កញ្ញា អ្នកស្រី/លោកស្រី

កញ្ញា (ន) ស្រីក្រមុំតូច, ស្រីជំទង់ ។

ចំណែកឯពាក្យថា អ្នកស្រី ឬ លោកស្រី គឺសម្គាល់ទៅលើស្រី្តដែលរៀបការ ឬ មានប្តីរួចហើយ (នេះជាការប្រើប្រាស់ទូទៅ និង ទៅតាមការសម្គាល់របស់យើង) ។ ខ្ញុំក៏បានព្យាយមរកនៅក្នុងវចនានុក្រមនានាដូចជា វចនានុក្រមរបស់សម្តេចសង្ឃ ជួន ណាត វចនានុ ក្រមអក្ខរាវិរុទ្ធភាសាខ្មែរ និង វចនានុក្រមអត្ថាធិប្បាយសទិសសព្ទ ពហុន័យ របស់វិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិតសភាកម្ពុជា នៅតែរកមិនឃើញទៀត ។

ការដែលនាងខ្ញុំមានបំណងលើកយកពាក្យនេះមកសរសេរក៏ព្រោះតែមានការប្រើប្រាស់ខុសប្លែកពីស្រុក យើងគឺនៅស្រុកយើងអ្នកដែលរៀបការរួចហើយ អ្នកផងតែងតែហៅថា អ្នកស្រី ឬ លោកស្រី ដោយ ស្វ័យប្រវត្តិ ដោយម្ចាស់ខ្លួនមិនចាំបាច់ទៅប្រាប់គេឲ្យហៅ ឬ ទៅចុះបញ្ជីនៅឃុំសង្កាត់អ្វីឲ្យមានលក្ខណៈជាផ្លូវការអ្វីនោះទេ ។ តែសម្រាប់នៅស្រុកថៃឯណេះវិញ ស្រ្តីដែលរៀបការរួចមានសិទ្ធិប្រើ កញ្ញា (นางสาว) បាន ក្នុងករណីដែល រៀបការរួចហើយមិនទាន់បានទៅចុះអេតាស៊ីវិល តែបន្ទាប់ ពី ចុះ អេតាស៊ី វិលរួចហើយគេក៏ប្រើពាក្យថា អ្នកស្រី ឬ លោកស្រី ដែលប្រែជាភាសាថៃថា (นาง) ។ ជាក់ស្តែងនាយករដ្ឋមន្រ្តីថៃ ยิ่งลักษณ์ ชินวัตร គាត់រៀបការហើយ ព្រមទាំងមានកូនប្រុសម្នាក់ទៀតផង ប៉ុន្តែមិនទាន់បានចុះអេតាស៊ីវិល គេហៅគាត់ថា កញ្ញា យីងល័ក្ស ឬ ជាភាសាថៃហៅថា นางสาว ยิ่งลักษณ์ ชินวัตร

ព័ត៌មានលម្អិតស្តីពីប្រវត្តិរបស់นางสาว ยิ่งลักษณ์ ชินวัตร សូមអាន

clip_image002clip_image004clip_image006

Advertisements

12 responses to this post.

  1. អូ គួរឱ្យចាប់អារម្មណ៍ណាស់បង

    Reply

    • ពិតមែនហើយកល្យាណ​ នៅស្រុកគេនេះ គឺអញ្ចឹងទាល់តែចុះអេតាស៊ីវិលហើយ ទើបអ្នក​ផ្សេង​មានសិទ្ធិ​ហៅគេថា អ្នកស្រី ឬ លោកស្រី ហើយក៏ត្រូវប្តូរ​នាមត្រកូល មកប្រើនាមត្រកូល​របស់​ប្តី ដូច្នេះ​អ្នកដែលស្រឡាញ់​នាមត្រកូលខ្លួន​ឯង​គេមិនប្តូរទេ ។ នៅប្រទេសឡាវក៏ដូច្នេះ​ដែរ អ្នកដែលរៀបការ​ហើយ​ត្រូវយកនាមត្រកូលខាងប្តីមកប្រើ ។​ ប៉ុន្តែ​​បើ​ស្រុក​​យើងវិញ ច្បាស់​ជាស៊យធំហើយបើធ្វើដូច្នោះ បងប្រុស ៗ ពិតជាសប្បាយចិត្ត​មិនស្ទើរទេ ព្រោះ​គាត់​មាន​សិទ្ធិ​ទៅឆីក្រៅបានម៉ាសេរី គ្មានជាប់ជំពាក់​អ្នកណា​មួយរៀលទេ ។ សូមផ្តាំទៅ​បង​ប្អូន​ស្រី ៗខ្មែរយើង ពេលការហើយកុំបង្អង់យូរ នាំគាត់ទៅចងជើងនៅ ឃុំ/សង្កាត់ឲ្យហើយ​ទៅ​ទាន់គាត់កំពុងពេញស្រឡាញ់យើងនោះអី ។

      Reply

  2. ពន្យល់បានក្បោះក្បាយល្អមែនបង

    Reply

  3. អរគុណណាស់ជីវី ម៉េចហើយពេលនេះ ឲ្យគេហៅ​ក្រមុំកូនបី ឬ អ្នកស្រីទើបល្អ ?

    Reply

  4. តែបងថា​ ហៅកញ្ញាក៏ល្អដែរ ព្រោះ​គេ​នៅថាយើង​ស្អាតដូចក្មេងស្រី​ក្រមុំ​នោះអី (តាមពិត​កូន​ជិតប៉ុនម៉ែទៅហើយ) ។ តែប្រយ័ត្ន​បងប្រុស​គាត់អន់ចិត្តណា ! បងជឿ​ថា​ប្រុស​លើ​លោក​នេះគ្មានប្រុសណា​ដែលមិនចេះ​ប្រច័ណ្ឌ​ប្រពន្ធនោះទេ ជាពិសេសប្រពន្ធស្រស់​ស្អាត​ដូចជីវីអញ្ចឹងទៀតនោះគាត់រឹតតែបារម្ភទៅទៀតហើយ ។

    Reply

  5. ទាល់តែស្អាតដែរបានញ៉ាំកាម៉ារ៉ាបាន​​ បើគគ្រិចញ៉ាំម៉េចក៏មិនចូលដែរ​ ទាល់តែបិទភ្នែក​ហើយ​មើលទៅនោះ​​ គិៗៗៗៗៗៗ

    Reply

  6. ចុះបើហៅអ្នកនាងវិញ មានន័យយ៉ាងណាដែរ ?

    Reply

  7. អ្នកនាង ពាក្យនេះ​ខ្ញុំក៏មិនដឹងច្បាស់ដែរ​ ព្រោះពេលខ្លះដូចជាប្រើច្របូកច្របល់យ៉ាងម៉េចទេ ពេលខ្លះលឹគេហៅអ្នកដែលមានប្តីហើយថា​អ្នកនាងដែរ​ តែភាគច្រើនលឺសូរគេប្រើពាក្យ​នេះ​ក្នុងខ្សែភាពយន្ត​ ត្រកូលអ្នកមាន​ៗ ​ដែលគេមានអ្នកបម្រើ​ ៗ គេហៅកូនស្រីម្ចាស់ផ្ទះគេថា អ្នកនាង ឬ​ អ្នកនាងតូច​​​​ ទាំងមុននិង​ក្រោយពេលរៀបការ ។ បើបងប្អូនណាដឹងអ្វីផ្សេងទៀត​សូមមេត្តជួយឆ្លើយខ្ញុំផង ! ​​

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: