គ្រោះថ្នាក់ចរាចរនៅថៃ ខ្មែរស្លាប់ ៨ នាក់

ខ្មែរ ៨ នាក់បានស្លាប់និងមួយចំនួនទៀតរងរបួសដោយសារគ្រោះថ្នាក់ចរាចរនៅប្រទេសថៃ ។ កាលពីថ្ងៃទី ១០ កុម្ភៈ ២០១២ នេះ មានគ្រោះថ្នាក់ចរាចរមួយបង្កដោយរថយន្ដតួរីសបើក បុក រថយន្ដដឹកទំនិញដែលចតសម្រាកនៅចញ្ចើមផ្លូវ ។ អ្នកជិះក្នុងរថយន្ដតួរីសមានជនជាតិខ្មែរនិងថៃ ពួកគេធ្វើដំណើរពីខេត្ដបឋមឋានីទៅចូលរួមបុណ្យសពញាតិនៅម្ដុំផ្សាររោងខ្លឿ ខេត្ដស្រះកែវ ។

តាមការសន្និដ្ឋានដំបូង គ្រោះថ្នាក់នេះបណ្ដាលមកពីអ្នកបើករថយន្ដតួរីសងងុយដេ ឬបើកវ៉ាគេឯងដោយមិនបានប្រយ័ត្ន ទើបមកបុកគូថរយន្ដដឹកទំនិញដែលឈប់ស្ងៀម ។ សមត្ថកិច្ចកំពុងកសាងសំណុំរឿងចោទប្រកាន់ទាំងអ្នកបើករថយន្ដតួរីសនិងអ្នកបើករថយន្ដដឹកទំនិញដែលចតលើចិញ្ចើមផ្លូវខុសច្បាប់ចរាចរ ។

តាមការផ្សាយរបស់ទូរទស្សន៍ថៃ (Thai PBS) បានឲ្យដឹងថា នេះជាគ្រោះថ្នាក់ចរាចរធ្ងន់ទី ១៣ ក្នុងរយៈពេលបីខែកន្លងមកនេះ ។ ប្រទេសមួយចំនួនបានដាស់តឿនពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្ដក្នុងការធ្វើដំណើរក្នុងប្រទេសថៃ ។

ម្ចាស់ប្លក់សូមចូលរួមរំលែកទុក្ខចំពោះជនរួមជាតិក៏ដូចជាអ្នករងគ្រោះឯទៀតជាជនជាតិថៃ ។

Advertisements

12 responses to this post.

  1. មានរឿងអីជីវី ? មកដល់ផ្ទះខ្ញុំហើយម៉េចបានជាអត់និយាយអីសោះអញ្ចឹង ? សង្ស័យតែ​រកម្ចាស់អត់ឃើញ​ហើយមើលទៅ ។

    Reply

    • កប់យោបល់និយាយលែងចេញនឹងណាបង 😕 ហើយដល់ចឹងទៅភ្លេចជំរាបសួរម្ចាស់ផ្ទះ ឥឡូវសូមជំរាបសួរបង! 😳

      Reply

      • Posted by rgfff on February 15, 2012 at 12:57 am

        ថ្ងៃបុណ្យសង្សារថ្ងៃបុណ្យសង្សារថ្ងៃបុណ្យសង្សារថ្ងៃបុណ្យសង្សារថ្ងៃបុណ្យសង្សារថ្ងៃបុណ្យសង្សារថ្ងៃបុណ្យសង្សារថ្ងៃបុណ្យសង្សារថ្ងៃបុណ្យសង្សារថ្ងៃបុណ្យសង្សារថ្ងៃបុណ្យសង្សារថ្ងៃបុណ្យសង្សារថ្ងៃបុណ្យសង្សារថ្ងៃបុណ្យសង្សារថ្ងៃបុណ្យសង្សារថ្ងៃបុណ្យសង្សារថ្ងៃបុណ្យសង្សារថ្ងៃបុណ្យសង្សារថ្ងៃបុណ្យសង្សារថ្ងៃបុណ្យសង្សារថ្ងៃបុណ្យសង្សារថ្ងៃបុណ្យសង្សារ¬¬ Ç

      • ច៎ាស ជម្រាបសួរ អរគុណណាស់ដែលបានអានអត្ថបទអត់ប្រយោជន៍របស់ខ្ញុំ ។ យ៉ាងម៉េចដែរកូនស្រីទាំងបីសុខសប្បាយជាទេ ?

      • នរណាថាអត្ថបទរបស់បងជារបស់អត់ប្រយាជន៍នោះ ខ្ញុំពេញចិត្តប្លុករបស់បងណាស់ ព្រោះសម្បូរដោយព៌តមានប្រកបដោយចំណេះដឹង។

      • អរគុណដែលបានសរសើរ ខ្លាចតែលើសឈាមទេខ្ញុំព្រោះអរពេក គិៗៗៗ

  2. ស្លាប់ច្រើនផង ប៉ុន្ដែខាងខ្មែរយើងដូចមិនមាននិយាយអ្វីទេអំពីការស្លាប់នេះ ។ ឬគេគិតថាជារឿងមិនសំខាន់ ?

    Reply

    • ឃើញនៅស្រុកគេ បើមានជនជាតិនៃប្រទេសខ្លួនស្លាប់នៅក្រៅប្រទេសអ៊ីចឹង រដ្ឋាភិបាលគេខ្នះខ្នែងឈឺឆ្អាលសម្បើមណាស់​ មើលទៅគេឲ្យតម្លៃដល់រាស្ដ្រគេជាងយើង ។ ប្លែកអីតែខ្មែរយើង ហ្ន៎ !!!!

      Reply

    • ប្រហែលជា​មិនមែនជាញាតិមិត្តគេទេមើលទៅ​ បានជាគេមិនចាប់អារម្មណ៍យ៉ាងនោះ ។ ពិតជាសោកស្តាយណាស់​ដែលខាងយើងមិនចាប់អារម្មណ៍ ពេលខ្លះ​ភ័យខ្លួនដែរ នៅស្រុកគេ​ឆ្ងាយពីបងប្អូន គ្មានអ្នកណាអើពើពីសុខទុក្ខ ការស្លាប់ប្រៀបដូចជាផុយស្រួយ​ខ្លាំងណាស់ ។

      Reply

  3. នៅថៃសំបូរខ្មែរយើងដែរតើណ៎!

    Reply

    • មានច្រើនណាស់បុរិន្ទអើយ ស្ទើរតែគ្រប់ខេត្ត​នៃប្រទេសថៃ មានទាំងដីគោក និង ដែនទឹក ។ ពួកគាត់ភាគច្រើន​មកធ្វើជា​កម្ម​ករនៅតាមរោងចក្រផលិត​ស្បែកជើង ខោអាវ ស្រោម​អនា​ម័យ សាច់មាន់ កម្មករសំណង់ ជាដើម ។ ដើម្បីក្រពះ​ម្នាក់ ៗ សុខចិត្តឆ្ងាយ​ពីស្រុក​កំណើត ស៊ីអត់​ស៊ី​ឃា្លន នៅស្រុកគេ ឯអ្នកខ្លះទៀតមកដល់ស្រុកគេចាញ់បោកគេក៏មាន​ដែរ ។ អ្ហើយគិតទៅជីវិតពោរពេញ​ទៅដោយបញ្ហា !!!

      Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: