទេ ដែលបានសរសេរនោះ គឺអ្នកដែល បានជាប់ថ្នាក់បណ្ឌិតមេនទែន បើអញ្ចឹងមែន គួរឱ្យបារម្ភ ថ្នាក់បណ្ឌិត ស្រុកខ្មែរយើង ។

    Reply

  5. អុញនោះ បានសញ្ញាប័ត្រ​អស់ហើយ នៅតែផ្កាយហេ ច​ប់​ជិត២ឆ្នាំ​ហើយសាលា​មិន​ទាន់​ធ្វើ​ពិធី​ចែក​សញ្ញាប័ត្រ​ឲ្យ​​ហេ 😦

    Reply

  6. ស្រុកគេគឹគេចែកជារៀងរាល់ឆ្នាំ ហើយអ្នកដែលទទួលសញ្ញាប៍ត្រពិតជារំភើបណាស់ ព្រោះ​បានទទួលផ្ទាល់ដៃ មិនមែនចែកឲ្យតែតំណាងពីរ ​ឬ បីនាក់ដូចនៅស្រុកយើងនោះទេ ។ សម្រាប់នៅក្នុងសាកលវិទ្យាល័យមហាសារខាមវិញ​​ ម្ចាស់ក្សត្រីយ៍សុរិន្ទថន បើពេល​មួយ​ថ្ងៃពេញដើម្បីចែកសញ្ញាប័ត្រដល់និស្សិតដែលបានបញ្ចប់ការសិក្សា ដែលមានចំនួន​៨​៤២០នាក់ នាឆ្នាំនេះ ។

    Reply

    • គេផ្តល់តម្លៃដល់និស្សិតណាស់ហ្ន៎ មិនដូចនៅខ្មែរទេ។​ កាលខ្ញុំចប់ ខ្ញុំអត់បានទទួលទេ បានតែទៅជុំពួកម៉ាកនៅខាងក្រៅព្រោះចូលក្នុងមិនចុះ ណាមួយគេថាមកពីខ្ញុំរៀនមិនបានលេខល្អ គេមិនចែកឱ្យផ្ទាល់ទេ (ចែកឱ្យតែស្រីស្អាត កូនអ្នកអន្រ្ទើសទេ ជំនាន់ខ្ញុំ)។

      Reply

    • ពិបាកមែនស្រុកយើង ផ្កាយចាំជិត២ឆ្នាំហើយមិនទាន់បានទទួលសញ្ញាប័ត្រនោះទេ មើលទៅ​ចាំទាល់​ផ្កាយមានកូន​ មុខឡើង​កញ្ចាស់​អស់​ហើយ​បានចែក ។ 😦

      Reply

      • គិ ៗៗៗ គួរឲ្យអាណិតមែនហ្ន៎ ! កុំតូចចិត្តអី​ធ្វើម៉េចបើយើងមានទម្លាប់អញ្ចឹងហើយនោះ ។

  7. ឌាតែក្នូចទេកល្យាណអើយ កុំតូចចិត្តអី ធ្វើម៉េចបើស្រុកយើងមានទម្លាប់អញ្ចឹងទៅហើយនោះ ។

    Reply

  8. ចូលរួម​អប​អរ​ផង​បង ។ កុំ​ថា​ស្រុក​យើង​ចឹង​អី​ណា​ខ្ញុំ​រៀន​ចប់​ភ្លៀម​ទទួល​​បាន​ទួល​សញ្ញាបត្រ​ភ្លាម​ដោយ​ចែល​ផ្ទាល់​ពី​សកល​វិទ្យាធិកា​រ​​របស់​ខ្ញុំ​ទៀត​ផង​ខ្ញុំ​ពេញ​ចិត្ត​ជាង​ចែក​ពី​ពួក​អ្នក​នយោ​បាយ​ឆ្ងាយ​ណាស ។

    Reply

    • ស្រុកយើងបានទាំងសញ្ញាបត្របានទាំងលុយ ។ តែមិនដឹងថាឥឡូវបានដូចមុនអត់ ។

      Reply

  9. សុំទោសណាសម្ផស្ស បងគ្មានបំណង​បន្ទោសសង្គមយើង​ទេ តែតាមពិតគឹវាអញ្ចឹងមែន​​។ តែបើដូចសម្ផស្សអញ្ចឹងនោះបើចាំអ្នកនយោបាយចែកឲ្យក៏ប្រហែលជាយូរដូចតែគ្នាដែរនឹងមើលទៅនោះ ។
    ស្វាគមន៍ការវិលមកកាន់វើដប្រេសចាថ្មីម្តងទៀតណាសម្ផស្ស ។

    Reply

    • មែន​ហើយ​​ខ្ញុំ​ហាក់​ដូច​ជា​ឃ្លាត​ឆ្ងាយ​ពី​ភូមិ​យើង​មួយ​រយៈ​ដោយ​សារ​ជាប់​រវល់​ធ្វើ​មេរៀន​របស់​សាលា តែ​ពេល​នេះ​ប្រឡង​ឆមាស​ហើយ​ហើយ​ ។ ហើយ​មួយ​ទៀត​នោះ​ក៍​មិន​សូវ​ចង់​លេង​ Facebook ដូច​មុន​ដែរ​ដូច​នេះ​​ខ្ញុំ​នឹង​ព្យា​យាម​យក​ពេល​មក​មើល​​ថែ​រ​ផ្ទះ​មួយ​នេះ​វិញ ។ ព្រោះ​មាន​អ្នក​ភូមិ​ដែល​ជា​មនុស្ស​ពោ​ពេញ​ដោយ​សេចក្តី​ល្អ​ ​និង​សេចក្តី​រាប់​អាន ។

      Reply

  10. មានបងប្អូនយើង​ច្រើនណាស់ដែលនិយមលេងហ្វេសប៊ុក តែ​បងជឿជាក់ថា​ការលេង​វើដ​ប្រេស​ វាមានផលប្រយោជន៍​ច្រើនជាង ។ សុំទោស​បើប៉ះពាល់ដល់អារម្មណ៍​អ្នកដែលនិយម​លេង​ហ្វេសប៊ុក ។

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: