ទិដ្ឋភាពថ្ងៃទី ២៦.០១.២០១២

នេះគឺជារូបភាពខ្លះកាលពីថ្ងៃទី ២៦ មករា ​ឆ្នាំ ២០១២ ៖

P1260016 1P1260024 1P1260033 1P1260031 1P1260045 2P1260053 1P1260023 1P1260064 1P1260074 1P1260068g 1

Advertisements

32 responses to this post.

  1. ខ្ញុំឃ្លានសម្លកកូរ និងនំត្នោត។ ខ្ញុំសុំហូបផងមកបង។
    សម្លហ្នឹងស្នាដៃអ្នកណាទៅបង?

    Reply

  2. ស្នាដៃបងណាអូន តែនំត្នោតទិញគេទេ ! និស្សិតដែលមកពីស្រុកយើងគ្នាឃ្លានខ្លាំងណាស់ (សម្លកកូរ)ញ៉ាំបណ្តើរសើចបណ្តើរ មានអ្នកខ្លះទប់ទឹកភ្នែកមិនបានទៀតផង ព្រោះនឹកផ្ទះ ។ អរគុណណាស់កល្យាណ បើមានពេលគួរតែមកលេងនៅទីនេះបានម្តង ស្វាគមន៍ជានិច្ចណា !

    Reply

    • ស្នាដៃបងប្រាកដជាឆ្ងាញ់!
      ទាំងគេទាំងខ្ញុំតែបែកពីផ្ទះបែកពីស្រុកមុខជាលួចយំពេលថ្ងៃលិចមិនខានទេ។
      អរគុណបង! មិនហ៊ានថាយ៉ាងណាៗទេ ចាំមើលសិន!

      Reply

      • កុំទាន់អាលសរសើរអីកល្យាណ ក្រែងលោខកចិត្តណា !​ ម្នាក់ ៗ ឲ្យតែនិយាយពីផ្ទះ​នៅស្រុកខ្មែរ​តែងតែនាំគ្នាអួលដើមក​​ រលីងរលោងទឹកភ្នែក ។ ដូច្នេះពេលខ្លះជួបគ្នាតាំង​ចិត្តថា ​មិននិយាយទេ តែជជែកទៅ ជជែកមកចូលរឿងផ្ទះដដែលហ្នឹង ។

  3. ដាក់អោយលេបទឹកមាត់ទៀតហើយបងស្រី!

    Reply

    • បុរិន្ទលេបទឹកមាត់ តែអាចរកញ៉ាំបាន ឲ្យមិត្តស្រីធ្វើឲ្យញ៉ាំទៅណា !

      Reply

  4. ឆ្ងាញ់មែន ! តែអត់ឃើញដាក់ម្ទេស ?

    Reply

  5. អរគុណណាស់លោកពូដេលបានចូលរួម ម្ទេសនៅចានខាងក្រោមណាលោកពូ ! មិនបាន​ដាក់ជាមួយគ្នាទេ ព្រោះចង់បញ្ជាក់ឲ្យថៃដឹងថា​ខ្មែរយើងក៏ញ៉ាំហិរដែរ តែមានវិធីញ៉ាំផ្សេងពី​ថៃ ។ ចំពោះម្ហូបថៃវិញបើគេស្លត្រូវដាក់ម្ទេស​ចូលក្នងនោះតែម្តង ។​

    Reply

  6. កាលនៅជាកងការពារព្រំដែន ខ្មែរ-ថៃ គេបានប្រាប់ថា ថៃញាំម្ទេសដូចញាំបាយចឹង ! មួយឆ្នាំ ៗ អស់ម្ទេស ៣-៤ បាវ ចឹងមែនឬ ?

    Reply

  7. ពិតមែនហើយលោកពូ ។ ខ្ញុំក៏បានសួរពួកគេដែរថាហិរទេដែលញ៉ាំបែបហ្នឹង គេប្រាប់ថាអត់​ហិរ​ទេ តែបើយើងសង្កេតមើលពេលដែលគេញ៉ាំវិញគឺ ហៀរសម្បោរ ហូរទឹកភ្នែកដូច​តែយើង​ដែរ​ហ្នឹ​ង ។ សម្រាប់ក្មេង​ៗ​ដែលរៀននៅសាលា ក៏មិនញ៉ាំហិរដែរ កាលពីដំបូងបារម្ភពីកូន​ថា​ទៅរៀនពិតជាពិបាកញ៉ាំហើយមើលទៅ ព្រោះញ៉ាំហិរដូចថៃមិនបាន ។ តែពេលដែលកូន​មក​ពី​រៀនវិញ​សួរ គេប្រាប់ថា ម្ហូបនៅសាលាមិនហិរទេ ។ ដូច្នេះពួកគេញ៉ាំហិរបែបនេះ​នៅពេល​ដែលធំឡើងប៉ុណ្ណោះ ។

    Reply

    • បើតាមការសង្កេតមើល តើសាមដា មានឃើញអ្វីខុសប្លែកទេ ចំពោះពួកថៃ ដែលគេញាំ ម្ទេសច្រើនចឹង ? ម៉េចទៅរឿងបញ្ញារបស់គេ ឆ្លាតទេ ? ឬក៏យ៉ាងណាដែរ បើហូរទឹកភ្នែក ហើយហៀរសំបោរ គ្រប់ពេលញាំចឹង ?

      Reply

  8. សុំទោសលោកពូ​ដែលឆ្លើយតបយឺតយ៉ាងនេះ បើតាមការសង្កេត​មើលទៅ​ដូចជាគ្មានអ្វីប្លែកទេ លោកពូ ។ តែធ្វើម៉េចបើគេធ្លាប់ញាំបែបនោះទៅហើយ បើមិនញ៉ាំពិតជាខ្វះ​រសជាតិ អ្វីម្យ៉ាង ឬ អាចថាមិនឆ្ងាញ់ក៏ថាបាន ។

    Reply

  9. សំលកកូរហ្នឹងមុខជាឆ្ងាញ់ណាស់ ឃើញគួរអោយចង់ញ៉ាំ
    មានបន្លែនិងគ្រឿងស្រស់ច្រើនមុខ រួចអាកោត្នោតខ្ទិះជាបង្អែម
    តាមក្រោយទៀត ត្រូវគ្នាម៉ាច់ហើយ ។ ឃ្លានបាយហើយខ្ញុំ 😀

    Reply

  10. ចូលមកពិសារជាមួយពូកគេ លោក achharia !

    Reply

  11. គិតទៅលេងស្រុកថៃម្តង តាំងពីចេញទៅ មិនដែលបានទៅស្រុកថៃសោះ ចង់ទៅមើលសម្លរកកូរស្រុកសាមដាម្តង មើលទៅដូចឆ្ងាញ់មែន សាមដា អាចប៉ាវបានទេ ?

    Reply

  12. សម្លកកូរស្រុកសៀម តែខ្មែរជាអ្នកស្លទេលោកពូ ។ បើលោកពូអញ្ជើញមក ខ្ញុំខ្លាចអី​នឹងស្លឲ្យពិសារនោះ ។ ពិតជាបញ្ចេញឲ្យអស់ស្នាដៃជាមិនខានទេ តែឆ្ងាញ់ ឬ មិនឆ្ងាញ់​មិនហ៊ាន​ថាទេចា៎ស សិ្ថតលើអ្នកភ្លក្សតែប៉ុណ្ណោះ ។ គេថា ឃ្លានឆ្ងាញ់ស្រឡាញ់ល្អនោះ អី គិៗៗៗ ។

    Reply

    • ខ្ញុំធ្លាប់នារីៗហៅភ្លក្សសម្លរដែរតើ កាលនៅជំរុំ ០០៧ ព្រំដែនខ្មែរ-ថៃ មីងខ្ញុំគាត់ថា អន្ទិត ប្រហែលស្រវឹងទេដឹង ! តាមពិតប្រហែលស្រវឹងមែនដឹង កាលពេលនោះ ព្រោះមានថៃ យកឥវ៉ាន់មកលក់ វាមានកាន់ស្រាម៉ៃខូង មួយដបមកផង វាចេះតែចាក់អោយ អាងតែចេះ ខ្លះៗផងក៏ចេះតែដាក់តាមគេ រួចមកវិញរកទិញសម្លរញាំ ឃើញគេដាក់លក់ហែរគ្នារដឹក មិនដឹងជាទិញអាមួយណាឆ្ងាញ់ សួរគេៗថាឆ្ងាញ់ទាំងអស់ ចឹងម៉េចដឹងថាឆ្ងាញ់ កុហក់ទេ ដឹង ! បើមិនជឿភ្លក្សមើល, អ្នកលក់ថា; ចឹងមានតែភ្លក្សគ្រប់ឆ្នាំង ទើបបានដឹងថា ឆ្ងាញ់ឬអត់ ភ្លក់មែនទែន ហើយទិញក៏គ្រប់ឆ្នាំងដែរ កុំអោយគេច្រណែនគ្នា 🙂

      Reply

  13. គេហៅភ្លក្ស ជាការគួរសមសោះហ្នឹង បើភ្លក្សដូចលោកពូអញ្ចឹង អ្នកលក់ច្បាស់ជាស៊យ​ហើយ ព្រោះភ្លក្សមួយមុខបន្តិច ៗ ឆ្ងែតបាត់ទៅហើយ មិនបាច់ទិញ​ទេអញ្ចឹងនោះ ។

    Reply

  14. កាលពេលនោះ ដូចជាហេងហ្មង ដើរទៅកន្លែងណាក៏គេរាប់អាន គេមិនហ៊ានធ្វើអ្វីទំាង អស់ អ្នកធំៗក៏គេរាប់អាន ថ្ងៃហ្នឹងគេបិទហាមពួកថៃអត់អោយលក់ឥវ៉ាន់ ហើយហាមខ្មែរ ក្នុងជំរុំទាំងអស់មិនអោយទិញឥវ៉ាន់ តែខ្ញុំទិញអីក៏បាន មេទាហ៊ានគេវាយប្រជាជន ដូចគោចឹង ព្រោះនាំគ្នាលួចចេញទៅទិញឥវ៉ាន់ តែខ្ញុំទៅគេអត់ហ៊ានថាអី តែគេសុំឆែករក កាំភ្លើងខ្លី ខ្ញុំថាមិនមានទេ ខ្ញុំមានធ្វើអី ក៏គេមិនជឿ ទៅទិញតាមចិត្ត បើខ្ញុំចេះរកស៊ីដូចគេ ត្រូវមាន ព្រោះថាអ្នកដែលអាចទិញឥវ៉ាន់បាន លក់បានថ្លៃណាស់ ព្រោះអត់មានឥវ៉ាន់ ចូល មានលោកពូម្នាក់ គាត់ចូលចិត្តដើរជាមួយខ្ញុំ ព្រោះអាចដើរបានស្រួល តាមពិតគាត់ ជាអតីតប្រធានកាន់កាប់ ក្រសួងព័ស្តុភារ (សេដ្ឋកិច្ច) នៅខេត្របាត់ដំបង ហើយអតីត ពីឡុតបើកកប៉ាល់ហោះ ទម្លាក់គ្រាប់បែក សម័យលន់ នល់ (ឈ្មោះលោក សំអោក) នៅ បាត់ដំបងដែរ ចេះនៅរស់ ខ្មែរក្រហមអត់ដឹង គាត់នៅបន្លំធ្វើអ្នកចញ្ចឹមមាន់ទា ជាមួយអ៊ំ ជីដូនមួយខ្ញុំ នៅបាត់ដំបងហ្នឹងឯង ហើយគាត់ហ្នឹងឯង ប្រហែលទម្លាក់គ្រាប់បែក ដាក់ ក្បាលខ្ញុំកាលនៅជាលោកសង្ឃក្នុងព្រៃ តែមិនដែលហ៊ានសួរគាត់ រឿងហ្នឹងទេ ក៏ចូលចិត្ត ហៅអោយដើរជាមួយ សម័យខ្មែរក្រហម គាត់ថាធ្លាប់ជិះយន្តហោះ ទៅស្រុកចិនផង កាលពេលនោះ ហើយចេញទៅអូសទ័ព នៅបាត់ដំបង ដែលពេលនោះអូសទ័ពធំជាងគេ (៥០០-៦០០) នាក់ ឆ្លងកាត់តាមម្តុំមេច្បារ ឆ្ពោះទៅព្រៃរនាម ហើយវាងទៅជំរុំ ០០៧ ខ្ញុំគេអោយ នាំដំណឹងទៅបា្រប់មេជំរុំ ០០៧ មុនថាទ័ពចេញមកហើយ ហើយបែកការ ទាហ៊ានយួន ដាក់យាមស្កាត់ពីថ្មគោល រហូតស្វាយស៊ីសាផុន អត់អោយមានប្រជាជន ធ្វើដំណើរសោះ តែខ្ញូំទៅបាន យួនកាក់នៅមុខវត្តក្បែរស្ពានអូរស្ងួត ខាងជើងភ្នំធំ ប៊ិសយាប់ ប៊ិសចូលគុគយួន បើគេឆែកគឺយ៉ាប់ តែយួនគ្រាន់តែសួរ អ្នកឯងនៅកងណា តាមរយៈអ្នក បកប្រែ ខ្ញុំថាជាប្រជាជនធម្មតាទេ គេអនុញ្ញាតអោយទៅ មិនដឹងថាអ្នកដដើរអូសទ័ព សោះ ហេងមែនថ្ងៃនោះ យាយទៅមកពីចេះនិយាយអោយគេស្តាប់បាន ហើយអាកប្ប កិរិយា រាងស្លូតបូត ញញឹមញញែមជាប់ជានិច្ច មិនតក់ស្លុត ហើយដើរនោះទៀតសោត ក៏សុទ្ធតែអតីតមេបញ្ជាការកងទ័ពខ្មែរក្រហម ដែលពួកតាម៉ុក ចាប់ពួកគាត់ទៅដាក់ គុគ នៅកកោះ ស្រុកមោងឫស្សី ដល់យួនចូល គេដោះពួកគាត់អោយរួចខ្លួន ប្រហែលជាគេ ឮសូរចឹងហើយ បានជាពួកខ្មែរក្រហមតាម៉ុក គេបញ្ជាកងពិសេសមួយក្រុម អោយតាមរក កាត់ក្បាលខ្ញុំ តាមទាន់កន្លែងណា អោយកាត់ក្បាលខ្ញូំ អោយគេនៅកន្លែងនោះ ពួកកង ពិសេសតាមរកខ្ញុំដល់ជំរុំ ០០៧ តែពួកនោះអត់កាត់ក្បាលខ្ញូំទេ គែបែរជាទៅនៅជាមួយខ្ញុំ ទៅវិញ ហេងមែនទែន ហើយកាលពីឆ្នាំ ២០០៤ នេះបានទៅជួបជាមួយមេបញ្ជាការដែល បានបញ្ជារកងពិសេស ទៅកាត់ក្បាលខ្លូំនៅក្បែរភ្នំម៉ាល័យ ហើយគាត់នោះក៏ឈប់ខឹងខ្ញុំ ដែរ ថែមទាំងដេកយាមខ្ញូំម្តង ហេហេ អស្ចារ្យដែរ សំណាងណាស់ខ្ញុំ គាត់ថា អាអូនឯង ទៅដេកខាងលើផ្ទះ (ជាមួយកូននិងគ្រួសារគាត់) បងដេកយាមអាអូនឯងខាងក្រោមផ្ទះ ប្រហែលជាអំពើល្អ ព្រះជួយ ។ល។៚…

    Reply

    • និយាយដល់រឿងជំរំ ខ្ញុំនឹងស្រណោះខ្មែរយើង ដែលអ្នកធំឈ្លោះគ្នានាំឲ្យយើតូចតាចត្រូវទៅ​ជ្រកកោន​នៅសំយាបដីគេ ។ ហើយគេមិនប្រាកដថាខាតដោយសារយើងដែរ គឺមានតែចំណេញដោយសារយើង ។

      Reply

  15. សរសេរនេះច្របូកច្របល់ តិចហើយត្រង់ ចំណុច ពូដែលជិះយន្តហោះទៅស្រុកចិន កាត់ដាច់រឿងគាត់ពាក់កណ្តាល ភ្ជាប់ទៅដោយរឿង ពូសំអោក អតិតពីឡុត បើកយន្តហោះទម្លាក់គ្រាប់បែក នៅកណ្តាលទៅវិញ មិនដឹងជាមកពីមូលហេតុអីទេ ។ សូមអភ័យទោសផង សរសេរទៅចេះតែមានរឿង ចេះតែតវែងឆ្ងាយ ។

    Reply

  16. អរគុណលោកពូដែលបានរៀបរាប់ពីជីវិតពិតប្រាប់ក្មួយ ៗ ជំនាន់ក្រោយឲ្យបានដឹង​​ ។ គេថាមនុស្សល្អ ទៅដល់ណាក៏ព្រះតាមជួយដែរ “សាងល្អ បានល្អ​ សាងបុណ្យ បានបុណ្យ” ។ គិត ៗទៅជីវិតពិតជាវេទនាមែន ម្នាក់ ៗ រត់គេចខ្លាចគេសម្លាប់ ។ និយាយអញ្ចឹងលោកពូ​ខ្ញុំចង់​ដឹងថា តើជិវភាពក្នុងជំរំយ៉ាងម៉េចដែរ ?​​មានការយ៉ាប់យឹនទេ ?

    Reply

  17. មានអីខាងជីវភាពការរស់នៅក្នុងជំរុំ ០០៧ នាពេលនោះ មិនមានខ្វះខាតអីទេ អង្គការអន្តរជាតិចែកអង្ករអោយញាំ ហើយយឿងអាចរកស៊ីជាមួយពួកថៃផង មិនខ្វះអីទេ អង្គរយើងញាំសុទ្ធតែអង្គរលេខមួយ ឆ្ងាញ់ណាស់កាលនោះ ។ល។

    រឿងដែលបញ្ហាគឺរឿង ដែលពួកខ្ញុំអូសទ័ពបានច្រើនចឹងហើយ ពួកប្រធានជំរុំគេចាត់អោយ រៀបចំគ្រប់គ្រងជំរុំ ខ្ញុំត្រូវមេខ្ញូំគាត់អោយកាន់ខាង ក្រសួងសើបការសម្ងាត់ (ដឺបេ?) រួចមកពីរបីថ្ងៃស្រាប់តែ មានការប្រកាន់បក្សពួកផុសឡើង ជាពិសេសពួកទាហានប៉ារ៉ា តែម្តងគេមិនសុខចិត្ត មើលទៅ អោយតេអ្នកស្លៀកពាក់ ខោអាវ ឬ មួកដូចខ្មែរក្រហម គេដកយកទាមងអស់ ទាំងជំរុំថ្មី (០០៧) និងជំរុំចាស់ ចឹងពួកគេឃុតឃិតគ្នា កៀបសង្កត់ ពួកអតីតខ្មែរក្រហមទាំងអស់ ចឹងទៅពួកអតីតខ្មែរក្រហម គេទាក់ទងទៅខាងភ្នំឆ័ត្រ ប្រហែលជាគេសុំជំនួយពីនោះ ល្ងាចឡើងឬយប់ឡើង គេបាចត្រាក់ ថាសុំវាយជំរុំថ្មីហ្នឹង ព្រឹកនេះឯងហើយ ប្រជាជនមួយចំនួនបាន រត់ចេញពីជុំរុំ ពួកខ្ញុំអត់ទៅណាទេ ចាំមើលតែគេ លុះម៉ោង ១០ ព្រឹក គេចាប់ផ្តើមបាញ់គ្នាមែន ពួកទាហាន និងប្រជាជនភាគ ខាងកើត ខាងជើង នាំគ្នារត់អស់ ជាបន្តរបន្ទាប់ មានទាហាននៅទប់តែទាហាន ពួកអាតីត ខ្មែរក្រហមដែរភាកខាងត្បូង ហើយមេគេត្រូវរបួស ខ្ញុំក៏រត់ចេញទៅខាងត្បូងជំរុំដែរ ហើយមានយន្តហោះថៃ ហោះឆ្វែលពីលើផង គឺទាហានភាគច្រើនគេមិនតដៃទេ ចឹងពួកខាងខ្មែរក្រហមឈ្នះ ប្រជាជននាំគ្នារត់ចេញពីជំរុំអស់ ហើយពួកខ្ញុំនាំគ្នាចូលវិញ នៅមន្ទីពេទ្យក្បែរកន្លែងខ្ញុំនៅ មានគេមកប្រមូលយកថ្នាំពេទ្យច្រើនណាស់ ខ្ញុំចូលទៅដែរ យកបានសេរ៉ូម២-៣កំប្លោក អាផ្អែមៗ យកចែកគ្នាផឹក លុះនាំគ្នាចេញទៅភាគខាងលិច ជំរុំព្រោះខាងទ័ពខ្មែរក្រហម គេរៀបចំឡើងវាយបន្តរទៀត ហើយគេយកទ័ពមកដាក់ច្រើន នឹងវាយទៅជំរុំចាស់ទៀត កំពុងនាំគ្នាផឹកទឹកសេរ៉ូម ស្រាប់តែគ្នាខ្ញុំ ដែលជាអាតីតបញ្ជាការ កងពិសេសខ្មែរក្រហម គេមកជួបខ្ញុំ ក៏អោយទឹកសេរ៉ូមមួយកំប្លោកផឹកដែរ ម្នាក់ហ្នឹងហើយ ដែលគេបញ្ជូនអោយកាត់ក្បាលខ្ញុំ តែមិនកាត់ក្បាលខ្ញុំមកនៅជាមួយខ្ញុំ កាលពីដើមធ្លាប់ រស់នៅកងជាមួយខ្ញុំ គឺស្រឡាញ់រាប់អានគ្នាណាស់ ម្នាក់ហ្នឹងហើយដែលប្រាប់ខ្ញូំថា បងគឺមេធំ គេបញ្ជូនអោយមកកាត់ក្បាលខ្ញុំ តែគេមានអ្នកគ្រប់គ្រងកងពិសេស បីនាក់ គេមានស្នងការម្នាក់ទៀត ដែលធំជាងម្នាក់ហ្នឹង ហើយអ្នកទីបី ក៏ធ្លាប់នៅជាមួយខ្ញុំដែរ តែម្នាកទី៣ មិនសូវសប្បាយចិត្តជាមួយខ្ញុំទេ គាត់ខឹងខ្ញុំអោយធ្វើការខ្ខាំង គឺជីករណ្តៅ ចំរូង តែយ៉ាងណាក៏ដោយ ប្រហែលជាមិនដល់ថ្នាក់ មកកាត់ក្បាលខ្ញុំទេ បើតាមខ្ញូំយល់ ពីព្រោះខ្ញុំមិនមានធ្វើអ្វីខុស ។ល។ គឺបានជួបគ្នាតេប្រហែល ១៥-២០ នាទីប៉ុណ្ណោះ គេលា ទៅកងគេវិញទៅ ថាចាំជួបគ្នាទៀត តែមិនដែលបានឮដំណឹងសោះ ប្រហែលជាស្លាប់ក៏ មិនដឹង ។ល។ ៚…

    Reply

  18. សេរ៉ូមគេផឹកបានដែរមែនទេលោកពូ ? ពេលដែលផឹកហើយមានប្រតិកម្មអ្វីទេ ? អរគុណលោកពូដែលផ្តល់បទពិសោធន៍ថ្មីស្រឡាងសម្រាប់រុបខ្ញុំ​​។

    Reply

    • សេរ៉ូមហ្នឹងថ្នាំកម្លាំងហ្នឹង អាផ្អែម ៗ ផឹកទៅមានកម្លាំង កំពុងតែស្រេកទឹកផង ត្រជាក់ក ស្រួលណាស់ អត់ឃើញមានប្រិត្តិកម្មអីផង តែកុំសាកខ្លាចក្រែសេរ៉ូមវាខុសគ្នា យ៉ាងម៉េចមិនដឹងដែរ មានតែសួរពេទ្យទើបច្បាស់ ពីព្រោះថា បើយើងផឹកបាន ម៉េចចាំ គេចាក់បញ្ចូលតាមសសៃ ? ឆ្ងល់ដែរ ប្រហែលផឹកចំអាសេរ៉ូមថ្នាំកម្លាំងហ្នឹងផងមើលទៅ ។

      Reply

      • សេរ៉ូមដែលផឹកទៅផ្អែមៗនឹង វាមានជាតិស្ក៥% និង១០% ញ៉ាំបានដូចទឹកដូងអញ្ចឹង ព្រោះតែវាមានជាតិស្កនឹងហើយបានវាជួយអោយមានកំលាំងណាពូ ប្រជាជនយើងច្រើននិយមហៅថាសេរ៉ូមផ្អែម

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: