ឌាតែក្នូច

KhoanKaen buspink bus runs btween Roi-et to mahasarakham to khonkaen and udornthani

នៅ​លើ​ដងផ្លូវ​ដែលកកកុញ​ទៅដោយ​ហ្វូង​រថយន្ត​រត់​ចុះ​រត់ឡើង ខ្វាត់ខ្វែង​លើ​ខ្សែមួយ​ដ៏​សែនឆ្ងាយ​ដែលរកទីបញ្ចប់​មិនឃើញ​ ។​ ពន្លឺព្រះអាទិត្យកំពុង​បញ្ចេញ​កំដៅដ៏សែនក្តៅមកកាន់​ពិភព​លោកយើង​នេះ ប្រៀបដូចជាកំពុង​បញ្ចេញកំហឹងមកលើមនុស្សលោកយើងដែរ ។ ទោះ​បីជាព្រះអាទិត្យ​បញ្ចេញ​កំដៅមកលើ​ផែនដីស្ទើរ​តែឆេះ​ក៏ដោយ ក៏​នៅតែមានហ្វូង​មនុស្សជាច្រើន​ធ្វើដំណើរ​ទៅវិញ​ទៅមកក្រោម​ពន្លឺថ្ងៃដោយមិនខា្លចនឿយហត់ ហើយ​ក៏មិនព្រមចុះចាញ់​នូវ​កំដៅ​ថ្ងៃ​នេះដែរ ។

​ គោលដៅរបស់ខ្ញុំថ្ងៃនេះគឺទៅកាន់ខេត្តខនកេន ឡានដែលរត់ទៅកាន់ខេត្តនេះ​មានតាំងតែពីម៉ោង ៥ព្រឹក រហូតដល់ទៅម៉ោង​៨ យប់ ។ អ្វីដែលកត់សម្គាល់នោះ​គឺឡានដែលរត់ទៅកាន់​ខេត្ត​នេះ​នឹង​មាន​ជាបន្តបន្ទាប់ជាប់គ្នារហូត គឺ ១៥ នាទី​ចេញមួយ ចំពោះ​តម្លៃសំបុត្រមួយ ៤៨ បាត(ប្រហែលជា ៥៨០០រៀល ដោយគិត​ ១ បាត ស្មើនឹង ១២០រៀល) ក្នុងចម្ងាយផ្លូវ ៧៨​គីឡូម៉ែត្រ ។ ​គ្រប់ពេលនៃការធ្វើដំណើរ ខ្ញុំសង្កេតឃើញ​ថា​ឡានក្រុង​ដែលខ្ញុំជិះ​មិនដែល​ទំនេរទេ គឺពេញរហូត តែថ្ងៃនេះ​មិនត្រឹមតែពេញ​ទេ​ ថែមទាំងមានអ្នកឈរទៀតផង សង្ស័យតែប្រញាប់ពេកហើយមើលទៅ បើនៅចាំឡានជើង​ក្រោយ​ទៀត​ក៏មិនប្រាកដថាបានអង្គុយដែរ ដូច្នេះសុខចិត្តឈរនៅលើឡានវិញ​មានម៉ាស៊ីន​ត្រជាក់​​ស្រួលខ្លួនជាង​ ហើយណាមួយ​ឆាប់បានទៅដល់ផ្ទះ​ផង និង​​ បានសម្រាក ​។ នៅលើឡានដែលជិះនោះ​ភាគច្រើន​ជា​និស្សិត​ដែល​ធ្វើដំណើរ​ត្រឡប់​​ទៅ​​លេងផ្ទះ (មិនដឹងជានឹកម្តាយឪពុក ឬ នឹកលុយពួកគាត់នោះទេ) ព្រោះនៅទីនេះគេវ៉ាកង​ហើយ​តែសម្រាប់ស្រុកយើង​នៅទេ​ ប្រហែលជាទើប​តែប្រឡងឆមាសទី​​១ផង​ក៏​មិនដឹង ។ នៅ​ប្រទេសថៃ​ឆមាសទី១ចាប់ផ្តើមពី​ខែមិថុនា​ដល់​ខែកញ្ញា ឆមាសទី២ ពីខែ តុលាដល់​ខែកុម្ភៈ ឬ ដើមសប្តាហ៍ទី​១នៃខែមីនា ។ ដូច្នេះ​ខែមីនា​ដល់ឧសភាជារដូវកាលវ៉ាកង​ តែសម្រាប់និស្សិត​នៅតាម​សាកល​វិទ្យាល័យ​នីមួយ​ ៗ គេមានបើកបង្រៀន​summer (រដូវក្តៅ)​ដូច្នេះសម្រាប់អ្នកដែលឆ្លាត ឬ ចង់​ចប់ឆាប់ ៗ​គេក៏ចុះ​ឈ្មោះ​រៀននាពេលនេះ ។

​​ និយាយពីរឿងខ្ញុំម្តង​កាលដែលទៅខនកេននោះ ព្រោះ​ត្រូវទៅ​រាយការណ៍​ប្រាប់ពី​ការស្នាក់​នៅ​ក្នុង​ប្រទេសរបស់គេឲ្យ​មន្រ្តី​អន្តោប្រវសន្ត៍​គេបានដឹង ថាតើ​យើង​ស្នាក់​នៅ​កន្លែង​ដដែល​ឬ ផ្លាស់ប្តូរ​កន្លែងរស់នៅ​ហើយ ។ ការរាយការណ៍​នេះ​អាចធ្វើឡើង​បានពីរយ៉ាងគឺមួយ​ទៅ​បង្ហាញ​ខ្លួនផ្ទាល់ដោយ​មានលិខិតឆ្លងដែនទៅបញ្ជាក់ផង ទី ២ អាចផ្ញើរតាមប្រៃសណីយ៍បាន ។ តែរាល់លើក​គឺយើង​ច្រើន​តែទៅ​ខ្លួនឯង ទៅរហូតដល់អ្នកធ្វើការនៅទីនោះ​ចំណាំមុខទៅហើយ ។ ដោយឃើញយើង​ឡើង​ចុះ​ញឹកញាប់ពេក តាម្នាក់(មន្រ្តីអន្តោប្រវេសន្ត៍)ដែលធ្វើ​ការ​ក្នុង​នោះ​សួរ​យើង ដោយសម្តី​រួសរាយ​រាក់ទាក់ថា “មកញឹកញាប់អញ្ចឹង​មិនធុញទេហី?” ខ្ញុំគិតក្នុង​ចិត្តថា“គាត់ប្រហែលជាអាណិតយើងហើយមើល​ទៅ​បាន​ជា​សួរអញ្ចឹង” ដោយ​មិនបង្អង់​យូរ​ខ្ញុំ​ក៏​ប្រញាប់​​ឆ្លើយ​ដោយ​មិនស្ទាក់ស្ទើរថា​ “ធុញ ចា៎ស! តែមិនដឹង​ធ្វើម៉េច បើត្រូវ​តែមកទៅហើយ​” ។ គាត់​ក៏ឱនមកខ្សិប តិច​ៗ​ថា “បើធុញ អញ្ចឹង​គាត់ជួយបាន​ មិន​ចាំបាច់មកញឹកញាប់ទេ គឹមួយឆ្នាំ​មកម្តង​បានហើយ ការដែលគាត់ធ្វើអញ្ចឹងវាជារឿងខុសច្បាប់​តែដោយ​សារអាណិត​​ខ្ញុំ ឡើងចុះ ៗ​ពិបាកពេក គាត់សុខចិត្តជួយ” ។ ខ្ញុំក៏សួរ​ទៀតថា “ពិតជាបាន​មែន​ហ្អេស​លោក​ពូ ?” “បានពិតជាបាន អស់តែ​១៥០០បាត គីបានភ្លាម” ។ ១៥០០បាត ប្រហែល ៥០​ដុល្លា​អាមេរិក ​ ។ អុញ ! អញ្ចឹងសោះធ្វើឯងនិយាយ​គួរ​សមអីណា តាមពិត​រកលុយសោះ ។ ខ្ញុំក៏ប្រាប់វិញ​ថា​”សុំទោស​លោក​ពូ ខ្ញុំគ្មានលុយច្រើនដល់ថ្នាក់ហ្នឹងទេ” ។ គាត់ក៏សម្លឹង​មុខ​ខ្ញុំ​ដោយ​ខកចិត្ត ។

​ គិតទៅប៉ូលីសនៅស្រុកណាក៏ដូចតែគ្នាដែរ ពូកែណាស់អាខាងស៊ីលើ​ស៊ីក្រោមហ្នឹង មកនៅទីនេះ​២-៣ឆ្នាំហើយ​ទើបជួប​ទេខ្ញុំ ពីមុនគិតថាប៉ូលីស​នៅស្រុកគេស្អាតស្អំជាងខ្មែរ​ ដឹងអី​ឌាតែក្នូចសោះ ។

Sarakham t Khonkaen

P.S. ប្រវែងផ្លូវមានពីរ ។ ចម្ងាយផ្លូវខ្សែរទី ១ គឺ ៦៨ គ.ម និងទី ២ ប្រវែង ៧២ គ.ម (របស់ហ្គោហ្គលអ៊ើត)។ ប៉ុន្ដែមានឯកសារខ្លះថា ៧៨ គ.ម ចឹងសូម​យកប្រវែងអតិបរមាតាហ្មងទៅ ។

Advertisements

9 responses to this post.

  1. សួស្ដី SOMADA ,

    អ្វីដែលកត់សម្គាល់នោះ​គឺឡានដែលរត់ទៅកាន់​ខេត្ត​នេះ​នឹង​មាន​ ជាបន្តបន្ទាប់ជាប់គ្នារហូត គឺ ១៥ នាទី​ចេញមួយ ចំពោះ​តម្លៃសំបុត្រមួយ ៤៨ បាត(ប្រហែលជា ៥៨០០រៀល ដោយគិត​ ១ បាត ស្មើនឹង ១២០រៀល) ក្នុងចម្ងាយផ្លូវ ៧៨​គីឡូម៉ែត្រ ។ ​…

    គិតទៅដូចជាធូរថ្លៃណាស់ដែរ បើប្រៀបទៅនឹងតម្លៃនៅស្រុកខ្មែរយើង
    តើខាងណាថ្លៃថោកជាង ?

    រឿងស៊ិសស៊ុសកោសរូសរកលុយរកកាក់នាយអាយនេះវាឌាតែក្នូចដូច Somada
    ថាមែនហើយ …លោកខែបាំងឆ័ត្រ ឆ័ត្របាំងចន្ទ្រា !

    Reply

  2. អូហ៍ សុំទោសសួរបងនៅឯណោះភ្លេចមើលឯណេះ!
    ខ្ញុំគិតដូចពូអច្ឆរិយា ខ្ញុំថាថោកជាងស្រុកយើងឆ្ងាយ ហើយមានច្រើនជើងមិនបាច់ចាំយូរ។
    រឿងស៊ិសស៊ុសជារឿងរបស់មនុស្សលោក។

    Reply

  3. ចម្ងាយផ្លូវពីទីរួមខេត្ដដែលខ្ញុំនៅទៅដល់ខេត្ដខនកេនមានចម្ងាយ ៦៨ គីឡូម៉ែត្រ ។ តម្លៃ​សេរវាធ្វើដំណើរគេគិតគូរសម្បើមណាស់ ។ ពិសេសពេលដល់ពេលរដូវបុណ្យទានម្ដង អ្នកធ្វើដំណើរ​​និងកើនឡើង ប៉ុន្ដែគេមិនបានតម្លើងតម្លៃសំបុត្រទេ តែគេបន្ថែមចំនួន​ជើងរត់​និងចំនួនឡាន ដើម្បីសម្រួលដល់ការធ្វើដំណើរ ។ ប្រសិនមានការឡើងថ្លៃតែត្រឹមមួយបាត ឬមួយកាក់ គេប្រកាសជាលាយល័ក្ខអក្សរពីក្រសួងគមនាគមន៍តាម​រយៈសារព័ត៌​មាន​ដើម្បី​ឲ្យរាស្ដ្រគេបាន​ដឹងជាទូទៅ ។

    Reply

  4. ផ្លូវស្រុកគេ ប្រហែលពិតជាល្អ ត្រង់ភ្លឹង ដូច្នេះធ្វើដំណើរតាមឡានក្រុង បើកលឿនមិនយូរទេ កាលខ្ញុំធ្លាប់នៅកាលពីជំនាន់សម័យរត់លូន ជិះពីជំរុំមួយទៅជំរុំមួយ តែធ្លាប់ទៅតែជំរុំ ម៉ៃរ៉ុត ប៉ែកខាងលិចកោះកុង តែមិនដឹងថាប៉ុន្មានគីឡូដែរទេ ពីជំរុំខៅ-អ៊ី-ដាងទៅ ធ្វើតិសនិងសម្ភាសរួចហើយ ទើបធ្វើដំណើរទៅឈុនបូរី ហើយបានទៅ លុមភីនី បឹងកក រួចហើយហោះទៅ ប្រទេសពីលីពីន តែនៅប្រទេសថៃ គេមិនសូវយកចិត្តទុកដាក់ខ្មែរ ប៉ុន្មានដែរទេ បើប្រៀបធៀបទៅប្រទេសពីលីពីន គេយកចិត្តទុកដាក់ខ្មែរណាស់ គេមិនដែលធ្វើបាបខ្មែរទេ តើសព្វថ្ងៃនេះ យ៉ាងម៉េចដែរ សូម៉ាដា រឿងខ្មែរនិងថៃ ?

    Reply

  5. ជម្រាបសួរលោកពូ ចំពោះផ្លូវថ្នល់ស្រុកគេពិតជាស្អាតល្អ ជាងស្រុកច្រើនណាស់ សូម្បី​តែ​ផ្លូវ​ចូលភូមិគេ ក៏គេចាក់កៅស៊ូដែរ ។ ចំពោះ​បញ្ហា​ខ្មែរ និង សៀមសម្រាប់កន្លែង​ដែល​ខ្ញុំ​នៅ​នេះ​គ្មានបញ្ហានោះ​ទេ ព្រោះ​ម្នាក់ ៗ មកសុទ្ធ​តែមានច្បាប់ទម្លាប់ តែភាគច្រើ​នអ្នក​ដែល​មានបញ្ហា​គឺអ្នកដែល​លបលួច​ចូល​ស្រុកគេ​ខុសច្បាប់ ហើយ​ចំពោះ​បញ្ហានេះ​ខ្ញុំគិត​ថា ស្រុកណា​ក៏​ដូចជា​ស្រុកណាដែរ តែចូលផ្ទះ​គេ ស្រុក​គេខុស​ច្បាប់​ពិតជាមានរឿង​មិនខាន ។ តែ​សម្រាប់​ស្រុក​ខ្មែរយើងចំពោះ​បញ្ហានេះ​ហាក់​ដូចជាមានការធូរ​រលុង​ខ្លាំងណាស់ ព្រោះ​អ្នក​នៅជួល​ផ្ទះ​ក្បែរ​ខ្ញុំ ភាគច្រើនជាជនជាតិយួ​នដែលចូល​មកស្រុកយើង​ខុសច្បាប់​តែដូចជាគ្មាន​ខាងប៉ូលីស​យើង​ធ្វើអីគេ​ផង ។ ​

    Reply

  6. Somada នៅស្រុកហ្នឹងមានគេដាក់លក់រូប រឿងព្រះវេស្សន្តរដែរទេ ? ឬ ក៏មានគេដាក់ ក្នុងប្លក់អោយមើលដែរទេ ? ចង់ដឹងរឿងព្រះវេស្សន្តរ ដោយកំពុងស្រាវជ្រាវនូវរឿងនេះ ហើយជឿថា នៅប្រទេសថៃ ច្បាស់ជាមានរូបនេះច្រើន ហើយគេគូដូចស្រុកខ្មែរដែរ ប៉ុន្តែគេគូបានល្អជាងស្រុកខ្មែរឆ្ងាយណាស់ បើមានអាចដាក់ចែករំលែក អោយមើលផង ក៏រិតតែប្រសើរ សូមអរគុណទុកជាមុន !

    Reply

  7. សុំទោសលោកពូ​ដែលឆ្លើយតបយឺតបែបនេះ ខ្ញុំដូចជាមិនដែលប្រទះភ្នែកសោះ តែយ៉ាងណា​ខ្ញុំនឹងព្យាយាមរកមកជូនណា៎ចា៎ស ។

    Reply

  8. អរគុណ សូម៉ាដា ដែលបានឆ្លើយតប រឿងព្រះវេស្សន្តរ៍ ជារឿងព្រេងសំខាន់របស់ ពុទ្ធសាសនា គេបានសរសេរវាជាសៀវភៅ ដែលមាន ១៣ ក្បាល ហើយគេក៏បាន គូរូបភាពតំណាងអោយក្បាលនិមួយៗ យ៉ាងល្អប្រណិត រឿងនេះតាមវត្តនិមួយៗ នៅស្រុកខ្មែរ តែងធ្វើពិធីទេសនាមហាជាតិ ជារៀងរាល់ឆ្នាំ កម្រខានណាស់ ជារឿងមួយ សំខាន់សម្រាប់អ្នកកាន់ពុទ្ធសាសនា រឿងនេះទាក់ទងទៅនឹងរឿងព្រះមហាក្សត្រ គ្រប់គ្រងប្រទេសជំនាន់នោះ នឹងជំនាន់បន្តរបន្ទាប់ផងដែរ ជាពិសេសទៅទៀត វាទាក់ទង នឹងលទ្ធប្រជាធិបតេយ្យផងដែរ មើលរឿងហ្នឹងយើងអាច ស្ទង់ដឹងថាតើ លទ្ធិប្រជាធិបតេយ្យ កើតមានពីពេលណាមកចំពោះអ្នកកាន់ពុទ្ធសាសនា ដើម្បីយកមកព្រៀបធៀប លទ្ថិប្រជាធិបតេយ្យនៅអឺរ៉ុបផងដែរ ដែលពួកគេថា លទ្ធិប្រជាធិបតេយ្យមានកើតនៅស្រុកគេ តាំងពីយូរលង់មកហើយនោះ ប៉ុន្តែប្រហែលជា ក្រោយពួកអាស៊ីទេដឹង ។

    អរគុណសូម៉ាដា ដែលឆ្លៀតអោកាស គិតគូររឿងនេះ តែខ្ញុំមិនចង់អោយគិតខ្លាំងពេកទេ ការងារប្រចាំថ្ងៃជាការសំខានណាស់ នេះបើសិនជាមានពេល ដែលអាចធ្វើទៅបាន ដែលមិនប៉ះពាល់ការងារប្រចាំថ្ងៃនោះ ! មិនថាអញ្ចឹង ?

    Reply

  9. […] 2. ឌាតែខ្នូច […]

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: