ផ្កាអារក្ស ឬ ផ្កាស្នេហ៍?

108_200809091410102_phnompenh PostPhka SANEE128640

កាលពីថ្ងៃមុនខ្ញុំបានទៅលេងផ្ទះអ្នករួមការងារជាមួយគ្នាជាជនជាតិថៃ ខ្ញុំមានការភ្ញាក់ផ្អើលជា ខ្លាំង នៅពេលដែលចូលទៅដល់ផ្ទះរបស់គាត់ជាលើកដំបូង ។ ពេលនោះខ្ញុំឃើញមានគំនូរ មួយ​ផ្ទាំង​ធំ​ទទឹងប្រហែលជា មួយម៉ែត្រកន្លះ បណ្តោយប្រហែលជាពីរម៉ែត្រ នៅចំពីមុខ (គា្រន់ តែបើកទ្វារ​ខាង​មុខ​ភ្លាម គឺឃើញតែម្តង) ។ ខ្ញុំស្ទាក់ស្ទើរជាខ្លាំង នៅពេលនោះ ព្រោះគិតថាផ្កា នេះ បើ​នៅ​ស្រុក​ខ្ញុំគេមិនចូលចិត្តទេព្រោះវាជាផ្កាដែលតំណាងឲ្យភាពអពមង្គល គេប្រើវា សម្រាប់​តែ​ពិធី​បុណ្យ​សព​ប៉ុណ្ណោះ ។ កាលពីនៅតូច ៗ សូម្បីតែដើរក្បែរមិនចង់ហ៊ានដើរផង ព្រោះខ្លាចខ្មោចលង(កាល​ពីជំនាន់​ប៉ែតជាងគេប្រើផ្កានេះដាក់លើម្ឈូស)ដើម្បីយកទៅបូជា ។ ដោយឃើញ​ទឹក​មុខ​ខ្ញុំដូចជាមិនស្រួល គាត់ក៏​សួរ​នាំខ្ញុំពីនេះពីនោះ ខ្ញុំបានឱកាស ក៏សួរនាំ គាត់ ពីរឿងផ្កានេះ គាត់ឆ្លើយដោយសប្បាយចិត្តថា អ្នកឥសាន(សំដៅទៅលើជន ជាតិថៃដែល រស់ នៅភាគឥសាននៃប្រទេស) ចូលចិត្តផ្កានេះខ្លាំងណាស់ ព្រោះវាជាតំណាងឲ្យ ភាពស្មោះស្ម័គ្រ សេចក្តីស្រឡាញ់ ហើយចំពោះរូបគំនូរដែលខ្ញុំបានឃើញនោះ មានរូបមេមាន់ និង កូនមាន់ មួយសំបុកកំពុងបណ្តើរកូនចេញរកស៊ីក្នុងគុម្ពផ្កាស្នេហ៍នោះផង ។ ត្រង់ចំណុចនេះ គាត់បញ្ជាក់ ទៀតថា មេមាន់ និង កូនមាន់នោះតំណាងឲ្យ​សមាជិក​នៃ​ក្រុម​គ្រួសារ​ដូច្នេះគេត្រូវរកទីតាំង នៃការដាក់ព្យួររូបផងដែរ គឺធ្វើយ៉ាងណា​ឲ្យ​រូប​នោះ​ចំ​ពន្លឺ​ព្រះអាទិត្យ​រះ​នា​ពេល​ព្រឹក​ព្រលឹម នោះវានឹងបញ្ចេញពន្លឺត្រចះដូច្នេះគាត់ក៏បែរវាទៅទិសខាងកើត ចំណែក​ពេល​ថ្ងៃ​លិច​វិញយើង អាច មើលឃើញរូបនោះក្នុងរូបភាពផ្សេងមួយទៀតផងដែរ ។ ការតាំងរូបបែប នេះគេមាន ជំនឿថានឹង ធ្វើឲ្យស្វាមីស្រឡាញ់ក្រុមគ្រួសារ ហើយជាពិសេសនោះគឹធ្វើ ឲ្យស្វាមីស្រឡាញ់ ភរិយាតែម្នាក់គត់ (ខ្ញុំពេញចិត្តចំណុចចុងក្រោយហ្នឹងខ្លាំងណាស់) ។ សូមបញ្ជាក់ថា រូបគំនូរ នោះ ធ្លាប់បាន​យក​ទៅ​ប្រកួត​នៅប្រទេសវៀតណាម ហើយទទួលបានរង្វាន់ទៀតផង តែខ្ញុំចាំ មិនបានថាជារង្វាន់អ្វីទេ(ពិតជាពូកែភ្លេចមែនខ្ញុំ សង្ស័យតែចាស់ហើយមើលទៅបានជាចេះតែ ភ្លេចអញ្ចឹង)។

ផ្កាស្នេហ៍ គឹជាប្រភេទពូជផ្កាដែលគេច្រើនប្រទះឃើញដុះនៅតាមទីកន្លែងទួលស្រឡះ ឬ ពេល ខ្លះ គេក៏ប្រទះឃើញមានដុះនៅតាមដងទន្លេ ស្ទឹងបឹងបួរផងដែរ ។ ពូជផ្កានេះជាប្រភេទផ្កា ដែលងាយដុះ ហើយធន់បំផុត នៅពេលខ្លះយើងក៏អាចប្រទះឃើញមានគ្រាប់ផ្កានេះ ហើរតាម ខ្យល់ ទៅកាន់កន្លែងផ្សេង ៗ ផងដែរ ព្រោះវាមានសំឡីស ៗ វែងនៅជាប់នឹងគ្រាប់របស់វា ។ នៅពេល​ដែល​វា​ធ្លាក់ចុះនៅកន្លែងណាមួយនោះ វាអាចដុះឡើងដោយងាយបំផុត ។ អ្នកខ្លះ ហៅផ្កានេះថា “ស្នេហ៍, ផ្កាស្នេហ៍, ឬ ផ្កាក្រង ឬ ផ្កាភួង (ដូចជាផ្កាម្លិះដែលគេយកមកក្រង) ព្រោះ ជន​ជាតិថៃ​ស្គាល់​ផ្កា​នេះ​តាមរយៈការយកមកក្រង ជាភួងផ្កានោះឯង ” ។

ផ្កានេះមានប្រភពនៅក្នុងតំបន់អាស៊ីកណ្តាល និង ប្រទេសឥណ្ឌា ផ្កាស្នេហ៍នេះ មានពីរព័ណ៌ គឺ ព័ណ៌ស និង ព័ណ៌ស្វាយ ផ្ការបស់វាមានលក្ខណៈជាកញ្ចុំ មានរាងមូលនៅចុងមែក នៅពេល ដែលផ្កា​នេះរីកយើងនឹងឃើញផ្កានេះមាន ៥ ជ្រុងនៅពេលដែលរីកចេញមកជារង្វង់ គេនឹង បាន​ឃើញ​ស្រទាប់ខាងក្នុងរបស់វាមានរាងដូចជាមង្កុដ ។ ស្រទាប់ដែលនៅខាងក្នុងនេះ ហើយ ដែលគេ​យក​វា​មកក្រងជាកម្រងផ្កា ។ នៅពេលដែលផ្កានេះទុំ វានឹងបែកចេញ ជាសំឡីហើយ ហើរទៅតាមខ្យល់ ។

ជំនឿសាសនាក្នុងប្រពៃណីថៃ

គេច្រើនយកផ្កាស្នេហ៍នេះមកក្រងជាមួយ និង ផ្កាម្លិះ ឬ ផ្កាដទៃទៀត ។ ផ្កាស្នេហ៍ត្រូវបានគេ យក ទៅប្រើប្រាស់ក្នុងពិធីនានាដូចជា ពិធីភ្ជាប់ពាក្យ ពិធីមង្គលការ ឬ ពិធីដទៃទៀត ដែលជាប់ ទាក់ទងទៅនឹងសេចក្តីស្រឡាញ់ ដូចជា ពិធីច្រូចទឹកឲ្យពរជ័យកូនកំឡោះក្រមុំ ជាកម្រងផ្កា សម្រាប់ បំពាក់ឲ្យកូនកំឡោះក្រមុំ ព្រមទាំងបាចលើគ្រែផ្សំដំណេកគូស្វាមីភរិយាថ្មី​ទៀត​ផង​ ។

ផ្កាស្នេហ៍ពីវេបសាយជាភាសាថៃ គ្រូបង្រៀនស្រុកស្រែ

Advertisements

24 responses to this post.

  1. ខ្ញុំធ្លាប់តែឃើញអាព័ណ៌ស ដល់ឯស្រុកគេមានព័ណ៌ស្អាតណាស់។
    នេះពិតជាមួយស្រុករឿងមួយមែន! ស្រុកគេគិតខុសពីយើង ខ្ញុំក៏ទុកផ្កាហ្នឹងជាផ្កាមិនសូវល្អដែរ ព្រោះសម័យប៉ែតជាងដែលបងថាហ្នឹង ខ្ញុំក៏ឃើញគេប្រើវាក្នុងពិធីបុណ្យសពដែរ។

    Reply

  2. កាលពីមុននៅក្បែរផ្ទះបងសម្បូរណាស់ កាលពីក្មេង​ចូលចិត្តបេះវាមកលេងធ្វើជាកុនក្រមុំ (អត់​មានអីលេងដូចក្មេងសម័យឥឡូវ​ អញ្ចឹងចេះតែនាំគ្នាបេះស្លឹកឈើស្លឹកព្រៃមកលេងទៅ ។ កល្យាណហៅផ្កានេះ​ថាជាផ្កាអ្វីដែរ ?

    Reply

    • ខ្ញុំឆ្លើយតាំងពីយប់តែម៉េចមិនឃើញចឹង? ប្រហែលជាមកពីឥន្ទនេត្រខ្ញុំហ្នឹងហ្មង!
      ស្រុកខ្ញុំហៅផ្កាហ្នឹងថា ផ្ការាក់ មានឃើញតែព័ណ៌ស មិនដែលឃើញព័ណ៌ស្វាយទេ។
      ម៉ែធ្លាប់ប្រើឱ្យទៅបេះ គាត់ក្រងដាក់តាមគែមមឈ្ឈូសតាទួតខ្ញុំធ្វើក្បាច់ក្បឿង។

      Reply

  3. ផ្កាអីគេនេះ ចំឡែកៗដល់ហើយ

    Reply

  4. ផ្កាយសួរអញ្ចឹងមានន័យថាអត់ដែលឃើញមែនទេ ?

    Reply

  5. កល្យាណ​ និង ជីវី
    អញ្ចឹងហៅដូចថៃដែរអញ្ចឹងនោះ ថៃគេហៅផ្កានេះថា​រ៉ាក់ “รัก” ប្រែជាភាសាខ្មែរថា ស្នេហ៍​នោះ​ឯង ។ ផ្កានេះបើនៅពីក្មេង​ៗ ខ្ញុំធ្លាប់ហៅថាផ្កាខ្មោច តែមានអ្នកខ្លះ​ក៏ហៅថា​ផ្កាអារក្ស ។ ចំពោះព័ណ៌ស្វាយនោះ​ស្រុកយើងក៏មានដែរ គ្រាន់តែព័ណ៌ស្វាយ​ដែលនៅផ្ទះយើង​នោះ​វា​មាន​ព័ណ៌រាងស្រាលជាងនេះប៉ុណ្ណោះ​ ។

    Reply

    • ខ្ញុំហៅថា រាក់ មិនសម្លាប់ពីរទេ។ មិនដឹងថាម៉េចដែរបង តែស្រុកខ្ញុំហៅចឹង ក៏មិនដែលឃើញ ព័ណ៌ស្វាយសោះតែម្តង។

      Reply

  6. ចាំទៅផ្ទះរកថតមកឲ្យកល្យាណមើល។

    Reply

  7. ផ្កានេះពិតជាល្អផស់គេមែនហ្នឹង ផ្កាស្នេហ៍មិនខុសទេ ហើយមិនត្រូវហៅផ្កាខ្មោចទេ តាមពិតទៅរឿងផ្កាដាក់សព ឬ ខ្មោចនោះ ដូចជាគេមិនកំណត់ថា យកផ្កានេះ ផ្កានោះទេដឹង នៅស្រុកខ្ញុំរាស់ថ្ងៃនេះ គេយកសុទ្ធតែផ្កាកូឡាប និងផ្កាល្អៗផ្សេងៗទៀតដាក់ខ្មោចដែរ តាមតែចិត្តគេចង់យកទៅដាក់ នៅពេលគេដាក់ខ្មោច គេហៅថាផ្កាខ្មោច នៅពេលគេយកទៅថ្វើអី គេក៏ហៅតាមហ្នឹងទៅដែរ ! មិនថាអញ្ចឹង ?

    Reply

  8. ជម្រាបសួរលោកពូ ! សុខសប្បាយជាទេ ? កាលដែលខ្ញុំហៅផ្កានោះថាជាផ្កាខ្មោច ព្រោះកាល​ពីនៅក្មេងនោះ​(ឥឡូវក៏អត់ដឹងដដែលហ្នឹង)ថាជាផ្កាអ្វីទេ ដល់ទៅឃើញ​គេយកវាទៅប្រើ​ក្នុង​ពិធីបុណ្យសពគឺដាក់លើម្ឈូស ព្រោះកាលនោះស្រុកយើង​ក៏​មិនសូវ​សម្បូរផ្កា​ ក៏ចេះ​តែហៅ​អញ្ចឹង​ទៅ​ ។​ និយាយអញ្ចឹងលោកពូផ្កានេះ តើលោកពូហៅផ្កានេះថាអ្វីដែរទៅ ?

    Reply

  9. ដូចជាមិនសូវសុខ ព្រោះនឹកភូមិនឹកស្រុក នៅពេលដែលឮសូរ ការសន្ទនាគ្នា អំពីរឿងភូមិស្រុក តាមដោយឥន្ធើរណិត នៅក្នុងវើដប្រែសប្លុក ។

    រឿងផ្កាហ្នឹង តាមពិតប្រហែលដូចជា មិនដែលបានឃើញផងហ្នឹង នេះប្រហែលឈ្មោះ ផ្កាស្នេហ៍មែនហើយ សូម៉ាដា ព្រោះធ្វើអោយខ្ញុំចាប់អារម្មណ៍ ។៚…

    Reply

    • ខ្ញុំប្រកបពាក្យលោក Lovepeechs05 សឹងមិនសម្រេច ។ ពាក្យនោះគឺ ឥន្ធើរណិត ។ ដំបូងខ្ញុំអានអក្សរឥតឲ្យសល់មួយតួ គឺ អិន ធើ រៈ ណេត ។ អីយ៉ាពាក្យអីនេះ ? ខ្ញុំ​ព្យាយាម​គន្លាស់ក៏បានត្រឹម អិន ថេត រៈ នើ ដោយនឹកថាលោកចង់លេងពាក្យដូចថា ម៉ាពីនក (ក្នុងចម្រៀងលោកសាមុត) ។ ប៊ិះទាល់តម្រិះហើយ តែផ្ចិតផ្ចង់ស្មារតីរួចគិតម្ដងទៀត ។ អូហូ៎! ពាក្យហ្នឹងសោះ ។ ពាក្យ ឥន្ធើរណិត មានន័យជាអាគាំងថា Internet មែនទេបាទ?
      …បើលោកពូនឹកស្រុកទេសមែន ខ្ញុំមានមធ្យោបាយមួយដែលជួយលោកពូ​បាន ។ នោះគឺលោកពូមកលេងស្រុកកំណើតតែម្ដងទៅ ច្បាស់ជាលែងនឹកមិនខាន ។
      ខ្ញុំសូមហៅថា លោកពូ ព្រោះតាមបទពិសោធន៍និងខ្សែជីវិតរបស់លោកនិងបទសម្ភាសន៍តាម​វិទ្យុអាស៊ីសេរី លោកគឺជាចាស់ទុំម្នាក់ ឬចាស់មុនខ្ញុំ ។ ហេតុនការនិយាយស្ដីមិនទំនងប្រការណាមួយសូមលោកពូខន្ដីអភ័យទោសតាមរយៈនេះផង ។

      Reply

      • អរគុណ Khmerling ដែលបានជួយផ្តល់ជាយោបល់ ពិតហើយស្រុកកំណើត ក៏ចង់ទៅ មិនកំណើតក៏ចង់ដែរ ចង់ទស្សនាស្រុកខ្មែរ ដែលប្លែកៗ តើការអភិវឌ្ឍដល់កម្រិតណាហើយ ព្រោះធ្លាប់បានតែស្តាប់ តែមិនដែលឃើញ ផ្ទាល់ភ្នែក ប្រហែលជាប្លែកច្រើនណាស់មើលទៅ ។៚…

  10. អូ ! លោកពូ​ ពិតជាធ្វើឲ្យខ្ញុំចម្លែកចិត្តមែនទែន​​ ដែលលោកពូប្រាប់ថាមិនស្គាល់អញ្ចឹង ។ ហើយ​ចំពោះរឿងនឹកស្រុកនោះ លោកពូធ្វើតាម​លោក​ខ្មែរលីង​ក៏បានដែរ គឺមកលេងនោះអី ! ចំណែក​ខ្ញុំកំពុង​ត្រៀមខ្លួនហើយណាលោកពូ ។ និយាយអញ្ចឹង​តើការទៅមក​ចំណាយ​អស់ច្រើន​ណាស់មែនលោកពូ ហើយបងប្អូនលោក​ពូ​នៅស្រុកខ្មែរ ឬ នៅអាមេរិកអស់ហើយ ?

    Reply

    • អរគុណសូម៉ាដា រឿងផ្កាស្រុកខ្មែរ ឬ ស្រុកថៃ មិនសូវជាបានស្គាល់ទេ ពីព្រោះធ្លាប់រស់ នៅក្នុងព្រៃយូរពេក ហើយទៅនៅស្រុកគេក៏យូរដែរ ចឹងពិតជាមិនស្គាល់មែន តែឥឡូវចាប់ផ្តើមស្គាល់តិចៗហើយ តាមរយៈសូម៉ាដា និង បងប្អូនវើដប្រែស ។ ចំណែករឿងទៅលេង ប្រហែលជាមិនទាន់ហ៊ានសន្យាដែរទេ ភាគច្រើនដំណើររបស់ខ្ញុំ ច្រើនតែអត់ដំណឹង តែបើសូម៉ូដា ត្រៀមខ្លួនចឹង ធ្វើឱ្យខ្ញុំរាងរំភើបណាស់ដែរ ចិត្តល្អណាស់ សូមអរគុណនិងសរសើរ ចង់ឃើញខ្មែរយើងរស់នៅស្រុកថៃ យ៉ាងណាដែរ ហើយម្យ៉ាង ចង់ឃើញខ្មែរសូរិន្ទផង ព្រោះចូលចិត្តស្តាប់ចំរៀងពួគាត់ណាស់ តាំងពីនៅតូចៗ កាលនៅធ្វើកូនសេកលោក សម្តីពួកគាត់និយាយរដឺនៗ ប្រហែលជេមិនខឹងទេ មើលទៅ ។ បើនិយាយពីសាហ៊ុយធ្វើដំណើរ ដូចជាមិនជាច្រើនដែរទេ ទៅមក កាលពេលមុនអស់ ប្រហែល ១២០០-១៥០០ ដុល្លាតាមយន្តហោះសិង្គាពោរ៍ ។ ចំណែកបងប្អូនវិញមាន ច្រើនណាស់ តែច្រើនតែចំនួនទេ ទៅស្រុកគេក៏ច្រើនណាស់ដែរ តែខ្ញុំដូចជាមិនសូវមាន ទំនាក់ទំនងដែរទេ ទាំងក្រៅនិងក្នុងប្រទេស ចូលចិត្តសម្ងំស្ងាត់តែម្នាក់ឯង ថាឯកោក៏ ថាបាន ប្រហែលជាធ្លាប់រស់នៅក្នុងព្រៃយូរទៅ ចឹងឯង តែខ្ញុំមិនមែនមនុស្សចិត្តអាក្រក់ ទេ តែធ្លាប់មានសំដីអាក្រក់ដែរតាមរយៈឥន្ធើរណិត ដូចធ្លាប់ឮស្រាប់ហើយ តែអ្នកដទៃមិន ដែលស្គាល់មិនហ៊ាថាអីគេទេ ភាគច្រើនបានតែបងប្អូនខ្លួនឯងហ្នឹងឯង ធ្លាប់មានគេ រាប់អាន ច្រើនណាស់ដែរតើ ពីព្រោះចូលចិត្តប្រាជច្រើន ហើយក៏មិនសូវចេះខ្លាចគេ ដែរទេ ខ្លាចតែស្រីៗទេ ព្រោះស្រីៗច្រើនកាច ! មិនថាអញ្ចឹង ?

      Reply

  11. លោកពូមានគំនិតដូចស្វាមីខ្ញុំអញ្ចឹង​គឺទៅ​មិនដែលប្រាប់ឲ្យដឹង​ជាមុនទេ ។
    ទី ១​ខ្លាចខ្ញុំគេងមិនលក់ព្រោះរំភើបពេក​បានទៅលេងផ្ទះ ។
    ទី ២ បើអ្នកផ្ទះ​ដឹងមុន គាត់នឹងអង្គុយចាំផ្លូវ​ អត់ហ៊ានសម្រាន្តទេ ហើយពិតជាទូរស័ព្ទសួរតាម​ផ្លូវ​ហូត ។
    និយាយរួមទៅ​ដំណើររបស់ពួកយើងគឺមិនទៀងទាត់ ឃើញ​នៅផ្ទះ​ថ្ងៃណា​ទៅ​ថ្ងៃហ្នឹងហើយ ! ចំពោះ​ការដែលប្រាប់អ្នកភូមិ​ថាទៅផ្ទះនោះ ពិតជាទៅមែន តែទៅថ្ងៃណានោះ​មិនទាន់ដឹងទេ ។ និយាយអញ្ចឹងខ្ញុំចាំបានថាខ្ញុំធ្លាប់ជំពាក់ចម្រៀងលោកពូមួយបទ គឺបទដែលមានខ្លឹមសារថា​អ្នកដែលទៅសុរិន្ទ​ហើយមិនញ៉ាំស្រាគឺជាទេវតាប្រចាំស្រុកសុរិន្ទ “สุรินทร์ เหลา”

    Reply

    • រឿងធ្វើដំណើរ មិនប្រាប់ពេលវេលាច្បាស់លាស់ មានហេតុផលច្រើនយ៉ាងណាស់ សូម៉ាដា ដូចសូម៉ាដា ថាខាងលើក៏ត្រូវ គឺតាមកាលៈទេសៈដែលបណ្តាលឱ្យជ្រើសរើសដូច្នោះ ចំពោះអ្នកធ្វើនយោបាយផ្សេង អ្នកធ្វើពាណិជ្ជកម្មផ្សេង អ្នកទៅជួបជុំបងប្អូន និងក្រុមគ្រួសារផ្សេង អ្នកទៅជួបមិត្តភ័គ្រផ្សេង និងជាច្រើនទៀត មានសាច់រឿងខុសៗគ្នា ! មិនថាអញ្ចឹង, សូម៉ាដា ? កាលពីដើមទសវត្ស ៩០ ខ្ញុំបានទៅជួបឪពុកម្តាយខ្ញុំ ដោយមិនបានប្រាប់អោយដឹងមុនសោះ ច្បាស់ជាភ្ញាក់ផ្អើលខ្លាំងណាស់ ជាពិសេសដែលរស់នៅឆ្ងាយពីគ្នារាប់ម៉ឺនគីឡូម៉ែត្រ ដែលមិនដែលដឹងថាបានជួបគ្នា សោះ ស្រាប់តែមកដល់ វ៉ាក់អឺ រន្ធត់ខ្លាំងណាស់ និយាយមិនរួច និយាយមិនចេញ ឃើញតែទឹកភ្នែក អត់មានបានប្រុងប្រៀបថាដល់ថ្នាក់ហ្នឹងទេ អត់មានកន្សែងសម្រាប់ ជូតទឹកភ្នែកទេ តែទាញជាយកន្សែងម្តាយមកជូតទឹកភ្នែក ម្ខាងម្នាក់ ឱ្យមេប៉ូលិសគេអ្នកថត វីឌីអូឱ្យ តាមពិតមេប៉ូលិសនោះ គេទៅសម្រាប់តាមដានខ្ញុំ ខ្លាចខ្ញុំដើរធ្វើនយោបាយទេ ដើរទៅទីកន្លែងណា ក៏គេដើរតាមដែរ នេះតាមបទបញ្ជារថ្នាក់លើ តែមើលទៅមិនដូច មិនដូចអ្នកទោតាមដានខ្ញុំទេ ដូចអង្គរក្សច្រើនជាង ចឹងទៅខ្ញុំកើតជាកក់ក្តៅទៅវិញ មានអ្នកកាន់កាំភ្លើងខ្លីវែងដើរតាម កំពុងតែព្រួយបារម្ភរឿងសន្តិសុខស្រាប់តែមានសន្តិសុខ ដើរតាមជួយការពារ មានរឿងស្រដៀងៗគ្នាហ្នឹងទៀតដែរក្រោយមក ជិះឡានពីភ្នំពេញ មកបាត់ដំបងក៏ចឹងដែរ អោយលុយគាត់ គាត់មិនយកលុយទេ ជូនដល់កន្លែង ឬដល់បន្ទប់ ស្នាក់នៅតែម្តង គាត់នោះជាអានុមេបញ្ជាការទាហាន បាត់ដំបងទាំងមូលផង ។ល។៚…

      Reply

      • ពិតមែនហើយលោកពូ សម្រាប់ខ្ញុំគ្រាន់តែចង់ឲ្យអ្នកផ្ទះភ្ញាក់ផ្អើលប៉ុណ្ណោះ ។ មានអ្នក​ដើរ​តាមអញ្ចឹងមានអារម្មណ៍យ៉ាងម៉េចដែរលោកពូ ? សម្រាប់ខ្ញុំប្រហែលជាធ្វើ​អី​មិនត្រូវ​ទេមើលទៅបើមានអ្នកតាមដានអញ្ចឹងនោះ ។

      • បើតាមពិតទៅ នៅពេលនោះ ខ្ញុំឥតមានតក់ស្លុតអ្វីទេ តែកក់ក្តៅទៅវិញ ពីព្រោះខ្ញុំបានគិតក្នុងខ្លួនរួចស្រេចទៅហើយដែរថា មិនធ្វើអ្វីឱ្យប៉ះពាល់ នយោបាយគេទេ តែនិយាយអ្វីទៅតាមសភាពពិត ហើយសមស្រប និងសមរម្យ តែប៉ុណ្ណោះ ។

        គាត់មានតួរនាទីជាអានុប្រធាននគរបាលខែត្រទាំងមូល ហើយមានតែគាត់ម្នាក់ហ្នឹង ចេះនិយាយ និង ស្តាប់ ភាសាអង់គ្លេសបានគ្រាន់បើជាងគេ ប្រហែលជាគេបារម្ភ ខ្លាចខ្ញុំប្រើភាសាអង្គ្លេសសម្រាប់និយាយទាក់ទងគ្នាទៅ ពួកគាត់មិនដឹង ទើបចាត់ ឱ្យគាត់មកធ្វើការសង្កេតតាមដានខ្ញុំនោះ ។

        លុះបាន ៤-៥ ថ្ងៃមក មិនមានចាប់ចំណុចអ្វីបានពីខ្ញុំ គាត់ក៏មានទឹកចិត្តមួយ មិនចាំចាប់កុំហុសខ្ញុំឡើយ ហើយប្រាជគ្នាលេងជាធម្មតាទៅ កាលមុនហ្នឹងមិន បានទេ ខ្ញុំទៅបន្តិចក៏ដើរតាមដែរ ចុះក្រោមឡើងលើសណ្ឋាគារ ទៅផ្សារ ទៅណា ទៅណីក៏តាមទាំងអស់ ។ នៅពេលមួយ ខ្ញុំបានសួរគាត់ថា ចង់បានលុយចាយទេ ? គាត់ថាចង់ ! ចឹងអាចទៅហៅឈ្មោះគេ តាមភូមិស្រុកឱ្យខ្ញុំបានទេ គាត់ថាបាន ចឹងខ្ញុំថាឈ្មោះមួយ ឱ្យ ៥ ដុល្លា បើនៅជិត បើនៅឆ្ងាយ ១០ ដុល្លា អញ្ចឹងគាត់ទៅ ទៅធ្លាយថ្មគោល មង្គលបូរី សេរីសោភ័ណ្ឌ និង ភូមិដាច់ស្រយ៉ាលផង នៅពេលនោះ ឈប់ចាំយាមខ្ញុំទៀតហើយ ៗ ខ្ញុំដើរទៅណាក៏បានដែរ ស្រួលម្យ៉ាងដែរ សូមបញ្ជាក់ថា នៅពេលនោះ ខ្ញុំមកស្រុកខ្មែរ យកលុយបញ្ញើរគេ ប្រហែលជា ៣-៤ ម៉ឺនដុល្លាដែរមកតាមខ្លួន គេផ្ញើរឱ្យបងប្អូនគេ ហើយគេឱ្យកម្រៃ ខ្ញុំក្នុង ១០០ ដុល្លាបាន ២០ ដុល្លាដែរ ចឹងយកលុយហ្នឹង ចំណាយទៅលើសំបុត្រ យន្តហោះ ចាយវាយ និង ចែកចាយបងប្អូនម៉ែឪផង គ្រប់ល្មម 🙂

  12. ខ្ញុំធ្លាប់ឃើញដើមនិងផ្កាហ្នឹងដែរ តែមិនស្គាល់ឈ្មោះ ។
    ផ្កាវាក៏មិនទាក់ទាញភ្នែកកខ្ញុំដែរ ។
    ធ្លាប់ឃើញកំរងផ្កាដែលមានផ្កាហ្នឹងសរាងដូចក្បាច់ចំលាក់
    លាយឆ្លោះមួយៗជាមួយផ្កាម្លិះ …ស្អាតណាស់ !
    តែមិននឹកស្មានថាផ្ការាងដូចក្បាច់ចំលាក់ហ្នឹងជាផ្នែក
    ខាងក្នុងនៃផ្កាស្នេហ៍ហ្នឹងសោះ ធ្លាប់តែទិញដាក់ថ្វាយព្រះ។
    ទើបតែដឹងនៅទីនេះអែង ។
    អរគុណ SOMADA ច្រើន ចំពោះការចែលរំលែកចំណេះដឹងនេះ ។
    ( ខ្ញុំមិនទាន់មានពេលរកនឹកដើរល្បែងបាយខុំម្ដងស៊ីបានទាំងអស់នោះ
    ឡើងវិញទេ គ្រាន់តែនៅចាំបានថា គេលេងក្នុងករណីដើរញែកស្រេចចិត្ត
    បាន គឺគេអាចដាក់គ្រាប់មួយគ្រាប់ទៅក្រោយបានរួចដើរធម្មតា ។ នៅ
    ចាំទៀតថា កាលនោះត្រូវញែកតែពីរដងទេគឺពីដំបូងនិងនៅពេលដែល
    ដើរៗទៅដល់ឃើញរន្ធមួយដែលមានតែពីរគ្រាប់ត្រូវញែកម្ដងទៀតគឺដាក់
    មួយគ្រាប់ទៅរន្ធក្រោយមួយ ទៅមុខមួយហើយចាប់យកកូនដើរបន្តៗទៅ
    នឹងដល់ករណីមួយដែលរន្ធមួយទទេ រន្ធមួយមានគ្រាប់ ឆ្លាស់គ្នាពេញមួយ
    វង់ គឺស៊ីបានទាំងអស់តែម្ដង ។ កន្លែងចាប់ចាប់ផ្ដើមដើរដំបូងប្រហែលនៅ
    រន្ធបន្ទាប់ពីក្បាល ហើយដើរទៅខាងក្បាលដែលមាន៦គ្រាប់នោះ )

    Reply

  13. ជម្រាបសួរ ! លោកអច្ឆរិយ កាលពីស្រុក​យើង​ខ្ញុំក៏មិនបាន​ចាប់អារម្មណ៍ផ្កានេះដែរ ។ ប៉ុន្តែពេលមកដល់ស្រុកថៃនេះ អ្នក​នៅទីនេះ​ឲ្យ​តម្លៃទៅ​លើ​វា​ផ្សេងពីពួកយើង​ដូច្នេះហើយ​បានជាបណ្តាលចិត្ត​ខ្ញុំឲ្យ​លើកវាយកមក​សរសេរ​ដើម្បីចែកជូនបងប្អុនអ្នកភូមិ​យើង​បានដឹងខ្លះ ៗ ។​ អរគុណ​ចំពោះ​ការលេងល្បែងបាយខុំ​ ខ្ញុំនឹងសាកដើរ​តាមលោក​ពូប្រាប់ បានលទ្ធផលយ៉ាងណានឹង​ប្រាប់​ចាក្រោយ ។

    Reply

  14. ផ្កា​នេះ​ខ្ញុំ​ធ្លាប់​ស្គាល់​វា​ភាក​ច្រើន​ដុះ​នៅ​ម្ដុំ​វាល​កប់​ខ្មោច​ឬ​វាល​ដុត​ខ្មោច តាម​ផ្លូវ​រទះគោ​ជា​ដើម​នៅ​ឯ​ស្រុក​ខ្ញុំ​ ។ ចំពោះ​ផ្កា​និង​ដើម​នេះ​ខ្ញុម​មិន​ចូល​ចិត្ត​ទេ​សូម​បី​តែ​ដើរ​ជិត​ ។ 😀 អត់​ដឹង​មូល​ហេតុ​ទេ ។ ហើយ​ដើម​នេះ​គេ​ហៅ​ថា​ដើម​ រក្ស ដែល​ជ័រ​របស់​វា​ដាក់​លើ​ធ្មេញអាច​ព្យា​បាល​រក្ស​ស៊ី​ធ្មេញ​បាន​ ( ខ្ញុំ​ឮគេ​ថា​ទេ​អត់​ដែល​បាន​សាក​ទេ​ព្រោះ​ខ្លាច​ពុល) ។

    Reply

  15. ពិតជាអាចធ្វើឲ្យធ្មេញ​បាតឈឺមែនណា កាលនៅពីក្មេង ៗ គ្មានពេទ្យធ្មេញឯណាដូចឥឡូវទេ ពេលឈឺម្តង ៗ រកនេះរក​នោះ​មកដាក់ឲ្យបាត់ឈឺ តែជ័ររបស់ផ្ការ៉ាក់ពិតជាពូកែមែន ។ ហើយ​ការដែលសម្ផស្សមិនហ៊ានដើរជិតនោះប្រហែលមកពីខ្លាចខ្មោចហើយមើលទៅ មែនអត់ ?

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: