No where like HOME

នៅលើលោកនេះ​តើមានកន្លែងណាដែលអាចធ្វើឲ្យចិត្តរបស់​លោកអ្នកស្ងប់សុខឬទេ​ ?

​​ សម្រាប់រូបខ្ញុំ គ្មានទេ គ្មានកន្លែងណាមួយលើលោកនេះ​ដែលផ្តល់ភាពកក់ក្តៅ ភាព​សប្បាយ​រីករា​យ​ជាងផ្ទះ​របស់យើងបានទេ ហើយ​ខ្ញុំក៏គិត​ថា បងប្អូនរាល់គ្នាក៏គិតដូចជាខ្ញុំដែរ ។ កាលពីមុនខ្ញុំតែង​តែ​គិត ​ថាចង់បានគ្រួសារ​មួយ​ដែល​យល់ចិត្តគ្នា ស្គាល់ទុក្ខធុរៈ និង អត់អោន​ឲ្យគ្នាទៅវិញ​ទៅមក ។ បំណង​ប្រាថ្នារបស់​ខ្ញុំ​ក៏បានសម្រេច។ តែក្រោ​យមក​ខ្ញុំត្រូវ​ឃ្លាតឆ្ងាយ​ពីកូន​ស្រីទាំងពីរ ពេលនោះខ្ញុំតែងតែ​ស្រម័​យ​​​​ថា ​បើ​បានកូន ៗ​ មកនៅក្បែរ​ ខ្ញុំពិតជាក្លាយ​ជា​មនុស្សដែលមាន​សំណាង​បំផុត​ព្រោះ​ស្វាមីក៏​ពូកែ​ថ្នាក់ថ្នមចិត្ត ព្រមទាំងមានកូន​ស្រីជាទីស្រឡាញ់2នាក់ទៀត​ នោះហើយជាសេចក្តីសុខ​ដែលខ្ញុំ និង មនុស្ស​ស្រីលើលោកនេះប្រាថ្នាចង់បានគ្រប់ ៗ គ្នា ។

តែពេលនេះ​វាមិនបានដូចចិត្តដែលគិតនោះទេ ព្រោះពេលនេះ​ខ្ញុំកំពុងមាន​​ជម្ងឺម្យ៉ាង​ដែល​តែង​តែ​កើត​មាន​ឡើង​ចំពោះមនុស្សដែលឃ្លាតឆ្ងាយពីផ្ទះគ្រប់ ៗ គ្នា ។ ពេលខ្លះ​ខ្ញុំ​សួរខ្លួនឯងថា តើនៅឯផ្ទះ​មាន​អ្វី​ទៅ​ហ្ន៎បានជាទាក់ទាញចិត្ត​ខ្ញុំខ្លាំងម្លេះ ?​ តើខ្ញុំនឹក​ផ្ទះ ឬ​ នឹកមនុស្សនៅឯផ្ទះ ?

​ ពេលនេះ​ទើបខ្ញុំដឹងថាផ្ទះ និង មនុស្សដែលនៅជុំវិញ​ខ្ញុំ គឺជាឱសថ​ទិព្វ​ដែល​ជួយ​ឲ្យ​មនុស្សយើង មានកម្លាំងចិត្ត​តស៊ូ​ គ្រប់បញ្ហាផ្សេង ៗ ដែល​កើតមានឡើង​ចំពោះយើង ។​ 

“ផ្ទះជាទីស្រឡាញ់មិនយូរទេ ខ្ញុំនឹងបានទៅឃើញអ្នកហើយ ។ ខ្ញុំពិតជាចង់ដឹងណាស់​ថា តើពេលនេះ​រូបរាងរបស់អ្នកនៅតែស្រស់​ស្អាត គួរជាទីទាក់ភ្នែកអ្នកផងទៀតដែរឬទេ ? ឬ ​មួយ​​អ្នកចាស់ទ្រុឌទ្រោម ទៅតាមវ័យដូចជារូបខ្ញុំដែរហើយមែនទេ ? ”

​ទោះបីជាអ្នកប្រែប្រួល ផ្លាស់​ប្តូរយ៉ាងណាអ្នកនៅតែជាវត្ថុដ៏មានតម្លៃ​បំផុតសម្រាប់ជីវិតរបស់ខ្ញុំ ។ …

Advertisements

28 responses to this post.

  1. សុំ​ចូល​រួម​យោបល​បន្តិច​ណា​បង! បង​ទៅ​នៅ​ស្រុក​ឆ្ងាយ​វា​ពិត​ជា​មាន​ថ្ងៃ​ណា​មួយ​នឹក​ដល់​ស្រុក​កំណើត​គឺ​ជារឿង​ធម្មតា ។ កុំ​ថា​ឡើយ​នៅ​ដល់​បរទេស សូម​​បី​តែ​នៅ​ឆ្លង​ខេត្ត​ ក៏​នឹក​ដែរ ។ ប៉ុន្តែ​ជា​ការ​ពិត​ស្រុក​កំណើត​គឺ​គ្រាន់​តែ​ជាការ​ចង​ចាំ​( Memory) នូវ​រាល​អនុស្សាវរីយ៍​កាល​នូវ​វ័យ​ក្មេង តែ​ធាតុ​ពិត​ពេល​វាខ្លះ​វា​ពិត​ជា​មិន​ដូច​នូវ​អ្វី​ដែល​យើង​នឹក​នោះ​ទេ ។ ដូច​ជា​បទ របស់​អ្នក​ស្រី​ សូ សាវឿន «ស្ទឹង​សែន​ប៉ារី» ជាដើយ​វា​គ្រាន់​តែ​ជា​ការ​នឹក​រលឹក​នូវ​រាល់​​អនុស្សាវរីយ៍​ប៉ុននោះ

    Reply

    • ពិតមែនហើយសម្ផស្សស្រុកកំណើតគឺជាកន្លែងដែលបន្សល់ទុកនូវអនុស្សាវរីយ៍ រាប់មិន​អស់​របស់មនុស្សម្នាក់ ៗ មានទាំងសប្បាយ និង ទុក្ខសោក ។ តែសម្រាប់បងផ្ទះ​មួយនេះ​គឺសំដៅ​ទៅ​លើ ផ្ទះដែលជាកន្លែងផ្តល់ភាពកក់ក្តៅ ផ្តល់នូវម្លប់​ដ៏ត្រជាក់សម្រាប់កូនចៅតូច ៗ តែពេល​ពេលវេលា​បានផ្លាស់ប្តូរ​​​ បានបង្វិលភាពស្វាហាប់រឹងមាំ ឲ្យកូនចៅបន្ត​ហើយលោកកាន់តែ​ជរា​ពីមួយ​ថ្ងៃទៅមួយថ្ងៃ នេះហើយជាក្តីបារម្ភ និង នឹករលឹកពីផ្ទះមួយនេះ​ ។ បងមិនដឹងថាអារម្មណ៍​អ្នកផ្សេងគេគិតយ៉ាងម៉េចទេ តែសម្រាប់និស្សិតដែលកំពុងមករៀននៅ​ទីនេះ​ម្នាក់ ៗ រលីងរលោងទឹកភ្នែក នៅពេលដែលនិយាយពីរឿងផ្ទះ ។ នៅទីនេះ​គេវ៉ាកង​នៅខែមីនា ដូច្នេះមានអ្នកខ្លះ​សប្បាយចិត្តពេកព្រោះបានត្រឡប់ទៅលេងផ្ទះរហូតគេងមិនលក់​ក៏មានដែរ ។​ មានអ្នកខ្លះឃ្លានម្ហូបខ្មែរ​ គេប្រាប់ថាម្ហូប​ដែលគេត្រូវញ៉ាមុនគេបង្អស់សម្រាប់​រូប​គេ ក៏ដូចជាខ្ញុំគឺសម្លម្ជូរ (បើខ្ញុំវិញម៉ាក់ស្លសម្លម្ជូរត្រឡាចស្លឹកអំពិលជាម្ហូប​ស្វាគមន៍ពួកយើង​ថ្ងៃដំបូង) ។ អូ នឹកម៉ាក់ ឬ​ ក៏ឃ្លានសម្លម្ចូររបស់ម៉ាក់ទេខ្ញុំពិតជាផ្តេសផ្តាសមែន !
      នឹក ៗៗៗៗៗៗទាំងអស់ ។

      Reply

  2. ចឹងមិនផ្ទុយចាស់លោកថា “ឃ្លាតឆ្ងាយណាយចិត្ដ” ទៅហើយអ្ហី ?

    Reply

  3. “ឃ្លាតឆ្ងាយណាយចិត្ត​” អត់ត្រូវទេលោកខ្មែរលីង ព្រោះចិត្តរបស់ខ្ញុំនៅក្បែរគ្នាទាំងអស់ហើយ គិៗៗៗ ។ តែចិត្តដែលនឹកផ្ទះនោះជាចិត្តកត្តញ្ញូ នឹកបង នឹកប្អូន​ ក្មួ​យ ៗ ជាពិសេសអ្នកម្តាយ​ទាំងពីរ​ ។ ពេលនេះខ្ញុំកំពុងតែរាប់ថ្ងៃថយក្រោយ !

    Reply

  4. អ៊ីចឹងឧស្សាហ៍មើលអ្នកស៊ីញ៉ូផង ប្រយ័ត្នជល់ជញ្ជាំង ។

    Reply

  5. អត់ដឹងខ្មែរលីង​និយាយរឿងអីទេ ” មើលអ្នកស៊ីញ៉ូ ប្រយ័ត្នជល់ជញ្ជាំង​” សូមជួយពន្យល់ផង !!!!!

    Reply

    • ប្រហែលជាគាត់ចង់និយាយប្រដូចដែលបងថារាប់ថយក្រោយ ដូចជាថយឡានទេដឹង? មែនទេលោកខ្មែរលីង?
      និយាយរឿងនឹកផ្ទះវិញ សំរាប់ខ្ញុំមិនដែលឆ្ងាយពីផ្ទះបានលើសពីមួយអាទិត្យទេ ដល់ចឹងទៅមិនដឹងថានឹកផ្ទះណឹងយ៉ាងម៉េចទេ 😉

      Reply

      • ត្រឹមត្រូវហើយកញ្ញាជីវី ត្រូវម៉ាច់ទៅនឹងគំនិតដែលខ្ញុំចង់និយាយមែន ។ ម្ចាស់ប្លក់ប្រហែលជានឹកផ្ទះពេកទេដឹងទើបកាត់យល់អ្វីដែលខ្ញុំនិយាយ
        មិនបាន ។ ខ្ញុំថាមិនបាច់គិតច្រើនពេកទេ ព្រោះការគិតច្រើនពេកហ្នឹងនឹង
        ជួយបន្ថែមទម្ងន់ច្រើនឡើង ។ តើឃ្លាតផ្ទះយូរដែរហើយ មែនទេ ។ បើយូរ
        ដែរហើយ ម៉េចមកទ្រាំប៉ុន្មានសប្ដាហ៍សោះមិនបាន ។ កុំធ្វើឲ្យពេលវេលាដ៏ខ្លីនេះមកបំផ្លាញការអត់ធ្មត់ជាយូរមកហើយនោះអី ។ ធៀបដូចយើង
        ឈឺ…ចឹងដែរ គឺណាពីណីមកមិនទាន់អីទេ គ្រាន់តែមកជិត WC សឹងតែ undress
        មិនទាន់ ។ រឿងហ្នឹងសួរកល្យាណប្រហែលជាពន្យល់បានក្បោះក្បាយជាងនេះ
        ព្រោះគេធ្លាប់ធ្វើទុក្ខកិរិយាក្នុងរឿងហ្នឹងរហូតចែកចាយបទពិសោធន៍នេះ
        ដល់ញាតិញោមបានអានទៀតផង ។
        សូមទោសសូមប្រើពាក្យបររទេះពីរបីមាត់ ព្រោះបើប្រើពាក្យខ្មែរយើង នាំស្ដាប់
        ទៅស្មោគគ្រោក និងប្រឡាប់វេប ។
        អរគុណជីវីជាថ្មី!

      • លែងជាកញ្ញាជិត១០ឆ្នាំហើយចាស អ្នកស្រីទេណា 😳

  6. បើអត់ដឹងនឹកផ្ទះម៉េចអញ្ចឹងជីវីសាកបែបនេះវិញទៅ យកកូនណាមួយក៏បានដែរ(យកអាតូច​ជាង​គេរឹតតែដឹងច្បាស់ទៀត)​ទៅផ្ញើរនៅផ្ទះ​យាយតាគេ ២ ឬ បីថ្ងៃសាកមើល អារម្មណ៍នឹកកូន និង នឹកផ្ទះ​ដូចគ្នាអញ្ចឹងណា ។

    Reply

  7. ខំទ្រាំយូរហើយ ព្រោះតែទ្រាំមិនបានហ្នឹងហើយ​បានទម្លាយតាម​វើតប្រេស​ឲ្យ​វាធូរទ្រូង​បន្តិច​ហ្នឹងណា៎ ។ ពូកែផាមែនលោក​ខ្មែរលីង តែខ្ញុំដូចជាមិនធ្លាប់បានអាន​អត្ថបទកល្យាណ​អំពី​wc​ហ្នឹសោះ កល្យាណ​មានមែនហ្អស់​?
    ជីវី​ នឹកកូន និង នឹកផ្ទះ​ប្រហែលគ្នាទេ !

    Reply

  8. អាវ! (គេចាក់ក្រឡេក) លោកខ្មែរលីង មានប្រសាសន៍ហ្នឹងសំដៅលើរឿងអ្វីចេះ ខ្ញុំដូចជាចាប់មិនទាន់បានទេ។ សូមមេត្តាបញ្ជាក់បន្តិចសិនមក កុំទាន់សម្រាន្តអី។

    Reply

    • ហ៊ឺ សម្រាន្តបាត់ទៅហើយបានជាស្ងាត់ច្រៀបដូចចោរលួចអណ្តើកចឹង!

      Reply

      • នៅទេ! របរទីទុយដូចខ្ញុំនេះ មិនងាយសម្រាន្ដពីព្រលប់ដូចញាតិញោមទាំងឡាយណាស់ ។ តែជាប់ការងារទើបមិនបា​នឆ្លើយភ្លាមៗ ។ ចាំព្រឹកមិនបានទេឬអី ។ ណ្ហើយចុះសូម ឆ្លើយជូនតាមសំណូមពរ ។ គឺរឿងដែលកល្យាណ​ទទួលទានតែអាចម៍​កន្លាតមិន​ស្កប់ហើយទៅ​ថែម អាល់​កុលមួយជាន់ទៀតហ្នឹងណា ។ កាលនោះច្រួលច្រាលយ៉ាង ណា Somada ក៏ជ្រួលនឹកសំបែងយ៉ាងច្នោះដែរ ។ ទោះរឿងមិនដូចគ្នា​នឹង​រឿងដែលចុះនៅនេះ គ្រាន់តែធៀបមើលលក្ខណៈច្រួលច្របល់ ?

      • សុំទោសលោកពូខ្មែរលីង ដែលនាំរំខានកណ្តាលអាធ្រាត្រ ខ្ញុំជាអ្នកលក់មុនបាត់។ សូមកុំអំពល់លោកពូអីបើសិនជាមិនទំនេរ ព្រោះថានៅទីនេះមិនមែនជាកិច្ចការ សំខាន់អីដែលពួកយើងចាំបាច់ត្រូវធ្វើនោះទេ គ្រាន់តែនាំនិយាយគ្នាឱ្យដូចយើង កំពុងនិយាយដើមគេជុំគ្នានៅផ្ទះចឹង គឺថាមិនចង់ឱ្យនរណាចេញទៅណាចោលរឿង កណ្តាលទីទេ! (និយាយខុសឬត្រូវទេនេះខ្ញុំ)

        តាមពិតទៅបង somada គាត់មានជម្ងឺពិបាកចិត្តនឹកផ្ទះនោះ ខ្ញុំដឹង ដឹងថាគាត់នឹក អ្នកនៅផ្ទះផង នឹកតួផ្ទះគាត់ផង តែគាត់មុខជាមិនសូវច្រួលច្រាលទេ ព្រោះគាត់បាន បញ្ជាក់ហើយ ថាមានអ្នកថ្នាក់ថ្នមចិត្ត មានចាបធំៗបំពេរឱ្យស្តាប់ដែរ តែដែលគាត់ នឹកខ្លាំងជាងគេគឺសម្លស្នាដៃអ៊ំស្រីម្តាយគាត់ទៅវិញទេ 😀
        ខ្ញុំគ្រាន់តែសង្ខេប និងចង់ជម្រាបលោកពូខ្មែរលីងថា ខ្ញុំត្រដរជិតស្លាប់ដោយសារផឹក ទឹកតែមានអាចម៍កន្លាតខ្ញុំមានរបស់ដែលអាចលួងចិត្តឱ្យស្ងប់បានខ្លះ គឺខ្ញុំជឿថា​អាល់កុលអាចកម្ចាត់មេរោគបានខ្លះ តែបង somada វិញ នឹកផ្ទះគ្មានអីលួងក្រៅពី ប្តីអ្នកលួងទេ 😀 បើខ្ញុំស្គាល់ផ្ទះបង ខ្ញុំនឹងទៅថតរូបផ្ញើមើល កុំឱ្យចេះតែនឹកពេក។

        សុំដូររឿងបន្តិចបានទេ បង ពូ?

        បង! កាលណាមកលេងផ្ទះចាំខ្ញុំបររទេះគោទៅទទួល។

      • ជិតទៅហើយប្រហែលជាចូលឆ្នាំ​តែថ្ងៃណាអត់ទាន់ដឹងច្បាស់ទេ ? ចាំទៅដល់ផ្ទះចាំបងប្រាប់ ។ អរគុណណាសកល្យាណ​ដែលឧស្សាហ៍ចង់ជួយទៅថតរូប​មកឲ្យមើល ធ្លាប់ឃើញតាមស្កាយញឹកញាប់ដែរ​តែដូចជាមិនអសចិត្តសោះ គេថាឮ១០០ដង​មិនស្មើនឹងឃើញម្តងនោះអី ម៉េចដែរត្រឹមត្រូវអត់​?​

  9. ភូមិយើងនេះសប្បាយណាស់ ចូលលេងផ្ទះបងប្អូនយើងម្ដងណាក៏ស្ញេញតែម្នាក់ឯងដែរ 😀 ។បងកល្យាណ កាលណាបានមានរឿងសប្បាយៗ ប្លែកៗមកចែកញាតិញោមពុទ្ធបរិស័ទ​ចំណុះជើងភូមិវតប្រេស បានអានកែកំសាន្តទៀតហូ៎វ? 🙄

    Reply

    • យូនីកូដខ្ញុំក៏ឡេវេលធូដែរ ចឹងបានជាមិនសូវមានអី។ ចេះតែត្រាច់តាមផ្ទះគេឯងក្នុងភូមិ ដើរនិយាយដើមគេនោះតិចទៅ និយាយរឿងទូទៅនោះតិចទៅ តែសុំតែម្យ៉ាងទេខ្ញុំ កុំឱ្យតែ គេដេញចេញពីភូមិបានហើយ។

      បងសុធា! ខ្ញុំសួរហ្នឹងគ្រាន់ដឹងឱ្យហើយថាពេលណាបងចេញមក ខ្ញុំបររទេះគោខ្ញុំទៅចាំ ចាំសាកកំណត់ពេល ធ្វើថែមឡាញមើល ចេញរទេះពីកំពង់ធំទៅ ប្រហែលមួយខែដល់ ព្រំដែនហើយ! យ៉ូៗ! ល្មមហ្មង! 😀

      Reply

  10. ពុងតែនឹកផ្ទះ​ចង់ឃើញ​ផ្ទះ​ឲ្យជិះ​អាទេះគោមកទៀត លោកអើយ​ម៉ានងៃបានដល់ហូវ!!!!!

    Reply

  11. សង្ស័យតែដាច់បាយកូនហើយអញ្ចឹងនោះ ! អញ្ចឹងក៏បានដែរជួយដាក់អង្ករឲ្យច្រើនមក​បើ​ដាច់លុយ​បានអង្ករកល្យាណ​គ្រាន់នឹងដាំឲ្យកូនញ៉ាំដែរ គិ ៗៗៗៗ

    Reply

    • រឿងក្មួយៗខ្ញុំមិនព្រមឱ្យដាច់បាយទេ មានស្បៀងបម្រុងទុកស្រេច។
      រឿងដែលខ្ញុំខ្លាច គឺខ្លាចតែបងៗទេ ព្រោះថាបើសម្រេចចិត្តជិះរទេះជាមួយខ្ញុំ​គឺមួយខែឯណោះ ចិត្តចង់ជួបអ្នកផ្ទះបែបអាលត់កាដាលផ្លូវហើយ!
      អូហ៍ឈប់ហើយៗៗ សុំទៅមើលផ្កាស្នហ៍វិញក្រែងមានមួយនឹងគេ។

      Reply

  12. អរគុណណាស់កល្យាណដែលមិនព្រមឲ្យក្មយដាច់បាយ ។​ តែល្មមគេងហើយយប់ជ្រៅហើយណ៎ប្រយ័ត្នស្អែកធ្វើការអត់កើត ចាំស្អែកចាំមើលទៅ មើលថ្មើហ្នឹង ក៏រកមិនបានមួយនឹងគេ​ដែរ ព្រោះគេគេងអស់ហើយ ។ បងថ្ងៃនេះជ្រុលដែរ ជក់សរសេរផ្កាស្នេហ៍​ភ្លេចមើលម៉ោង ។ រាត្រីសួស្តី !

    Reply

  13. ច៎ាស អូនមួយកាយា ស្រុកខ្មែរហៅថា​ផ្កាអារក្ស តែថៃគេហៅថាផ្កាស្នេហ៍ ។

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: