បាយខុំ

សួស្តីឆ្នាំថ្មី បងប្អូនអ្នកភូមិ WordPress ទាំងអស់គ្នា !

ឆ្នាំថ្មី​នេះសូមអញ្ជើញបងប្អូនអ្នកភូមិយើង​ដែលទំនេរពីកិច្ចការងារ​​មកលេង​បាយ​ខុំ​ជាមួយខ្ញុំ !

clip_image002

បាយខុំគឺជាល្បែងកំសាន្តមួយប្រភេទរបស់ខ្មែរយើង ហើយក៏ជាល្បែង​ដ៏ពេញនិយម​មួយ​ក្នុង​ចំណោម​ល្បែង​ជាច្រើនទៀតដូចជា លោតអន្ទាក់ ឆ្កិះកៅស៊ូ បោះកៅស៊ូ លោតកៅស៊ូ លោត​មឹក … សម្រាប់ក្មេងស្រី ៗ ហើយសម្រាប់ក្មេងប្រុស ៗ វិញ​គេ​និយម​លេង​បាញ់ធុញ បាញ់ឃ្លី បាញ់​ក្បាលមឿង(ដាក់គ្រាប់ឃ្លី)ជា ដើម ។

ល្បែងបាយខុំ គឺជាល្បែងមួយប្រភទដែលមានប្រយោជន៍ជាច្រើនដូចជាជួយពង្រីកសតិបញ្ញារបស់ក្មេង ៗ ជួយឲ្យគិតលេខរហ័ស ​ភ្នែក រវាស ដើម្បីតាមដានសកម្មភាពរបស់​ដៃគូរដែលលេង​ជាមួយគ្នា ​ព្រម​ទាំង​ជួយ​កែអផ្សុកទៀតផង ។

វិធីលេង៖ អ្នកលេងត្រូវប៉ាវ ឬ ឲ្យអ្នកណាដើរមុន​ក៏បាន​តាមការស្ម័គ្រចិត្ត សម្រាប់​ការ​ចាប់​ផ្តើម​លេង ក្តារដំបូង ក្ដារបន្ទាប់ អ្នកដែលឈ្នះបានកូនច្រើនជាអ្នកដើរ ។ ធ្វើដូចនេះរហូត​ដល់​ភាគី​ណាមួយ ចាញ់ អស់កូន លែងមានកូនដើរ ។ អ្នកដែលចាញ់​ត្រូវផ្លុំ​សម្បក​ខ្ចៅ​(ប្រសិន​ជាយក​សម្បក​ខ្ចៅ​មកធ្វើជាគ្រាប់ សម្រាប់ លេង)ឲ្យទាល់តែចេញ​ពីរន្ធ ។កាលពីនៅ​ក្មេង​ឲ្យលេង​បាយ​​​​ខុន ត្រូវហើមភ្នែក​ (ឈឺភ្នែក ឬ ភ្នែក ក្រហម) ​រាប់អាទិត្យឯណោះ ព្រោះ​ដីហុយ​ចូល​ភ្នែក ។

ឧបករណ៍៖ ជីក ឬ ខួងដី, ចោះរន្ធ, ដោយយកចបជីក ឬ ស្លាបព្រាបាយ​មកខួងដី, …

គ្រាប់/កូន ៖ អាចជាគ្រាប់អំពិល គ្រាប់ទៀប សម្បកខ្ចៅ…

សម្រាប់អ្នកក្រុងផ្ទះថ្ម គ្មានដីទំនេរនឹងជីកធ្វើរន្ធបាយខុំទេ ហេតុនេះបើលោកអ្នកចង់លេងមានតែរកឧប​ករណ៍​ផ្សេង ៗ តាមដែលអាចធ្វើបាន ។ ខ្ញុំជឿថាយើងអាចធ្វើបាន ប្រសិនមានបំណងនឹងធ្វើ ។

​ ជាចៃដន្យថ្ងៃមួយ ទៅផ្សារខ្ញុំបានទិញពង​មាន់ដប់គ្រាប់ ពេលយកពងមាន់មកធ្វើម្ហូបអស់ នៅសល់ប្រអប់ ដាក់​ពង ហៀបនឹងបោះចោលហើយ ស្រាប់តែនឹកភ្នកដល់បាយខុំដែលធ្លាប់លេងកាលពីក្មេង ៗ​ ។ ទើប​គិត​ថា​​ប្រសិន​​បើ​​យក​​មក​ច្នៃធ្វើរន្ធ​បាយខុំ​ប្រហែល​ជាបាន​ព្រោះ​​​រ​ន្ធ​មាន​ដប់​ល្មម ។ នេះប្រហែលមកពី​គ្មាន​ដី​ទំនេរ​​សម្រាប់​​ជីក​​រន្ធ​បាយ​ខុំហើយ​មើលទៅ ទើបធ្វើ​ឲ្យ​យើង​​នឹក​ឃើញ​វិធីនេះឡើង គឺយកប្រអប់​ដាក់​ពង​មាន់​ដែល​មាន​រន្ធ ១០ មកច្នៃធ្វើជារន្ធបាយខុំ ។ ឥឡូវនេះ​សូមមកមើល​រន្ធបាយខុំដែលខ្ញុំបានធ្វើឲ្យកូន ៗ លេងវិញម្តង យ៉ាង​ម៉េចដែរ​ស្អាត​ទេ ? នេះគឺជា​រន្ធបាយខុំរបស់ខ្ញុំដែលធ្វើអំពីសម្បកពងមាន់ ។

ជា​ដំបូងយើងទាំងពីរនាក់ (​​ប៉ា និង ​ម៉ាក់) ក៏លេងឲ្យកូន​មើល និង ប្រាប់ពីរបៀប​លេង​ដល់​​ពួក​គេ​ ។ កូន​របស់​ខ្ញុំទាំងពីរគេសប្បាយចិត្តខ្លាំងណាស់ ព្រោះគេមិនធ្លាប់លេងពីមុនមក ។ ហើយសម្រាប់​ខ្ញុំ​ទាំង​ពីរ​នាក់​វិញ​ក៏រិតតែសប្បាយចិត្តជាងពួក​ទៅទៀត ព្រោះ​អាច​ឲ្យ​គេ​ស្គាល់​ពី​ល្បែង​ប្រពៃណីខ្មែរដែលជាមរតក​របស់​ដូនតា​យើង ដែល​ល្បែង​ទាំងនោះ​ក្មេង​សម័យឥឡូវ​មិន​សូវ​ចូល​​​ចិត្ត​លេងប៉ុន្មានទេ ព្រោះមានតុក្កតា និង ហ្គេម​ក្នុង​កុំព្យូ​ទ័រ​ជាច្រើនសម្រាប់លេង ដែល​ខុស​​ប្លែក​ពី​ជំនាន់មុន​រកអីលេងមិនបាន ។ សង្ឃឹមថាបងប្អូន ក្មួយ ៗ នៅ​ស្រុក​​​យើង​នៅ​តែ​និយម​​លេងបាយខុំ ។ ​

សូមបងប្អូន​ជនជាតិខ្មែរទាំងអស់ ជួយគ្នាថែរក្សាកេរ្តិ៍ដំណែលល្បែងប្រជាបិ្រយខ្មែរដែលជាមរតកដូនតា​យើង ។

P1100023  P1100021P1030003 P1030001

Advertisements

23 responses to this post.

  1. ធ្លាប់លេងកាលពីនៅតូចៗ គឹតទៅខានលេងយូហើយ

    Reply

  2. សួស្តីឆ្នាំថ្មី បុរិន្ទ ! បាត់មុខបាត់មាត់យូរហើយ យ៉ាងម៉េចដែរសុខសប្បាយជាទេ ?
    ខ្ញុំក៏ខានលេងយូរដែរ ទើបតែថ្ងៃមុនលេងជាមួយកូន ៗ ចាញ់ពួកគេរហូត ។ ចាំឲ្យបុរិន្ទមក​សាកថ្វីដៃជាមួយក្មួយ ៗ ម្តងមើល៍ !

    Reply

  3. រួមគ្នាថែរក្សាប្រពៃណី ទំនៀមទម្លាប់ខ្មែរ។
    ខ្ញុំចូលចិត្តលេងដែរ តែលេងជាមួយសម្បកខ្ចៅ ពេលផ្លុំខ្ញុំបិទភ្នែកទាំងអស់ លេងអត់ដែលឈ្នះគេទេ 😦

    Reply

  4. បងក៏លេងសម្បកខ្ចៅដែរ តែបើឲ្យពួកគេយកសម្បកខ្ចៅមកលេងក៏ពិបាកដែរ ព្រោះ​រន្ធ​ដាក់បាយខុននោះវាតូចពេក! អរគុណកល្យាណណាស់ដែល​តែងតែចូល​មកលេង​ធ្វើឲ្យផ្ទះ​មួយ​នេះ​​មិន​សូវ​ស្ងាត់ ។ សួស្តីឆ្នាំថ្មីណាប្អូនស្រី !

    Reply

    • សួស្តីឆ្នាំថ្មីបងៗ ក្មួយៗ! យឺតតិចហើយខ្ញុំតែនៅតែមុខក្រាស់!
      អរគុណទឹកចិត្តរបស់បងដែលតែងសណ្តោស និងរាក់ទាក់មិត្តគ្រប់គ្នាដែលចូលមកលេងផ្ទះនេះ (ទោះរវល់យ៉ាងណាក៏បងនៅតែឆ្លើយតប)

      Reply

      • រីករាយជានិច្ច ផ្ទះមួយនេះស្វាគមន៍បងប្អូន​គ្រប់ពេលវេលា ។

  5. ផ្កាយចូលចិត្តលេងល្បែងនេះណាស់ ត្រូវម៉ាក់វាយតែញ៉យ​រឿង​ធ្វើ​ឲ្យក្រហូងដី​ជុំវិញ​ផ្ទះ​ដោយ​សារ​ចង់​លេង​ល្បែង​នឹង តែខានលេងយូរណាស់ហើយឥលូវនឹង 😦

    Reply

  6. សង្ស័យតែមិនទាន់បាត់ស្នាមដែលម៉ាក់វាយនោះទេមើលទៅ ? បើថ្ងៃណាចង់លេងមកផ្ទះបង មកលេងជាមួយក្មួយផង ។

    Reply

    • បាត់អស់ហើយបងអើយ ព្រោះយូរឆ្នាំណាស់ហើយនឹង។ ផ្ទះបង ? ជិះ​អីទៅដែរបង? ជិះកន្ទុំរុយ? 😀

      Reply

  7. ជិះមេអំបៅមកធំជាង កន្ទុំរុយ ណាផ្កាយ ! គិ ៗៗៗៗ

    Reply

  8. លេងលើកនេះ ច្បាស់ជាប្តីវាយម្តងហើយ !

    Reply

  9. ធ្លាប់តែឮ មិនដឹងគេលេងមិច ចង់សាក 😀

    Reply

  10. សួរចាស់ ៗ ក្នុងភូមិទៅ គាត់ពិតជាប្រាប់ពីរបៀបលេងមិនខានទេ​?​​ សំណាងល្អណាសុផាត !

    Reply

  11. ល្បែងបាយខុំនេះ បើអោយដើរញែកបាន
    គេមានក្បួនដើរ ញែកតែពីរដង ស៊ីបានទាំងអស់
    គឺនៅចុងបញ្ចប់ មានរន្ធដែលគ្មានគ្រាប់នៅចន្លោះ
    មួយរន្ធៗបន្តគ្នាអោយស៊ីតាំងអស់បាន ។ ខ្ញុំធ្លាប់
    ចេះដើរកាលនៅពីតូចៗ ។

    Reply

  12. ជួយប្រាប់ពីក្បួនដើរបែបនោះផងបានទេលោក achharia ស្រួលទៅលេងកោ​រក្មេង ៗ គិៗៗៗៗ​។

    Reply

  13. បងហា៎ គ្រាប់នឹងរន្ធបាយខុមបងមើលទៅមានអនាម័យល្អណាស់!​ នឹកឃើញកាលពីតូច លេងបាយខុំនឹង ខ្ញុំកាយដីធ្វើរន្ធ និងយកសំបកខ្ចៅធ្វើគ្រាប់ អ៊ែរៗណាស់ ក្រចកដៃឡើងខ្មៅ​សុទ្ធតែដី 😆

    Reply

  14. ពិតជាអនាម័យមែនហើយ ព្រោះអត់មានដីខួងធ្វើរន្ធនោះអី ។ ដូច្នេះចង់ឲ្យកូនចេះ​លេង​មាន​​តែយកសម្បកពងមាន់មកធ្វើឲ្យកូនលេង គំនិតច្នៃប្រឌិតនោះអី ។ ម៉េចដែរ​បងឆ្លាត​ទេអូន (អួតខ្លួនឯងទៀតណ៎ស់) ។ កាលពីក្មេង​លេងដូចតែជីវីដែរហ្នឹងហី ។

    Reply

  15. ចង់រក្សាសិទ្ធដែរ តែគេអត់ចុះបញ្ជីឲ្យ គិៗៗ ។ តែមិនអីទេជីវីអាចយកទៅប្រើបាន គ្រាន់តែថា​ថ្ងៃណាជួបគ្នា សុំតែបាយមួយពេលទៅបានហើយណ៎ា ។

    Reply

  16. បាយ​ខុំ​សម័យ​ឥន្ទណេតឡូយ​ហ្មង !

    Reply

  17. អរគុណណាស់តាម៉ាប់ដែលចាប់អារម្មណ៍ រន្ធបាយខុំនេះកុំតែអត់ដីខ្វាលរន្ធ​ទេ​​កុំអី​ក៏នឹក​មិន​ឃើញ​​ដែរ ។ តែអ្នកដែលមានកូនតូច ៗ ហើយចង់ឲ្យកូនលេងពិតជាចាប់អារម្មណ៍ ព្រោះវាមាន​អនាម័យ ហើយម្យ៉ាងទៀតមិនប្រឡាក់ខោអាវទៀតផង ។

    Reply

  18. Posted by Vannet on April 25, 2017 at 7:05 am

    សួស្ដី​ បង!!!!​​​ខ្ញុំចង់ដឹងពីប្រវត្តិខ្លះៗដែលទាក់ទងជាមួយប្រវត្តិរបស់ (​ល្បែងបាយខុំ)​

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: