វិធីកៀងគរលុយ ?

តាមពិតម្ចាស់ប្លក់មិនមែនជាអ្នកសេដ្ឋកិច្ច ឬ ជំនួញអ្វីទេ ប៉ុន្តែអ្វីដែលលើកឡើងមកបង្ហាញខាងក្រោម នេះ វាទាក់ទងទៅនឹងលុយកាក់ទាំងស្រុងតែម្តង ។

នៅសាកលវិទ្យាល័យមហាសារខាមនេះ គេមានវិធីប្រមូលលុយរបស់គេ​មិនឲ្យបែកចេញទៅក្រៅ សូម្បី​តែ​មួយ​កាក់មួយសេនទេ​ ។ ដោយក្នុងនោះសាកលវិទ្យាល័យ​មាន មីនីម៉ាត (Minimart) តូច ៗ និង អាហារដ្ឋាននៅគ្រប់អគារសិក្សាទាំងអស់ ដូច្នេះ​និស្សិត និង​ បុគ្គលិក របស់​សាកល​វិទ្យាល័យ​មិនចាំបាច់ ចំណាយពេល​ទៅរក អាហារ​ពេលព្រឹក ឬ ថ្ងៃត្រង់ទេ គ្រាន់តែម​កដល់ ឬ ចេញពីរៀន​គឹញ៉ាំបានតែម្តង ។ នៅអាហារដ្ឋាន​នោះ មាន ម្ហូបស្រាប់ និង​ ម្ហូបកុម៉ង់ ។ អាហារដែលឆ្អិនស្រាប់មានតម្លៃសមរម្យគឺ បាយ មួយចាន និង ម្ហូប​ពីរមុខ រើសបានតាមចិត្ត តម្លៃតែ ២៥ បាតតែប៉ុណ្ណោះ ។ ចំណែកអាហារ កុម៉ង់វិញ បាយមួយចាន​ស្រូបម្ហូបពីលើ​​តម្លៃពី ៣០បាត ទៅ ៤០ បាត ។ រីឯនៅពេលល្ងាចវិញ​ គេមានផ្សារដែល លក់​ដូរ​ចំណីអាហារគ្រប់ប្រភេទ ដែលខាង​ខាងសាកលវិទ្យាល័យបានបើកឳកាសឲ្យអ្នក​ស្រុក​មកលក់ ដូរ​តែខាង​សាកលវិទ្យាល័យ បានទទួលមកវិញគឺប្រាក់ជួលតូបប្រចាំខែពីអ្នកស្រុក ។​ ​ដូច្នេះចំណូល ដែលបានមកក្រៅ​​ពីបង់ថ្លៃរៀនរបស់និស្សិតគឹខាងសាកលវិទ្យាល័យ​ក្តោបយកបានទាំងអស់ ។

ចំណែកឯការធ្វើដំណើរវិញ​គឺ នៅតាមមហាវិទ្យាល័យ​នីមួយ​ៗ គេមានរថយន្ត​ប្រចាំមហាវិទ្យាល័យពី ៣ ទៅ ៤ គ្រឿង មានជារថយន្តតូច​ និង ទួរីស ។ ចំណែកខាងសាកលវិទ្យាល័យ​មានរថយន្ត ទាំងតូច ធំ រាប់សិបគ្រឿង​សម្រាប់តម្រូវ​ការនានា របស់និស្សិត​នៅតាមមហាវិទ្យាល័យនីមួយ ៗដូចជាចុះកម្មសិក្សា សិក្ខាសិលាជាទ្រង់​ទ្រាយ​តូច ឬ ធំ ។ ចំពោះការប្រើប្រាស់រថយន្ត​ម្ចាស់គម្រោង ជាអ្នកចេញថ្លៃប្រេង ​ការ​ចំណាយទៅលើប្រេងគេធ្វើឡើងក្នុងរូបភាពនៃការចំណាយជាក់ស្តែង​គឹពេលដែល​ឡាន​ចេញពី សាកល​វិទ្យាល័យ គេមានប្រេងពេញធុង ដូច្នេះពេលដែលត្រឡប់​មក​វិញ​ម្ចាស់គម្រោង​ត្រូវតែ ធ្វើយ៉ាង ណា​ឲ្យមានប្រេងពេញ​ធុង​ដូចដើមដែរ ។ ចំណែក​ឯខាងសាកលវិទ្យាល័យមានឡាន​ និង អ្នកបើក ឡានឲ្យ បើផ្លូវជិត​មានអ្នកបើកម្នាក់​ តែបើឆ្ងាយ​គេតម្រូវឲ្យមានពីរនាក់ដើម្បីផ្លាស់ប្តូរគ្នា ។ ចំណែកការ ជួសជុលក៏ជាការចាំបាច់​ ដូច្នេះសាកលវិទ្យាល័យ​មានក្រុមជាងជួសជុលទូទៅដូចជា ជាងជួសជុល កុំព្យូទ័រ ម៉ាស៊ីនត្រជាក់ រថយន្ត ជាដើម ។

ជាធម្មតាស្ថាប័ននីមួយ ៗ តែងតែមានភ្ញៀវដែលគ្រូ ឬ អ្នកសិក្សាមកពីក្នុង​ និង ​ក្រៅប្រទេស ។ ដើម្បី​ចៀស​​វាង​ការហូរ​លុយចេញទៅក្រៅ ខាងសាកលវិទ្យាល័យ​ក៏មិនបានមើលរំលងដែរ គឺគេមាន​ជាផ្ទះ​សំណាក់ និង​ សណ្ឋាគារសម្រាប់អ្នកទាំងនោះស្នាក់នៅ ចំណែកនិស្សិត​ ខាងសាកលវិទ្យាល័យ​ក៏មាន​បន្ទប់ជួល​​សម្រាប់និស្សិត​ផងដែរ ។ សម្រាប់ការប្រជុំ ឬ សន្និសិទ្ធ គេក៏មានបន្ទប់ ដែលអាចផ្ទុក​មនុស្ស​បាន​រហូត​ដល់ទៅ ៣០០ ទៅ​ ៥០០ នាក់ឯណោះ ។

ផ្នែកសុខាភិបាលសាកលវិទ្យាល័យ​មានគិលានុបដ្ឋាន (Primary health care) បុគ្គលិកដែល​ធ្វើការក្នុ​ង​នោះ​​គឺ ជានិស្សិតពេទ្យ និង​ គ្រូបង្រៀននៅសាលាពេទ្យ​របស់​សាកលវិទ្យាល័យ ។ នៅមាន​ជាច្រើន​ទៀត​ដូចជា កន្លែងផលិតទឹកស្អាត (ដែលយើងហៅថាទឹកម៉ាស៊ីន)​ រោងចក្រផលិតទឹកសុទ្ធ ជាដើម ។

ការលើកឡើងខាងលើនេះ​មិនមែនចង់ផ្សាយពាណិជ្ជកម្មឲ្យសាកលវិទ្យាល័យ​ទេ តែនេះគ្រាន់តែ​ជាការ​នាំ​មកចែកជូនគ្រាន់នឹងពិចារណា តិច ឬ ច្រើនវាក៏អាចជួយឲ្យយើងជាខ្មែររៀនមើលគម្រូល្អ ៗ ពីស្រុក​ក្បែរ​ខាងយើងដើម្បីអភិវឌ្ឍន៍ស្រុកយើង ថាតើគេមានវិធីរកលុយយ៉ាងណាខ្លះ ?

 

ប្រការមួយទៀតរបៀប​នៃការរៀបចំដូចបានរៀបរាប់ខាងលើនេះ​ខ្ញុំជឿថានៅស្រុកយើងក៏មាន គ្រាន់​តែ​ថា​​ខ្ញុំមិនដឹងថានៅទីណានៃប្រទេសប៉ុណ្ណោះ ។

Advertisements

28 responses to this post.

  1. កាលមុនសាកលវិទ្យាល័យអាស៊ាន ឥឡូវដូរជាសកលវិទ្យាល័យភ្នំពេញ PPIU មានបន្ទប់ ជួលសម្រាប់និស្សិត តែឥឡូវមិនដឹងយ៉ាងណាព្រោះគេបញ្ចូលជាមួយសាលា IIC ទៅជា PPIU ។

    Reply

    • នៅម្តុំណាដែរកល្យាណ ?

      Reply

      • សកលវិទ្យាល័យអាស៊ាន កាលមុននៅម្តុំក្រោយបាក់ទូក តាមផ្លូវផ្ការាំទឹករាំ តែឥឡូវ ដែលសាលានោះ និង សាលា IIC ចូលគ្នា(ប្រហែលមុន២០០៨) ក្រោយមកជា PPIU គឺនៅកន្លែងបុរីកីឡា ម្តុំមុខបាក់ទូកដែរបងទើបសង់ថ្មី។ ម្ចាស់គឺទើបមានរឿងប្តឹងផ្តល់ ជាមួយ ឧកញ៉ា កុក អាន ឈ្មោះលោក ហេង ឈាង និង លោកស្រី ទេព បុប្ផា។

      • សាកលវិទ្យាធិការដែលជាប់គុកពីរនាក់ប្តីប្រពន្ថនោះមែនទេ ? បងធ្លាប់ឃើញ​តែមិនបានចាប់​អារម្មណ៍ពីឈ្មើរបស់សាលា ។

      • រកកន្លែងតបមិនឃើញចុចអាហ្នឹងព្រាវៗទៅក្រែងត្រូវ។
        ចាសបង ព័ត៌មានផ្សាយថាជាប់ទាក់ទងរឿងត្រូវឧកញ៉ា កុក អាន ប្តឹង។

  2. មើលទៅលូយផិនគេ ។ ចាំកូនកើត ឲ្យទៅរៀនហ្នុងដែរ ។ ថ្លៃទេសាលាគេហ្នុង ? សួរដូចឆោត៕

    Reply

  3. កូនដែលថានឹង​កើតនៅ​ ? ថ្លៃសាលាថ្លៃគួរសមដែរហ្នឹង​! តែបើយើងរៀនពូកែមិនបាច់អស់​លុយទេគឺប្រឡងយកអាហារូបករណ៍ទៅ ជាប់បានរៀនហើយមានលុយអាហារូបករណ៍​ប្រចាំខែទៀតផង ។

    Reply

  4. សាលាគេពូកែប្រម៉ូលលុយមែន គ្មានអោយបាត់បង់មួយកាក់មួយសេនណាឡើយ!

    Reply

  5. អីយ៉ាស សរសេរ«ប្រមូល» ខុសហើយខ្ញុំ!

    Reply

  6. ជីវីកូនយំទេដឹងបានជាសរសេរខុស​អញ្ចឹងនោះ គិៗៗៗ ។ ពិតមែនហើយជីវីគេគ្មាន​ឲ្យ​លុយ​របូត​ចេញមួយកាក់មួយសេនទេ ។

    Reply

    • ខ្លាចតែមិនមែនកូនធំយំទេដឹងបានជាសរសេរខុសចឹង!

      Reply

      • អីយ៉ាៗៗ បងកល្យាណចេះផាគេឯណាឯណីផង 😆

      • 😀
        ហ៊ី! ស្មានថាមានតែអ្នកមានប្តីចេះផាឬ? ខ្ញុំក៏ចេះតាមបង ប្អូនយើងដែរ។ ខ្ញុំដើរតាមផ្លូវអ្នកទាំងអស់គ្នាហ្នឹង។
        សុខទុក្ខម្តេចម្តាអ្នកម្តាយកូនក្រមុំបីនាក់? ខ្ញុំនឹកថាមានកូនតូចចឹង សុជីវីមុខតែស្គមហើយ។

  7. កូនតូចយំមួយភ្លែតបាត់ហើយ​ តែបើកូនធំយំវិញ​មិនងាយ​លួងទេ ទម្រាំតែបាត់រាប់ម៉ោង​ឯណោះ ។

    Reply

  8. សុខទុក្ខធម្មតាទេបង ឯរឿងស្គមមិនស្គមទេ ព្រោះគេងបាន កូនង៉ែតស្លូតមិនដែលយំយប់ទេ ញ៉ាំអីក៏បានតារហូត ដល់ចឹងទៅឡើងម៉ាប់ៗហើយ។ ចុះបងវិញ សុខសប្បាយទេ?

    Reply

  9. ថែរក្សាសុខភាពផងជីវិ​ កុំញ៉ាំតាមឃ្លាន តែយើងធាត់ដូចជ្រូកហើយ ខាងប្រុសៗគេពិតជា​មានឡេះ​ ថាអញ្ចេះ​ថាអញ្ចុះមិនខាន !

    Reply

    • អរគុណបងដែលជួយរំលឹក! គ្រាន់តែលើស៣គីឡូមិនទាន់សូវភ័យអីម៉ានទេ ការពិតទៅមុនមានទំងន់ខ្ញុំក៏ស្គមស្រាប់ហើយ ឥឡូវគ្រាន់តែឃើញមុខម៉ាប់ៗតិចទេ។ 😀

      Reply

      • ខ្ញុំសុខទុក្ខធម្មតាដែរទេ ធាត់ឡើងមូលដូចត្បាល់អត់វ័ណ្ឌចឹង 😀
        តាមបងសុធាធ្លាប់មានពិសោធន៍ ការពារល្អជាងព្យាបាលណា៎ជីវី។

  10. បងមិនធ្លាប់មានបទពិសោធន៍​ផ្ទាល់ខ្លួន​ឯងទេ ធ្លាប់ឃើញ​គេ តែថាស្រី ៗ យើង​តែធាត់ហើយ​ពិតជាពិបាក​ឲ្យចុះ​ទម្ងន់វិញណាស់ ។ បងប្រុសគាត់​ចង់ឲ្យតែ​បង​ធាត់ទេ ព្រោះ​កាលពី​រៀប​ការបង​បាន​តែ ៣៩,៥០ គីឡូក្រាម​ប៉ុណ្ណោះ ។តែឥឡូវ​ក្លាយជាជ្រូកហើយ ។​

    Reply

    • កំពុងអួតរឿងធាត់ ឥឡូវ ស្រក១​គីឡូទៀតហើយខ្ញុំ 😦

      Reply

      • សុំកុំឱ្យតែឈឺបានហើយ ធាត់ក៏ធាត់ទៅចុះ តែកុំធាត់ពេក មានការអីបងប្រុសបីមិនរួចទេបង។
        អាណិតអ្នកចង់ធាត់ បែរជាស្រកគីឡូ 😦
        អ្នកចេះដឹងរឿងគេ គឺខ្ញុំ (ដឹងថាបីមិនរួចអីឯណា?)
        😀 😀 😀

      • អីយ៉ាៗៗៗ កូនធំៗហើយគេលែងបីហើយ ព្រោះថា«មេឃលែងចាញ់សម្រស់អូនហើយ»!! (ខ្ញុំថាលេងទេបងសុធា)​ :mrgreen: ហើយចុះ យើងក៏វែងឆ្ងាយចាកប្រធានបទបងសុធា​ឆ្ងាយម្ល៉េះបងកល្យាណ គេនិយាយរឿងសាកលវិទ្យាល័យថៃ ពូកែគ្រប់គ្រងលុយ ស្រាប់តែយើងនាំគ្នានិយាយរឿងស្រកទម្ងន់ឡើងទម្ងន់ឯណា​ឯណេះវិញចឹង 😀

      • សុំទោស ទាំងអស់គ្នា ខ្ញុំអ្នកនាំអាទិ៍

  11. ​មែនហើយអយុត្តិធម៌មែនអ្នកចង់ធាត់ស្រកគីឡូ ចំណែកអ្នកចង់ស្គម​​បែរ​ជាម៉ាប់ទៅ ៗ គិៗៗៗ ។​​​ ពូកែឡើងគីឡូពេក ក្រោកពីគេង​ថ្លឹងគីឡូម្តង មើល​តែឡើងបន្តិចព្រឹក​នោះ​ច្បាស់​ជាអត់​បាយ​ព្រឹក​មួយពេល​ហើយ ចាំសរុប​ថ្ងៃត្រង់ នៅពេលយប់​រៀបគេងថ្លឹង​ម្តងទៀត ។​ថ្លឹង​រហូត​ដល់ជញ្ជីង​ទ្រាំលែង​ចង់​បានទៅ​ហើយ ។

    Reply

    • 😀
      ខ្ញុំសាករួចហើយ បើយើងអត់អាហារល្ងាចមានប្រសិទ្ធភាពជាងណាបង។ អត់អាហារព្រឹក ខ្លាចធ្វើការមិនសូវបានផល។

      ចុះបើថ្ងៃណាមួយជញ្ជីងដាច់រឺស៊័រ វាចេញតែត្រឹមលេខ ៤២ គីឡូ បងសប្បាយចិត្តទេ?

      Reply

  12. ល្ងាចក៏មិនសូវញ៉ាំដែរ ភាគច្រើនញ៉ាំតែផ្លែឈើទេ តែមិនដឹងជាយ៉ាងម៉េចបានចេះតែឡើងអញ្ចឹងនោះ ។ កាលពីនៅផ្ទះ​(ស្រុកយើង​)នោះ​ញ៉ាំ​ច្រើន​អើយ​ច្រើន តែមិនធាត់ ដល់ឥឡូវអត់ញ៉ាំបែរជាធាត់ទៅវិញ ឬ មួយ​មកពីយើង​ចាស់​ហើយទេដឹង ព្រោះ​ធ្លាប់ឮចាស់​ ៗ​ថា​អញ្ចឹង ។

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: