ទិវាកុមារ วันแด็กแห่งชาติ

ទិវាកុមារគឹជាការផ្តល់ឱកាសដល់កុមារទាំងអស់បានចូលរួមលេងសប្បាយ និង​ទទួល​បានរង្វាន់​ផ្សេង​ៗ ជា​ច្រើន​នាឱកាសនេះ  ។ នៅប្រទេសថៃគេរៀបចំប្រារព្ធពិធីនេះឡើងនៅថ្ងៃទី ១៤ មករា​ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែនៅស្រុកយើងគេ​ប្រារព្ធពិធីនេះនៅថ្ងៃទី ១ មិថុនា ។ ក្នុងកម្មវិធីនោះគេ មានរៀបចំវេទិកា​ធំមួយ​សម្រាប់​​សំដែង​ភាព​ក្លាហាន និង ជាវេទិកា​សម្រាប់​ចាប់ឆ្នោតផ្សងសំណាងដល់កុមារដែល​បានមក​ចូល​រួមផងដែរ ។ នៅ​ជុំវិញវេទិកានោះ​មាន​វេទិកា​តូច ៗ ទៀតជាច្រើនដូចជា ផាត់ពណ៌​រូបភាព គូររូបភាព​ ការ​ឆ្លើយ​សំណួរ​​យក​រង្វាន់​​ ការបញ្ចេញភាពក្លាហាន ព្រមទាំងការ ប្រើប្រាស់បំណិនផ្សេង ៗ ក្នុងជិវិត​ប្រចាំ​ថ្ងៃ​ផងដែរ ​​ ។ នៅតាមស្ថាប័នរដ្ឋ ​សាលាខេត្ត​ ​ទីកន្លែង កំសាន្ត មួយ​ចំនួនត្រូវបានរៀបចំ ដើម្បី​អប​អរ​​ទិ​វាកុមារនេះ ។

អ្វីដែលជាចំណាប់អារម្មណ៍របស់ខ្ញុំនោះគឺ គេមានរៀបចំកន្លែង​ផ្តល់នំ ទឹក ភេសជ្ជៈ ការ៉េម សម្រាប់ក្មេង ៗ និង អ្ន​កចូលរួមទាំងអស់ ។ មានការផ្សាយបន្តផ្ទាល់ពីវេទិកាសម្តែង នៅ​តាមស្ថានីយ៍ទូរទស្សន៍នានា ក្នុង​កម្មវិធីផ្សាយនោះ​ពិធីករបានបញ្ជាក់ហើយ​បញ្ជាក់ទៀតថា សូមឲ្យកុមារ​ដែលទៅចូល​រួម​ក្នុង​កម្មវិធី​នោះ​យកកាតាបស្ពាយ ឬ ថង់ធំ ៗ ទៅផងសម្រាប់​ដាក់នំ ខ្ញុំគិ​តថាវាគ្រាន់​តែជាការ​និយាយ​លេង​តែ​ប៉ុណ្ណោះ​ ។ តែពេលដែលទៅដល់ ទើបដឹងថាការ​​ផ្សព្វផ្សាយ​របស់ពួកគាត់គឺជាការពិត ។

នៅលើវេទិកាមានកាដូជាច្រើនសម្រាប់ចែកចាយដល់កុមារដែលចូលរួម​ ដោយការចាប់ឆ្នោតត​បន្ថែម​ទៅ​លើកាដូតូច ៗ ដែលនៅតាមវេទិកាជុំវិញ​ ។ រង្វាន់ធំមានដូចជាកង់ ឆ្នាំងបាយ ឆ្នាំងអ៊ុត កង្ហារ និង​សម្ភារៈ​សិក្សាជាច្រើនទៀត ។ ​​ កូនស្រីនីតាក៏ទទួលបានកង្ហារមួយដែរ ។

ខ្ញុំគិតថាប្រសិនជាស្រុកយើងមានកម្មវិធីដូចជាគេនេះ មិនដឹង​ជាក្មេង​ៗស្រុកយើង​សប្បាយ​ចិត្ត​យ៉ាង​ណា​​ទេ ? ព្រោះកាលពីនៅក្មេងទិវាកុមារវាគ្រាន់់តែជាថ្ងៃឈប់សម្រាកដ៏សាមញ្ញរបស់ខ្ញុំក៏​ដូចជាមិត្តភក្តិ​ដទៃ​ទៀតដែរ ។

P1140074 1P1140035 1P1140061 1P1140001g 1

P1140045 1P1140099 1

Advertisements

2 responses to this post.

  1. កុមារកម្ពុជា​មិន​ទាន់​មាន​ការលើក​ទឹកចិត្ត​បែបនេះនៅឡើយ​ទេ… ការជ្រើសរើស​គ្រាប់​ពូជ​ជា​បញ្ហា​សំខាន់… កម្ពុជា​ត្រូវការ​គ្រាន់​ពូជ​ល្អៗ ក្នុងការ​អភិវឌ្ឍប្រទេស…

    Reply

  2. នៅប្រទេសថៃគេចាប់អារម្មណ៍ខ្លាំងណាស់ទៅលើបញ្ហាកុមារ (នេះបើតាមខ្ញុំដឹង) គេមានពាក្យ​ស្លោកមួយថា “ការឲ្យរង្វាន់ដល់កុមារ គឺជាការផ្តល់រង្វាន់សម្រាប់ប្រទេសជាតិរបស់គេ” ។
    ស្វាគមន៍ដែលបានចូលមកលេងប្លករបស់ខ្ញុំ ។

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: