បើកច្រកឆ្ពោះទៅបូព៌ាប្រទេស

ពិធីបើកច្រកឆ្ពោះទៅបូព៌ាប្រទេសដែលភាសាថៃគេហៅថា เปิดประตู้สู่โลกตะวันออก ជាពិធីមួយ​ដែល​តែង​តែចាត់ជារៀងរាល់ឆ្នាំដោយផ្នែកភាសាថៃ និង ភាសាបូព៌ាប្រទេសរបស់មហា​វិទ្យាល័យ​អក្សរ​សាស្ដ្រ និង វិទ្យាសាស្ដ្រសង្គមនៃសាកលវិទ្យាល័យមហាសារខាម ។ ពិធីនេះត្រូវរៀបចំឡើង​ក្នុងបំណង​ឲ្យ​និស្សិតក៏ដូចជាអ្នកចូលរួមទូទៅបានស្គាល់ពីអ្វីដែលប្រទេសក្បែរខាងមានជាពិសេសអំពីវប្បធម៌​អរិយធម៌ និង ម្ហូបអាហារ ។ ការនាំឲ្យស្គាល់អំពីរឿងរ៉ាវទាំងនេះធ្វើឡើងតាមរយៈការសម្ដែងសិល្បៈ ការ​ដាក់​តាំងផលិតផលដែលឆ្លុះបញ្ចាំងប្រពៃណីជាតិនីមួយ ៗ ខាងការស្លៀកពាក់ និង ពិសេស​ខាងការ​ចម្អែតកាយគឺមុខម្ហូបប្រចាំជាតិ អ្នកចូលរួមអាចភ្លក្សរសជាតិអាហារទាំងនោះបានដោយសេរី ។ សូម​បញ្ជាក់​ថានៅសាកលវិទ្យាល័យ​នេះមានបើកបង្រៀនភាសាបរទេសកម្រិតបរិញ្ញាបត្រ និង ថ្នាក់ក្រោយ​ឧត្ដម​ ហើយភាសាបរទេសដែលជាភាសាបូព៌ាប្រទេសរួមមានភាសា ខ្មែរ វៀតណាម ឡាវ កូរ៉េ ចិន និង ជប៉ុន ។ ឆ្នាំនេះសាខាភាសាខ្មែរមានគម្រោងសម្ដែងរបាំខ្មែរតាមរយៈចង្វាក់រាំវង់ រាំក្បាច់ និង បទ​ចម្រៀង​កន្ទ្រឹមរបស់ខ្មែរសុរិន្ទ ។ ចំណែកអាហារយើងមានដូចជាប្រហុកចិញ្ច្រាំ សម្លកកូរ ឆាមីសួរ និង នំត្នោត ។

​ នៅឆ្នាំនេះពិធីនឹងចាប់ដំណើរការពីថ្ងៃទី ២៣ – ២៦ ខែមករា ឆ្នាំ ២០១២ ដោយពិធីធំ​នឹង​ប្រព្រឹត្ដិ​ទៅនៅ​ថ្ងៃចុងក្រោយ គឺថ្ងៃព្រហស្បតិ៍ ទី ២៦ វេលាម៉ោង ១៥.០០-២២.០០ ។

លទ្ធផលយ៉ាងណានោះ ម្ចាស់ប្លក់នឹងយកមកចែករំលែកជាបន្ដនៅលើកក្រោយ ។

(នេះគឺជារូបថតកាលពីឆ្នាំ ២០១០)

ប្រភព ពូជអង្គរ

Opening the Gateway to the Eastern World1[1]Opening the Gateway to the Eastern World2[1]

Opening the Gateway to the Eastern World14Opening the Gateway to the Eastern World8

Advertisements

One response to this post.

  1. នៅស្រុកគេមានអីល្អៗនាំមកចែកផង ។ គេបើកទ្វាសម្លឹងមកយើងដោយលេបទឹកមាត់ ឬរំពឹងថាយើងមានអ្វីចែកគេដឹង ?

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: